ហេតុអ្វីបានជាអាការៈរាកអាចជាសញ្ញា ម៉ាក់ជិតសម្រាលកូន
ម៉ាក់ៗដែលត្រៀមសម្រាលច្បាស់ជាចង់ដឹងមិនខានពីសញ្ញាមួយចំនួនដែលបញ្ជាក់ថាយើងជិតដល់ថ្ងៃសម្រាលហើយ។ ជាក់ស្តែង អាការៈរាកច្រើនតែកើតឡើងនៅរយៈពេល២៤ម៉ោងទៅ៤៨ម៉ោង មុនពេលដែលស្រ្តីពពោះចាប់ផ្តើមឈឺពោះសម្រាល។ដូចទៅនឹងសញ្ញាផ្សេងទៀតដែរ បញ្ហារាកមុនសម្រាលនេះគឺទំនងជាបណ្តាលមកពីកត្តាអ័រម៉ូន។
ជាក់ស្តែង អំឡុងពេលសម្រាល សារធាតុម្យ៉ាងឈ្មោះថា Prostaglandins ដើរតួនាទីក្នុងការធ្វើឲ្យមាត់ស្បូនរីកធំដែលសារធាតុទាំងនេះ អាចប៉ះពាល់ដល់ក្រពះពោះវៀនក៏ដូចជាបណ្តាលឲ្យមានអាការៈរាករូស។