កម្រងសំណួរ

យើងប្តេជ្ញាចិត្តក្នុងការផ្តល់គុណភាពខ្ពស់គ្រប់ជំហានចាប់ពីការផលិតរហូតដល់ការវេចខ្ចប់។ យើងទទួលបានសំណួរមួយចំនួនទាក់ទងនឹងផលិតផល ហើយបានឆ្លើយតបដូចខាងក្រោម ប្រសិនបើអ្នកមិនអាចស្វែងរកសំណួររបស់អ្នកដូចខាងក្រោមនេះទេ សូមទាកទងមកយើង។

ការរៀបចំ និងរក្សាម្សៅទឹកដៅគោសម្រាប់កូនអ្នក

ដួសម្សៅទឹកដោះគោ ចំនួន 5ស្លាបព្រាវាស់ (36g) លាយជាមួយទឹកដាំពុះទុកឲ្យក្តៅ (70អង្សាសេ) ចំណុះ 190មីលីលីត្រ កូរឲ្យសព្វមុនពេលទទួលទាន

សម្រាប់ទឹកដោះដែលបានឆុងរួច (មិនទាន់បានបៅ) អាចទុកបានយ៉ាងយូរបំផុតរយៈពេល 2ម៉ោង

ទឹកដោះគោឆុងរួចមិនញុំាត្រូវចាក់ចោល ព្រោះវាអាចកើតមានបាក់តេរីបន្ទាប់ពីបំបៅសល់ ដែលអាចបណ្តាលឲ្យកូនអ្នកឈឺ។

គួររក្សានៅកន្លែងត្រជាក់ និងស្ងួតទាំងមុន និងក្រោយពេលបើកគម្រប។


ពត៌មាន និងអត្ថប្រយោជន៍ផលិតផល

ម្សៅទឹកដោះគោឌុយក្រូប្រើសម្រាប់កុមារ ចាប់ពី 2-9ឆ្នាំ

ទឹកដោះគោឌុយក្រូ មានសារធាតុផ្សំដូចជា អិលស៊ីហ្វូស( lcFos) ឌីអេកអេ (DHA) កាល់ស្យូម(Calcium), វីតាមីនឌី3 (Vitamin D3) វីតាមីន A, C & Zinc (VITAMIN A, C & Zinc)

ម្សៅទឹកដោះគោឌុយក្រូ គឺនាំចូលមកពីប្រទេសអូស្រ្តាលី និងញូហ្សេលែន និងធ្វើការច្រកកំប៉ុងនៅប្រទេសឥណ្ឌូនេស៊ី

ការណែនាំ

សម្រាប់កុមារអាយុលើសពី 2-3 ឆ្នាំ ញុំា 2-3កែវ ក្នុងមួយថ្ងៃ

សម្រាប់កុមារអាយុលើសពី 4-9 ឆ្នាំ ញុំា 2កែវ ក្នុងមួយថ្ងៃ


 

កំណត់សម្គាល់សំខាន់៖

គ្មានអ្វីប្រសើរជាងការបំបៅកូនដោយទឹកដោះម្តាយតែមួយមុខគត់រហូតបាន៦ខែ និងបន្តការបំបៅដោះម្តាយរហូតបានអាយុ២ឆ្នាំ ឬលើសឡើយ។ យោងតាមអនុក្រឹត្យ 133។

ការចិញ្ចឹមកូនដោយបំបៅដោះ គឺជាទម្រង់ដ៏ល្អបំផុតសម្រាប់ទារក ហើយផ្តល់អត្ថប្រយោជន៍ ជាច្រើនទៅដល់ទារក និងមាតា។ នៅក្នុងពេលត្រៀមបំបៅដោះ និងអំឡុងពេលបំបៅដោះ វាគឺជាការសំខាន់ដែល គួរតែទទួលទាន នូវរបបអាហារដែលមានតុល្យភាព និងសុខភាពល្អ។ ការបំបៅដោះ និងប្រើទឹកដោះគោផងរួមគ្នា នៅសប្តាហ៍ ដំបូងនៃជីវិត អាចកាត់បន្ថយការផ្គត់ផ្គង់នៃទឹកដោះ ហើយនឹងធ្វើឲ្យការបំបៅទឹកដោះមានភាព លំបាក។ ជានិច្ចកាល ត្រូវពិគ្រោះយោបល់ជាមួយអ្នកជំនាញថែទាំសុខភាពដើម្បីសុំដំបូន្មានអំពីការចិញ្ចឹមកូនរបស់អ្នក។ បើសិនអ្នកប្រើទឹកដោះគោម្សៅផ្សំតាមរូបមន្ត អ្នកគួរធ្វើតាមការណែនាំរបស់រោងចក្រផលិត ដើម្បីប្រើប្រាស់ឲ្យបានប្រុងប្រយ័ត្ន។

x