ព័ត៌មានផ្ទាល់ខ្លួន និងការជូនដំណឹងឯកជន
ក្រុមហ៊ុន Danone Specialized Nutrition (Cambodia) Co., Ltd ("Danone Specialized Nutrition (Cambodia)" រាប់បញ្ចូលសមាជិកទាំងអស់ ទាំងក្រុមហ៊ុនមេ និងបុត្រសម្ព័ន្ធ របស់យើង ដឹងច្បាស់ពីសារៈសំខាន់ឯកជនភាព និងការមើលទិន្នន័យផ្ទាល់ខ្លួនរបស់លោកអ្នក (ដូចបញ្ជាក់ខាងក្រោម)។ ទិន្នន័យផ្ទាល់ខ្លួន និងការជូនដំណឹងឯកជននេះ ("ការជូនដំណឹង") ជាការប្រកាសជូនចំពោះ អតិថិជិន និងសមាជិកទាំងអស់ ជាទីគោរពរបស់ក្រុមហ៊ុន Danone Specialized Nutrition (Cambodia) ស្របទៅតាម ច្បាប់ការពារទិន្នន័យផ្ទាល់ខ្លួននៅកម្ពុជា ឆ្នាំ២០១០។ គោលបំណងសេចក្ដីជូនដំណឹងនេះ ចំពោះការប្រើប្រាស់សព្វនាម "ពួកយើង" "យើង" និង "របស់ពួកយើង" គឺសំដៅលើភាគីក្រុមហ៊ុន Danone Specialized Nutrition (Cambodia) ។
ការប្រមូលព័ត៌មានផ្ទាល់ខ្លួន
ពេលចុះឈ្មោះប្រើប្រាស់សេវាកម្មណាមួយរបស់យើង ខាងយើងនឹងស្នើសុំឲ្យលោកអ្នកផ្ដល់ទិន្នន័យមួយចំនួនអាច អំពីខ្លួនអ្នក និង/ឬ គ្រួសារ (""ទិន្នន័យផ្ទាល់ខ្លួន"") ដើម្បីកាន់តែងាយស្រួលអាចឲ្យយើងធ្វើប្រតិបត្តិការជាមួយលោកអ្នក មិនថាការផ្ដល់ជូនសេវាកម្ម និង/ឬ ផលិតផលចាំបាច់ ឲ្យត្រូវនឹងការចង់បានរបស់លោកអ្នក។

ទិន្នន័យផ្ទាល់ខ្លួន សំដៅទៅលើព័ត៌មានទាំងឡាយណាដែលពាក់ព័ន្ធនឹងរូបវ័ន្តបុគ្គល អាចកំណត់អត្តសញ្ញាណបាន ដូចជា ឈ្មោះដូចក្នុងអត្តសញ្ញាណប័ណ្ណ (Preferred name, Preferences), លេខអត្តសញ្ញាណប័ណ្ណ, អាយុ, លេខទូរសព្ទ, អាសយដ្ឋាន, អ៊ីម៉ែល, ថ្ងៃខែឆ្នាំកំណើត, ភេទ, មុខរបរ, ព័ត៌មានពីកូន ដូចជា ឈ្មោះ និង ថ្ងៃខែឆ្នាំកំណើត ឬព័ត៌មានផ្សេងទៀត ដែលអាចបញ្ជាក់អត្តសញ្ញាណអ្នក សមាជិកក្នុងគ្រួសារ ព្រមទាំងកូនៗ ឬព័ត៌មានផ្សេងៗទៀតដែលលោកអ្នកអាចផ្ញើឲ្យខាងយើង។

ក្រៅពីទិន្នន័យផ្ទាល់ខ្លួនដែលលោកអ្នកបានបញ្ជូន ឬផ្ដល់មក ខាងក្រុមហ៊ុន Danone Specialized Nutrition (Cambodia) យើងអាចប្រមូលទិនន្ន័យ(លោកអ្នក) បន្ថែមទៀតពីប្រភព ផ្សេងៗដោយមិនកំណត់តាមរយៈ៖

  1. បណ្ដាញសង្គម Danone Specialized Nutrition (Cambodia) ដូចជា Facebook ឬ Instagram ជាដើម។
  2. ឯកសារមិនថាក្នុងទម្រង់ជាព្រីន ឬ អេឡិចត្រូនិក ដែលលោកអ្នកបានបញ្ជូនមក Danone Specialized Nutrition (Cambodia) តាមរយៈសារអេឡិចត្រូនិក ឬ mobile platform ដូចជា អ៊ីម៉ែល ឬសារតាមទូរសព្ទជាដើម។
  3. ឯកសារទាំងអស់ មិនថាខាងលោកអ្នកបញ្ជូនមក ឬខាងយើង ( Danone Specialized Nutrition (Cambodia) ) ទទួលបាន ដូចជាការចុះឈ្មោះ និងការបំពេញសំណុំបែបបទ ផ្សេងៗ ទាំងអនឡាញ ឬមិនអនឡាញ។
  4. កម្មវិធី ការស្រង់មតិ ការប្រកួតប្រជែង និង/ឬ ការតេស្តសមត្ថភាពនានា ដែលរៀបចំឡើង ឬឧបត្ថម្ភដោយ Danone Specialized Nutrition (Cambodia) ទាំងអនឡាញ ឬមិនអនឡាញ។
  5. សារ និង/ឬ ការបញ្ចេញមតិ ដែលលោកអ្នកបញ្ជូនមក ឬខាងយើង ( Danone Specialized Nutrition (Cambodia)) ទទួលបាន ទាំងអនឡាញ ឬមិនអនឡាញ។
  6. គេហទំព័រណាមួយរបស់ Danone Specialized Nutrition (Cambodia) រាប់ទាំងឃូឃី ដែលបានប្រើប្រាស់លើគេហទំព័រ និង/ឬ ទម្រង់អេឡិចត្រូនិកផ្សេង ព្រមទាំង
  7. សៀវភៅបោះពុម្ពផ្សាយជាសាធារណៈដែលអាចផ្ទុកព័ត៌មានផ្ទាល់ខ្លួនមួយចំនួនរបស់លោកអ្នក។

វាជាទំនួលខុសត្រូវរបស់លោកអ្នកផ្ទាល់ ក្នុងករណីដែលលោកអ្នកទទួលបានការយល់ព្រមពីសំណាក់ភាគីទីបី ក្នុងការផ្ដល់ទិន្នន័យផ្ទាល់ខ្លួនរបស់ភាគីទីបីណាមួយ មក Danone Specialized Nutrition (Cambodia)។ តាមរយៈការផ្ដល់ព័ត៌មានផ្ទាល់ខ្លួនរបស់ភាគីទីបីណាមួយមកពួកយើងនេះ លោកអ្នកបញ្ជាក់ថា ការព្រមព្រៀងនេះ គឺក្នុងគោលបំណងប្រមូល ដំណើរការ ប្រើប្រាស់ និងរក្សាទុក រាល់ទិន្នន័យផ្ទាល់ខ្លួនទាំងអស់ អនុលោមទៅតាមសេចក្ដីជូនដំណឹងនេះ ក៏ដូចជា ជាទីតាំងដែលលោកអ្នកកំពុងផ្ដល់ទិន្នន័យផ្ទាល់ខ្លួនទាំងនោះមកឲ្យ Danone Specialized Nutrition (Cambodia) អំពី និង ក្នុងនាមជាកូនរបស់លោកអ្នក ដែលមានអាយុក្រោម ១៨ឆ្នាំ លោកអ្នកពិតជាបានបញ្ជាក់ថា លោកអ្នកជាមាតាបិតា អាណាព្យាបាល ឬ អ្នកដែលមានទំនួលខុសត្រូវជាមាតាបិតា ហើយលោកអ្នកបានយល់ព្រមចំពោះការប្រមូល ដំណើរការ ការប្រើប្រាស់ និងការរក្សាទុក រាល់ទិន្នន័យផ្ទាល់ខ្លួន ដូចដែលបានចែងក្នុងសេចក្ដីជូនដំណឹងនេះ។
គោលបំណងក្នុងការប្រមូលទិន្នន័យផ្ទាល់ខ្លួន
ការប្រមូលទិន្នន័យផ្ទាល់ខ្លួនគឺពាក់ព័ន្ធទៅនឹង ទំនាក់ទំនងដំណើរការអាជីវកម្ម ការប្រតិបត្តិ រួមបញ្ចូលទាំងការផ្ដល់សេវា និង/ឬ ផលិតផល និងការគ្រប់គ្រងទំនាក់ទំនង អតិថិជន និងការផ្ដល់សេវាកម្មសក្ដិសមបំផុតតាមអតិថិជន និង/ឬ សមាជិកម្នាក់ៗ រាល់ពេលដែលពួកគេចូលមើលគេហទំព័ររបស់យើងខ្ញុំ។

Danone Specialized Nutrition (Cambodia) អាចប្រមូល ប្រើប្រាស់ ឬក៏ដំណើរការទិន្នន័យផ្ទាល់ខ្លួនដែលលោកអ្នកផ្ដល់មក ក្នុងបំណងធ្វើអាជីវកម្ម និងសកម្មភាពណាមួយរបស់ Danone Specialized Nutrition (Cambodia) ដែលរួមបញ្ចូលទាំង តែមិនកំណត់ចំពោះគោលបំណងដូចខាងក្រោម៖

  1. ការផ្ដល់សេវាកម្ម ឬផលិតផល ព្រមទាំងការធ្វើទីផ្សារ សេវាកម្ម ឬផលិតផលទាំងនោះ មិនថាបច្ចុប្បន្ន ឬអនាគត សម្រាប់លោកអ្នក។
  2. នីតិវិធីក្នុងការគ្រប់គ្រង់ទំនាក់ទំនងសមាជិក ឬក៏អតិថិជន។
  3. ខាងក្រុមហ៊ុនយើងខ្ញុំ ផ្ដល់សេវាកម្មពិសេសបែបនេះ ចំពោះតែផលិតផល ឬសេវាកម្ម ជាក់លាក់ណាមួយប៉ុណ្ណោះ។
  4. ការធ្វើទីផ្សារ និងសកម្មភាព(ប្រមូលព័ត៌មាន)អតិថិជន/អ្នកទិញ គឺផ្សារភ្ជាប់ឲ្យត្រូវទៅនឹងសេវាកម្ម និងផលិតផលរបស់យើងប៉ុណ្ណោះ។
  5. បន្តរក្សាកំណត់ត្រាផ្ទៃក្នុងរបស់យើង។
  6. ឆ្លើយតបទៅនឹងលក្ខខណ្ឌច្បាប់ ឬបទបញ្ញាត្តិ ជុំវិញការផ្ដល់សេវាកម្ម និងផលិតផល និងដើម្បីបង្ហាញតាមការតម្រូវផ្នែកច្បាប់ បទបញ្ញាត្តិ ទិសដៅ ដីកាបង្គាប់តុលាការ ដោយច្បាប់ គោលការណ៍ណែនាំ សារាចរ និងច្បាប់ដទៃទៀត ដែលយើង ឬសមាជិកបុត្រសម្ព័ន្ធនៃក្រុមហ៊ុន Danone Specialized Nutrition (Cambodia) អាចអនុវត្តបាន។
  7. អាចឲ្យខាងយើងខ្ញុំភ្ជាប់ទំនាក់ទំនង ផ្ដល់ព័ត៌មានដល់លោកអ្នក តាមសារអេឡិចត្រូនិក ទូរគមនាគមន៍ (ទាំងខល ឬផ្ញើសារតាមទូរសព្ទ) ឬបណ្ដាញទំនាក់ទំនងសង្គម ពីផលិតផល និងសេវាកម្ម ដោយភាគីទីបី ដែលយើងគិតថា លោកអ្នកអាចចាប់អារម្មណ៍។
  8. សម្រាប់គោលបំណងប្រកួតប្រជែង ស្ទាបស្ទង់មតិ សកម្មភាពរំលស់ ឬការផ្សព្វផ្សាយ ដែលរៀបចំដោយ Danone Specialized Nutrition (Cambodia)។
  9. ដើម្បីឆ្លើយតបរាល់ចម្ងល់ ការបញ្ចេញមតិ និង ការផ្ដល់ជាយោបល់ពីលោកអ្នក។
  10. ដើម្បីទំនាក់ទំនងជាមួយភាគីទីបី ក្នុងលក្ខខណ្ឌភាគីទីបី ត្រូវអនុវត្តមុខងារ ឬសេវាកម្មណាមួយ ដែលទាមទារដោយ Danone Specialized Nutrition (Cambodia)។
  11. កម្មវិធីសមាជិកភាព រួមបញ្ចូលទាំង ការទំនាក់ទំនងជាមួយសមាជិកទាំងអស់ ពីព័ត៌មាន សកម្មភាព និងការព្រួយបារម្ភចំពោះសេវាកម្មនានា ពីអាជីវកម្មរបស់យើង ព្រមទាំង
  12. សម្រាប់គោលបំណងដទៃទៀតដែលពាក់ព័ន្ធ និង/ឬ ភាពចៃដន្យណាមួយទៅនឹងចំណុចខាងលើ។

ហើយលោកអ្នកបានយល់ស្រប និងព្រមព្រៀងចំពោះការប្រើប្រាស់ និងដំណើរការ ទិន្នន័យផ្ទាល់ខ្លួនដោយ Danone Specialized Nutrition (Cambodia) ដូចដែលបានកំណត់ក្នុងសេចក្ដីជូនដំណឹងនេះ ហើយ Danone Specialized Nutrition (Cambodia) ក៏ប្រហែលជាអាចទាក់ទងលោកអ្នកក្នុងគោលបំណងណាមួយដូចបញ្ជាក់ខាងលើ មិនថាក្នុងទម្រង់ណាទេ ដោយមិនកំណត់ថា ជាសារខ្លីៗស្ដីពីសេវាកម្ម ការប្រកាស តាមបណ្ដាញសង្គម និងសារអេឡិចត្រូនិកជាដើម។
ផលប៉ះពាល់ពីការផ្ដល់ព័ត៌មានឯកជន
ក្នុងករណីដែល លោកអ្នកមិនបានផ្ដល់ទិន្នន័យផ្ទាល់ខ្លួនត្រឹមត្រូវ ឬមិនគ្រប់គ្រាន់ទៅតាមការចង់បានរបស់ Danone Specialized Nutrition (Cambodia) ទេនោះ ខាង Danone Specialized Nutrition (Cambodia) ៖

  1. មិនអាចផ្ដល់ជូនសេវាកម្ម និង/ឬ ផលិតផលត្រឹមត្រូវតាមការស្នើសុំរបស់លោកអ្នកទេ ប៉ុន្តែមិនបានកំណត់ពីការអនុវត្ត គោលបំណងផ្សេងទៀត ដូចចែងក្នុង ប្រការ២ ក្នុងសេចក្ដីជំូនដំណឹងនេះ
  2. មិនអាចជូនដំណឹងពីបច្ចុប្បន្នភាព ដល់លោកអ្នក របស់ផលិតផលចុងក្រោយបង្អស់ និង/ឬ ប្រកាសចេញលក់
  3. មិនអាចដំណើរការពាក្យស្នើសុំលោកអ្នក ទាក់ទងទៅនឹងការប្រកួតប្រជែង ការផ្សព្វផ្សាយ ឬការសងត្រឡប់នានា ដែលរៀបចំឡើងដោយក្រុមហ៊ុនយើងបានទេ ហើយ
  4. មិនអាចអនុវត្តកាតព្វកិច្ចណាមួយ ដែលស្ថិតក្រោមកិច្ចព្រមព្រៀងមានស្រាប់ជាមួយលោកអ្នកបានឡើយ។
ការបង្ហាញ
រាល់ទិន្នន័យផ្ទាល់ខ្លួនដែលលោកអ្នកផ្ដល់ មកខាងយើងខ្ញុំនឹងរក្សាការសម្ងាត់ ប៉ុន្តែលោកអ្នកបានយល់ព្រម និងផ្ដល់សិទ្ធិឲ្យពួកយើង ក្នុងការផ្ទេរ ឬ បង្ហាញ ទៅកាន់ក្រុមហ៊ុននានា និង បុត្រសម្ព័ន្ធដែលពាក់ព័ន្ធនឹង Danone Specialized Nutrition (Cambodia) ទាំងក្នុង និងក្រៅប្រទេសកម្ពុជា រួមបញ្ចូលទាំងស្ថាប័នដែលបានបង្កើត និងសហការ ទៅថ្ងៃអនាគត និង/ឬ ភាគីទីបីទាំងឡាយ ក្នុងគោលបំណងដូចបានកំណត់ក្នុងប្រការ២ ក្នុងសេចក្ដីជូនដំណឹងនេះ និង/ឬ ភាគីទីបី ដែលពាក់ព័ន្ធនឹង Danone Specialized Nutrition (Cambodia) ដើម្បីអនុវត្តរាល់មុខងារក្នុងនាម (សរុបជារួម ភាគីទីបី)។ គ្រប់ភាគីទីបី រួមមាន តែមិនកំណត់ចំពោះ៖

  1. ជនទាំងឡាយណាដែលរងការបង្ខិតបង្ខំ ឬតម្រូវឲ្យអនុវត្តច្បាប់ ឬឆ្លើយតបទៅនឹងសមត្ថកិច្ច ឬទីភ្នាក់ងាររដ្ឋាភិបាល។
  2. ដៃគូពាណិជ្ជកម្ម ឬសាខាអនឡាញ ដែលផ្គត់ផ្គង់សេវាកម្ម ឬផលិតផលនានាពាក់ព័ន្ធនឹងអាជីវកម្មរបស់យើង។
  3. ទីភ្នាក់ងាររដ្ឋាភិបាល រដ្ឋអំណាច និង បទបញ្ញត្តិឧស្សាហកម្ម នានា។
  4. ក្រុមសាវនករ ទីប្រឹក្សា គណនេយ្យករ មេធាវី ឬទីប្រឹក្សាផ្នែកហិរញ្ញវត្ថុ ឬផ្នែកវិជ្ជាជីវៈដទៃ។
  5. ក្រុមអ្នកម៉ៅការបន្ត អ្នកផ្គត់ផ្គង់សេវាកម្ម ឬផលិតផល ឬអ្នកឧបត្ថម្ភអាជីវកម្មដូចដែលបានកំណត់ថា ចាំបាច់ ឬសមគួរ។
  6. ភាគីទីបីទាំងឡាយទាំងក្នុងនិងក្រៅប្រទេសកម្ពុជា ដែលផ្ដល់សេវាកម្ម ដល់ក្រុមហ៊ុនយើងខ្ញុំ ទោះផ្ទាល់ ឬមិនផ្ទាល់ក្ដី រួមបញ្ចូលទាំង តែមិនកំណត់ចំពោះបណ្ដាក្រុមហ៊ុនវិភាគទិន្នន័យ ក្រុមហ៊ុនបង្ហោះគេហទំព័រ ក្រុមហ៊ុនដំណើរការទិន្នន័យ និង ប្រតិបត្តការបណ្ដាញ ក៏ដូចជា
  7. បណ្ដាក្រុមហ៊ុនជាភាគីទីបី ដែលកំពុងអនុវត្តមុខងារ ឬសេវាកម្មណាមួយដូចដែល Danone Specialized Nutrition (Cambodia) ត្រូវការ ទាក់ទងនឹងការផ្ដល់សេវាកម្ម ឬផលិតផល ដល់លោកអ្នកដើម្បីរក្សា និងធ្វើឲ្យប្រសើរឡើងពីសេវាកម្ម ឬការអភិវឌ្ឍន៍ និងការពង្រីកមុខទំនិញ និងសេវាកម្ម ឬការបំពេញមុខងារកិច្ចសន្យាជាមួយលោកអ្នក។

ក្នុងករណីមានភាពចាំបាច់ណាមួយ ដែលបានស្នើឡើង ឬចាត់តាំងជាក់ស្ដែង ការលក់ ការផ្ទេរ ឬ បោះបង់អាជីវកម្ម ទ្រព្យសម្បត្តិ ភាគហ៊ុន និង/ឬ ចំណាប់អារម្មណ៍ចំពោះ Danone Specialized Nutrition (Cambodia) រួមបញ្ចូលទាំង ការទិញយក ឬច្របាច់បញ្ចូលគ្នា ("ប្រតិបត្តការក្រុមហ៊ុន") ទិន្នន័យផ្ទាល់ខ្លួនរបស់លោកអ្នកដែលបានផ្ដល់ អាចតម្រូវឲ្យលោកអ្នកបង្ហាញ និង/ឬ ផ្ទេរទៅឲ្យ ឬផ្ដល់សិទ្ធិចូលប្រើឲ្យភាគីទីបីណាមួយ ក្នុងជំហរប្រតិបត្តការក្រុមហ៊ុន ហើយលោកអ្នកបានយល់ស្រប និងព្រមព្រៀងឲ្យ ភាគីទីបី មានសិទ្ធពេញលេញ ចំពោះការបង្ហាញ និង/ឬ ផ្ទេរទៅឲ្យ ឬផ្ដល់សិទ្ធិចូលប្រើ ទិន្នន័យផ្ទាល់ខ្លួនរបស់លោកអ្នក។
កត្តាសុវត្ថិភាព
យើងនឹងរក្សាទុក និងដំណើរការ ទិន្នន័យផ្ទាល់ខ្លួនដែលលោកអ្នកបានផ្ដល់មក ក្នុងលក្ខណៈសុវត្ថិភាពល្អប្រសើរមួយ។ យើងព្យាយាមអនុត្តតាមដែលអាចធ្វើទៅបាន ដើម្បីក្នុងលក្ខខណ្ឌរដ្ឋបាល និងការការពារសុវត្ថិភាព ព្រមទាំងនីតិវិធីដោយអនុលោមតាមច្បាប់ និងបទបញ្ញត្តិ ដែលត្រូវអនុវត្តិដើម្បីការពារឯកសារដែលគ្មានការអនុញ្ញាត ឬមិនស្របច្បាប់ របស់ទិន្នន័យឯកជន និងការបាត់បង់ បំផ្លិចបំផ្លាញ ឬខូចខាតទិន្នន័យផ្ទាល់ខ្លួន(ទាំងនោះ) ជាយថាហេតុ។

ការផ្ញើទិន្នន័យផ្ទាល់ខ្លួនតាមបណ្ដាញអ៊ីនធឺិណិត គឺច្បាស់ហើយថា មិនសុវត្ថិភាព ១០០%។ ទោះយ៉ាងណាក៏ដោយ ក្នុងន័យនេះ យើងពិតជាមិនអាចធានាទាំងស្រុងពីសុវត្ថិភាពទិន្នន័យផ្ទាល់ខ្លួន ដែលបញ្ជូនអនឡាញបានទេ មិនថាពេលដែលលោកអ្នកបញ្ជូនទិន្នន័យមក Danone Specialized Nutrition (Cambodia) ឬពេល Danone Specialized Nutrition (Cambodia) បញ្ជូនទិន្នន័យត្រឡប់ទៅវិញ។
ការផ្ទេរ និង ចែករំលែកទិន្នន័យ
ក្នុងករណីដែលយើងពិចារណាឃើញថា វាពិតជាចាំបាច់ ឬសមគួរ ក្នុងការរក្សាទុកទិន្នន័យ ដំណើរការ ឬផ្ដល់សេវាកម្ម ឬផលិតផលរបស់យើងជូនលោកអ្នក យើងអាចបញ្ជូនបន្តទិនន្ន័យផ្ទាល់ខ្លួនដែលលោកអ្នកផ្ដល់ឲ្យ ទៅសមាជិកនៃក្រុមហ៊ុនរបស់យើង ឬភ្នាក់ងារភាគីទីបីរបស់យើង ឬក្រុមអ្នកផ្គត់ផ្គង់ផលិតផល មិនថាស្ថិតនៅក្នុង ឬក្រៅប្រទេស(កម្ពុជា) ដោយស្ថិតនៅក្រោមលក្ខខណ្ឌ រក្សាការសម្ងាត់ និងកម្រិតប្រហាក់ប្រហែលនៃការការពារសុវត្ថិភាព។ លោកអ្នកបានយល់ និងយល់ព្រមដូចការបញ្ជាក់ និង/ឬ ការផ្ទេរទិនន្ន័យផ្ទាល់ខ្លួនដូចបានរៀបរាប់ខាងលើ។
ខូឃីស៍ & តំណភ្ជាប់
ខូឃីស៍ ជាឯកសារទិនន្ន័យតូចមួយ ដែលប្រមូលផ្ដុំពីការប្រើប្រាស់កម្មវិធីរុករកវិប របស់លោកអ្នក ដើម្បីតាមដានព័ត៌មាន។ ដូច្នេះនៅពេលដែលលោកអ្នកចូលទៅកាន់គេហទំព័ររបស់យើង នៅថ្ងៃក្រោយ ម៉ាស៊ីនមេនឹងស្គាល់ភ្លាមថា អ្នកធ្លាប់បើកចូលគេហទំព័រយើងពីមុន។ យើងប្រើខូឃីស៍ ដើម្បីកំណត់បទពិសោធន៍អ្នកប្រើប្រាស់លើគេហទំព័ររបស់យើង។

ខូឃីស៍មិនមែនជាកម្មវិធី ប្រើដើម្បីបំផ្លាញឯកសារណាមួយក្នុងកុំព្យូទ័រទេ ប៉ុន្តែមុខងាររបស់វាគឺប្រើដើម្បី តាមតានព័ត៌មានថាតើ ផេកណាខ្លះដែលអ្នកប្រើបើកចូល តើផេកណាខ្លះដែលអ្នកប្រើចូលមើលមុនគេ ហើយផេកណាមើលចុងក្រោយគេ រួចបិទទៅវិញ ហើយដឹងថាតើ អ្នកប្រើចូលមើលគេហទំព័រញឹកញាប់ប៉ុណ្ណា។ល។ យើងមិនប្រើខូឃីស៍ ដើម្បីតាមតានអត្ដសញ្ញាណរបស់អ្នកប្រើប្រាស់ជាក់លាក់ណាមួយទេ។ គោលដៅក្នុងការប្រើខូឃីស៍គឺ សម្រាប់តែប្រាប់ថាតើ កុំព្យូទ័រជាក់លាក់ណាមួយ ដែលធ្លាប់ចូលមើលគេហទំព័ររបស់យើងពិមុនមកប៉ុណ្ណោះ។

អត្ថប្រយោជន៍របស់ ខូឃីស៍ គឺអាច៖

  1. វាយតម្លៃចំនួនអ្នកចូលមើល។ អ្នកប្រើកម្មវិធីរុករកផ្សេងគ្នា គឺសុទ្ធតែមាន ខូឃីស៍ កំណត់ផ្សេងគ្នាដែរ ដើម្បីអាចដឹងថាអ្នកចូលមើលទាំងនោះជាអ្នកចាស់ដែលចូលមើលប្រចាំ ឬថ្មី ទើបតែចូលមកលើកដំបូង។ ព័ត៌មានទាំងនេះពិតជាសំខាន់មែនទែនសម្រាប់ ការផ្សាយពាណិជ្ជកម្ម ដល់អតិថិជនគោលដៅ អាចដឹងពីការចូលចិត្ត និងចំណាប់អារម្មណ៍ ព្រមទាំងលំនាំនៃការប្រើប្រាស់អ៊ីនធឺណិត របស់អ្នកប្រើ។
  2. ពិនិត្យមើលលើភាពញឹកញាប់ក្នុងការប្រើប្រាស់ ឬលំនាំនៃការចូលមើល របស់អ្នកប្រើ។ តួនាទីរបស់ ខូឃីស៍ពិតជាអាចជួយយើង ឲ្យយល់ពីអត្ដចរិត និងទម្លាប់អ្នកប្រើ។ លើសពីនេះទៀត វាក៏អាចជួយយើងធ្វើឲ្យសេវាកម្ម មាតិកា របៀបផ្សាយពាណិជ្ជកម្ម ឬកម្មវិធីប្រូម៉ូសិនផ្សេងៗកាន់តែល្អ និងចំគោលដៅទៅតាមការចង់បាន របស់អ្នកចូលមើលម្នាក់ៗ។

ខូឃីស៍ នឹងមិនប្រមូលព័ត៌មានផ្ទាល់ខ្លួនរបស់អ្នកប្រើឡើយសូម្បីតែឈ្មោះ ឬអាសយដ្ឋានអ៊ីម៉ែល។ ផ្ទុយទៅវិញ ប្រសិនបើលោកអ្នកមិនចង់ប្រើ ខូឃីស៍ តាមរយៈកម្មវិធីរុករកលើកុំព្យូទ័រ ឬឧបករណ៍អ្នកទេ លោកអ្នកអាចបដិសេធ (បិទមុខងារ) ខូឃីស៍បាន។ សូមចាំថា ប្រសិនបើលោកអ្នកបដិសេធមិនប្រើ ខូឃីស៍ លោកអ្នកមិនអាចប្រើប្រាស់សេវាកម្មជាក់លាក់ណាមួយ ឬទទួលបានអត្ថប្រយោជន៍(ពីខូឃីស៍) ដូចរៀបរាប់ខាងលើទេ។

គេហទំព័ររបស់យើង អាចមានតំណភ្ជាប់ទៅបណ្ដាគេហទំព័រផ្សេងៗ។ ដូចនេះ ភាគី Danone Specialized Nutrition (Cambodia) យើងខ្ញុំមិនទទួលខុសត្រូវចំពោះគោលការណ៍ឯកជនភាពរបស់បណ្ដាគេហទំព័រទាំងនោះទេ។
សិទ្ធិក្នុងចូលមើល និងកែតម្រូវ
លោកអ្នកអាចមានសិទ្ធិស្នើសុំចូលមើល និងកែតម្រូវទិន្នន័យផ្ទាល់ខ្លួនរបស់អ្នក ហើយក្នុងន័យគោរពនេះលោកអ្នកគួរតែ៖

  1. ពិនិត្យមើលថាតើ យើងពិតជាគ្រប់គ្រង ឬប្រើប្រាស់ទិន្នន័យផ្ទាល់ខ្លួនរបស់លោកអ្នក និងស្នើសុំចូលប្រើប្រាស់ទិន្ន័យទាំងនោះ។
  2. ស្នើសុំឲ្យយើងកែតម្រូវទិន្នន័យផ្ទាល់ខ្លួនដែលអ្នកយល់ថាមិនត្រឹមត្រូវ មិនពេញលេញ ឬព័ត៌មានចាស់ឈប់ប្រើ។
  3. ស្នើសុំឲ្យយើងកំណត់ ឬលុបទិន្នន័យរបស់លោកអ្នកជាក់លាក់ណាចេញ ឬកំណត់សិទ្ធរបស់យើង ក្នុងការដំណើរការទិន្នន័យផ្ទាល់ខ្លួនរបស់លោកអ្នក និង
  4. ស្នើសុំឲ្យយើងបញ្ជាក់ ឬពន្យល់ពីគោលការណ៍ និងនីតិវិធីទាក់ទងនឹងទិន្នន័យ ក៏ដូចជាប្រភេទទិន្នន័យផ្ទាល់ខ្លួនលោកអ្នក ដែលយើងគ្រប់គ្រង។

ចំពោះលោកអ្នកដែលបានស្នើសុំចូលមើល កែតម្រូវ កំណត់ ឬលុបចោលផ្នែកជាក់លាក់ណាមួយនៃព័ត៌មានផ្ទាល់ខ្លូន ឬក៏ស្នើកំណត់សិទ្ធិរបស់ពួកយើង ក្នុងការកំណត់ដំណើរការ ទិន្នន័យ(ផ្ទាល់ខ្លួន) ទាំងនោះ ឬក៏ព័ត៌មានទាំងឡាយណាជុំវិញគោលការណ៍ និងនីតិវិធី ព្រមទាំងប្រភេទនៃ ទិន្នន័យផ្ទាល់ខ្លួននានាដែលស្ថិតក្រោមការគ្រប់គ្រងរបស់យើងគឺ៖

_តួនាទី៖ ប្រធានផ្នែកទីផ្សារ
_អាសយដ្ឋាន៖ ជាន់ទី៣ នៃអគារ Regency Complex C3/1-2 មហាវិថីសម្ដេចប៉ាន (២១៧) សង្កាត់ទំនប់ទឹក ខណ្ឌចំការមន រាជធានីភ្នំពេញ ប្រទេសកម្ពុជា
_អ៊ីម៉ែល៖ dumex.kh@danone.com
_លេខទូរសព្ទ៖ No.:1800-212-160

Danone Specialized Nutrition (Cambodia) សូមរក្សាសិទ្ធិក្នុងការកំណត់តម្លៃសម្រាប់ការចូលប្រើទិន្នន័យផ្ទាល់ខ្លួន និងបដិសេធសំណើសុំចូល និង/ឬ កែតម្រូវទិន្នន័យផ្ទាល់ខ្លួនរបស់លោកអ្នកក្នុងកម្រិតមួយដែលច្បាប់អនុញ្ញាត។
កិច្ចព្រមព្រៀង
តាមរយៈការចុះកិច្ចសន្យាជាមួយ ក្រុមហ៊ុន Danone Specialized Nutrition (Cambodia) ដោយប្រើប្រាស់សេវាកម្ម ទិញផលិតផល ពីក្រុមហ៊ុនយើង ចូលរួមគ្រប់សកម្មភាព យុទ្ធនាការផ្សព្វផ្សាយផលិតផល ការស្រង់មតិ ឬព្រឹត្តិការណ៍ផ្សេងទៀតដែលបានរៀបចំ ឬឧបត្ថម្ភដោយ Danone Specialized Nutrition (Cambodia) ការផ្ដល់ ឬជជែកពិភាក្សាពីទិន្នន័យផ្ទាល់ខ្លួនដោយផ្ទាល់ជាមួយ Danone Specialized Nutrition (Cambodia) មិនថាអនឡាញ ឬមធ្យោបាយផ្សេង ដោយរាប់បញ្ចូលទាំង តែមិនកំហិត ទាំងការចុចចូលចិត្ត និង/ឬ ក្នុងការបញ្ចេញមតិ លើទំព័រហ្វេសប៊ុគ Danone Specialized Nutrition (Cambodia) ការចុចតាមដាន Instagram និង/ឬ Twitter និង ចុចចូលចិត្ត ហើយនិង/ឬ ការចុចបញ្ចេញមតិនានាក្នុងបណ្ដាញសង្គមទាំងនេះ ការទាញយកកម្មវិធីទូរសព្ទដៃរបស់ Danone Specialized Nutrition (Cambodia) និង/ឬ ការបង្ហាញពីចំណាប់អារម្មណ៍ស្រដៀងគ្នាមកលើ Danone Specialized Nutrition (Cambodia) ។ លោកអ្នកបានយល់ព្រមថា បានអានសេចក្ដីជូនដំណឹង និងកិច្ចព្រមព្រៀងក្នុងការប្រមូល និងដំណើរការទិន្នន័យផ្ទាល់ខ្លួនដែលលោកអ្នកបានផ្ដល់មក Danone Specialized Nutrition (Cambodia) នេះ ដូចបានពណ៌នាក្នុងសេចក្ដីជូនដំណឹងនេះ។
វិវាទ
ក្នុងករណីមានវិវាទណាមួយរវាងសេចក្តីជូនដំណឹងជាភាសាអង់គ្លេស និងសេចក្តីជូនដំណឹងជាភាសាខ្មែរ ដែលមានន័យសមមូលនេះ ក្នុងល័ក្ខខ័ណ្ឌនេះ សេចក្តីជូនដំណឹងជាភាសាអង់គ្លេសនេះនឹងត្រូវយកជាការ។
ការកែប្រែ
Danone Specialized Nutrition (Cambodia) សូមរក្សាសិទ្ធិក្នុងការធ្វើវិសោធកម្ម ផ្លាស់ប្ដូរ និង/ឬ ធ្វើបច្ចុប្បន្នភាព ខ្លឹមសារដែលមានក្នុងសេចក្ដីជូនដំណឹងនេះ គ្រប់ពេល តាមរយៈការបង្ហោះ ការធ្វើវិសោធកម្ម ផ្លាស់ប្ដូរ និង/ឬ ធ្វើបច្ចុប្បន្នភាព នៅលើគេហទំព័រ ឬគ្រាន់តែផ្ញើ សេចក្ដីជូនដំណឹងទៅលោកអ្នក។

បន្ទាប់ពីការធ្វើវិសោធកម្ម ផ្លាស់ប្ដូរ និង/ឬ ធ្វើបច្ចុប្បន្នភាពរួច ជារួម តាមរយៈបន្តការចូលរួម និងប្រាស្រ័យទាក់ទងរបស់លោកអ្នកជាមួយ Danone Specialized Nutrition (Cambodia) បានសេចក្ដីថាលោកអ្នកបានយល់ព្រមនឹងការធ្វើវិសោធកម្ម ផ្លាស់ប្ដូរ និង/ឬ ធ្វើបច្ចុប្បន្នភាពនេះ។

កំណត់សម្គាល់សំខាន់៖
គ្មានអ្វីប្រសើរជាងការបំបៅកូនដោយទឹកដោះម្តាយតែមួយមុខគត់រហូតបាន៦ខែ និងបន្តការបំបៅដោះម្តាយរហូតបានអាយុ២ឆ្នាំ ឬលើសឡើយ។ យោងតាមអនុក្រឹត្យ 133។

ការចិញ្ចឹមកូនដោយបំបៅដោះ គឺជាទម្រង់ដ៏ល្អបំផុតសម្រាប់ទារក ហើយផ្តល់អត្ថប្រយោជន៍ ជាច្រើនទៅដល់ទារក និងមាតា។ នៅក្នុងពេលត្រៀមបំបៅដោះ និងអំឡុងពេលបំបៅដោះ វាគឺជាការសំខាន់ដែល គួរតែទទួលទាន នូវរបបអាហារដែលមានតុល្យភាព និងសុខភាពល្អ។ ការបំបៅដោះ និងប្រើទឹកដោះគោផងរួមគ្នា នៅសប្តាហ៍ ដំបូងនៃជីវិត អាចកាត់បន្ថយការផ្គត់ផ្គង់នៃទឹកដោះ ហើយនឹងធ្វើឲ្យការបំបៅទឹកដោះមានភាព លំបាក។ ជានិច្ចកាល ត្រូវពិគ្រោះយោបល់ជាមួយអ្នកជំនាញថែទាំសុខភាពដើម្បីសុំដំបូន្មានអំពីការចិញ្ចឹមកូនរបស់អ្នក។ បើសិនអ្នកប្រើទឹកដោះគោម្សៅផ្សំតាមរូបមន្ត អ្នកគួរធ្វើតាមការណែនាំរបស់រោងចក្រផលិត ដើម្បីប្រើប្រាស់ឲ្យបានប្រុងប្រយ័ត្ន។