សេចក្តីជូនដំណឹងផ្នែកច្បាប់ (Legal Notice)
អ្នកទទួលខុសត្រូវលើមាតិកាវេបសាយ
ឈ្មោះក្រុមហ៊ុន៖ DANONE SPECIALIZED NUTRITION (CAMBODIA) CO., LTD
លេខចុះបញ្ជីពាណិជ្ជកម្មកម្ពុជា៖ L001-901903583
អាសយដ្ឋានក្រុមហ៊ុន៖
Danone Specialized Nutrition (Cambodia) Co., Ltd.
Unit BCDE, ជាន់ទី 8, TK Central, លេខ 12 ផ្លូវ 289,
សង្កាត់បឹងកក់ 1, ខណ្ឌទួលគោក, ភ្នំពេញ, កម្ពុជា
លេខទូរស័ព្ទ៖ -
អ៊ីមែល៖ -
វេបសាយនេះស្ថិតក្រោមច្បាប់នៃប្រទេសកម្ពុជា។
អ្នកគ្រប់គ្រងការបោះពុម្ពផ្សាយ(Publishing Director)
Hong Sreyukem - Marketing Director - Cambodia & Myanmar
ការបង្ហោះវេបសាយ(Website hosting)
វេបសាយនេះត្រូវបានបង្ហោះដោយ៖
ឈ្មោះក្រុមហ៊ុន៖ Adobe Systems Software Ireland Limited (Adobe Experience Cloud)
អាសយដ្ឋាន៖ 4-6 Riverwalk, Citywest Business Campus, Dublin 24, Ireland
វេបសាយនេះត្រូវបានរចនាឡើងដោយ៖
ឈ្មោះក្រុមហ៊ុន៖ FPT Software Company Limited
អាសយដ្ឋាន៖ FPT Building, ផ្លូវ Duy Tan, ខណ្ឌ Cau Giay, ទីក្រុងហាណូយ, វៀតណាម
វេបសាយនេះត្រូវបានអភិវឌ្ឍ និងបញ្ចូលប្រព័ន្ធដោយ៖
ឈ្មោះក្រុមហ៊ុន៖ FPT Software Company Limited
អាសយដ្ឋាន៖ FPT Building, ផ្លូវ Duy Tan, ខណ្ឌ Cau Giay, ទីក្រុងហាណូយ, វៀតណាម
សិទ្ធិអ្នកនិពន្ធ(Copyright): © Danone
មាតិកានៃវេបសាយនេះ
Danone នឹងខិតខំប្រឹងប្រែងអស់ពីសមត្ថភាព ដើម្បីធានាថាព័ត៌មានដែលបង្ហាញលើវេបសាយនេះមានភាពត្រឹមត្រូវ និងមានបច្ចុប្បន្នភាព ។ Danone រក្សាសិទ្ធិក្នុងការកែប្រែមាតិកានៃវេបសាយនេះគ្រប់ពេល ដោយមិនចាំបាច់ជូនដំណឹងជាមុន។ ទោះជាយ៉ាងណា Danone មិនអាចធានាបានថាព័ត៌មាននៅទីនេះមានភាពត្រឹមត្រូវ ពេញលេញ ឬពិតប្រាកដទាំងស្រុង ឬមិនត្រូវបានកែប្រែដោយភាគីទីបីឡើយ។ Danone មិនទទួលខុសត្រូវទាំងអស់ (ដោយផ្ទាល់ ឬដោយមិន ផ្ទាល់) ដែលពាក់ព័ន្ធនឹងកំហុស ឬការខ្វះខាតណាមួយក្នុងមាតិកានៃវេបសាយនេះ និងពីការប្រើប្រាស់វេបសាយនេះឡើយ។
វេបសាយនេះត្រូវបានកំណត់សម្រាប់ការប្រើប្រាស់ផ្ទាល់ខ្លួនប៉ុណ្ណោះ មិនសម្រាប់គោលបំណងពាណិជ្ជកម្មឡើយ។
តំណភ្ជាប់ទៅកាន់វេបសាយផ្សេងៗ
Danone បានភ្ជាប់តំណទៅកាន់វេបសាយផ្សេងៗរបស់ Danone បណ្តាញសង្គម វេបសាយរបស់ភាគីទីបី ឬដៃគូ នៅលើ aptaclub.com.kh ដែលមិនស្ថិតក្រោមលក្ខខណ្ឌច្បាប់ទាំងនេះទេ។ តំណទាំងនេះត្រូវបានបង្កើតឡើងដោយសហការជាមួយវេបសាយដែលពាក់ព័ន្ធ នៅពេលដែល Danone ឃើញថាសមស្រប ដោយផ្អែកលើមាតិកា និងសេវាកម្មដែលពួកគេផ្តល់។ Danone មិនទទួលខុសត្រូវចំពោះមាតិកានៃវេបសាយទាំងនោះ និងការប្រើប្រាស់របស់អ្នកប្រើប្រាស់ផ្សេងៗឡើយ។
កម្មសិទ្ធិបញ្ញា(Intellectual property)
ការចូលទៅកាន់ aptaclub.com.kh ផ្តល់សិទ្ធិដល់អ្នកក្នុងការប្រើប្រាស់វេបសាយនេះសម្រាប់គោលបំណងផ្ទាល់ខ្លួន និងមិនមានសិទ្ធិផ្តាច់មុខ។
ធាតុទាំងអស់ដែលបានបោះពុម្ពផ្សាយលើវេបសាយនេះ ទោះបានចុះបញ្ជីជាម៉ាកសញ្ញា ឬមិនបានចុះបញ្ជីក៏ដោយ រួមទាំងអក្សរកាត់ដូចជា TM, ® ឬ © ព្រមទាំងការរៀបចំ និងមាតិកាទាំងអស់ ដូចជា អត្ថបទ រូបភាព រូបថត ក្រាហ្វិក វីដេអូ ឡូហ្គោ និងម៉ាកសញ្ញា ត្រូវបានចាត់ទុកជាកម្មសិទ្ធិបញ្ញា តាមច្បាប់កម្មសិទ្ធិបញ្ញា។ កម្មសិទ្ធិបញ្ញាទាំងនេះជាកម្មសិទ្ធិផ្តាច់មុខរបស់ Danone ឬស្ថិតក្រោមអាជ្ញាប័ណ្ណពីភាគីទីបី។
ការប្រើប្រាស់ ការថតចម្លង ការបង្ហាញ ការផ្សព្វផ្សាយ ការកែប្រែ ការបកប្រែ មួយផ្នែក ឬទាំងមូល នៃមាតិកាវេបសាយនេះ លើមធ្យោបាយណាមួយ (រួមទាំង caching ឬ framing) ក៏ដូចជាការលក់ ការផ្ទេរ ឬសកម្មភាពណាមួយដែលធ្វើឲ្យមាតិកានេះអាចប្រើប្រាស់ដោយភាគីទីបី ត្រូវបានហាមឃាត់។
ការមិនគោរពលក្ខខណ្ឌទាំងនេះ នឹងត្រូវចាត់ទុកថាជាការលួចចម្លង និងអាចបង្កើតការទទួលខុសត្រូវផ្នែកស៊ីវិល និងព្រហ្មទណ្ឌ។
ការមិនអាចប្រើប្រាស់វេបសាយaptaclub.com.kh
Danone នឹងខិតខំធានាឲ្យអ្នកប្រើប្រាស់អាចចូលប្រើវេបសាយបានគ្រប់ពេលដែលអាចធ្វើទៅបាន។ ទោះជាយ៉ាងណា Danone មិនអាចទទួលខុសត្រូវបានទេ ប្រសិនបើវេបសាយមិនអាចប្រើប្រាស់បាន ដោយមូលហេតុណាមួយ។
ភាពឯកជន - Cookies
សូមយោងទៅកាន់សេចក្តីថ្លែងការណ៍អំពីភាពឯកជន និង Cookies របស់យើង៖
https://konchhlatclub.com.kh/km/privacy
https://konchhlatclub.com.kh/km/cookie-statement
ទំនាក់ទំនង
ដើម្បីទាក់ទងមកយើង សូ1800 212 160