តើការកន្ត្រាក់បញ្ឆោតមានអារម្មណ៍យ៉ាងណា?
ការកន្ត្រាក់ Braxton Hicks ជាទូទៅគឺមិនឈឺចាប់ទេ ហើយស្រដៀងនឹងការឈឺពោះមករដូវ ពេលខ្លះវាត្រូវបាន គេហៅថា "ការកន្ត្រាក់បញ្ឆោត"។ វាកើតឡើងនៅពេលដែលស្បូនកន្ត្រាក់តឹងហើយរលាទៅវិញ តែមិនទៀងទាត់ ឡើយ។ នៅពេលជិតគ្រប់ខែ វាអាចនឹងឈឺបន្តិច ជាពិសេសពេលកូនបង្វិលក្បាលចុះមកក្រោម។
អ្នកនឹងដឹងការកន្ត្រាក់ជិតសម្រាលមែនទែន ដោយសារការកន្ត្រាក់មែនទែនគឺញឹក (ប៉ុន្តែមានសភាពទៀងទាត់) ហើយកន្ត្រាក់ជាប់យូរ ។ អ្នកនឹងមានអារម្មណ៍ថាការកន្ក្រាក់នេះកាន់តែខ្លាំង និងភាពឈឺចាប់។ សម្រាប់ការ កន្ត្រាក់បញ្ឆោតនេះវិញ វានឹងបាត់ទៅវិញ និង មិនមានសភាពទៀងទាត់នោះទេ។ បើសិនជាអ្នកមានការសង្ស័យ ឬមិនច្បាស់នោះ សូមទៅជួបពិគ្រោះជាមួយគ្រូពេទ្យ។
ដំណោះស្រាយជាមួយបញ្ហាកន្ត្រាក់បញ្ឆោត