Asian baby taking first steps walk forward on the soft mat. Happy little baby learning to walk with mother help at home. Mother teaching how to walk gently. Baby growth and development concept.

SHARE

ក្មេងខ្វះវីតាមីន ​និងជាតិរ៉ែ ​ប៉ះពាល់សុខភាព​ម៉េចខ្លះ?

កូន​ក្មេង​ត្រូវ​ការ​​​​វីតាមីន ​និង​រ៉ែ​ខនិជ​គ្រប់​គ្រាន់ ដើម្បី​អភិវឌ្ឍ​​បញ្ញា និង​រាងកាយ។ ​ប៉ាម៉ាក់​ត្រូវ​​​យក​ចិត្ត​ទុក​ដាក់​លើ​សញ្ញា​ណា​មួយ​នៃ​កង្វះ​ជីវជាតិ ឬខ្វះអាហារូបត្ថម្ភ​ ​ដើម្បី​ដឹងថា​ កូន​មាន​វីតាមីន និង​ជាតិ​រ៉ែ​គ្រប់​គ្រាន់ ​ធំ​លូត​លាស់ដោយសុខភាព​ល្អ។ 

១- សញ្ញាប្រាប់ថាក្មេងខ្វះអាហារូបត្ថម្ភ

– ធាត់​
– ធ្មេញ​មាន​ប្រហោង
– ធ្មេញ​ដុះ​ច្រពើស​ប្រញឹក​គ្នា
ឧស្សាហ៍​ផ្ដាសាយ
– បាក់​ទឹក​ចិត្ត និង​ថប់​បារម្ភ
– រពឹស​ជ្រុល ​នៅ​មិន​ស្ងៀម
– ប្រព័ន្ធលលាដ៍​ក្បាល​អន់ ​មិន​ល្អ “ក្បាល​សំប៉ែត”
– ស្បែក/រោម​ស្ងួត (បង្កដោយ​កង្វះ​វីតាមីន​រលាយ​ក្នុង​ខ្លាញ់មាន​វីតាមីន A, D, E និង K2)
– មាន​ភាព​យឺត​យ៉ាវ​ ក្រ​ចេះ​និយាយ (ទាក់​ទង​កង្វះ​វីតាមីន B12)
– អារម្មណ៍​រញ៉ាំរញ៉ូវ ឬ​មិន​ទៀង​ទាត់ (ញុំា​ខ្លាញ់​ដែល​ផ្ដល់​សុខភាព​ល្អ​មាន ​អូមេហ្គា៣ នៅ​ក្នុង​ត្រីសមុទ្រ ជាពិសេសត្រី​សាល់ម៉ុន ​​មិនមែនត្រី​ចិញ្ចឹម និង​ប៊័រ ឬ​ប្រេង​ដូងធ្វើ​ឲ្យ​អារម្មណ៍​នឹងន។

Cute asian toddler sitting on the floor playing with colorful toys in a cozy living room, showcasing joyful childhood moments.

២- កង្វះជីវជាតិលើទារក និងក្មេងតូច

– វីតាមីន K៖ ​បើ​ទារក​​កើត​ក្នុង​ពេទ្យ ​​បាន​ចាក់ថ្នាំ​​​ផ្ទុក​វីតាមីន K ​ក្រោយ​កើត ។ ការ​ចាក់វីតាមីន K ភ្លាមៗក្រោយកើត​នេះ គឺ​ដើម្បី​បង្ការ​​ជំងឺ​ហូរ​ឈាមក្នុងខួរក្បាល​ ដែលមានលើទារក​ទើប​កើត

– ជាតិដែក៖ ពេល​មាន​គភ៌ ទារក​កំពុង​​លូត​លាស់ ត្រូវការ​ជាតិ​ដែក ហើយតាម​ធម្មតា​​ទទួល​តាម​រយៈ​ឈាម​​​ម្តាយ។ កង្វះ​ជាតិ​ដែក​អាច​មានផល​វិបាក​ធ្ងន់ធ្ងរ ដូច​ជា ​ជំងឺ​ស្លេកស្លាំង ការ​អភិវឌ្ឍ​ខួរ​ក្បាល​ថយចុះ និង​ហានិភ័យស្លាប់​កាន់​តែ​ខ្ពស់​។

– វីតាមីន A៖ ទឹក​ដោះ​ម្តាយ​ជា​ប្រភព​ធម្មជាតិ​នៃវីតាមីន A ដែល​បង្ការ​ទារក​ពីកង្វះ​វីតាមីន A ។ ស្រីៗ​មាន​ផ្ទៃ​ពោះ​ មិន​គួរ​ប្រើ​វីតាមីន A លើស​​កម្រិត​ដែល​គេ​ណែនាំ​​ឡើយ។ ទារក​ក្នុង​ផ្ទៃអាចខូច​រូបរាង​ខុស​ប្រក្រតី​ បើ​​ប្រើវីតាមីន A លើសកម្រិត។

– រ៉ែស័ង្កសី៖ សញ្ញា​ខ្វះ​ជាតិ​ស័ង្កសី មាន​ចំណង់​ញុំា​ថយ​ចុះ មុខងារ​ប្រព័ន្ធ​ភាព​ស៊ាំចុះ​ទាប មាន​សកម្មភាព​តិច និង​​លូត​លាស់យឺត។ ទម្ងន់​ខ្លួន​តិច​ពេកពេល​កើត មាន​ទំហំ​តូចពេក​មិន​សម​​អាយុ​គភ៌ និង​ទារក​កើត​មិន​គ្រប់​ខែ ប្រឈម​ហានិភ័យ​​ខ្វះ​ជាតិ​ស័ង្កសី។

– វីតាមីន D៖ ទារក​អាច​​​ប្រឈម​​ហានិភ័យ​ខ្វះ​វីតាមីន D បើសិន៖

  • មិន​​ប៉ះ​​ពន្លឺ​ថ្ងៃគ្រប់គ្រាន់ ដែល​ជា​ប្រភព​ធម្មជាតិនៃ​វីតាមីន D។ ត្រូវ​ដឹង​ថា​ ម៉ាក់ៗ និង​ទារក​ដែល​មាន​ស្បែក​កាន់​តែ​ក្រមៅ​ ទាមទារ​ត្រូវការ​ពន្លឺ​ថ្ងៃ​ច្រើន បើធៀប​នឹងម៉ាក់ៗ​​ដែល​មាន​សម្បុរ​ស្បែក​ភ្លឺ​ (ស) ជាង។

  • ម៉ាក់ៗ មិន​មាន​វីតាមីន D គ្រប់​គ្រាន់ ​ដោយសារ​​ប៉ះតិច​តួច​នឹង​ពន្លឺ​ថ្ងៃ ឬ​មិន​ញុំា​ថ្នាំ​បំប៉ន​វីតាមីន D បាន​គ្រប់​គ្រាន់។ មាន​ន័យ​ថា ​ទឹកដោះ​ម៉ាក់ៗ ​នឹង​មិន​មាន​វីតាមីន D គ្រប់គ្រាន់សម្រាប់​ទារក​ និងបង្កើត​ឲ្យមាន​​កង្វះ​វីតាមីន D។

បើ​​​គិត​ថា​កូន​យើងមានបញ្ហា​កង្វះ​ជីវជាតិ​អាហារូបត្ថម្ភ​នោះ សូម​កុំ​ស្ទាក់​ស្ទើរទៅពេទ្យ​ឯកទេស​កុមារ។ បើ​មិន​ព្យាបាល កង្វះ​ជីវជាតិ​អាហារូបត្ថម្ភ​ អាច​បណ្ដាល​ឲ្យ​មាន​ផល​វិបាក​ធ្ងន់ធ្ងរ ​ដែល​នឹង​ជះ​ឥទ្ធិពល​ដល់​សុខភាព​ទារក​​​អស់​មួយ​ជីវិត។​

 

ប្រសិនបើម៉ាក់បារម្ភថា កូនអាចខ្វះជាតិដែក ម៉ាក់​ៗ​ គួរ​តែ​នាំ​កូន​ទៅ​ពិគ្រោះ​ជា​មួយនឹង​គ្រូពេទ្យ​ជំនាញ ឬអាចចុចលីងខាងក្រោមនេះ ដើម្បីវាស់កម្រិតជាតិដែកកូនបណ្តោះអាសន្ន៖

https://konchhlatclub.com.kh/km/ida?utm_source=Online+IDA+Questionnaire+QR&utm_medium=Hello+Krupet&utm_campaign=IDA

 

 

អត្ថប្រយោជន៏ចូលរួមកូនឆ្លាតក្លឹប​

  • វិធីសាស្រ្ត និងគន្លឹះផ្សេងៗតាមដំណាក់កាលនិមួយៗ សម្រាប់ដំណើរភាពជាអ្នកម្តាយ​

  • កាដូអនុស្សាវរីយ៍ និងសៀវភៅអប់រំសម្រាប់អ្នកម្តាយពពោះ និងអ្នកម្តាយដែលមានកូនគ្រប់ ២ឆ្នាំ​

  • ការពិគ្រោះជាមួយអ្នកប្រឹក្សាយោបល់ពីកូនឆ្លាតក្លឹប​
Careline Footer

ចង់ដឹងបន្ថែមអំពីកូនឆ្លាតក្លឹប? ទាក់ទងមកឥលូវនេះតាមប្រព័ន្ធទំនាក់ទំនងខាងក្រោម

កំណត់សម្គាល់សំខាន់៖

គ្មានអ្វីប្រសើរជាងការបំបៅកូនដោយទឹកដោះម្តាយតែមួយមុខគត់រហូតបាន៦ខែ និងបន្តការបំបៅដោះម្តាយរហូតបានអាយុ២ឆ្នាំ ឬលើសឡើយ។ យោងតាមអនុក្រឹត្យ 133។

ការចិញ្ចឹមកូនដោយបំបៅដោះ គឺជាទម្រង់ដ៏ល្អបំផុតសម្រាប់ទារក ហើយផ្តល់អត្ថប្រយោជន៍ ជាច្រើនទៅដល់ទារក និងមាតា។ នៅក្នុងពេលត្រៀមបំបៅដោះ និងអំឡុងពេលបំបៅដោះ វាគឺជាការសំខាន់ដែល គួរតែទទួលទាន នូវរបបអាហារដែលមានតុល្យភាព និងសុខភាពល្អ។ ការបំបៅដោះ និងប្រើទឹកដោះគោផងរួមគ្នា នៅសប្តាហ៍ ដំបូងនៃជីវិត អាចកាត់បន្ថយការផ្គត់ផ្គង់នៃទឹកដោះ ហើយនឹងធ្វើឲ្យការបំបៅទឹកដោះមានភាព លំបាក។ ជានិច្ចកាល ត្រូវពិគ្រោះយោបល់ជាមួយអ្នកជំនាញថែទាំសុខភាពដើម្បីសុំដំបូន្មានអំពីការចិញ្ចឹមកូនរបស់អ្នក។ បើសិនអ្នកប្រើទឹកដោះគោម្សៅផ្សំតាមរូបមន្ត អ្នកគួរធ្វើតាមការណែនាំរបស់រោងចក្រផលិត ដើម្បីប្រើប្រាស់ឲ្យបានប្រុងប្រយ័ត្ន។

x