អ្នកម៉ាក់ថ្មី
អ្នកទើបតែក្លាយជាម៉ាក់ថ្មី ហើយវាជារឿងធម្មតាទេដែលមានសំណួរច្រើននោះ។ អ្នកម៉ាក់ណាក៏ដោយក៏និយាយថា ការធ្វើជាប៉ាម៉ាក់គេត្រូវការការអនុវត្ត -វាជាពិតជាពោរពេញទៅដោយសុភមង្គល និងភាពសប្បាយរីករាយដែលឃើញកូនអ្នកធំលូតលាស់ជារៀងរាល់ថ្ងៃ។ អត្ថបទរបស់យើងផ្តល់នូវជំនួយ និងដំបូន្មានសម្រាប់ការចាប់ផ្តើមដំបូងរបស់អ្នក ។
តើធ្វើយ៉ាងណាអាចបានរាងស្អាតដូចដើមវិញ?
"វិធីជួយឲ្យរាងត្រឡប់មកដូចដើម គន្លឹះសំខាន់ដើម្បីឲ្យរាងត្រឡប់ដូចដើមបន្ទាប់ពីសម្រាលកូនរួចនោះគឺ ""ហាត់ប្រាណ"" ។ សូមកុំហាត់ប្រាណណាមួយឲ្យសោះរហូត ដល់៦សប្ដាហ៍ ប៉ុន្តែបើសម្រាលដោយវះកាត់ ត្រូវចាំយ៉ាងហោចណាស់ ក៏ ១២សប្ដាហ៍ (៣ខែ) ដែរ។ បន្ថែមពីលើនេះ គួរពិភាក្សាជាមួយគ្រួពេទ្យថាតើរាងកាយរបស់អ្នកអាចធ្វើលំហាត់ប្រាណជាមុនសិនមុននឹងចាប់ផ្តើម។ "
អានបន្ថែម
ការចាក់វ៉ាក់សាំង
"វ៉ាក់សាំង មានតួនាទីការពារកូនៗ ពីជំងឺឆ្លងធ្ងន់ធ្ងរមូយចំនួន ដែលអាចឆ្លងចូលក្នុងខ្លួនតាំងពីតូច។ វ៉ាក់សាំងត្រូវបានផ្តល់ឲ្យកុមារតាំងពីក្មេងពីព្រោះជំងឺទាំងអស់នេះអាចកើតឡើងគ្រប់ពេលតាំងពីតូច។ ប្រភេទវ៉ាក់សាំងខុសគ្នានីមួយត្រូវបានចាក់ទៅតាមពេលវេលា និងកាលវិភាគៗខុសគ្នា ដើម្បីទទួលបានការការពារមានប្រសិទ្ធភាពខ្ពស់។ "
អានបន្ថែម
រាងកាយរបស់អ្នកបន្ទាប់ពីសម្រាលកូនរួច
"ក្បាលពោះនឹងបាត់ទៅវិញ ប៉ុន្តែមើលទៅ ដូចនៅពពោះអញ្ចឹងក្នុងពេលមួយរយៈ។ សុដន់របស់អ្នកនឹងមានអារម្មណ៍ថាទន់ ដោយសារតែកូនតូច ត្រូវការទឹកដោះដំបូងក្នុងបរិមាណតិចតួច ក្នុងរយៈពេល ២-៣ថ្ងៃដំបូង។ ហើយស្ថានភាពនេះ នឹងប្រែប្រួល (ពីទន់ទៅរឹង) ក្រោយសុដន់ចេញទឹកដោះបាន ចាប់ពី ៣-៤ថ្ងៃបន្ទាប់។ ក្រោយផលិតទឹកដោះដំបូងហើយ សុដន់ ចាប់ផ្ដើម ក្ដៅ ឡើងរឹង ហើយតឹងខ្លាំង ដោយសារតែសុដន់អ្នកត្រូវផលិតទឹកដោះច្រើនសម្រាប់កូនបៅ។ ក្រោយសម្រាល អ្នកនឹងអាចមានអារម្មណ៍ថាទ្វារមាសនៅហើមឈឺ ហើយឡើងជាំ ។ ប្រសិនបើមានករណីដេរវិញ អ្នកអាចនៅឈឺរហូតដល់ពីរទៅបីអាទិត្យ។"
អានបន្ថែម
អត្ថបទពិសេស
ស្វែងយល់ពីគន្លឹះបន្ថែមទៀតពីប្រធានបទទារក
រៀបចំទុកដាក់អាហារឲ្យមានសុវត្ថិភាពសម្រាប់កូន
អានបន្ថែម
តើកូនអ្នកអាចញុំាអាហាររឹងបានឬនៅ?
អានបន្ថែម
អាហារបំប៉នបន្ថែម មានសារៈសំខាន់សម្រាប់ការអភិវឌ្ឍរបស់កូន
អានបន្ថែម
អត្ថប្រយោជន៏ចូលរួមកូនឆ្លាតក្លឹប
  • វិធីសាស្រ្ត និងគន្លឹះផ្សេងៗតាមដំណាក់កាលនិមួយៗ សម្រាប់ដំណើរភាពជាអ្នកម្តាយ
  • កាដូអនុស្សាវរីយ៍ និងសៀវភៅអប់រំសម្រាប់អ្នកម្តាយពពោះ និងអ្នកម្តាយដែលមានកូនគ្រប់ ២ឆ្នាំ
  • ការពិគ្រោះជាមួយអ្នកប្រឹក្សាយោបល់ពីកូនឆ្លាតក្លឹប
ចុះឈ្មោះឥឡូវនេះ
កំណត់សម្គាល់សំខាន់៖
គ្មានអ្វីប្រសើរជាងការបំបៅកូនដោយទឹកដោះម្តាយតែមួយមុខគត់រហូតបាន៦ខែ និងបន្តការបំបៅដោះម្តាយរហូតបានអាយុ២ឆ្នាំ ឬលើសឡើយ។ យោងតាមអនុក្រឹត្យ 133។

ការចិញ្ចឹមកូនដោយបំបៅដោះ គឺជាទម្រង់ដ៏ល្អបំផុតសម្រាប់ទារក ហើយផ្តល់អត្ថប្រយោជន៍ ជាច្រើនទៅដល់ទារក និងមាតា។ នៅក្នុងពេលត្រៀមបំបៅដោះ និងអំឡុងពេលបំបៅដោះ វាគឺជាការសំខាន់ដែល គួរតែទទួលទាន នូវរបបអាហារដែលមានតុល្យភាព និងសុខភាពល្អ។ ការបំបៅដោះ និងប្រើទឹកដោះគោផងរួមគ្នា នៅសប្តាហ៍ ដំបូងនៃជីវិត អាចកាត់បន្ថយការផ្គត់ផ្គង់នៃទឹកដោះ ហើយនឹងធ្វើឲ្យការបំបៅទឹកដោះមានភាព លំបាក។ ជានិច្ចកាល ត្រូវពិគ្រោះយោបល់ជាមួយអ្នកជំនាញថែទាំសុខភាពដើម្បីសុំដំបូន្មានអំពីការចិញ្ចឹមកូនរបស់អ្នក។ បើសិនអ្នកប្រើទឹកដោះគោម្សៅផ្សំតាមរូបមន្ត អ្នកគួរធ្វើតាមការណែនាំរបស់រោងចក្រផលិត ដើម្បីប្រើប្រាស់ឲ្យបានប្រុងប្រយ័ត្ន។