SHARE:

អាហារបំប៉នបន្ថែម មានសារៈសំខាន់សម្រាប់ការអភិវឌ្ឍរបស់កូន

អាហារបំប៉នបន្ថែមគឺជាការផ្លាស់ប្តូរងាយៗពីការបៅតែទឹកដោះគោមួយមុខ ទៅការបន្ថែមអាហារកិនផ្សេងៗ បាន។ បន្ទាប់ពីកូនបាន៦ខែហើយ ប៉ាម៉ាក់ត្រូវបានណែនាំឲ្យផ្តល់អាហារកិនដែលមានតុល្យភាពដល់កូន។

ទឹកដោះគោនៅតែមានសារៈប្រយោជន៍សម្រាប់ផ្ដល់សារធាតុចិញ្ចឹម ប៉ុន្តែពេលក្មេងធ្វើសកម្មភាពច្រើន ខ្លួនប្រាណរបស់គេត្រូវការអាហារកិនសម្រាប់ទ្រទ្រង់សុខភាព និងផ្ដល់តុល្យភាពក្នុងរបបអាហារគេ។

 

ផ្ដល់អាហារបន្ថែមដល់កូន គឺមិនអាចធ្វើដោយប្រញ៉ាប់ប្រញ៉ាលឡើយ វាត្រូវការពេល ហើយទាមទារឲ្យធ្វើសន្សឹមៗយឺតៗ មិនត្រូវប្ដូរ ឬបន្ថែមអាហារកិនយកតែម្ដងទេ។ ម៉ាក់ៗគួរចាប់ផ្ដើមឲ្យកូនប្ដូរពីអាហាររាវ ទៅជាអាហារបែបទន់ៗ សិនចាំវិវត្តន៍ទៅដល់អាហារប្រភេទដុំ ហើយរឹង។

 

ការលូតលាស់ និងការរៀនសូត្រ

"អាហារបំប៉នបន្ថែម" មិនត្រឹមតែជួយផ្ដល់សារធាតុចិញ្ចឹម ឬជួយឲ្យក្មេងឆ្អែតតែមួយមុខនោះទេ ប៉ុន្តែពេលក្មេងស្ថិតក្នុងវ័យនេះ គេរៀនលឿន និងសម្របខ្លួនបានលឿនណាស់។ ពេលយើងឲ្យគេសាកញ៉ាំរបស់ថ្មី មានរូបរាងប្លែក ចាប់ផ្ដើមញ៉ាំដោយប្រើស្លាបព្រា នោះការបញ្ចុកអាហារបន្ថែម គឺជួយដល់ការលូតលាស់បានយ៉ាងប្រសើរ។

 

វិធីបញ្ចុកអាហារបន្ថែម ក៏ជួយឲ្យកូនរៀនស៊ាំជាមួយអារម្មណ៍ថ្មី ដែលគេអត់ដែលធ្លាប់ជួបពីមុនដែរ ជាពិសេសធ្លាប់តែបៅដោះ ឬកំប៉ុងទឹកដោះគោ តែពេលនេះបែរជាម៉ាក់ៗ ប្រើស្លាបព្រាបញ្ចុក។ បន្ទាប់ពីញ៉ាំអាហារបន្ថែម បានពីរបីខែមក កូននឹងចាប់ផ្ដើមរៀនលេប និងទំពារ ទោះអត់ទាន់មានធ្មេញ អាចទំពាបានដូចមនុស្សធំក៏ដោយ។ កត្តានេះជួយឲ្យពួកគេលូតលាស់សាច់ដុំ និងអាចឲ្យពួកគេនិយាយពេលក្រោយ។

 

អត់ធ្មត់បន្តិច

អត់ធ្មត់ព្រោះថា កូនអត់ទាន់ ចេះញ៉ាំ ចេះទំពាបានល្អទេ កុំបារម្មណ៍ពេកអី វាអាចប្រើពេលរហូតដល់ ១៥ដងក៏មាន ទម្រាំកូនអ្នកព្រមញ៉ាំ។

គ្រាន់តែចាំថា យើងនៅទីនេះដើម្បីជួយណែនាំអ្នកប្រសិនបើអ្នកមានចម្ងល់ណាមួយនោះ។

 

បញ្ជាក់៖ រាល់ព័ត៌មានដែលវេបសាយយើងចេញផ្សាយចែករំលែកចំណេះដឹងប៉ុណ្ណោះ ហើយព័ត៌មានទាំងនោះ មិនអាចជំនួសដំបូន្មានពីពេទ្យជំនាញ ចំពោះស្ថានភាពសុខភាពជាក់ស្ដែងរបស់អ្នកជំងឺឡើយ។ ដូច្នេះមិនត្រូវបោះបង់ មិនស្ដាប់ដំបូន្មាន ពន្យារពេល ឬមិនទៅជួបពិគ្រោះយោបល់ជាមួយគ្រូពេទ្យ ដោយសារអ្នកបានអានព័ត៌មានណាមួយលើវិបសាយនេះឡើយ។ រាល់ពេលចាប់ផ្ដើមវិធីសាស្ត្រព្យាបាលណាមួយ ត្រូវប្រាកដថា បានពិគ្រោះ និងទទួលការអនុញ្ញាតពីគ្រូពេទ្យជំនាញ៕

 

 

អត្ថប្រយោជន៏ចូលរួមកូនឆ្លាតក្លឹប​

  • វិធីសាស្រ្ត និងគន្លឹះផ្សេងៗតាមដំណាក់កាលនិមួយៗ សម្រាប់ដំណើរភាពជាអ្នកម្តាយ​

  • កាដូអនុស្សាវរីយ៍ និងសៀវភៅអប់រំសម្រាប់អ្នកម្តាយពពោះ និងអ្នកម្តាយដែលមានកូនគ្រប់ ២ឆ្នាំ​

  • ការពិគ្រោះជាមួយអ្នកប្រឹក្សាយោបល់ពីកូនឆ្លាតក្លឹប​
Careline Footer

ចង់ដឹងបន្ថែមអំពីកូនឆ្លាតក្លឹប? ទាក់ទងមកឥលូវនេះតាមប្រព័ន្ធទំនាក់ទំនងខាងក្រោម

កំណត់សម្គាល់សំខាន់៖

គ្មានអ្វីប្រសើរជាងការបំបៅកូនដោយទឹកដោះម្តាយតែមួយមុខគត់រហូតបាន៦ខែ និងបន្តការបំបៅដោះម្តាយរហូតបានអាយុ២ឆ្នាំ ឬលើសឡើយ។ យោងតាមអនុក្រឹត្យ 133។

ការចិញ្ចឹមកូនដោយបំបៅដោះ គឺជាទម្រង់ដ៏ល្អបំផុតសម្រាប់ទារក ហើយផ្តល់អត្ថប្រយោជន៍ ជាច្រើនទៅដល់ទារក និងមាតា។ នៅក្នុងពេលត្រៀមបំបៅដោះ និងអំឡុងពេលបំបៅដោះ វាគឺជាការសំខាន់ដែល គួរតែទទួលទាន នូវរបបអាហារដែលមានតុល្យភាព និងសុខភាពល្អ។ ការបំបៅដោះ និងប្រើទឹកដោះគោផងរួមគ្នា នៅសប្តាហ៍ ដំបូងនៃជីវិត អាចកាត់បន្ថយការផ្គត់ផ្គង់នៃទឹកដោះ ហើយនឹងធ្វើឲ្យការបំបៅទឹកដោះមានភាព លំបាក។ ជានិច្ចកាល ត្រូវពិគ្រោះយោបល់ជាមួយអ្នកជំនាញថែទាំសុខភាពដើម្បីសុំដំបូន្មានអំពីការចិញ្ចឹមកូនរបស់អ្នក។ បើសិនអ្នកប្រើទឹកដោះគោម្សៅផ្សំតាមរូបមន្ត អ្នកគួរធ្វើតាមការណែនាំរបស់រោងចក្រផលិត ដើម្បីប្រើប្រាស់ឲ្យបានប្រុងប្រយ័ត្ន។

x