Asian children and her mom drink orange juice in the morning, they holding orange juice glass, child nutrition and development, they feeling happy in family time, health promotion

SHARE

វីតាមីន C ជួយឱ្យ​កុមារ​បឺតស្រូប​យក​ជាតិដែកបានល្អ?

ជាតិដែក និងវីតាមីន C ជាសមាធាតុផ្សំ ២ យ៉ាង ដែលរាងកាយកុមារត្រូវការជាចាំបាច់ ដើម្បីជួយពង្រឹងដល់សុខភាពទូទៅរបស់ក្មេង។ ជាក់ស្តែង ជាតិដែក មានតួនាទីជួយបង្កើន​កម្រិត​កោសិកា​ឈាម​ក្រហមក្នុង​រាងកាយ ដែលដឹកនាំអុកស៊ីសែននៅក្នុងឈាមសម្រាប់ជួយផ្តល់ថាមពល និងជំរុញមុខងារប្រព័ន្ធភាពស៊ាំ។ ចំណែកឯវីតាមីន C វិញ មានសមត្ថភាពជួយបង្កើនការស្រូបយកជាតិដែកប្រកបដោយប្រសិទ្ធភាព។

ពិតណាស់ ប្រសិនបើកុមារជួបបញ្ហាកង្វះសារធាតុដែក នោះនឹងអាចកើតជំងឺស្លេកស្លាំង ក៏ដូចជាប៉ះពាល់ដល់ការអភិវឌ្ឍទូទៅរបស់កុមារថែមទៀតផង។ ហេតុដូច្នេះហើយ ប៉ាម៉ាក់គប្បីជំរុញដល់ការបឺតស្រូបជាតិដែករបស់អាអូន តាមរយៈការបញ្ចូលនូវរបបអាហារដែលផ្ទុកទៅដោយវីតាមីន​ C។

អាហារដែលសម្បូរដោយ​វីតាមីន C មានដូចជា៖

១. ​ផ្លែ​ត្របែក​

​ផ្លែឈើ​មួយ​ប្រភេទ​នេះ​ ជា​អាហារ​ដែល​មាន​ជាតិ​អាស៊ីដ ​Ascorbic ​ខ្ពស់​ ដែល​ផ្ដល់​​តម្លៃ​ប្រចាំ​ថ្ងៃ​៤១៩% ព្រម​ទាំង​អាហារ​ជាតិ​សរសៃ​៩​ក្រាម​ និង​ប្រូតេអ៊ីន​៤​ នៅ​ក្នុង​ទឹក​ត្របែក​១​ពែង​។​ ​ជាង​នេះ​ទៅ​ទៀត​ ទឹក​ត្របែក​គឺ​ជា​ភេសជ្ជៈ​ដ៏​ល្អ​ឯក​ក្នុង​ការ​​ផ្ដល់​ជាតិ​ទឹក​ វីតាមីន​C ព្រម​ទាំង​ធ្វើ​ឲ្យ​យើង​ស្រស់ស្រាយ​ពេញ​មួយ​ថ្ងៃ​។

២. ផ្កា​ខាត់​ណា​ខៀវ

ត្រឹម​តែ​ផ្កា​ខាត់​ណា​មួយ​ពែង​តូច​ មាន​ផ្ទុក​តម្លៃ​ប្រចាំ​ថ្ងៃ​នៃ​វីតាមីន​C ​ចំនួន​១១២​% ​ជាតិ​សរសៃ​៥​ក្រាម​ និង​ប្រូតេអ៊ីន​ជិត​៤​ក្រាម​។​ ជាពិសេស​ ​ផ្កា​ខាត់​ណាខៀវ ​​ក៏ជា​ប្រភពនៃ​វីតាមីនK ផង​ដែរ​​។

៣. ផ្លែ​ស្រ្តប៊ឺរី

ផ្លែឈើ​មួយ​ប្រភេទ​នេះ​ មាន​ផ្ទុក​វីតាមីន​C​ ច្រើន​ជាង​ផ្លែ​ក្រូច​ទៅ​ទៀត​។​ ជាមួយ​នឹង​ការ​ញ៉ាំ​ផ្លែ​ស្រ្តប៊ឺរី​ត្រឹមតែ​​មួយ​ពែង​ប៉ុណ្ណោះ​ យើង​នឹង​ទទួល​បាន​តម្លៃ​ប្រចាំ​ថ្ងៃ​ចំនួន​១០៨% ​នៃ​វីតាមីន​C ​ និង​ជាតិ​សរសៃ​ចំនួន​៣​ក្រាម​។​

2463407537

៤. ផ្លែ​ក្រូច​

ទឹក​ក្រូច​មាន​ផ្ទុក​សារធាតុ​ចិញ្ចឹម​សំខាន់​ៗ​ជា​ច្រើន​ រួម​ទាំង​កាល់ស្យូម​ និង​វីតាមីន​D ។​ នៅ​​ក្នុង​ផ្លែ​ក្រូច​មួយ​ពែង​​មាន​ផ្ទុក​តម្លៃ​ប្រចាំថ្ងៃ​នៃ​វីតាមីន​C ចំនួន​១០៦%​។​ យ៉ាង​ណា​មិញ​ ផ្លែ​ឈើ​ប្រភេទ​នេះ​ក៏​មាន​កម្រិត​ជាតិ​ស្ករ​ខ្ពស់​ផង​ដែរ​ ដូច​នេះ​ហើយ​ យើង​គប្បី​ញ៉ាំ​វា​នៅ​ក្នុង​បរិមាណ​សម​ល្មម​ទើប​ជា​ការ​ប្រសើរ​។

៥. ផ្លែ​ល្ហុង​

ជាមួយ​គ្នា​នេះ​ដែរ​ ផ្លែ​ល្ហុង​មួយ​ពែង​មាន​ផ្ទុក​វីតាមីន​C​​ ចំនួន​៩៥​%​នៃ​តម្លៃ​ប្រចាំ​ថ្ងៃ​។​ បន្ថែម​ពី​នេះ​ វា​ក៏​ជា​ប្រភព​នៃ​វីតាមីន​A និង​Lycopene​ដែល​​ជា​សារធាតុ​ប្រឆាំង​អុកស៊ីតកម្ម​ដ៏​មាន​ឥទ្ធិពល​ និង​អាច​កាត់បន្ថយ​ហានិភ័យ​នៃ​ជំងឺ​​គ្រោះថ្នាក់​សរសៃ​ឈាម​ខួរ​ក្បាល​។

៦. ម្នាស់​

ម្នាស់​គឺ​ជា​ប្រភេទ​ផ្លែឈើ​ដ៏​ឆ្ងាញ់​ពិសា​ ព្រម​ទាំង​មាន​បរិមាណ​វីតាមីន​C ​ខ្ពស់​ ដល់​ទៅ​៨៨​%​នៃ​តម្លៃ​ប្រចាំ​ថ្ងៃ​ក្នុង​មួយ​ពែង។​ ​ដូច្នេះ​ហើយ​ គ្នា​យើង​មិន​គួរ​រំលង​ផ្លែឈើ​មួយ​ប្រភេទ​នេះ​ទេ​។​

៧. ផ្លែ​ស្វាយ​

ផ្លែ​ស្វាយ​ទុំ​មាន​រសជាតិ​ផ្អែម​ឆ្ងាញ់​ ​ហើយ​វា​ក៏​ជា​ផ្លែឈើ​ដែល​មាន​ជាតិ​ស្ករ​ខ្ពស់​ ដែរ​។​ បន្ថែម​ពី​នេះ​ វា​មាន​ផ្ទុក​សារធាតុ​ចិញ្ចឹម​ ក៏​ដូចជា​វីតាមីន​C ចំនួន​៦៧%​នៃ​តម្លៃ​ប្រចាំថ្ងៃ​។​ លើស​ពី​នេះ​ ផ្លែ​ស្វាយ​ក៏​មាន​ផ្ទុក​បរិមាណ​ប៉ូតាស្យូម​ វីតាមីន​A, E និង​K តិចតួច​ផង​ដែរ​៕

ប្រសិនបើម៉ាក់បារម្ភថា កូនអាចខ្វះជាតិដែក ម៉ាក់​ៗ​ គួរ​តែ​នាំ​កូន​ទៅ​ពិគ្រោះ​ជា​មួយនឹង​គ្រូពេទ្យ​ជំនាញ ឬអាចចុចលីងខាងក្រោមនេះ ដើម្បីវាស់កម្រិតជាតិដែកកូនបណ្តោះអាសន្ន៖

https://konchhlatclub.com.kh/km/ida?utm_source=Online+IDA+Questionnaire+QR&utm_medium=Hello+Krupet&utm_campaign=IDA

 

 

អត្ថប្រយោជន៏ចូលរួមកូនឆ្លាតក្លឹប​

  • វិធីសាស្រ្ត និងគន្លឹះផ្សេងៗតាមដំណាក់កាលនិមួយៗ សម្រាប់ដំណើរភាពជាអ្នកម្តាយ​

  • កាដូអនុស្សាវរីយ៍ និងសៀវភៅអប់រំសម្រាប់អ្នកម្តាយពពោះ និងអ្នកម្តាយដែលមានកូនគ្រប់ ២ឆ្នាំ​

  • ការពិគ្រោះជាមួយអ្នកប្រឹក្សាយោបល់ពីកូនឆ្លាតក្លឹប​
Careline Footer

ចង់ដឹងបន្ថែមអំពីកូនឆ្លាតក្លឹប? ទាក់ទងមកឥលូវនេះតាមប្រព័ន្ធទំនាក់ទំនងខាងក្រោម

អត្ថបទពិសេស

ស្វែងយល់ពីគន្លឹះបន្ថែមទៀតពីប្រធានបទកុមារ

x