SHARE

ថ្នាំជាតិដែកសំខាន់ណាស់ចំពោះម៉ាក់ៗ និងបេប៊ី

តាម​គោលការណ៍​របស់​ក្រសួង​សុខាភិបាល តម្រូវ​ឲ្យ​ស្រីៗមាន​ផ្ទៃពោះ​លេប​ថ្នាំជាតិ​ដែកឲ្យ​បានយ៉ាង​ហោច​ណាស់ ៩០ គ្រាប់ អំឡុង​ពេល​ពពោះក្នុងត្រីមាសទី១? តើថ្នាំជាតិ​ដែក​មាន​ផ្ទុក​អ្វីខ្លះ និង​សំខាន់​ប៉ុនណា​ចំពោះ​សុខភាព​ម្តាយ និង​គភ៌?

ដូច​ដែល​យើង​ដឹង​ស្រាប់​ហើយ​ថា អំឡុង​ពេល​មាន​ផ្ទៃពោះ​អ័រម៉ូន​ប្រែប្រួល​ខ្លាំង ចំណែករាងកាយយើង​ត្រូវការ​ជាតិ​ដែក ដើម្បី​ផលិត​អេម៉ូគ្លូប៊ីនទ្វេដង ដែលមានតួនាទីសំខាន់ក្នុងការផលិតគ្រាប់ឈាម​ក្រហម។ អេម៉ូក្លូប៊ីន មានតួនាទី​ផលិត​គ្រាប់​ឈាម​បន្ថែម​ដល់​កូន​ក្នុង​ផ្ទៃ ដូច្នេះ​ហើយ​ជាតិដែក​គឺ​ជា​អ្វី​ដែល​ស្រីៗ​មាន​ផ្ទៃពោះ​ត្រូវការ​ដើម្បី​បង្កើន​គ្រាប់​ឈាមក្រហម កាត់​បន្ថយភាពស្លេកស្លាំង និងហានិភ័យ​ផ្សេងៗ​ ពេល​សម្រាល​អាអូន។

ថ្នាំជាតិដែកមានផ្ទុកអ្វីខ្លះ?

ស្រីៗ​គ្នា​យើង​មាន​ដឹង​ទេ គ្រាប់​ថ្នាំ​ជាតិ​ដែក មិន​មែន​មាន​តែ​ជាតិដែក​មួយមុខ​ប៉ុណ្ណោះ​ទេ វា​ផ្ទុក​បន្ថែម​នូវ​អាស៊ីដ​ហ្វូលិច ដែល​អាច​ជួយឲ្យទារក​ក្នុង​ផ្ទៃឲ្យ​មាន​សុខភាព​ល្អ ចៀស​ផុត​ពីការ​ឆែប​មាត់ ពកឆ្អឹងខ្នងជាដើម។

តើត្រូវញ៉ាំថ្នាំជាតិដែកពេលណា?

ថ្នាំជាតិ​ដែក​ផ្តល់​ឲ្យ​ដោយ​ឥត​គិត​ថ្លៃ​នៅ​តាម​មន្ទីរពេទ្យ​រដ្ឋ​នានា ពិសេស​មណ្ឌល​សុខភាព។ ស្រីៗ​ដែល​មាន​ផ្ទៃពោះ​ត្រូវ​ញ៉ាំ​ថ្នាំ​ជាតិ​ដែក ១ គ្រាប់ រៀង​រាល់​ថ្ងៃ ឲ្យ​បាន​យ៉ាង​ហោច​ណាស់ ៩០ គ្រាប់​អំឡុង​ពេល​ពពោះ ៣ដំបូង។ គ្រូពេទ្យ​បាន​ណែនាំ​ឲ្យ​ស្រីៗ​មាន​ផ្ទៃពោះ​ញ៉ាំ​នៅ​ពេល​បាយល្ងាច ដើម្បី​បញ្ចៀស​ការ​ធ្វើទុក្ខ ក្រោយ​ពេល​លេប​ថ្នាំ ដូចជាធីងធោង វិលមុខ ក្អួតចង្អោរ។

ថ្នាំវីតាមីនផ្សេងៗអាចជំនួសថ្នាំជាតិដែកបានទេ?

ចម្លើយខ្លី គឺ​មិន​បាន​នោះ​ទេ ព្រោះ​ថ្នាំ​វីតាមីន​ដទៃទៀតមិនមាន​ជាតិ​ដែក​គ្រប់​គ្រាន់សម្រាប់​ម្តាយ និង​កូន ត្រូវការ​នោះ​ទេ ថ្នាំ​ទាំងនោះ​សម្បូរ​​វីតាមីនច្រើនជាងជាតិដែក។ ម៉ាក់ៗ​មិន​បាច់បារម្ភ​ទេ ការ​លេប​ថ្នាំជាតិ​ដែក​តែ​មួយ​មុខ​រយៈពេល ៣ ខែដំបូង គ្រប់គ្រាន់​ហើយ​ទាំង​ម្តាយ​ និង​កូន ការ​ទិញ​ថ្នាំ​វីតាមីន​​ផ្សេងៗមក​បំប៉ន​សុខភាព​ជំនួស អាច​ឲ្យ​យើង​ចំណាយ​លុយ​ច្រើន ឯ​ជាតិដែក​វិញ​ក៏​មិន​គ្រប់គ្រាន់​ដែរ។

 

ប្រសិនបើម៉ាក់បារម្ភថា កូនអាចខ្វះជាតិដែក ម៉ាក់​ៗ​ គួរ​តែ​នាំ​កូន​ទៅ​ពិគ្រោះ​ជា​មួយនឹង​គ្រូពេទ្យ​ជំនាញ ឬអាចចុចលីងខាងក្រោមនេះ ដើម្បីវាស់កម្រិតជាតិដែកកូនបណ្តោះអាសន្ន៖

https://konchhlatclub.com.kh/km/ida?utm_source=Online+IDA+Questionnaire+QR&utm_medium=Hello+Krupet&utm_campaign=IDA

 

 

អត្ថប្រយោជន៏ចូលរួមកូនឆ្លាតក្លឹប​

  • វិធីសាស្រ្ត និងគន្លឹះផ្សេងៗតាមដំណាក់កាលនិមួយៗ សម្រាប់ដំណើរភាពជាអ្នកម្តាយ​

  • កាដូអនុស្សាវរីយ៍ និងសៀវភៅអប់រំសម្រាប់អ្នកម្តាយពពោះ និងអ្នកម្តាយដែលមានកូនគ្រប់ ២ឆ្នាំ​

  • ការពិគ្រោះជាមួយអ្នកប្រឹក្សាយោបល់ពីកូនឆ្លាតក្លឹប​
Careline Footer

ចង់ដឹងបន្ថែមអំពីកូនឆ្លាតក្លឹប? ទាក់ទងមកឥលូវនេះតាមប្រព័ន្ធទំនាក់ទំនងខាងក្រោម

x