តើកូនអ្នកអាចញុំាអាហាររឹងបានឬនៅ?
ពេលដែលកូនកំពុងលូតលាស់ គាត់ក៏ចាប់ផ្ដើមរពឹសដែរ និងប្រើថាមពលច្រើន ។សកម្មភាពគេដូចជាប្រឹងងើបខ្លួនពីឥដ្ឋ ការ៉ូ រមៀលទៅរមៀលមក ឬព្យាយាមអង្គុយ ដែលសកម្មភាពទាំងនេះត្រូវការឲ្យពួកគេញ៉ាំអាហារច្រើន ហើយពួកគេត្រូវតែញ៉ាំឲ្យច្រើនជាងការបៅទឹកដោះ។ ការប្ដូរពីបំបៅដោះតែមួយមុខ ឲ្យគេចាប់ផ្ដើមញ៉ាំអាហារផ្សេងៗ គឺមានឈ្មោះថា "អាហារបំប៉នបន្ថែម"។ គេណែនាំឲ្យប៉ាម៉ាក់គ្រប់រូបផ្ដល់តុល្យភាពនៃអាហារកិនដល់កូន បន្ទាប់ពីគេបានអាយុចាប់ពី ៦ខែ។
សញ្ញាប្រាប់ថាកូនចង់ញ៉ាំអាហារបន្ថែម
-បន្ទាប់ពីបៅដោះរួច កូននៅតែយំ ឬចង់បៅបន្ថែម
-កូនមិនអាចចាំដល់ពេលត្រូវបៅម្ដងទៀត ហើយចាប់ផ្ដើមនៅមិនសុខ ឬជញ្ជក់ដៃ
-ពីមុនគេដេកពេញមួយយប់ តែឥឡូវគេភ្ញាក់ឡើងចង់បៅ
-ការគេងថ្ងៃខុសពីប្រក្រតី គេមិនចង់គេង ឬគេងបានតែមួយភ្លែតភ្ញាក់វិញ
-កូនមានអារម្មណ៍រំភើប ពេលគេមើលអ្នកញ៉ាំអាហារ ឬគេព្យាយាមលោតមកចាប់អាហារអ្នកកំពុងកាន់ក្នុងដៃ។
កូនអាចលូតលាស់ខ្លាំងពេកទេ?
មានក្មេងខ្លះអាចធំធាត់ខ្លាំង ឬជ្រុល ដែលគេអាចឃ្លានចង់ញ៉ាំជាងធម្មតា។ ត្រូវប្រាកដថា នេះមិនមែនជាសញ្ញានៃតម្រូវការញ៉ាំអាហារបន្ថែមឡើយ ព្រោះប្រព័ន្ធរំលាយអាហាររបស់ក្មេងត្រូវការពេលខ្លះដើម្បីលូតលាស់ មុនពេលអាចទទួលយកអាហារកិនបាន។ ត្រូវមានភាពអត់ធ្មត់ បើកូនលូតលាស់ខ្លាំងពេក ចំណង់អាហារនឹងត្រឡប់មកដូចដើមវិញក្នុងពេលឆាប់ៗ។
ដើម្បីការអភិវឌ្ឍពេញលេញរបស់កូនអ្នក ចុចទីនេះដើម្បីស្វែងយល់ពីអាហារូបត្ថម្ភកូនអ្នក។
បញ្ជាក់៖ រាល់ព័ត៌មានដែលវេបសាយយើងចេញផ្សាយចែករំលែកចំណេះដឹងប៉ុណ្ណោះ ហើយព័ត៌មានទាំងនោះ មិនអាចជំនួសដំបូន្មានពីពេទ្យជំនាញ ចំពោះស្ថានភាពសុខភាពជាក់ស្ដែងរបស់អ្នកជំងឺឡើយ។ ដូច្នេះមិនត្រូវបោះបង់ មិនស្ដាប់ដំបូន្មាន ពន្យារពេល ឬមិនទៅជួបពិគ្រោះយោបល់ជាមួយគ្រូពេទ្យ ដោយសារអ្នកបានអានព័ត៌មានណាមួយលើវិបសាយនេះឡើយ។ រាល់ពេលចាប់ផ្ដើមវិធីសាស្ត្រព្យាបាលណាមួយ ត្រូវប្រាកដថា បានពិគ្រោះ និងទទួលការអនុញ្ញាតពីគ្រូពេទ្យជំនាញ៕
អត្ថប្រយោជន៏ចូលរួមកូនឆ្លាតក្លឹប
គ្មានអ្វីប្រសើរជាងការបំបៅកូនដោយទឹកដោះម្តាយតែមួយមុខគត់រហូតបាន៦ខែ និងបន្តការបំបៅដោះម្តាយរហូតបានអាយុ២ឆ្នាំ ឬលើសឡើយ។ យោងតាមអនុក្រឹត្យ 133។
ការចិញ្ចឹមកូនដោយបំបៅដោះ គឺជាទម្រង់ដ៏ល្អបំផុតសម្រាប់ទារក ហើយផ្តល់អត្ថប្រយោជន៍ ជាច្រើនទៅដល់ទារក និងមាតា។ នៅក្នុងពេលត្រៀមបំបៅដោះ និងអំឡុងពេលបំបៅដោះ វាគឺជាការសំខាន់ដែល គួរតែទទួលទាន នូវរបបអាហារដែលមានតុល្យភាព និងសុខភាពល្អ។ ការបំបៅដោះ និងប្រើទឹកដោះគោផងរួមគ្នា នៅសប្តាហ៍ ដំបូងនៃជីវិត អាចកាត់បន្ថយការផ្គត់ផ្គង់នៃទឹកដោះ ហើយនឹងធ្វើឲ្យការបំបៅទឹកដោះមានភាព លំបាក។ ជានិច្ចកាល ត្រូវពិគ្រោះយោបល់ជាមួយអ្នកជំនាញថែទាំសុខភាពដើម្បីសុំដំបូន្មានអំពីការចិញ្ចឹមកូនរបស់អ្នក។ បើសិនអ្នកប្រើទឹកដោះគោម្សៅផ្សំតាមរូបមន្ត អ្នកគួរធ្វើតាមការណែនាំរបស់រោងចក្រផលិត ដើម្បីប្រើប្រាស់ឲ្យបានប្រុងប្រយ័ត្ន។