អារម្មណ៍របស់អ្នកក្រោយសម្រាលកូនរួច
អារម្មណ៍ស្ត្រេស ជាមួយការប្រឹងបង្កើតកូន ក៏ដូចជាអារម្មណ៍រំភើបពេលបានឃើញមុខកូនជាលើកដំបូង បូករួមជាមួយអារម្មណ៍សប្បាយចិត្តពេលបានក្លាយជាម៉ាក់គេ អាចបណ្តាលឲ្យបញ្ចេញអារម្មណ៍គ្រប់ប្រភេទបាន។ អ្នកម៉ាក់អាចនឹងមានអារម្មណ៍ត្រេកអរ អស់កម្លាំង ពេញចិត្ត សប្បាយចិត្ត រំភើបពេក អស់បារម្ភ ឈឺចាប់ ហូរទឹកភ្នែក...អាចកើតឡើងព្រមគ្នា ។អារម្មណ៍ច្របូកច្របល់ទាំងអស់នេះ កើតឡើងជាពិសេសក្នុងរយៈពេលពី ៣-១០ថ្ងៃដំបូង ជាពិសេសអ្នកមានកូនដំបូង។
ទោះជាអ្នកអារម្មណ៍យ៉ាងណាក៏ដោយ អ្នកចាំបាច់ត្រូវតែសម្រាកឲ្យបានច្រើន។ព្យាយាមគេងឲ្យបានច្រើនដើម្បីឲ្យរាងកាយត្រឡប់ទៅរកភាពល្អប្រក្រតីវិញ និងត្រៀមខ្លួនជាអ្នកម្តាយដើម្បីបីបាច់ថែរក្សាកូន។
បញ្ជាក់៖ រាល់ព័ត៌មានដែលវិបសាយយើងចេញផ្សាយចែករំលែកចំណេះដឹងប៉ុណ្ណោះ ហើយព័ត៌មានទាំងនោះ មិនអាចជំនួសដំបូន្មានពីពេទ្យជំនាញ ចំពោះស្ថានភាពសុខភាពជាក់ស្ដែងរបស់អ្នកជំងឺឡើយ។ ដូច្នេះមិនត្រូវបោះបង់ មិនស្ដាប់ដំបូន្មាន ពន្យារពេល ឬមិនទៅជួបពិគ្រោះយោបល់ជាមួយគ្រូពេទ្យ ដោយសារអ្នកបានអានព័ត៌មានណាមួយលើវិបសាយនេះឡើយ។ រាល់ពេលចាប់ផ្ដើមវិធីសាស្ត្រព្យាបាលណាមួយ ត្រូវប្រាកដថា បានពិគ្រោះ និងទទួលការអនុញ្ញាតពីគ្រូពេទ្យជំនាញ៕
អត្ថប្រយោជន៏ចូលរួមកូនឆ្លាតក្លឹប
គ្មានអ្វីប្រសើរជាងការបំបៅកូនដោយទឹកដោះម្តាយតែមួយមុខគត់រហូតបាន៦ខែ និងបន្តការបំបៅដោះម្តាយរហូតបានអាយុ២ឆ្នាំ ឬលើសឡើយ។ យោងតាមអនុក្រឹត្យ 133។
ការចិញ្ចឹមកូនដោយបំបៅដោះ គឺជាទម្រង់ដ៏ល្អបំផុតសម្រាប់ទារក ហើយផ្តល់អត្ថប្រយោជន៍ ជាច្រើនទៅដល់ទារក និងមាតា។ នៅក្នុងពេលត្រៀមបំបៅដោះ និងអំឡុងពេលបំបៅដោះ វាគឺជាការសំខាន់ដែល គួរតែទទួលទាន នូវរបបអាហារដែលមានតុល្យភាព និងសុខភាពល្អ។ ការបំបៅដោះ និងប្រើទឹកដោះគោផងរួមគ្នា នៅសប្តាហ៍ ដំបូងនៃជីវិត អាចកាត់បន្ថយការផ្គត់ផ្គង់នៃទឹកដោះ ហើយនឹងធ្វើឲ្យការបំបៅទឹកដោះមានភាព លំបាក។ ជានិច្ចកាល ត្រូវពិគ្រោះយោបល់ជាមួយអ្នកជំនាញថែទាំសុខភាពដើម្បីសុំដំបូន្មានអំពីការចិញ្ចឹមកូនរបស់អ្នក។ បើសិនអ្នកប្រើទឹកដោះគោម្សៅផ្សំតាមរូបមន្ត អ្នកគួរធ្វើតាមការណែនាំរបស់រោងចក្រផលិត ដើម្បីប្រើប្រាស់ឲ្យបានប្រុងប្រយ័ត្ន។