តើធ្វើយ៉ាងណាអាចបានរាងស្អាតដូចដើមវិញ?
គន្លឹះសំខាន់ដើម្បីឲ្យរាងត្រឡប់ដូចដើមបន្ទាប់ពីសម្រាលកូនរួចនោះគឺ "ហាត់ប្រាណ" ។
សូមកុំហាត់ប្រាណណាមួយឲ្យសោះរហូត ដល់៦សប្ដាហ៍ ប៉ុន្តែបើសម្រាលដោយវះកាត់ ត្រូវចាំយ៉ាងហោចណាស់ ក៏ ១២សប្ដាហ៍ (៣ខែ) ដែរ។ បន្ថែមពីលើនេះ គួរពិភាក្សាជាមួយគ្រួពេទ្យថាតើរាងកាយរបស់អ្នកអាចធ្វើលំហាត់ប្រាណជាមុនសិនមុននឹងចាប់ផ្តើម។
នៅពេលដែលអ្នកអាចហាត់ប្រាណបានហើយ សូមហាត់សន្សឹមៗ បន្តិចម្ដងៗ និងស្រាលៗ។ សូមកុំភ្លេចថាឆ្លងកាត់ការមានផ្ទៃពោះ រាងកាយអ្នក បានផលិតអ័រម៉ូនពិសេសម្យ៉ាង។ វាជាជួយបន្ធូរសរសៃពួរ និងសន្លាក់ ជាងធម្មតា ដើម្បីអនុញ្ញាតឲ្យទារកលូតលាស់ និងពង្រីកអាងត្រគាកសម្រាប់ត្រៀមសម្រាលកូន។ បន្ទាប់ពីសម្រាលកូនរួច ប្រហែលជាមានអ័រម៉ូននេះនៅសល់ក្នុងខ្លួនខ្លះៗ។ ដូចនេះអ្នកអាចនឹងងាយរងរបួស ប្រសិនបើយើងបង្ខំប្រើកម្លាំងខ្លាំងពេក។
-ចាប់ផ្ដើមពីការដើរថ្នមៗ ហើយបន្ថែមល្បឿនបន្តិចម្ដងៗពេលបន្ទាប់។
-ការហាត់អាងត្រគាក អាចហាត់បានគ្រប់ទីកន្លែង។
-ពេលគ្រូពេទ្យឆ្លើយថា អូខេ រាងកាយយើងអាចហាត់ដោយប្រើកម្លាំងជាងមុនបានហើយ យើងអាចរើសរបៀបហាត់ផ្សេងទៀត ដើរលឿនៗ ហែលទឹក ឬ រាំជាដើម។
-មានម៉ាក់ៗខ្លះអាចឲ្យកូនជាផ្នែកមួយនៃការហាត់ប្រាណដែរ ដូចជារុញរទេះកូន ដើរជាដើម។
ចំណុចសំខាន់ក្នុងការហាត់ប្រាណ គឺហាត់បន្តិចម្ដង ប៉ុន្តែហាត់ឲ្យបានច្រើនដង។ ត្រូវកំណត់ខ្លួនឯងហាត់ប្រាណឲ្យបានយ៉ាងហោចឲ្យបាន ១០នាទី។ បន្ទាប់មក ដំឡើងពេលហាត់បន្តិចម្ដងៗ ទៅ ២០-៣០នាទី ហើយការហាត់គួរតែទៀងទាត់ ឬហោចណាស់ ហាត់ឲ្យបាន បីដងក្នុងមួយសប្ដាហ៍។ ប៉ុន្តែត្រូវចាំថាត្រូវមើលតាមលទ្ធភាពរាងកាយយើងផងដែរ។
របបអាហារដែលមានសុខភាពល្អ
អ្នកត្រូវប្រាកដថាអ្នកទទួលទានជីវជាតិត្រឹមត្រូវ និងមានកម្រិតកាឡូរី យ៉ាងតិច ២០០០កាឡូរីក្នុងមួយថ្ងៃ។ ទោះជាយ៉ាងណាក៏ដោយ នៅពេលដែលអ្នកទទួលទានជីវជាតិត្រឹមត្រូវ ហើយមិនមែនគ្រាន់តែជាអាហារនោះ អ្នកអាចរក្សាកម្រិតជាខ្លាញទាប ដែលវានឹងអាចជួយអ្នកអ្នកស្រកគីឡូ។ ត្រូវជ្រើសរើសញុំាអាហារណាដែលមានខ្លាញ់តិច សំបូរជាតិសរសៃហ្វៃប៊័រ និងញ៉ាំផ្លែឈើស្រស់ៗជំនួស ទម្លាប់ញ៉ាំនំបើជាអាហារសម្រន់។
ហើយក៏ត្រូវមើលភេសជ្ជៈដែរ អ្នកនឹងភ្ញាក់ផ្អើលពេលដឹងពីកម្រិតជាតិស្ករដែលមានក្នុងភេសជ្ជៈមួយចំនួន។
បញ្ជាក់៖ រាល់ព័ត៌មានដែលវិបសាយយើងចេញផ្សាយចែករំលែកចំណេះដឹងប៉ុណ្ណោះ ហើយព័ត៌មានទាំងនោះ មិនអាចជំនួសដំបូន្មានពីពេទ្យជំនាញ ចំពោះស្ថានភាពសុខភាពជាក់ស្ដែងរបស់អ្នកជំងឺឡើយ។ ដូច្នេះមិនត្រូវបោះបង់ មិនស្ដាប់ដំបូន្មាន ពន្យារពេល ឬមិនទៅជួបពិគ្រោះយោបល់ជាមួយគ្រូពេទ្យ ដោយសារអ្នកបានអានព័ត៌មានណាមួយលើវិបសាយនេះឡើយ។ រាល់ពេលចាប់ផ្ដើមវិធីសាស្ត្រព្យាបាលណាមួយ ត្រូវប្រាកដថា បានពិគ្រោះ និងទទួលការអនុញ្ញាតពីគ្រូពេទ្យជំនាញ៕
អត្ថប្រយោជន៏ចូលរួមកូនឆ្លាតក្លឹប
គ្មានអ្វីប្រសើរជាងការបំបៅកូនដោយទឹកដោះម្តាយតែមួយមុខគត់រហូតបាន៦ខែ និងបន្តការបំបៅដោះម្តាយរហូតបានអាយុ២ឆ្នាំ ឬលើសឡើយ។ យោងតាមអនុក្រឹត្យ 133។
ការចិញ្ចឹមកូនដោយបំបៅដោះ គឺជាទម្រង់ដ៏ល្អបំផុតសម្រាប់ទារក ហើយផ្តល់អត្ថប្រយោជន៍ ជាច្រើនទៅដល់ទារក និងមាតា។ នៅក្នុងពេលត្រៀមបំបៅដោះ និងអំឡុងពេលបំបៅដោះ វាគឺជាការសំខាន់ដែល គួរតែទទួលទាន នូវរបបអាហារដែលមានតុល្យភាព និងសុខភាពល្អ។ ការបំបៅដោះ និងប្រើទឹកដោះគោផងរួមគ្នា នៅសប្តាហ៍ ដំបូងនៃជីវិត អាចកាត់បន្ថយការផ្គត់ផ្គង់នៃទឹកដោះ ហើយនឹងធ្វើឲ្យការបំបៅទឹកដោះមានភាព លំបាក។ ជានិច្ចកាល ត្រូវពិគ្រោះយោបល់ជាមួយអ្នកជំនាញថែទាំសុខភាពដើម្បីសុំដំបូន្មានអំពីការចិញ្ចឹមកូនរបស់អ្នក។ បើសិនអ្នកប្រើទឹកដោះគោម្សៅផ្សំតាមរូបមន្ត អ្នកគួរធ្វើតាមការណែនាំរបស់រោងចក្រផលិត ដើម្បីប្រើប្រាស់ឲ្យបានប្រុងប្រយ័ត្ន។