SHARE

ស្ត្រីពពោះឧស្សាហ៍ទល់លាមក ដោយសារអ្វី ហើយគួរដោះស្រាយយ៉ាងដូចម៉េ្តច?

មូលហេតុនាំឲ្យទល់លាមកពេលពពោះ

 

អំឡុងពេលមានផ្ទៃពោះ បញ្ហាទល់លាមក មិនមែនគ្រាន់តែអាច ទាក់ទងជាមួយអាហារអ្នកញ៉ាំប៉ុណ្ណោះទេ ក៏អាចបណ្តាលមកពីកត្តាអ័រម៉ូនពេលពពោះដែរ។ ពេលមានផ្ទៃពោះរាងកាយនឹងបង្កើនអ័រម៉ូនភេទបុរសតេស្តូស្តេរ៉ូនបន្ថែមទៀត ដើម្បីបន្ធូរសាច់ដុំសម្រាប់ការលូតលាស់គភ៌ក្នុងផ្ទៃ។ ទោះយ៉ាងណា កំណើនអ័រម៉ូននេះ អាចប៉ះពាល់ដល់ពោះវៀនបានធ្វើឲ្យពោះវៀនមានចលនាយឺតជាងមុន។ លើសពីនេះ អាការទល់លាមកពេលពពោះ ក៏អាចបណ្ដាលមកពីស្បូនសង្កត់ ទៅលើពោះវៀន និងកន្លែងស្តុកលាមក ធ្វើឲ្យពោះវៀនមានចលនាយឺត ទើបបង្កជាបញ្ហានេះឡើង។

ហេតុនេះ ត្រូវញ៉ាំអាហារមានជាតិសរសៃខ្ពស់ឲ្យបានច្រើន ដូចជាផ្លែឈើ បន្លែ និងគ្រាប់ធញ្ញជាតិ ឯជាតិទឹកវិញ ក៏អាចជួយឲ្យលាមកទន់ ងាយបន្ទោរបង់។ ដូច្នេះសំខាន់បំផុត ត្រូវផឹកទឹកឲ្យបានច្រើន យ៉ាងហោចណាស់ ៨ កែវ/ថ្ងៃ ឬទឹកផ្លែឈើ។

វិធីដោះស្រាយបញ្ហាទល់លាមកពេលពពោះ

ដើម្បីឲ្យអ្វីៗល្អប្រសើរឡើងវិញគឺ ត្រូវពន្លឿនចលនាពោះវៀន។ របបអាហារ និងការហាត់ប្រាណ អាចមាននាទីជួយធ្វើឲ្យចលនាពោះវៀនធ្វើការបានលឿនជាងមុន ។

 

ហេតុនេះ ត្រូវញ៉ាំអាហារមានជាតិសរសៃខ្ពស់ឲ្យបានច្រើន ដូចជាផ្លែឈើ បន្លែ និងគ្រាប់ធញ្ញជាតិ ឯជាតិទឹកវិញ ក៏អាចជួយឲ្យលាមកទន់ ងាយបន្ទោរបង់។ ដូច្នេះសំខាន់បំផុត ត្រូវផឹកទឹកឲ្យបានច្រើន យ៉ាងហោចណាស់ ៨ កែវ/ថ្ងៃ ឬទឹកផ្លែឈើ។

 

នៅពេលមានអាការហើម ឬទល់ពោះ អ្នកអាចនឹងមិនចង់ហាត់ប្រាណ ប៉ុន្តែការហាត់ប្រាណ អាចជួយដល់ប្រព័ន្ធការពារដំណើរការបានល្អឡើងវិញ។ នៅពេលអ្នកហាត់ប្រាណប្រហែល ២០-៣០ នាទី/ថ្ងៃ ដូចជាហែលទឹក ដើរ ឬហាត់ប្រាណស្រាលៗ តាមដែលអ្នកចូលចិត្ត ក៏ជាមធ្យោបាយល្អដែរ។

 

មួយវិញទៀត ត្រូវពិនិត្យឡើងវិញលើថ្នាំវីតាមីន ឬថ្នាំគ្រាប់ជាតិដែក ទោះជាដឹងថា វីតាមីន ឬថ្នាំជាតិដែក អាចធ្វើឲ្យចលនារបស់ពោះវៀនដើរយឺតក៏ដោយ យ៉ាងណាត្រូវពិគ្រោះជាមួយគ្រូពេទ្យមុនពេលផ្លាស់ប្ដូរកម្រិតថ្នាំ។ គួរពិភាក្សាជាមួយគ្រូពេទ្យពីថ្នាំបញ្ចុះលាមក មានសុវត្ថិភាពអំឡុងពេលពពោះជាដើម។ ត្រូវចាំថា បើមានបញ្ហាទល់លាមកពេលពពោះ មិនត្រូវការប្រើប្រាស់ថ្នាំបញ្ចុះលាមកទេ ដរាបណានៅមានជម្រើសផ្សេង។

ដើម្បី​ស្វែង​យល់​បន្ថែម​ពី​អាហារ​ដែល​សម្បូរ​ដោយ​ជីវជាតិ និងសារធាតុ​ចិញ្ចឹម​ ដែល​ជួយ​ឲ្យ​កូន​របស់​លោក​អ្នក មាន​ការ​លូត​លាស់​ល្អ​ក៏ដូច​ជា ជួយ​ដល់​ការ​អភិវឌ្ឍខួរ​ក្បាល​របស់​ពួកគេ សូមចុចទីនេះ ឬ លោក​អ្នក​អាចចុះឈ្មោះជាសមាជិក កូន​ឆ្លាត​ក្លឹប បានដើម្បីទទួលបានវត្ថុអនុស្សាវរីយ៍ សៀវភៅអប់រំ និងការប្រឹក្សាយោបល់ដោយឥតគិតថ្លៃបាន។

 

បញ្ជាក់៖ រាល់ព័ត៌មានដែលវេបសាយយើងចេញផ្សាយចែករំលែកចំណេះដឹងប៉ុណ្ណោះ ហើយព័ត៌មានទាំងនោះ មិនអាចជំនួសដំបូន្មានពីពេទ្យជំនាញ ចំពោះស្ថានភាពសុខភាពជាក់ស្ដែងរបស់អ្នកជំងឺឡើយ។ ដូច្នេះមិនត្រូវបោះបង់ មិនស្ដាប់ដំបូន្មាន ពន្យារពេល ឬមិនទៅជួបពិគ្រោះយោបល់ជាមួយគ្រូពេទ្យ ដោយសារអ្នកបានអានព័ត៌មានណាមួយលើវិបសាយនេះឡើយ។ រាល់ពេលចាប់ផ្ដើមវិធីសាស្ត្រព្យាបាលណាមួយ ត្រូវប្រាកដថា បានពិគ្រោះ និងទទួលការអនុញ្ញាតពីគ្រូពេទ្យជំនាញ៕

 

 

អត្ថប្រយោជន៏ចូលរួមកូនឆ្លាតក្លឹប​

  • វិធីសាស្រ្ត និងគន្លឹះផ្សេងៗតាមដំណាក់កាលនិមួយៗ សម្រាប់ដំណើរភាពជាអ្នកម្តាយ​

  • កាដូអនុស្សាវរីយ៍ និងសៀវភៅអប់រំសម្រាប់អ្នកម្តាយពពោះ និងអ្នកម្តាយដែលមានកូនគ្រប់ ២ឆ្នាំ​

  • ការពិគ្រោះជាមួយអ្នកប្រឹក្សាយោបល់ពីកូនឆ្លាតក្លឹប​
Careline Footer

ចង់ដឹងបន្ថែមអំពីកូនឆ្លាតក្លឹប? ទាក់ទងមកឥលូវនេះតាមប្រព័ន្ធទំនាក់ទំនងខាងក្រោម

x