របបអាហារ និងការហាត់ប្រាណ
ការលើស ឬខ្វះគីឡូខ្លាំងពេកអាចមានផលប៉ះពាល់ដល់ការបង្កកំណើតបាន។ ការហាត់ប្រាណ និងការញ៉ាំអាហារដែលមានតុល្យភាពល្អអាចជួយឲ្យ មានរាងកាយ ឆ្លើយតបទៅការមានផ្ទៃពោះបានល្អ។
គួរកាត់បន្ថយនូវប្រភេទអាហារកែច្នៃ និងអាហារដែលមានជាតិខ្លាញ់ និងជាតិស្ករខ្ពស់ ហើយងាកមកយកចិត្តទុកដាក់ញ៉ាំប្រភេទអាហារសំខាន់ៗឲ្យបានច្រើនដូចជា៖
- បន្លែ ផ្លែឈើ៖ ត្រូវញ៉ាំបន្លែ និងផ្លែឈើចម្រុះគ្រប់មុខ យ៉ាងតិច ៥ ដងក្នុង ១ថ្ងៃ និងជារៀងរាល់ថ្ងៃ។
- អាហារម្សៅ៖ មានបាយ នំប៉័ង ពពួកគ្រាប់ធញ្ញជាតិដែលសំបូរអាស៊ីដហ្វូលិក) oats និងដំឡូងបារាំង។
- អាហារប្រូតេអ៊ីន៖ សាច់គោ សាច់មាន់ សាច់ត្រី (២ ដងក្នុង ១ អាទិត្យ) ទឹកដោះគោ ស៊ុត គ្រាប់nuts គ្រាប់ធញ្ញជាតិ និង pulses។
ពពួកវីតាមីនជំនួយ
វីតាមីនជំនួយចាំបាច់តែក្នុងករណីក្នុងខ្លួនយើងខ្វះ ប៉ុន្តែបើញ៉ាំអាហារដែលមានតុល្យភាពគ្រប់គ្រាន់មិនបាច់ញ៉ាំថែមក៏បាន។ ប្រសិនបើនៅតែទាមទារប្រើវីតាមីនជំនួយបន្ថែម ត្រូវប្រាកដថាវាមិនបង្កបញ្ហាដល់ស្ត្រីត្រៀមក្នុងការមានផ្ទៃពោះ។ វីតាមីនជំនួយទូទៅមានផ្ទុកទៅដោយវីតាមីន A ដែលអាចបង្កគ្រោះថ្នាក់បាន នៅពេលប្រើលើសកម្រិត។
អាស៊ីដហ្វូលិក
អាស៊ីដហ្វូលិក សំខាន់ណាស់សម្រាប់ជួយការពារដល់ការប៉ះពាល់លើការវិវត្តខួរក្បាលរបស់កូនដូចជាជំងឺលានខួរឆ្អឹងខ្នង (Spina Bifida) ។ អាស៊ីដនេះ អាចមាននៅក្នុងរបបអាហារមួយចំនួនដូចជា fortified breakfast cereals ចេក បន្លែបៃតង ដោយឡែកអាហារទាំងនេះគឺមិនគ្រប់គ្រាន់សម្រាប់តម្រូវការប្រចាំថ្ងៃរបស់ស្ត្រីឡើយ ព្រោះបើតាមការណែនាំបរិមាណអាស៊ីដហ្វូលិក ដែលស្ត្រីត្រូវការមានចំនួន ៤០០ មីក្រូក្រាមក្នុងមួយថ្ងៃ។ ដូច្នេះហើយទើបមានការណែនាំឲ្យស្ត្រីគួរតែញ៉ាំអាស៊ីដហ្វូលិកបន្ថែម អំឡុងមានផ្ទៃពោះ ពីដំបូងរហូតដល់សប្ដាហ៍ទី ១២។
ឱសថ
ឱសថខ្លះអាចធ្វើឲ្យអត្រាដែលអ្នកមានកូនមានការធ្លាក់ចុះបាន ដូច្នេះត្រូវពិភាក្សាជាមួយគ្រូពេទ្យ ប្រសិនបើធ្លាប់បានប្រើ ឬកំពុងប្រើមធ្យោបាយពន្យារកំណើតដាក់កងក្នុងស្បូន( IUD) ថ្នាំចាក់ (Depo-Provera) ឬ កងដាក់ដៃ (Norplant) ឬធ្លាប់ប្រើមធ្យោបាយពន្យារកំណើតផ្សេងទៀត។ ទោះកំពុងប្រើថ្នាំអ្វីមួយក៏ដោយ គួរតែបញ្ឈប់ការប្រើថ្នាំទាំងនោះឲ្យបានយ៉ាងតិច ២ទៅ ៣ ខែមុន សម្រេចចិត្តមានផ្ទៃពោះ ហើយក៏ត្រូវសាកសួរគ្រូពេទ្យជំនាញផងដែរ។
ភាពតានតឹង
ការរស់នៅសព្វថ្ងៃនេះតែងតែធ្វើឲ្យ មានភាពតានតឹងក្នុងចិត្ត ដូច្នេះដើម្បីឲ្យមានឱកាសខ្ពស់ក្នុងការមានកូន គួរតែព្យាយាមកាត់បន្ថយស្ត្រេសឲ្យបាន ទោះជាពិបាកបន្តិចក៏ដោយ។
ពិភាក្សាហើយឲ្យដៃគូរសហការណ៍ជាមួយ!
ការមានផ្ទៃពោះមិនមានត្រូវអាស្រ័យលើយើង (ភាគីប្រពន្ធ) តែម្នាក់ទេ ដៃគូក៏ត្រូវចូលរួមចំណែកយ៉ាងសំខាន់ដូចគ្នា។ អ្នកទាំង ២ គួរពិភាក្សាគ្នា គោរពការសម្រេចចិត្ត ការស្នើសុំ ឬឲ្យតម្លៃលើផែនការគ្រួសារ យកកូន ជាជាងទម្លាប់អាក្រក់ បំផ្លាញសុខភាពមួយចំនួន (ភាគច្រើនជាទម្លាប់ប្រុសៗ) ដូចជា៖
- គួរឈប់ជក់បារី និងចៀសវាងការផឹកស្រាច្រើន
- បន្ថយកាហ្វេអ៊ីន
- មានវិធីបន្ថយភាពតានតឹងដែលមាន
- ចៀសវាងពីកន្លែងការងារដែលមានគ្រោះថ្នាក់ ឬប៉ះពាល់ដល់មេជីវិត ឈ្មោល ជាពិសេសទាក់ទងនឹងសារជាតិគីមី។
- រក្សាពងស្វាសឲ្យនៅត្រជាក់។ បុរសត្រូវស្លៀកខោក្នុងដែលរលុង ក្រណាត់ទន់ៗ និងមិនរឹប ឬតឹងពេក។
- ញ៉ាំអាហារឲ្យបានគ្រប់គ្រាន់ មានបន្លែ ផ្លែឈើដែលមានវីតាមីន និងសារធាតុចិញ្ចឹមដូចជាវីតាមីន C ដែលសំខាន់ក្នុងការបង្កើតមេជីវិតឈ្មោលឲ្យមានសុខភាពល្អ។ អាហារដែលមានជាតិស័ង្កសីក៏អាចជួយជំរុញដល់ការមានកូនដែរ វាមាននៅក្នុងគ្រឿងសមុទ្រ សាច់គោ ស៊ុត គ្រាប់ធញ្ញជាតិ និង wholegrain ។ គួរញ៉ាំអាហារដែលសំបូរកាល់ស្យូម ជាតិដែក និង pulses។
ធ្វើចិត្តសប្បាយឲ្យបានច្រើន និងអនុវត្តឲ្យបានល្អ
ដំបូន្មានដែលល្អសម្រាប់គូស្វាមីភរិយាដែលចង់បានកូននោះគឺ ត្រូវមានអារម្មណ៍សម្រាក និងធ្វើចិត្តរីករាយក្នុងការអនុវត្តវិធីសាស្ត្រខាងលើ។ សូមកុំមានអារម្មណ៍ប្រញាប់ប្រញាល់ និងភាពតានតឹងពេក។
អ្វីដែលល្អនោះគឺត្រូវធ្វើចិត្តឲ្យសប្បាយៗ និងរក្សាចំណងស្នេហា និងចំណង់ផ្លូវភេទជារៀងរាល់ខែ។ ដូច្នេះមិនត្រូវបង្ខំ រួមភេទដើម្បីគ្រាន់តែចង់បានកូន និង ដាក់សម្ពាធឲ្យខ្លួនឯង និងដៃគូរពេក។
ដើម្បីទទួលបានចំណេះដឹងដែលមានជំនាញអាហារូបត្ថម្ភក្នុងការផ្តល់វិធីសាស្រ្ត និងគន្លឹះផ្សេងៗ សម្រាប់ដំណើរភាពជាអ្នកម្តាយ។ ចុះឈ្មោះឥលូវនេះដើម្បីទទួលបានចំណេះដឹង បទពិសោធន៍ និងកាដូពីកូនឆ្លាតក្លឹបថ្ងៃនេះ!
បញ្ជាក់៖ រាល់ព័ត៌មានដែលវេបសាយយើងចេញផ្សាយដើម្បីចែករំលែកចំណេះដឹងប៉ុណ្ណោះ ហើយព័ត៌មាន ទាំងនោះ មិនអាចជំនួសដំបូន្មានពីពេទ្យជំនាញ ចំពោះស្ថានភាពសុខភាពជាក់ស្ដែងរបស់អ្នកជំងឺឡើយ។ ដូច្នេះមិនត្រូវបោះបង់ មិនស្ដាប់ដំបូន្មាន ពន្យារពេល ឬមិនទៅជួបពិគ្រោះយោបល់ជាមួយគ្រូពេទ្យដោយសារ អ្នកបានអានព័ត៌មានណាមួយលើវិបសាយនេះឡើយ។ រាល់ពេលចាប់ផ្ដើមវិធីសាស្ត្រព្យាបាលណាមួយ ត្រូវប្រាកដថា បានពិគ្រោះ និងទទួលការអនុញ្ញាតពីគ្រូពេទ្យជំនាញ៕