Dugro Resize

SHARE

ខ្លាចកម្ពស់កូនទាប? អាហារទាំងនេះជួយឲ្យកូនលូតកម្ពស់បានល្អ

ក្រៅពីហ្សែនពីឪពុកម្តាយ របបអាហារ និងរបៀបរស់មានឥទ្ធិពលផ្ទាល់ដល់ការលូតកម្ពស់របស់កូន។ បើ​ក្នុង​វ័យ​កំពុងលូតលាស់ កូនមិនបាន​ទទួលសារជាតិចិញ្ចឹម​គ្រប់គ្រាន់​ពី​ក្នុង​របប​អាហារ​​ទេ​នោះកម្ពស់​របស់​អូនតូច​ក៏​មិន​លូតលាស់​ល្អ​​ដូច​គ្នា។ ហេតុនេះហើយ ប៉ា​ម៉ាក់​គួរ​បញ្ចូល​​អាហារ​ល្អ​ៗ​​ដែលជួយដល់​ការ​លូត​កម្ពស់​ឱ្យកូន​ញ៉ាំ​​ជា​ទៀងទាត់​។

១. កាល់ស្យូម

កាល់ស្យូមគឺជាសារធាតុរ៉ែសំខាន់បំផុតជួយឱ្យរាងកាយកូនលូតកម្ពស់បានល្អ ព្រោះជួយឱ្យឆ្អឹងខ្ចីឆាប់ដុះ និង​ជួយ​ឱ្យឆ្អឹងរឹងមាំ។ អាហារសម្បូរកាល់ស្យូមរួមមាន ទឹកដោះគោ ផលិតផលទឹកដោះ បន្លែបៃតង និង​ផ្លែក្រូចជាដើម។

២. វីតាមីនD

វីតាមីន Dជួយឱ្យរាងកាយកូនស្រូបកាល់ស្យូមបានល្អ ហើយមានក្នុងអាហារដូចជា ផ្សិត ស៊ុតក្រហម សណ្តែក​សៀង និង​ត្រីសាល់ម៉ុន។ ក្រៅពីរបបអាហារ ការឱ្យកូនហាលថ្ងៃពេលព្រឹកម៉ោង៧ រយៈពេល ១០ ទៅ ១៥ នាទី​ក៏ជួយឱ្យរាងកាយកូនទទួលបានវីតាមីន D ដែរ។

៣. វីតាមីន B

វីតាមីន B ​មាននាទីជួយដល់​មុខងារ​សរសៃប្រសាទ​និងបេះដូងដែលជួយ​ដល់ការផ្គត់ផ្គង់ឈាម​ទៅចិញ្ចឹម​សរីរាង្គ​ផ្សេងៗ​បានគ្រប់គ្រាន់។ លើសពីនេះទៅទៀត វីតាមីន B ជួយឱ្យប្រព័ន្ធរំលាយអាហារ​ដំណើរការបានល្អ និង​ជួយ​កូន​ឱ្យ​ចង់ញុំា​​អាហារ​។ អាហារផ្ទុកវីតាមីន B ខ្ពស់រួមមាន អង្ករសំរូប សាច់មាន់ សាច់ជ្រូក ផ្លែចេក ផ្លែបឺរ និងផ្កា​ខាត់​ណា​ខៀវ។

 

៤. ប្រូតេអុីន

 

ប្រូតេអ៊ីនមានឥទ្ធិពលដោយផ្ទាល់លើ IGF-1 ដែលជាអ័រម៉ូនទទួលខុសត្រូវក្នុងការគ្រប់គ្រង​ការលូតលាស់​របស់​កុមារ។ ជាងនេះទៅទៀត ប្រូតេអ៊ីនជួយឱ្យសាច់ដុំកូនលូតលាស់បានល្អ ដូចនេះ កង្វះប្រូតេអ៊ីនអាចបណ្តាល​ឱ្យ​កូន​លូតលាស់យឺត ឬទៅជាក្រិន។ សណ្តែក គ្រាប់ផ្លែឈើ សាច់សុទ្ធ ត្រី គ្រឿងសមុទ្រ និងស៊ុតជាដើម សុទ្ធតែជា​អាហារសម្បូរប្រូតេអុីន។

 

៥. កាបូអុីដ្រាត

 

កាបូអ៊ីដ្រាតជាប្រភេទអាហារផ្តល់ថាមពល និងជួយឱ្យរាងកាយកូនលូតលាស់បានល្អ។ រាងកាយ​កូន​បំបែក​កាបូអ៊ីដ្រាតទៅជាគ្លុយកូស ហើយបញ្ចូនទៅក្នុងចរន្តឈាមដើម្បីប្រើប្រាស់ជាថាមពល។ អាហារ​ផ្តល់​ថាមពល​ល្អៗ​សម្រាប់កូនមានដូចជា គ្រាប់ធញ្ញជាតិ អង្ករសំរូប ពោត សណ្តែក ដំឡូងជ្វា ផ្លែចេក ប៉ោម និងស្វាយ។

ក្រៅពីរបប​អាហារ​ការគេង​គ្រប់គ្រាន់​ និងលេងកីឡាក៏រួមចំណែក​ជួយ​ឱ្យកូនជាទីស្រឡាញ់​លូត​កម្ពស់​បាន​ល្អ​ដែរ។

ដើម្បី​ស្វែង​យល់​បន្ថែម​ពី​អាហារ​ដែល​សម្បូរ​ដោយ​ជីវជាតិ និងសារធាតុ​ចិញ្ចឹម​ ដែល​ជួយ​ឲ្យ​កូន​របស់​លោក​អ្នក មាន​ការ​លូត​កម្ពស់ល្អ​ក៏ដូច​ជា ជួយ​ដល់​ការ​អភិវឌ្ឍរាងកាយ​របស់​ពួកគេ សូមចុចទីនេះ ឬ លោក​អ្នក​អាចចុះឈ្មោះជាសមាជិក កូន​ឆ្លាត​ក្លឹប បានដើម្បីទទួលបានវត្ថុអនុស្សាវរីយ៍ សៀវភៅអប់រំ និងការប្រឹក្សាយោបល់ដោយឥតគិតថ្លៃបាន។

បញ្ជាក់៖ រាល់ព័ត៌មានដែលវេបសាយយើងចេញផ្សាយចែករំលែកចំណេះដឹងប៉ុណ្ណោះ ហើយព័ត៌មានទាំងនោះ មិនអាចជំនួសដំបូន្មានពីពេទ្យជំនាញ ចំពោះស្ថានភាពសុខភាពជាក់ស្ដែងរបស់អ្នកជំងឺឡើយ។ ដូច្នេះមិនត្រូវបោះបង់ មិនស្ដាប់ដំបូន្មាន ពន្យារពេល ឬមិនទៅជួបពិគ្រោះយោបល់ជាមួយគ្រូពេទ្យ ដោយសារអ្នកបានអានព័ត៌មានណាមួយលើវិបសាយនេះឡើយ។ រាល់ពេលចាប់ផ្ដើមវិធីសាស្ត្រព្យាបាលណាមួយ ត្រូវប្រាកដថា បានពិគ្រោះ និងទទួលការអនុញ្ញាតពីគ្រូពេទ្យជំនាញ៕

 

 

អត្ថប្រយោជន៏ចូលរួមកូនឆ្លាតក្លឹប​

  • វិធីសាស្រ្ត និងគន្លឹះផ្សេងៗតាមដំណាក់កាលនិមួយៗ សម្រាប់ដំណើរភាពជាអ្នកម្តាយ​

  • កាដូអនុស្សាវរីយ៍ និងសៀវភៅអប់រំសម្រាប់អ្នកម្តាយពពោះ និងអ្នកម្តាយដែលមានកូនគ្រប់ ២ឆ្នាំ​

  • ការពិគ្រោះជាមួយអ្នកប្រឹក្សាយោបល់ពីកូនឆ្លាតក្លឹប​
Careline Footer

ចង់ដឹងបន្ថែមអំពីកូនឆ្លាតក្លឹប? ទាក់ទងមកឥលូវនេះតាមប្រព័ន្ធទំនាក់ទំនងខាងក្រោម

អត្ថបទពិសេស

ស្វែងយល់ពីគន្លឹះបន្ថែមទៀតពីប្រធានបទកុមារ

x