កង្វះជាតិដែកពេលពពោះ នាំឱ្យកុមារខ្សោយបញ្ញា
ជាតិដែក ជាសារធាតុរ៉ែដ៏សំខាន់មួយ ដើម្បីជួយឲ្យឈាមក្នុងរាងកាយយើងមានសុខភាពល្អ ប៉ុន្តែប្រសិនបើម៉ាក់ៗពពោះ ខ្វះសារធាតុរ៉ែមួយនេះ តើអាចប៉ះពាល់ដល់ការអភិវឌ្ឍខួរក្បាលកូនពិតអត់?
ជាក់ស្តែង ជាតិដែកមានមុខងារដឹកនាំអុកស៊ីសែន សារធាតុអេឡិចត្រុង និងជួយដល់សកម្មភាពអង់ស៊ីមនៅក្នុងរាងកាយរបស់យើង ហើយជាតិដែកកាន់តែចាំបាច់បំផុត គឺនៅពេលដែលម៉ាក់ៗមានផ្ទៃពោះ ដោយសារយើងត្រូវការគ្រាប់ឈាមច្រើនសម្រាប់ការលូតលាស់ និងការអភិវឌ្ឍរបស់ទារកក្នុងផ្ទៃ។
ពិតណាស់ ប្រសិនបើស្រ្តីពពោះខ្វះជាតិដែក នោះអាចបង្កើនហានិភ័យដល់សុខភាពជាច្រើនចំពោះទាំងម៉ាក់ៗ និងបេប៊ី ដែលរួមមានកូនកើតមិនគ្រប់គីឡូ សម្រាលកូនមុនខែ បញ្ហាការអភិវឌ្ឍខួរក្បាល ទារកអាចស្លាប់ភ្លាមៗក្រោយសម្រាល និងម្តាយមានជំងឺបាក់ទឹកចិត្តក្រោយសម្រាលជាដើម។
ទំនាក់ទំនងរវាងជាតិដែក និងខួរក្បាលកុមារ
ស្រ្តីពពោះដែលមានជាតិដែកគ្រប់គ្រាន់ ជួយឲ្យកូនក្នុងផ្ទៃមានការលូតលាស់ខួរក្បាលបានល្អ ហើយក្មេងដែលកើតពីម្ដាយមានបញ្ហាស្លេកស្លាំងដោយខ្វះជាតិដែកពេលកំពុងពពោះវិញ គឺប្រឈមនឹងបញ្ហាអភិវឌ្ឍផ្នែកប្រព័ន្ធប្រសាទ។
ជាតិដែកត្រូវបានគេរកឃើញថាមានសារៈសំខាន់សម្រាប់ដំណើរការកោសិកា និងសរីរាង្គផ្សេងទៀត និងសំខាន់បំផុតសម្រាប់ការលូតលាស់ខួរក្បាល ពិសេសនៅរយៈពេល៥ឆ្នាំថ្ងៃដំបូងនៃជីវិត គិតតាំងពីចាប់កំណើតក្នុងផ្ទៃ នឹងអាចធ្វើឲ្យកុមារមានផលវិបាករយៈពេលវែង ដូចជាជួបបញ្ហាធ្លាក់ចុះបញ្ញាស្មារតី និងបញ្ហាអាកប្បកិរិយា។ល។
កត្តាអ្វីខ្លះដែលនាំឲ្យម៉ាក់ខ្វះជាតិដែកអំឡុងពេលពពោះ?
ប្រសិនបើម៉ាក់ៗពពោះស្ថិតក្នុងលក្ខខណ្ឌទាំងនេះ អាចនឹងខ្វះជាតិដែកអំឡុងពេលពពោះ៖