របបអាហារសម្បូរជាតិដែក បង្ការកង្វះជាតិដែកលើកុមារ
ប៉ាម៉ាក់ដឹងអត់ថា កុមារខ្វះជាតិដែក អាចប៉ះពាល់ដល់ការអភិវឌ្ឍ និងការលូតលាស់របស់ក្មេង ពិសេស ងាយប្រឈមនឹងបញ្ហាសុខភាពជាច្រើនដូចជា ស្គមស្គាំងមិនសូវឡើងគីឡូ ឆ្លងមេរោគផ្លូវដង្ហើម និងពោះវៀនញឹកញាប់ជាដើម។ ហេតុនេះហើយ ប៉ាម៉ាក់ចាំបាច់ត្រូវតាមដានពីរោគសញ្ញាមួយចំនួននៃបញ្ហាកង្វះជាតិដែកលើកុមារ និងបំពេញបន្ថែមដោយរបបអាហារមួយចំនួនដែលសម្បូរជាតិដែក។
រោគសញ្ញានៃបញ្ហាកង្វះជាតិដែកលើកុមារ
រោគសញ្ញាទូទៅនៃបញ្ហាកង្វះជាតិដែកលើកុមារ រួមមាន៖
ស្បែក បបូរមាត់ និងដៃស្លេកស្លាំង
គ្មានកម្លាំងកំហែង ឬងាយអស់កម្លាំង
ចង្វាក់បេះដូងលោតញាប់
ឈឺ ឬហើមអណ្តាត
ឆ្លងមេរោគញឹកញាប់
តើកុមារត្រូវការកម្រិតជាតិដែកប៉ុន្មាន?
ជាក់ស្តែង ទារកកើតភ្លាម គឺមានស្តុកទុកជាតិដែកនៅក្នុងរាងកាយរួចស្រាប់ហើយ ប៉ុន្តែយើងចាំបាច់ត្រូវបន្ថែមជាតិដែកពីរបបអាហារ ឬវីតាមីនមួយចំនួន ដើម្បីជួយដល់ការលូតលាស់ និងការអភិវឌ្ឍរបស់ក្មេង។ ខាងក្រោមនេះ គឺជាតម្រូវការជាតិដែកទៅតាមវ័យ៖
ចាប់ពី៧ ដល់១២ខែ តម្រូវការជាតិដែកប្រចាំថ្ងៃគឺ ១១មីល្លីក្រាម
ចាប់ពី១ឆ្នាំ ដល់៣ឆ្នាំ តម្រូវការជាតិដែកប្រចាំថ្ងៃគឺ ៧មីល្លីក្រាម
ចាប់ពី៤ឆ្នាំ ដល់៨ឆ្នាំ តម្រូវការជាតិដែកប្រចាំថ្ងៃគឺ ១០មីល្លីក្រាម
ចាប់ពី៩ឆ្នាំ ដល់១៣ឆ្នាំ តម្រូវការជាតិដែកប្រចាំថ្ងៃគឺ ៨មីល្លីក្រាម
ចាប់ពី១៤ឆ្នាំ ដល់១៨ឆ្នាំ (ក្មេងស្រី) តម្រូវការជាតិដែកប្រចាំថ្ងៃគឺ១៥មីល្លីក្រាម
ចាប់ពី១៤ឆ្នាំ ដល់១៨ឆ្នាំ (ក្មេងប្រុស) តម្រូវការជាតិដែកប្រចាំថ្ងៃគឺ ១១មីល្លីក្រាម។
តើទារក និងកុមារស្ថិតក្នុងលក្ខខណ្ឌណាខ្លះដែលងាយប្រឈមនឹងបញ្ហាកង្វះជាតិដែក?
សម្រាលមុនខែ ឬសម្រាលមិនគ្រប់គីឡូ
មិនទទួលបានអាហារមានជាតិដែក ក្រោយអាយុ៦ខែ
បៅម្សៅទឹកដោះគោដែលគ្មានជាតិដែក
មានបញ្ហាសុខភាពជាក់លាក់
មិនញ៉ាំអាហារដែលមានជាតិដែកគ្រប់គ្រាន់
ធាត់លើសទម្ងន់។
តើអាហារណាខ្លះដែលសម្បូរជាតិដែក ដើម្បីបញ្ចៀសកង្វះជាតិដែកលើកុមារ?
ដើម្បីបញ្ចៀសបញ្ហាខ្វះជាតិដែក ឬដោះស្រាយកង្វះជាតិដែកលើកុមារ ប៉ាម៉ាក់គួរជ្រើសរើសរបបអាហារដូចខាងក្រោមនេះ៖
សាច់គោ សាច់ជ្រូក សាច់មាន់ និងគ្រឿងសមុទ្រ
តៅហ៊ូ
ផ្លែឈើក្រៀម
បន្លែស្លឹកបៃតង។
ប្រសិនបើម៉ាក់បារម្ភថា កូនអាចខ្វះជាតិដែក ម៉ាក់ៗ គួរតែនាំកូនទៅពិគ្រោះជាមួយនឹងគ្រូពេទ្យជំនាញ ឬអាចចុចលីងខាងក្រោមនេះ ដើម្បីវាស់កម្រិតជាតិដែកកូនបណ្តោះអាសន្ន៕
https://konchhlatclub.com.kh/km/ida?utm_source=Online+IDA+Questionnaire+QR&utm_medium=Hello+Krupet&utm_campaign=IDA
អត្ថប្រយោជន៏ចូលរួមកូនឆ្លាតក្លឹប
ស្វែងយល់ពីគន្លឹះបន្ថែមទៀតពីប្រធានបទកុមារ