ម៉េចបានពេទ្យជំនាញចាត់ទុកប្រព័ន្ធរំលាយអាហារជាខួរក្បាល?
ប្រព័ន្ធរំលាយអាហារមិនត្រឹមតែមាននាទីក្នុងការរំលាយអាហារមួយមុខទេ ថែមទាំងជាខួរក្បាលទី ២ របស់យើងទៀតផង ហើយក្មេងៗក៏ដូចគ្នា។ ប្រព័ន្ធរំលាយអាហារជាប្រព័ន្ធរំលាយអាហារ ហេតុអ្វីបានគ្រូពេទ្យជំនាញចាត់ទុកជា “ខួរក្បាលទី ២” ដូច្នេះ?
១. ហេតុអ្វីបានជាប្រព័ន្ធរំលាយអាហារជាខួរក្បាលទី ២?
នៅក្នុងខ្លួនរបស់យើងមានប្រព័ន្ធសរសៃប្រសាទណឺរ៉ូនដែលមានទីតាំងស្ថិតនៅក្នុងប្រព័ន្ធរំលាយអាហារ ហើយ អ្នកវិទ្យាសាស្ត្រមួយចំនួនបានហៅថាជា "ខួរក្បាលទីពីរ"ឬប្រព័ន្ធសរសៃប្រសាទរំលាយអាហារ (ENS) ដែលមានសរសៃប្រសាទណឺរ៉ូនប្រហែល ១០០ លាននៅក្នុងស្រទាប់ក្រពះ និងពោះវៀន ហើយមានរចនាសម្ព័ន្ធស្រដៀងនឹងប្រព័ន្ធសរសៃប្រសាទកណ្តាល (ខួរក្បាល និងខួរឆ្អឹងខ្នង) ដែលគ្រប់គ្រងសកម្មភាពរបស់រាងកាយយើង។
តាមការសិក្សាបានឱ្យដឹងថា ប្រព័ន្ធសរសៃប្រសាទរំលាយអាហារមានសរសៃប្រសាទណឺរ៉ូនច្រើនជាងខួរឆ្អឹងខ្នងទៅទៀត ហើយដំណើរការដោយឯករាជ្យខុសពីប្រព័ន្ធសរសៃប្រសាទកណ្តាល ដែលការខុសប្លែកនោះ គឺ ការរំលាយអាហារ។
ប្រព័ន្ធសរសៃប្រសាទរំលាយអាហារ (ENS) ផលិតអ័រម៉ូនដែលបញ្ជាឱ្យរាងកាយយើងធ្វើការដូចជា អ័រម៉ូន serotonin (អ័រម៉ូនរំលាយអាហារ) acetylcholine (អ័រម៉ូនគ្រប់គ្រងសាច់ដុំ) និង dopamine (អ័រម៉ូនគ្រប់គ្រងអារម្មណ៍) ដូចខួរក្បាលយើងផលិតដែរ ហើយផលិតច្រើនជាងខួរក្បាលទៅទៀត។ ឧទាហរណ៍ ៩០% នៃអ័រម៉ូន serotonin គឺផលិតនៅក្នុងប្រព័ន្ធសរសៃប្រសាទរំលាយអាហារ។
បាក់តេរីល្អនៅក្នុងពោះវៀនក៏ផលិតអ័រម៉ូនផ្សេងទៀតដែលជះឥទ្ធិពលដោយផ្ទាល់ដល់ខួរក្បាល ដែរ។ ក្នុងនោះមានទាំងអាស៊ីត gamma-aminobutyric (GABA) ដែលមាននាទីផលិតអ័រម៉ូន endorphins ដែលជាអ័រម៉ូនជួយឱ្យចិត្តយើងស្ងប់ រីករាយ កាត់បន្ថយស្រ្តេស និងការថប់អារម្មណ៍។
២. ប្រព័ន្ធរំលាយអាហារមានទំនាក់ទំនងយ៉ាងណាជាមួយខួរក្បាល?
តាមការសិក្សាបានឱ្យដឹងថា សុខភាពក្រពះពោះវៀនមានទំនាក់ទំនងយ៉ាងជិតស្និទ្ធ ជាមួយសុខភាពខួរក្បាល ដោយសារប្រព័ន្ធទាំងពីរនេះប្រើប្រព័ន្ធប្រសាទ vagus រួមតែមួយ និងប្រើអ័រម៉ូនបញ្ជាតែមួយ ហើយគ្រប់គ្រងសុខភាពទូទៅរបស់មនុស្សយើង។ ដូច្នេះសុខភាពខួរក្បាលប៉ះពាល់ដោយផ្ទាល់ដល់សុខភាពប្រព័ន្ធរំលាយអាហារ។ ផ្ទុយមកវិញ បើក្រពះពោះវៀនមានបញ្ហា ខួរក្បាលកុមារក៏លូតលាស់មិនបានល្អដែរ។
ឧទារហណ៍ថាកូនមានភាពតានតឹងផ្លូវចិត្តនឹងធ្វើ ឱ្យប្រព័ន្ធរំលាយអាហារមានបញ្ហាដែលមិនអាចស្រូបយកសារធាតុចិញ្ចឹមពីចំណីអាហារបានល្អ ក៏ដូចជាការផលិតអ័រម៉ូនផ្សេងៗដើម្បីជួយដល់មុខងារខួរក្បាល។ បញ្ច្រាសមកវិញ បើក្រពះពោះវៀនមានបញ្ហា ខួរក្បាលនឹងឆ្លើយតបដោយបញ្ចេញអ័រម៉ូនស្រេ្តសដែលធ្វើឱ្យអារម្មណ៍កូនមិនល្អ ប៉ះពាល់ការគេង មិនឃ្លានអាហារ និងមានបញ្ហាសុខភាពផ្សេងទៀត។
៣. តើប្រព័ន្ធរំលាយមានឥទ្ធិពលយ៉ាងណាចំពោះសុខភាព និងការលូតលាស់ខួរក្បាលកូន?
អ្នកវិទ្យាសាស្រ្តបានរកឃើញថា ក្នុងពោះវៀនយើងមានតេរីបាក់តេរីល្អ និងអាក្រក់ដែលក្នុងនោះមានបាក់តេរីល្អ៨០% ដែលមាននាទីជួយឱ្យសុខភាពពោះវៀនល្អ។ កាលណាពោះវៀនកូនមានសុខភាពល្អ ប្រព័ន្ធភាពសុំាកូនក៏រឹងមាំដែរ ព្រោះ ៧០% នៃកោសិកាភាពស៊ាំគឺស្ថិតនៅក្នុងពោះរៀន ហើយខួរក្បាលក៏អភិវឌ្ឍល្អដែរ ព្រោះប្រព័ន្ធទាំងពីរនេះប្រើប្រព័ន្ធប្រសាទ vagus រួមតែមួយ និងប្រើអ័រម៉ូនបញ្ជាតែមួយហើយគ្រប់គ្រងសុខភាពទូទៅរបស់កូន។
៤. ហេតុអ្វីចាំបាច់ជួយឱ្យប្រព័ន្ធរំលាយអាហារកូនមានសុខភាពល្អ?
ចម្លើយងាយៗ គឺចៀសវាសការឈឺថ្កាត់ដោយសារមុខងាររំលាយអាហាររបស់កូន។ម៉ាក់ប៉ាអាចជួយឱ្យសុខភាពក្រពះពោះវៀនកូនមានសុខភាពល្អតាមរយៈអាហារមួយចំនួន៖
ក្រៅពីរបបអាហារដូចខាងលើ ការឱ្យកូន ញ៉ាំទឹកបានគ្រប់គ្រាន់ ហាត់ប្រាណ រត់លេងឬលេងកីឡាក៏ជួយឱ្យសុខភាពប្រព័ន្ធរំលាយអាហារកូនមានសុខភាពល្អដែរ។
Source: Hello Krupet
អត្ថប្រយោជន៏ចូលរួមកូនឆ្លាតក្លឹប
ស្វែងយល់ពីគន្លឹះបន្ថែមទៀតពីប្រធានបទកុមារ