SHARE

ហេតុអ្វីបានជាតិដែកមានសារៈសំខាន់ខ្លាំង ចំពោះកុមារ?

 

ប៉ា​ម៉ាក់​ដឹង​អត់​ថា ជាតិ​ដែក​ជា​សារធាតុ​ចិញ្ចឹម​ដ៏​សំខាន់​មួយ​ដែល​កុមារ​តូច​ៗ​​មិន​អាច​ខ្វះ​បាន​។​ ជា​ទូទៅ កុមារ​ត្រូវការ​ស្រូប​យក​ជាតិ​ដែក​ច្រើន​ជាង​មនុស្ស​ធំ ដើម្បី​ជំនួយ​ដល់​ការ​លូតលាស់​របស់​ពួក​គេ ពោល​គឺរហូត​ដល់​ពួក​គេមាន​វ័យ​​៥​ឆ្នាំ។

ជាតិ​ដែក​មាន​តួនាទី​ និង​មាន​អត្ថប្រយោជន៍​អ្វី​ខ្លះ?

​ជាតិ​ដែក​ មាន​សារៈសំខាន់​ក្នុង​ការ​ផលិត​គ្រាប់​ឈាម​ក្រហម​ ​ដឹកនាំ​អុកស៊ីសែន​ទៅ​គ្រប់​សព្វសារពាង្គកាយ និង​សំយោគ​អ័រម៉ូន​មួយ​ចំនួន។

មិន​ត្រឹម​តែ​ប៉ុណ្ណោះ សារធាតុ​ចិញ្ចឹម​មួយ​ប្រភេទ​នេះ ក៏​ផ្តល់​អត្ថប្រយោជន៍​ដល់​សុខភាព​ហួស​ពី​ការ​ស្មាន​ ផង​ដែរ ដែល​រួម​មាន​៖

  • ទ្រទ្រង់​ប្រព័ន្ធ​ភាព​ស៊ាំ

  • បំប៉ន​ស្បែក​

  • កាត់បន្ថយ​ស្នាម​ដក់​ក្រោម​ភ្នែក

  • ជួយ​ឲ្យ​គេង​លក់​ស្កប់ស្កល់

  • កាត់បន្ថយ​បញ្ហា​ស្លេកស្លាំង។

babyWithMomAndDadEatinCarrots.jpg

អាហារ​អ្វី​ខ្លះ​ដែល​សម្បូរ​ជាតិ​ដែក?

អ្នក​ជំនាញ​អាហារូបត្ថម្ភ​បាន​ឲ្យ​ដឹង​ថា​ មាន​កុមារ​តូច​ៗ​ជា​ច្រើន​មិន​បាន​ទទួល​ជាតិ​ដែក​គ្រប់គ្រាន់​ពី​របបអាហារ​របស់​ខ្លួន​ ដែល​អាច​បណ្តាល​ឲ្យ​ក្មេង​ប្រឈម​នឹង​ជំងឺ​ស្លេកស្លាំង​ដោយ​សារ​កង្វះ​ជាតិ​ដែក។ ប៉ា​ម៉ាក់​អាច​សង្កេត​មើល​រោគសញ្ញា​មួយ​ចំនួន​ ដែល​បញ្ជាក់​ថា​ក្មេង​ខ្វះ​ជាតិ​ដែក​ ដូច​ខាង​ក្រោម​៖

  • ស្បែក​ស្លេកស្លាំង  

  • អស់​កម្លាំង​

  • ចង្វាក់​បេះដូង​លោត​ញាប់

  • ឈឺ ឬ​ហើម​អណ្តាត។ល។

ហេតុ​នេះ​ហើយ​ ប្រសិន​បើ​ប៉ា​ម៉ាក់​សង្កេត​ឃើញ​ថា​ ​អា​អូន​អាច​ខ្វះ​ជាតិ​ដែក​ ប៉ា​ម៉ាក់​គួរ​បំពេញ​ជាតិ​ដែក​ដល់​កូន​ តាម​រយៈ​របប​អាហារ​មួយ​ចំនួន​​ខាង​ក្រោម៖

  • សាច់​មាន់​ សាច់​ក្រហម​ដែល​គ្មាន​ខ្លាញ់

  • ថ្លើម​សត្វ​

  • ស៊ុត

  • ពពួក​សាច់​ត្រី ដូចជា​ត្រី​សាល់ម៉ុន​ ត្រី​ធូណា

  • បន្លែ​ស្លឹក​បៃតង ដូចជា​ស្ពៃ​ពួយ​ឡេង និង​ផ្កា​ខាត់​ណា​ខៀវ។​

ដើម្បី​ស្វែង​យល់​បន្ថែម​ពី​អាហារ​ដែល​សម្បូរ​ដោយ​ជីវជាតិ និងសារធាតុ​ចិញ្ចឹម​ ដែល​ជួយ​ឲ្យ​កូន​របស់​លោក​អ្នក មាន​ការ​លូត​លាស់​ល្អ​ក៏ដូច​ជា ជួយ​ដល់​ការ​អភិវឌ្ឍខួរ​ក្បាល​របស់​ពួកគេ សូមចុចទីនេះ​​ ឬ លោក​អ្នក​អាចចុះឈ្មោះជាសមាជិក កូន​ឆ្លាត​ក្លឹប បានដើម្បីទទួលបានវត្ថុអនុស្សាវរីយ៍ សៀវភៅអប់រំ និងការប្រឹក្សាយោបល់ដោយឥតគិតថ្លៃបាន។

បញ្ជាក់៖ រាល់ព័ត៌មានដែលវេបសាយយើងចេញផ្សាយចែករំលែកចំណេះដឹងប៉ុណ្ណោះ ហើយព័ត៌មានទាំងនោះ មិនអាចជំនួសដំបូន្មានពីពេទ្យជំនាញ ចំពោះស្ថានភាពសុខភាពជាក់ស្ដែងរបស់អ្នកជំងឺឡើយ។ ដូច្នេះមិនត្រូវបោះបង់ មិនស្ដាប់ដំបូន្មាន ពន្យារពេល ឬមិនទៅជួបពិគ្រោះយោបល់ជាមួយគ្រូពេទ្យ ដោយសារអ្នកបានអានព័ត៌មានណាមួយលើវិបសាយនេះឡើយ។ រាល់ពេលចាប់ផ្ដើមវិធីសាស្ត្រព្យាបាលណាមួយ ត្រូវប្រាកដថា បានពិគ្រោះ និងទទួលការអនុញ្ញាតពីគ្រូពេទ្យជំនាញ៕

 

 

អត្ថប្រយោជន៏ចូលរួមកូនឆ្លាតក្លឹប​

  • វិធីសាស្រ្ត និងគន្លឹះផ្សេងៗតាមដំណាក់កាលនិមួយៗ សម្រាប់ដំណើរភាពជាអ្នកម្តាយ​

  • កាដូអនុស្សាវរីយ៍ និងសៀវភៅអប់រំសម្រាប់អ្នកម្តាយពពោះ និងអ្នកម្តាយដែលមានកូនគ្រប់ ២ឆ្នាំ​

  • ការពិគ្រោះជាមួយអ្នកប្រឹក្សាយោបល់ពីកូនឆ្លាតក្លឹប​
Careline Footer

ចង់ដឹងបន្ថែមអំពីកូនឆ្លាតក្លឹប? ទាក់ទងមកឥលូវនេះតាមប្រព័ន្ធទំនាក់ទំនងខាងក្រោម

អត្ថបទពិសេស

ស្វែងយល់ពីគន្លឹះបន្ថែមទៀតពីប្រធានបទកុមារ

x