SHARE:

គួរចាប់អារម្មណ៍ និងយកចិត្ត ទុកដាក់ឲ្យបានច្រើនជាងមុន ចំពោះបរិមាណអាហារឲ្យកូនញ៉ាំ

ក្រោយពីការសិក្សាមួយ បានលើកឡើងថា បរិមាណអាហារដែលដាក់ក្នុងចានកូន ជាកត្តាចម្បងដែលជះឥទ្ធិពលលើការញ៉ាំតិច ឬច្រើនរបស់ក្មេង។

 

តែក៏មានអ្នកស្រាវជ្រាវមួយចំនួនបាននិយាយថា ការរកឃើញហាក់ផ្ទុយពីការយល់ដឹងទូទៅដែលថាក្មេងៗញ៉ាំតិចឬច្រើនវាអាស្រ័យទៅលើអាហារដំបូងដែលក្មេងបានញ៉ាំ ក្នុង ២៤ម៉ោងចុងក្រោយ ឬអាហារសំបូរកាល់ឡូរីប៉ុណ្ណាទៅវិញ។

 

លោកសាស្ត្រាចារ្យផ្នែកវិទ្យាសាស្ត្រចំណីអាហារ និងចិត្តវិទ្យា លោក David Levitsky ដែលស្ថិតក្នុងគម្រោងខាងលើនេះ បានលើកឡើងថា "យើងបានពិនិត្យរាល់កត្តាអាចមានឥទ្ធិពលលើបរិមាណនៃការញ៉ាំរបស់ក្មេង”។ លោកថា "យើងបានរកឃើញថា បរិមាណអាហារក្នុងចានរបស់ក្មេងជាកត្តាសំខាន់ជាងគេបង្អស់ក្នុងការកំណត់បរិមាណនៃការញ៉ាំរបស់ក្មេង។ ការរកឃើញនេះ បានផ្ដល់ជាគំនិតក្នុងការគ្រប់គ្រងទម្ងន់របស់ក្មេងពីឪពុកម្តាយ ជាអាណាព្យាបាល។

ចំពោះការសិក្សានេះ លោក Levitsky និងក្រុមការងារបានតាមដានការញ៉ាំអាហាររបស់ក្មេងថ្នាក់មតេ្តយ្យចំនួន ១៦នាក់ ដែលមានអាយុចន្លោះពី ៤-១៦ឆ្នាំ រយៈពេល ៥-៧ថ្ងៃជាប់គ្នា។

 

"ដាក់អាហារកាន់តែច្រើន ក្មេងញ៉ាំកាន់តែច្រើន មិនថាគេញ៉ាំអាហារពេលមុនច្រើនប៉ុណ្ណាទេ។ យើងក៏បានរកឃើញទៀតថាឲ្យក្មេងញ៉ាំអាហារសម្រន់កាន់តែច្រើន រួមទាំងកាល់ឡូរី​ នោះអាហារប្រចាំថ្ងៃសរុបក៏កាន់តែច្រើន។” លោក Levitsky បកស្រាយពីអំណះអំណាងដែលបានពីការស្រាវជ្រាវ។

 

បញ្ជាក់៖ រាល់ព័ត៌មានដែលវេបសាយយើងចេញផ្សាយចែករំលែកចំណេះដឹងប៉ុណ្ណោះ ហើយព័ត៌មានទាំងនោះ មិនអាចជំនួសដំបូន្មានពីពេទ្យជំនាញ ចំពោះស្ថានភាពសុខភាពជាក់ស្ដែងរបស់អ្នកជំងឺឡើយ។ ដូច្នេះមិនត្រូវបោះបង់ មិនស្ដាប់ដំបូន្មាន ពន្យារពេល ឬមិនទៅជួបពិគ្រោះយោបល់ជាមួយគ្រូពេទ្យ ដោយសារអ្នកបានអានព័ត៌មានណាមួយលើវិបសាយនេះឡើយ។ រាល់ពេលចាប់ផ្ដើមវិធីសាស្ត្រព្យាបាលណាមួយ ត្រូវប្រាកដថា បានពិគ្រោះ និងទទួលការអនុញ្ញាតពីគ្រូពេទ្យជំនាញ៕

 

 

អត្ថប្រយោជន៏ចូលរួមកូនឆ្លាតក្លឹប​

  • វិធីសាស្រ្ត និងគន្លឹះផ្សេងៗតាមដំណាក់កាលនិមួយៗ សម្រាប់ដំណើរភាពជាអ្នកម្តាយ​

  • កាដូអនុស្សាវរីយ៍ និងសៀវភៅអប់រំសម្រាប់អ្នកម្តាយពពោះ និងអ្នកម្តាយដែលមានកូនគ្រប់ ២ឆ្នាំ​

  • ការពិគ្រោះជាមួយអ្នកប្រឹក្សាយោបល់ពីកូនឆ្លាតក្លឹប​
Careline Footer

ចង់ដឹងបន្ថែមអំពីកូនឆ្លាតក្លឹប? ទាក់ទងមកឥលូវនេះតាមប្រព័ន្ធទំនាក់ទំនងខាងក្រោម

អត្ថបទពិសេស

ស្វែងយល់ពីគន្លឹះបន្ថែមទៀតពីប្រធានបទកុមារ

x