SHARE

ហេតុអ្វីបានជាស្រ្តីពពោះ មានអាការចាញ់កូន?

អាការចង្អោរ ក្អួត ឬការចាញ់កូន អាចជារឿងធម្មតា កើតឡើងអំឡុងពេលយើងចាប់ផ្ដើមមានផ្ទៃពោះ ពិសេសអំឡុងត្រីមាសទី ១។ បញ្ហាចាញ់កូន អាចមានរយៈពេលវែង លើសត្រីមាសទី ១ ហើយក៏អាចកើតឡើងគ្រប់ពេលដូចគ្នា។

 

មកទល់នឹងពេលនេះ យើងនៅមិនទាន់រកឃើញមូលហេតុពិតប្រាកដដែលធ្វើឲ្យស្រីៗពពោះមានអាការចង្អោរ ក្អួត នៅឡើយទេ។ ប៉ុន្តែគេជឿថា អាការចាញ់កូន គឺដោយសារការឆ្លើយតបទៅនឹងបម្រែបម្រួល ក៏ដូចជាការវិវត្តន៍ ក្នុងរាងកាយមនុស្សស្រីពេលកំពុងពពោះ ដើម្បីជៀសវាងពីរបបអាហារដែល អាចបង្កឲ្យមានហានិភ័យកើតជំងឺ ផ្សេងៗ អំឡុងពេលមានផ្ទៃពោះ។

តិចនិកកាត់បន្ថយអាការចាញ់កូនពេលពពោះមានដូចជា៖

  • មុនពេលក្រោកពីគ្រែពេលព្រឹក ត្រូវញ៉ាំនំប៉័ងក្រៀម នំធុង (Biscuits) ឬគ្រាប់ធញ្ញជាតិ។ បន្ទាប់មក សឹមក្រោកពីគ្រែយឺតៗ និងចៀសវាងចលនាដែលភ្លាមៗ។
  • កុំញ៉ាំអាហារច្រើនពេក គួរញ៉ាំតិចៗឲ្យបាន ៥-៦ ដង/ថ្ងៃ ជំនួសដោយការញ៉ាំច្រើន ៣ ដង/ថ្ងៃ។
  • ផឹកទឹកនៅចន្លោះពេលញ៉ាំអាហារ ដើម្បីជួយដល់ការរំលាយអាហារ។
  • ចៀសវាងអាហារមានជាតិខ្លាញ់ ឬហឹរ។
  • បៀមរបស់ជូរ ដូចជា បន្ទះក្រូចឆ្មាជាដើម។
  • ព្យាយាមទៅកន្លែងមានខ្យល់អាកាសបរិសុទ្ធតាមតែអាចធ្វើបាន ពិសេសចំពោះគ្នាយើងធ្វើការក្នុងការិយាល័យពេញមួយថ្ងៃ។
  • ត្រូវផឹកទឹកបន្តិចម្តងៗនៅពេលដែលមានអារម្មណ៍ថាចង់ក្អួត
  • បន្ថែមខ្ញីក្នុងម្ហូបអាហារ ឬទឹកព្រោះវាជួយបន្ធូរបន្ថយអាការចង្អោរ

 

បើសិនជាអាការចាញ់ធ្វើឲ្យអ្នកមិនអាចទទួលទានអ្វីបានទាល់តែសោះ ហើយអ្នកព្រួយបារម្ភថាកូនក្នុងផ្ទៃអ្នក ទទួលបានសារធាតុអាហារមិនគ្រប់គ្រាន់ អ្នកគួរពិភាក្សាជាមួយគ្រូពេទ្យដែលអាចណែនាំអ្នកឲ្យទទួលទានអាហារបំប៉នសមស្របបន្ថែមសម្រាប់ផ្គត់ផ្គង់សារធាតុចិញ្ចឹមដែលមិនមានក្នុងរបបអាហារអ្នក។

 

ដើម្បី​ស្វែង​យល់​បន្ថែម​ពី​អាហារ​ដែល​សម្បូរ​ដោយ​ជីវជាតិ និងសារធាតុ​ចិញ្ចឹម​ ដែល​ជួយ​ឲ្យ​កូន​របស់​លោក​អ្នក មាន​ការ​លូត​លាស់​ល្អ​ក៏ដូច​ជា ជួយ​ដល់​ការ​អភិវឌ្ឍខួរ​ក្បាល​របស់​ពួកគេ សូមចុចទីនេះ ឬ លោក​អ្នក​អាចចុះឈ្មោះជាសមាជិក កូន​ឆ្លាត​ក្លឹប បានដើម្បីទទួលបានវត្ថុអនុស្សាវរីយ៍ សៀវភៅអប់រំ និងការប្រឹក្សាយោបល់ដោយឥតគិតថ្លៃបាន។

បញ្ជាក់៖ រាល់ព័ត៌មានដែលវេបសាយយើងចេញផ្សាយចែករំលែកចំណេះដឹងប៉ុណ្ណោះ ហើយព័ត៌មានទាំងនោះ មិនអាចជំនួសដំបូន្មានពីពេទ្យជំនាញ ចំពោះស្ថានភាពសុខភាពជាក់ស្ដែងរបស់អ្នកជំងឺឡើយ។ ដូច្នេះមិនត្រូវបោះបង់ មិនស្ដាប់ដំបូន្មាន ពន្យារពេល ឬមិនទៅជួបពិគ្រោះយោបល់ជាមួយគ្រូពេទ្យ ដោយសារអ្នកបានអានព័ត៌មានណាមួយលើវិបសាយនេះឡើយ។ រាល់ពេលចាប់ផ្ដើមវិធីសាស្ត្រព្យាបាលណាមួយ ត្រូវប្រាកដថា បានពិគ្រោះ និងទទួលការអនុញ្ញាតពីគ្រូពេទ្យជំនាញ៕

 

 

អត្ថប្រយោជន៏ចូលរួមកូនឆ្លាតក្លឹប​

  • វិធីសាស្រ្ត និងគន្លឹះផ្សេងៗតាមដំណាក់កាលនិមួយៗ សម្រាប់ដំណើរភាពជាអ្នកម្តាយ​

  • កាដូអនុស្សាវរីយ៍ និងសៀវភៅអប់រំសម្រាប់អ្នកម្តាយពពោះ និងអ្នកម្តាយដែលមានកូនគ្រប់ ២ឆ្នាំ​

  • ការពិគ្រោះជាមួយអ្នកប្រឹក្សាយោបល់ពីកូនឆ្លាតក្លឹប​
Careline Footer

ចង់ដឹងបន្ថែមអំពីកូនឆ្លាតក្លឹប? ទាក់ទងមកឥលូវនេះតាមប្រព័ន្ធទំនាក់ទំនងខាងក្រោម

x