ទៅបន្ទប់ទឹកញឹកជាងធម្មតា
បើអ្នកសំគាល់ឃើញថាអ្នកចូលបន្ទប់ទឹកញឹកញាប់ ក៏ជាសញ្ញាល្អដែលបញ្ជាក់ថាអ្នកមានផ្ទៃពោះ។ ពេលមានផ្ទៃពោះអ័រម៉ូនទាំងអស់ក្នុងរាងកាយរបស់នឹងប្រែប្រួលនៅក្នុងកំឡុងត្រីមាសទី ១ ដែលជាហេតុធ្វើឲ្យយើងទៅបង្គន់ជាញឹកញាប់។
មានអារម្មណ៍ថាអស់កម្លាំង
រោគសញ្ញាទូទៅដំបូងនៃការមានផ្ទៃពោះ គឺការមានអារម្មណ៍អស់កម្លាំងខ្លាំង។ រោគសញ្ញានេះកើតមានឡើងដោយសារមានការកើនឡើងនៃកម្រិតអ័រម៉ូនប្រូហ្សេស្តេរ៉ូនក្នុងខ្លួនអ្នក។ បើដឹងខ្លួនថាអស់កម្លាំង ល្វើយក៏អាចជាមូលហេតុនេះដែរ។ ដូច្នេះគួរតែទៅពេទ្យពិនិត្យមើល ដើម្បីកាន់តែច្បាស់ក្នុងចិត្ត។
មាត់ចាប់ផ្ដើមប្ដូររសជាតិ
ចំពោះអ្នកម្ដាយមួយចំនួនបានផ្លាស់ប្តូរនូវរសជាតិអាហារក្នុងមាត់ ពេលចាប់ផ្តើមមានផ្ទៃពោះដំបូង។ ឯស្ត្រីខ្លះទៀត នៅសុខៗ បែរជាប្ដូរទៅជាធុញ ទ្រលាន់ លែងចូលចិត្តរសជាតិអាហារដែលញ៉ាំជាប្រចាំ។
ដើមទ្រូងរីកធំជាងមុន
ក្រៅពីទំហំសុដន់កាន់តែធំជាងមុន បរិវេណស្បែកដែលនៅជុំវិញក្បាលដោះ គេហៅថា areola ហើយនៅពេលដែលអ្នកមានផ្ទៃពោះវានឹងប្រែពណ៍ទៅជាខ្មៅ និងធំជាងមុន។
ហូរឈាម ឬការឈីចាប់ក្នុងពោះដោយមិនដឹងខ្លួន
មេជីវិតញីដែលមានការបង្កកំណើតនឹងធ្វើដំណើរពីដៃស្បូនទៅកាន់តួស្បូនដើម្បីបន្តការលូតលាស់។ នេះជាការតោងភ្ជាប់ (implantation) ដែលកើតមានឡើងនៅសប្តាហ៍ទី ៣ និងទី ៤ នៃការមានផ្ទៃពោះ។ ជួនកាល Implantation អាចបណ្តាលឲ្យមានផលប៉ះពាល់ខ្លះដូចជាការឈឺចាប់ក្នុងពោះ ឬធ្លាក់ឈាមតិចតួច អាចមានពណ៌ក្រហម ផ្កាឈូក ឬត្នោត។
ឈប់អង្គុយសង្ស័យហើយចាប់ផ្ដើមធ្វើតេស្ត
ឧបករណ៍ពិនិត្យមើលផ្ទៃពោះគឺជាវិធីតែមួយគត់ដែលបញ្ជាក់ថាអ្នកពិតជាមានផ្ទៃពោះពិតប្រាកដ។ អ្នកអាចបានលទ្ធផលវិជ្ជមានដែលអាចទុកចិត្តបានដោយការធ្វើតេស្តមើលផ្ទៃពោះនៅផ្ទះចាប់ពីថ្ងៃដំបូងដែលអ្នកបានបាត់រដូវ។
ដើម្បីទទួលបានចំណេះដឹងដែលមានជំនាញអាហារូបត្ថម្ភក្នុងការផ្តល់វិធីសាស្រ្ត និងគន្លឹះផ្សេងៗ សម្រាប់ដំណើរភាពជាអ្នកម្តាយ។ ចុះឈ្មោះឥលូវនេះដើម្បីទទួលបានចំណេះដឹង បទពិសោធន៍ និងកាដូពីកូនឆ្លាតក្លឹបថ្ងៃនេះ!
បញ្ជាក់៖ រាល់ព័ត៌មានដែលវេបសាយយើងចេញផ្សាយដើម្បីចែករំលែកចំណេះដឹងប៉ុណ្ណោះ ហើយព័ត៌មានទាំងនោះ មិនអាចជំនួសដំបូន្មានពីពេទ្យជំនាញ ចំពោះស្ថានភាពសុខភាពជាក់ស្ដែងរបស់អ្នកជំងឺឡើយ។ ដូច្នេះមិនត្រូវបោះបង់ មិនស្ដាប់ដំបូន្មាន ពន្យារពេល ឬមិនទៅជួបពិគ្រោះយោបល់ជាមួយគ្រូពេទ្យ ដោយសារអ្នកបានអានព័ត៌មានណាមួយលើវិបសាយនេះឡើយ។ រាល់ពេលចាប់ផ្ដើមវិធីសាស្ត្រព្យាបាលណាមួយ ត្រូវប្រាកដថា បានពិគ្រោះ និងទទួលការអនុញ្ញាតពីគ្រូពេទ្យជំនាញ៕