SHARE

មូលហេតុឈឺចង្កេះ

ភាគច្រើនអ្នកម្តាយពពោះ សុទ្ធតែជួបបញ្ហាឈឺចង្កេះជាពិសេសនៅអំឡុងត្រីមាសទី ៣។​ អាការៈនេះបណ្តាលមកពីទម្ងន់ស្បូនរបស់អ្នកសង្កត់ទៅលើសាច់ដុំខ្នង ហើយស្របពេលរាងកាយកំពុងត្រៀមខ្លួនសម្រាលកូន សរសៃតឆ្អឹងសន្លាក់របស់អ្នកចាប់ផ្ដើមទន់ជាងធម្មតា ដែលធ្វីឲ្យអ្នកមានអាការឈឺចាប់នៅត្រគាក។

វិធីដើម្បីបង្ការបញ្ហាឈឺចង្កេះ

ចំណុចសំខាន់ យើងត្រូវថែរក្សាសុខភាពរាងកាយឲ្យបានត្រឹមត្រូវ តាមរយៈកត្តា និងសកម្មភាពប្រចាំថ្ងៃមួយចំនួនដូចជា៖

  • ពេលអង្គុយ និងដេកគួរដាក់ខ្នើយទ្រាប់ខ្នង ដើម្បីជាជំនួយនៅពេលយើងអង្គុយ។
  • គួរគេងដាក់ខ្នើយនៅចន្លោះជង្គង់ទាំងពីរ និងព្យាយាមគេងឲ្យបានត្រឹមត្រូវ ហើយត្រូវច្បាស់ថាមានអារម្មណ៍ថាស្រួលខ្លួន មិនតានតឹង។
  • គួរពាក់ស្បែកជើងរាបស្មើ ឬស្បែកជើងណា អាចធ្វើឲ្យយើងមានអារម្មណ៍ផាសុកភាពបាន ព្រោះជួយកាត់បន្ថយសម្ពាធលើសរសៃពួរជើង មិនធ្វើឲ្យឈឺឆ្អឹងខ្នង។
  • រក្សាទម្ងន់ឲ្យមានស្ថិរភាព អាចជួយបន្ធូរការឈឺចាប់នៅចង្កេះបាន។
  • ចៀសវាងលើករបស់ធ្ងន់ៗ៖ ហើយនៅពេលយើងចង់លើកអ្វីមួយ ត្រូវបត់ខ្លួនពីជង្គង់ ។
  • ស្បែកជើង៖ ស្បែកជើង ក៏សំខាន់ផងដែរ ព្រោះថាស្រ្តីៗពពោះខ្លះ ចូលចិត្តស្បែកជើងរាបស្មើ ខ្លះទៀតចូលចិត្តពាក់ស្បែកជើងមានកែងទាប។ ទោះជាយ៉ាងណា សំខាន់គឺត្រូវជ្រើសរើសយកស្បែកជើងណា អាចធ្វើឲ្យយើងមានអារម្មណ៍ផាសុកភាពបាន ព្រោះជួយកាត់បន្ថយសម្ពាធលើសរសៃពួរជើង មិនធ្វើឲ្យឈឺឆ្អឹងខ្នង។
  • រក្សាទម្ងន់ឲ្យមានស្ថិរភាព អាចជួយបន្ធូរការឈឺចាប់នៅចង្កេះបាន។ អ្នកអាចចូលរួមថ្នាក់ហាត់ប្រាណស្រាលៗ យ៉ូហ្កាសម្រាប់ស្ត្រីពោះ ឬហែលទឹក ឬដើរក៏បាន ព្រោះអាចជួយបង្ការការឡើងទម្ងន់លើសកម្រិត។
  •  

វិធីព្យាបាលអាការៈឈឺចង្កេះពេលពពោះ

ក្នុងករណីដែលយើងអនុវត្តន៍វិធីបង្ការនៅចំណុចទី២ ហើយនៅតែមានអាការឈឺចាប់មិនបាត់ នោះអាចសាក វិធីព្យាបាលវិញម្ដង។ ជម្រើសយកមកព្យាបាលការឈឺខ្នងនេះមានដូចជា៖

  • ប្រើឧបករណ៍ជួយទ្រត្រគាក និងពោះ៖ យើងអាចបន្ធូរភាពតានតឹងនៅខ្នង ដោយការដេកចំហៀងជាមួយដាក់ខ្នើយស្តើងនៅពីក្រោមពោះ។ បើមានការឈឺចាប់ខ្លាំង អាចពាក់ខ្សែក្រវ៉ាត់ជំនួយពិសេសនៅពេលថ្ងៃ ហើយត្រូវទៅពិគ្រោះជាមួយគ្រូពេទ្យ។
  • ប្រើទឹកក្តៅ ទឹកត្រជាក់៖ ងូតទឹកក្តៅ ឬផឹកទឹកក្តៅ អាចជួយសម្រាលអាការៈឈឺចង្កេះបាន ខណៈគ្នាយើងកំពុងពពោះខ្លះ ចូលចិត្តប្រើទឹកកក (កញ្ចប់ទឹកកក) ដើម្បីបន្ធូរការឈឺចាប់បានដូចគ្នា។
  • ម៉ាស្សា៖ ម៉ាស្សាថ្នមៗ មានប្រសិទ្ធភាពទៅលើការឈឺចាប់សាច់ដុំ ប៉ុន្តែការម៉ាស្សាធម្មតា ដោយប្រើប្រេង មិនសក្ដិសមសម្រាប់ស្រ្តីពពោះទេ ហេតុនេះត្រូវពិភាក្សាជាមួយគ្រូពេទ្យ ឬអ្នកជំនាញផ្នែកម៉ាស្សា មុនពេលចាប់ផ្ដើមម៉ាស្សា។

 

ដើម្បី​ស្វែង​យល់​បន្ថែម​ពី​អាហារ​ដែល​សម្បូរ​ដោយ​ជីវជាតិ និងសារធាតុ​ចិញ្ចឹម​ ដែល​ជួយ​ឲ្យ​កូន​របស់​លោក​អ្នក មាន​ការ​លូត​លាស់​ល្អ​ក៏ដូច​ជា ជួយ​ដល់​ការ​អភិវឌ្ឍខួរ​ក្បាល​របស់​ពួកគេ សូមចុចទីនេះ ឬ លោក​អ្នក​អាចចុះឈ្មោះជាសមាជិក កូន​ឆ្លាត​ក្លឹប បានដើម្បីទទួលបានវត្ថុអនុស្សាវរីយ៍ សៀវភៅអប់រំ និងការប្រឹក្សាយោបល់ដោយឥតគិតថ្លៃបាន។

 

 

បញ្ជាក់៖ រាល់ព័ត៌មានដែលវេបសាយយើងចេញផ្សាយចែករំលែកចំណេះដឹងប៉ុណ្ណោះ ហើយព័ត៌មានទាំងនោះ មិនអាចជំនួសដំបូន្មានពីពេទ្យជំនាញ ចំពោះស្ថានភាពសុខភាពជាក់ស្ដែងរបស់អ្នកជំងឺឡើយ។ ដូច្នេះមិនត្រូវបោះបង់ មិនស្ដាប់ដំបូន្មាន ពន្យារពេល ឬមិនទៅជួបពិគ្រោះយោបល់ជាមួយគ្រូពេទ្យ ដោយសារអ្នកបានអានព័ត៌មានណាមួយលើវិបសាយនេះឡើយ។ រាល់ពេលចាប់ផ្ដើមវិធីសាស្ត្រព្យាបាលណាមួយ ត្រូវប្រាកដថា បានពិគ្រោះ និងទទួលការអនុញ្ញាតពីគ្រូពេទ្យជំនាញ៕

 

 

អត្ថប្រយោជន៏ចូលរួមកូនឆ្លាតក្លឹប​

  • វិធីសាស្រ្ត និងគន្លឹះផ្សេងៗតាមដំណាក់កាលនិមួយៗ សម្រាប់ដំណើរភាពជាអ្នកម្តាយ​

  • កាដូអនុស្សាវរីយ៍ និងសៀវភៅអប់រំសម្រាប់អ្នកម្តាយពពោះ និងអ្នកម្តាយដែលមានកូនគ្រប់ ២ឆ្នាំ​

  • ការពិគ្រោះជាមួយអ្នកប្រឹក្សាយោបល់ពីកូនឆ្លាតក្លឹប​
Careline Footer

ចង់ដឹងបន្ថែមអំពីកូនឆ្លាតក្លឹប? ទាក់ទងមកឥលូវនេះតាមប្រព័ន្ធទំនាក់ទំនងខាងក្រោម

x