ត្រូវពិភាក្សាជាមួយគ្រូពេទ្យ មុនពេលចាប់ផ្ដើមហាត់ប្រាណវិធីណាមួយអំឡុងពេលមានផ្ទៃពោះ
ការហាត់ប្រាណអំឡុងពពោះ ផ្ដល់ប្រយោជន៍សុខភាពយ៉ាងច្រើន និងជួយរក្សាទម្ងន់រាងកាយនៅពេលពពោះ
ក៏ដូចជាជួយបង្កើនកម្រិតថាមពលរបស់អ្នកផងដែរ។ ការធ្វើលំហាត់ប្រាណស្រាលៗអាចជួយដូចជា៖
វិធីហាត់ប្រាណប្រភេទណាមានសុវត្ថិភាពពេលពពោះ ?
ថ្មីៗនេះ បើអ្នកមិនបានធ្វើលំហាត់ប្រាណទេនោះ អ្នកក៏មិនគួរចាប់ផ្តើមធ្វើការហាត់ប្រាណណាថ្មី ដោយគ្មានការណែនាំពីគ្រួពេទ្យនោះឡើយ។ គ្រប់លំហាត់ប្រាណទាំងអស់ បើចង់ហាត់ ត្រូវជ្រើសយកវិធីហាត់ប្រាណណា មានផលប៉ះពាល់តិចតួចបំផុតចំពោះការពពោះអ្នក និងកូនក្នុងផ្ទៃ ដូច្នេះអ្នកសាកវិធីស្រាលៗ ដូចជា៖
រាំ៖ ក៏ជាវិធីហាត់ប្រាណល្អមួយ សក្ដិសមសម្រាប់ស្រ្តីៗគ្នាយើងអនុវត្តអំឡុងពេលមានផ្ទៃពោះដូចគ្នា។
ថ្នាក់ហាត់ប្រាណអំឡុងពេលពពោះមានអ្វីខ្លះ?
បើចង់ចូលរៀនវគ្គហាត់ប្រាណអំឡុងពេលពពោះ អ្នកម្ដាយត្រូវប្រាកដថា បានប្រាប់គ្រូបង្វឹកដឹងជាមុន អ្នកកំពុងមានផ្ទៃពោះ។ ត្រូវពិភាក្សាជាមួយ គ្រូកីឡា ពីអ្វីដែលអ្នកត្រូវការឬអាចសាកសួរបន្ថែមថា តើគាត់មាន ជំនាញទៅលើលំហាត់ប្រាណសម្រាប់ស្រី្តពពោះដែរទេ ដើម្បីឲ្យដឹងកាន់តែច្បាស់ទៅលើ ដំបូន្មានពីអ្នកជំនាញ។
ការហាត់ប្រាណអំឡុងពេលពពោះដែលមានសុវត្ថិភាព
អ្វីដែលអ្នកត្រូវចងចាំគឺ៖
វិធីហាត់ប្រាណ និងសកម្មភាពត្រូវចៀសវាងពេលពពោះ
ការណែនាំទូទៅចំពោះស្រ្តីៗមានផ្ទៃពោះត្រូវជៀសវាង ក្រែងបង្កគ្រោះថ្នាក់ជាយថាហេតុមានដូចជា៖
ត្រូវពិភាក្សាជាមួយគ្រូពេទ្យ មុនពេលចាប់ផ្ដើមហាត់ប្រាណវិធីណាមួយអំឡុងពេលមានផ្ទៃពោះ។
ដើម្បីស្វែងយល់បន្ថែមពីអាហារដែលសម្បូរដោយជីវជាតិ និងសារធាតុចិញ្ចឹម ដែលជួយឲ្យកូនរបស់លោកអ្នក មានការលូតលាស់ល្អក៏ដូចជា ជួយដល់ការអភិវឌ្ឍខួរក្បាលរបស់ពួកគេ សូមចុចទីនេះ ឬ លោកអ្នកអាចចុះឈ្មោះជាសមាជិក កូនឆ្លាតក្លឹប បានដើម្បីទទួលបានវត្ថុអនុស្សាវរីយ៍ សៀវភៅអប់រំ និងការប្រឹក្សាយោបល់ដោយឥតគិតថ្លៃបាន។
បញ្ជាក់៖ រាល់ព័ត៌មានដែលវេបសាយយើងចេញផ្សាយចែករំលែកចំណេះដឹងប៉ុណ្ណោះ ហើយព័ត៌មានទាំងនោះ មិនអាចជំនួសដំបូន្មានពីពេទ្យជំនាញ ចំពោះស្ថានភាពសុខភាពជាក់ស្ដែងរបស់អ្នកជំងឺឡើយ។ ដូច្នេះមិនត្រូវបោះបង់ មិនស្ដាប់ដំបូន្មាន ពន្យារពេល ឬមិនទៅជួបពិគ្រោះយោបល់ជាមួយគ្រូពេទ្យ ដោយសារអ្នកបានអានព័ត៌មានណាមួយលើវិបសាយនេះឡើយ។ រាល់ពេលចាប់ផ្ដើមវិធីសាស្ត្រព្យាបាលណាមួយ ត្រូវប្រាកដថា បានពិគ្រោះ និងទទួលការអនុញ្ញាតពីគ្រូពេទ្យជំនាញ៕
អត្ថប្រយោជន៏ចូលរួមកូនឆ្លាតក្លឹប