SHARE

បើទារកក្នុងផ្ទៃមិនសូវកម្រើក ម៉ាក់អាចដោះស្រាយតាម 6 វិធី

ការ​កម្រើក​របស់​ទារក​ក្នុង​ផ្ទៃ គឺ​ជា​ការ​ភ្ជាប់​ទំនាក់ទំនង​រវាង​ប៉ាម៉ាក់​ហើយ​និង​កូន ប៉ុន្តែ​សកម្មភាព​មួយ​នេះ ក៏​ដើរ​តួនាទី​យ៉ាង​សំខាន់​ក្នុង​ការផ្តល់​​ជា​សញ្ញា​ថា​អា​អូន​មាន​​សុខភាព​​ល្អ​ផង​ដែរ។ នៅ​ពេល​ដែល​កូន​កម្រើក​ទៀងទាត់ ក្នុង​នាម​ជា​ប៉ា​ម៉ាក់​ច្បាស់​ជា​សប្បាយ​ចិត្ត​មិន​ខាន​តែ​ប្រសិនបើ​នៅ​សុខៗ​​ទារក​ក្នុង​ផ្ទៃ​លែង​សូវ​កម្រើក​ដូច​មុន ជា​ពិសេស​នៅ​ត្រី​មាស​ទី​៣​ទៀត​នោះ យើង​ប្រាកដ​ជា​ត្រូវ​ទៅ​ជួប​ពិគ្រោះ​ជាមួយ​នឹង​គ្រូពេទ្យ​មិន​ខាន។

នៅ​ពេល​ណា​ដែល​ទារក​ចាប់ផ្តើម​កម្រើក?

ជា​ទូទៅ ទារក​ក្នុង​ផ្ទៃ​ចាប់ផ្តើម​កម្រើក​នៅ​ចន្លោះ​សប្តាហ៍​ទី​២០​ និង​សប្តាហ៍​ទី​២២ សម្រាប់​ម៉ាក់​ៗ​ដែល​មាន​កូន​ដំបូង។ ចំណែក​ឯ​ម៉ាក់​​ដែល​មាន​កូន​លើក​ទី​២​ឡើង​ទៅ កូន​អាច​ចាប់ផ្តើម​កម្រើក​លឿន​ជាង​នេះ។

close up of asian pregnant woman lying in hospital ward has uterus utltrasonographic diagnosis - female doctor scans her uterus and shows on screen

ធ្វើ​ម៉េច​ទើប​ឲ្យ​ទារក​ក្នុង​ផ្ទៃ​កម្រើក​ញឹកញាប់​​ជាង​មុន?

១. ញ៉ាំ​ភេសជ្ជៈ​មួយ​ចំនួន

ជាក់ស្តែង ការ​ញ៉ាំ​ភេសជ្ជៈ​ដែល​​ត្រជាក់​ និង​មាន​ជាតិ​ស្ករ​អាច​ជួយ​ឲ្យ​កូន​កម្រើក​បាន ប៉ុន្តែ​សម្រាប់​ម៉ាក់​ដែល​មាន​ជំងឺ​ទឹក​នោម​ផ្អែម​ពេល​ពពោះ​គួរ​កាត់បន្ថយ​ការ​ញ៉ាំ​ជាតិ​ស្ករ​ដើម្បី​គ្រប់គ្រង​ស្ថានភាព​សុខភាព។ ជាមួយ​គ្នា​នេះ​ដែរ​ ស្រ្តី​ពពោះ​ក៏​អាច​ញ៉ាំ​ទឹក​ត្រជាក់​ធម្មតា​ជំនួស​ឲ្យ​ភេសជ្ជៈ​ដែល​មាន​ជាតិ​ស្ករ​បាន​ផង​ដែរ។

២. ញ៉ាំ​អាហារ​សម្រន់

ទន្ទឹម​នឹង​នេះ​ដែរ ប្រសិន​បើ​ទារក​ក្នុង​ផ្ទៃ​នៅ​តែ​មិន​កម្រើក​​ក្រោយ​ពី​ញ៉ាំ​ទឹក​ត្រជាក់​ៗ​រួច ម៉ាក់​ៗ​ក៏​អាច​ញ៉ាំ​អាហារ​សម្រន់​តិចតួច ​ដើម្បី​ដាស់​ឲ្យ​អា​អូន​ភ្ញាក់​។ អាហារ​សម្រន់​​ដែល​មាន​កាបូអុីដ្រាត និង​ប្រូតេអ៊ីន​ដូច​ជា​គ្រាប់ធញ្ញជាតិ​ជា​ដើម​ អាច​ដោះស្រាយ​បញ្ហា​មួយ​នេះ​បាន។

៣. ធ្វើ​ចលនា

បើ​យើង​ចង់​ឲ្យ​កូន​កម្រើក​​យ៉ាង​ស្វាហាប់​ម៉ាក់​ក៏​ត្រូវ​តែ​ធ្វើ​ចលនា​​ដូច​គ្នា ដូចជា​​ការ​ដើរ​ជុំវិញ​ផ្ទះ។ល។​សកម្មភាព​មួយ​នេះ អាច​​ជួយ​ដាស់​ឲ្យ​ទារក​ដែល​កំពុង​គេង​​ភ្ញាក់​ឡើង​​និង​កម្រើក​ឡើង​វិញ។

៤. ផ្លាស់ប្តូរ​ឥរិយាបថ

ក្នុង​ករណី​ដែល​យើង​កំពុង​តែ​គេង ម៉ាក់​អាច​ប្រែ​ខ្លួន​ចុះ​ឡើង ហើយ​បើសិន​ជា​កំពុង​តែ​ឈរ អាច​សាក​ល្បង​ងើប​អង្គុយ​​ដដែល​ៗ ពីព្រោះ​ការ​ផ្លាស់ប្តូរ​ឥរិយាបថ​អាច​ជួយ​ឲ្យ​អា​អូន​ចាប់ផ្តើម​ធាក់​ម្តង​ទៀត។

៥. ស្ទាប​អង្អែល​ពោះ

​​​​មួយ​វិញ​ទៀត យើង​ក៏​អាច​យក​ដៃ​ស្ទាប​អង្អែល​ពោះ​ ឬ​ចុច​ថ្នម​ៗ​នៅ​លើ​ពោះ ដើម្បី​ជំរុញ​ឲ្យ​កូន​កម្រើក​ ហើយ​នៅ​ពេល​ដែល​ឃើញ​ជើង​អា​អូន​ធាក់​ម៉ាក់​អាច​ចុច​ភ្លាម​ៗ ដើម្បី​ឲ្យ​កូន​ធាក់​កាន់​តែ​ខ្លាំង​។

Iron supplements are a number of iron formulations used to treat and prevent iron deficiency including iron deficiency anemia

៦. ស្តាប់​តន្រ្តី ឬ​ជជែក​លេង​ជាមួយ​កូន

ម៉ាក់​ដឹង​អត់​ថា​ទារក​ក្នុង​ផ្ទៃ​អភិវឌ្ឍ​សមត្ថភាព​ក្នុង​ការ​ស្តាប់​​នៅ​ក្នុង​ផ្ទៃ​នៅ​ចន្លោះ​សប្តាហ៍​ទី​១៨​​ ដូច​ជា​សម្លេង​ចង្វាក់​បេះដូង​ឬ​ម៉ាក់​​កូរ​ពោះ ហើយ​កូន​អាច​ឮ​សំឡេង​ពី​ខាង​ក្រៅ​នៅ​ចន្លោះ​សប្តាហ៍​ទី​២៨។ នៅ​ពេល​ដែល​ម៉ាក់​និយាយ​ ឬ​ច្រៀង​ឲ្យ​កូន​ស្តាប់​ទារក​ក្នុង​ផ្ទៃ​ដែល​កំពុង​តែ​លង់លក់​ អាច​ចាប់ផ្តើម​កម្រើក​ភ្លាម​ៗ​។

មូលហេតុ​មួយ​ចំនួន​ដែល​អាច​ធ្វើ​ឲ្យ​ទារក​ក្នុង​ផ្ទៃ​មិន​សូវ​កម្រើក

មាន​កត្តា​ជា​ច្រើន​ដែល​អាច​នាំ​ឲ្យ​ទារក​មិន​សូវ​កម្រើក​ដែល​មិន​បង្ក​ផលប៉ះពាល់​ណា​មួយ​ដល់​បេប៊ី​ឡើយ។ ទោះ​ជា​យ៉ាង​នេះ​ក្តី ប្រសិនបើ​ម៉ាក់​សង្កេត​ឃើញ​ថា​ នៅ​សុខៗ​ទារក​លែង​សូវ​កម្រើក​ដូច​មុន​ទោះ​ជា​ម៉ាក់​អនុវត្ត​គ្រប់​វិធី​ហើយ​នោះ គួរ​ទៅ​ពិគ្រោះ​យោបល់​ជាមួយ​នឹង​គ្រូពេទ្យ​ភ្លាម​ៗ​ពី​បញ្ហា​មួយ​នេះ។​

ទារក​ក្នុង​ផ្ទៃ​មិន​សូវ​កម្រើក​ដូច​មុន​អាច​បណ្តាល​មក​ពី​កត្តា​ខាងក្រោម៖

  • ម៉ាក់​ៗ​រួម​ភេទ​អំឡុង​ពេល​ពពោះ
  • ទារក​ក្នុង​ផ្ទៃ​គេង​លក់
  • កូន​ធំពេក​ពិបាក​ក្នុង​ការ​ធ្វើ​ចលនា
  • កូន​កំពុង​តែ​ត្រៀម​ខ្លួន​ក្នុង​ការ​សម្រាល
  • កូន​នៅ​តូច​ពេក​អំឡុង​ត្រី​មាស​ទី​២ ទើប​ម៉ាក់​ៗ​មិន​អាច​ទទួល​អារម្មណ៍​ដឹង​បាន។​​

ដើម្បី​ស្វែង​យល់​បន្ថែម​ពី​អាហារ​ដែល​សម្បូរ​ដោយ​ជីវជាតិ និងសារធាតុ​ចិញ្ចឹម​ ដែល​ជួយ​ឲ្យ​កូន​របស់​លោក​អ្នក មាន​ការ​លូត​លាស់​ល្អ​ក៏ដូច​ជា ជួយ​ដល់​ការ​អភិវឌ្ឍខួរ​ក្បាល​របស់​ពួកគេ សូមចុចទីនេះ​​ ឬ លោក​អ្នក​អាចចុះឈ្មោះជាសមាជិក កូន​ឆ្លាត​ក្លឹប បានដើម្បីទទួលបានវត្ថុអនុស្សាវរីយ៍ សៀវភៅអប់រំ និងការប្រឹក្សាយោបល់ដោយឥតគិតថ្លៃបាន។

 

បញ្ជាក់៖ រាល់ព័ត៌មានដែលវេបសាយយើងចេញផ្សាយចែករំលែកចំណេះដឹងប៉ុណ្ណោះ ហើយព័ត៌មានទាំងនោះ មិនអាចជំនួសដំបូន្មានពីពេទ្យជំនាញ ចំពោះស្ថានភាពសុខភាពជាក់ស្ដែងរបស់អ្នកជំងឺឡើយ។ ដូច្នេះមិនត្រូវបោះបង់ មិនស្ដាប់ដំបូន្មាន ពន្យារពេល ឬមិនទៅជួបពិគ្រោះយោបល់ជាមួយគ្រូពេទ្យ ដោយសារអ្នកបានអានព័ត៌មានណាមួយលើវិបសាយនេះឡើយ។ រាល់ពេលចាប់ផ្ដើមវិធីសាស្ត្រព្យាបាលណាមួយ ត្រូវប្រាកដថា បានពិគ្រោះ និងទទួលការអនុញ្ញាតពីគ្រូពេទ្យជំនាញ៕

 

 

អត្ថប្រយោជន៏ចូលរួមកូនឆ្លាតក្លឹប​

  • វិធីសាស្រ្ត និងគន្លឹះផ្សេងៗតាមដំណាក់កាលនិមួយៗ សម្រាប់ដំណើរភាពជាអ្នកម្តាយ​

  • កាដូអនុស្សាវរីយ៍ និងសៀវភៅអប់រំសម្រាប់អ្នកម្តាយពពោះ និងអ្នកម្តាយដែលមានកូនគ្រប់ ២ឆ្នាំ​

  • ការពិគ្រោះជាមួយអ្នកប្រឹក្សាយោបល់ពីកូនឆ្លាតក្លឹប​
Careline Footer

ចង់ដឹងបន្ថែមអំពីកូនឆ្លាតក្លឹប? ទាក់ទងមកឥលូវនេះតាមប្រព័ន្ធទំនាក់ទំនងខាងក្រោម

x