ត្រូវចាំថាប្ដីរបស់អ្នក តែងនៅក្បែរ និងគាំទ្រយើង ស្ដាប់នូវអ្វីដែលយើងនិយាយ និងផ្ដល់យោបល់ជួយអ្នក ជានិច្ច។ ហេតុនេះអ្នកអាចនិយាយរឿងក្នុងចិត្តទាំងអស់ប្រាប់គាត់ នឹងធ្វើឲ្យអ្នកបានធូរក្នុងចិត្ត មានទំនុកចិត្ត មានភាពកក់ក្ដៅ ដោយដឹងថាមានគ្រួសារនៅជិត និងគាំទ្រជានិច្ច ។
បាក់ទឹកចិត្តពេលពពោះ និងមុនពេលសម្រាល
បើយើងចេះតែមានអារម្មណ៍ពិបាកចិត្ត មិនចប់មិនហើយ យើងអាចមានជំងឺបាក់ទឹកចិត្តពេលពពោះ ឬមុនពេល សម្រាលមិនខាន។
បើចេះតែមានអារម្មណ៍មិនសប្បាយចិត្ត បារម្ភច្រើន ត្រូវពិគ្រោះជាមួយគ្រូពេទ្យ ព្រោះអាចជួយបកស្រាយ រឿងមួយចំនួន ដែលយើងចេះតែបារម្ភជុំវិញបញ្ហាឆ្លងទន្លេ។ ចំណុចសំខាន់ គួរដឹងថា ជំងឺបាក់ទឹកចិត្តពេលពពោះ នេះជាបញ្ហាផ្លូវអារម្មណ៍រយៈពេលខ្លីប៉ុណ្ណោះ ហើយមានមនុស្សជាច្រើន អាចជួយយើងរួចផុតពីបញ្ហាទាំងនេះបាន។
បញ្ជាក់៖ រាល់ព័ត៌មានដែលវេបសាយយើងចេញផ្សាយចែករំលែកចំណេះដឹងប៉ុណ្ណោះ ហើយព័ត៌មានទាំងនោះ មិនអាចជំនួសដំបូន្មានពីពេទ្យជំនាញ ចំពោះស្ថានភាពសុខភាពជាក់ស្ដែងរបស់អ្នកជំងឺឡើយ។ ដូច្នេះមិនត្រូវបោះបង់ មិនស្ដាប់ដំបូន្មាន ពន្យារពេល ឬមិនទៅជួបពិគ្រោះយោបល់ជាមួយគ្រូពេទ្យ ដោយសារអ្នកបានអានព័ត៌មានណាមួយលើវិបសាយនេះឡើយ។ រាល់ពេលចាប់ផ្ដើមវិធីសាស្ត្រព្យាបាលណាមួយ ត្រូវប្រាកដថា បានពិគ្រោះ និងទទួលការអនុញ្ញាតពីគ្រូពេទ្យជំនាញ៕