ចូលរួមកូនឆ្លាតក្លឹបម៉ាក់ៗទទួលបានអត្ថប្រយោជន៍យ៉ាងតិច 3
“កូនឆ្លាតក្លឹប” ជាគេហទំព័រមួយ ដែលផ្ដល់នូវអត្ថប្រយោជន៍ច្រើនយ៉ាងដល់ស្រ្តីយើងអំពីការថែទាំសុខភាពពេលពពោះ និងការចិញ្ចឹមកូន ព្រមទាំងបញ្ហាសុខភាពផ្សេងៗទៀតផងដែរ។ ម៉ាក់ៗដឹងអត់ គ្រាន់តែចុះឈ្មោះចូលរួមកូនឆ្លាតក្លឹប អត្ថបទប្រយោជន៍យ៉ាងតិចបីយ៉ាងដែលម៉ាក់ៗអាចទទួលបាន។
១. ព័ត៌មានថែទាំសុខភាពពេលពពោះ និងចិញ្ចឹមកូន
នៅលើគេហទំព័រកូនឆ្លាតក្លឹបម៉ាក់ៗអាចរកបានព័ត៌មានទាន់ទងនឹងវិធីសាស្រ្តថែទាំសុខភាពពេលពពោះ ព្រមទាំងរបបអាហារល្អៗសម្រាប់ម៉ាក់ៗ និងកូនក្នុងផ្ទៃ។ ជាមួយគ្នានេះដែរ ក៏មានសារអំពីវីធីសាស្រ្ត និងគន្លឹះផ្សេងៗតាមដំណាក់កាលនីមួយៗសម្រាប់ដំណើរភាពជាអ្នកម្តាយទៀតផង។
មិនត្រឹមតែប៉ុណ្ណោះម៉ាក់ៗនៅអាចទទួលបានផលិតផលសាកល្បងសម្រាប់ម៉ាក់ៗកំពុងពពោះ និងសម្រាប់ឲ្យកូន អាយុចាប់ពីពីរឆ្នាំប្រើសាកល្បង ហើយផលិតផលសាកល្បងនេះនឹងផ្ដល់ជូនទៅតាមវ័យរបស់កូន។
២. សេវាប្រឹក្សាយោបល់
ពេលចុះឈ្មោះជាមួយកូនឆ្លាតក្លឹប ម៉ាក់ៗអាចពិគ្រោះយោបល់ជាមួយអ្នកប្រឹក្សាយោបល់របស់កូនឆ្លាតក្លឹប 8:00am -9:00pm ម៉ោងក្នុងមួយថ្ងៃ និង៧ថ្ងៃក្នុងមួយសប្ដាហ៍។ ម៉ាក់ៗមានចម្ងល់ ទាក់ទងនឹងការពពោះ ការចិញ្ចឹមកូន អាចឆាតជជែកតាមហ្វេកប៊ុកក៏បាន ឬអាចទូរស័ព្ទមកកាន់លេខ 1800 212 160 ក៏បាន។ អ្នកជំនាញរបស់កូនឆ្លាតក្លឹបចាំជជែកជាមួយម៉ាក់ៗ និងផ្ដល់ដំបូន្មានល្អៗជាប្រយោជន៍ក្នុងការថែទាំសុខភាពទាំងពេលពពោះ និងការចិញ្ចឹមកូន។
៣. ទទួលបានកាដូអនុស្សាវរីយ៍
សម្រាប់ការចូលជាសមាជិកបានរយៈពេលយូរ ម៉ាក់ៗនឹងមានឱកាសបានទទួលកញ្ចប់កាដូអនុស្សាវរីយ៍ និងសៀវភៅអប់រំសម្រាប់អ្នកម្តាយពពោះនិងការថែទាំកូនចាប់ពីអាយុពីរឆ្នាំឡើងនៅថ្ងៃខួបកំណើតកូនផងដែរ។ កាដូអនុស្សាវរីយ៍នេះនឹងត្រូវផ្ដល់ជូនទៅតាមវ័យរបស់កូនម៉ាក់ៗ។
ម៉ាក់ៗឃើញអត់ចូលរួមជាមួយកូនឆ្លាតក្លឹបអាចទទួលបានប្រយោជន៍យ៉ាងតិចបីយ៉ាងនេះ។ គេហទំព័រកូនឆ្លាតក្លឹបផ្ដល់ការគាំទ្រ និងផ្ដល់នូវចំណេះដឹងដល់ម៉ាក់ៗចាប់តាំងពីថ្ងៃដឹងថាមានផ្ទៃពោះដំបូង រហូតដល់ថ្ងៃសម្រាល និងវិធីសាស្រ្តថែទាំកូនយ៉ាងត្រឹមត្រូវរហូតដល់កូនអាយុ ៦ឆ្នាំ ឬលើសនេះ។
ដើម្បីទទួលបានចំណេះដឹងដែលមានជំនាញអាហារូបត្ថម្ភក្នុងការផ្តល់វិធីសាស្រ្ត និងគន្លឹះផ្សេងៗ សម្រាប់ដំណើរភាពជាអ្នកម្តាយ។ ចុះឈ្មោះឥលូវនេះដើម្បីទទួលបានចំណេះដឹង បទពិសោធន៍ និងកាដូពីកូនឆ្លាតក្លឹបថ្ងៃនេះ!
អត្ថប្រយោជន៏ចូលរួមកូនឆ្លាតក្លឹប