- ស៊ុតចម្អិនមិនបានឆ្អិតល្អ ស៊ុតឆៅ ឬ អាហារផលិតចេញពីស៊ុតឆៅ (ដូចជា… Mousses ការ៉ែម និងម៉ាយ៉ូនេ និងអាហារផ្សេងៗទាំងអស់ដែលអាចធ្វើលាយជាមួយស៊ុត)។ អាហារទាំងនោះ គួរតែចម្ឆិនឲ្យបានឆ្អិនល្អ ។
- សាច់ និងត្រី៖ មិនត្រូវទទួលទានឆៅ ឬនៅមានពណ៌ផ្កាឈូកឬឈាមនៅលើសាច់នោះទេ (ទោះបីជាអាហារដែលអ្នកតែងតែចូលចិត្តក៏ដោយ)។
- ទឹកដោះគោស្រស់(មិនមានការកំចាត់មេរោគ) ឈីស ឬទឹកដោះគោជូរ ក៏គួរចៀសវាងដូចគ្នា។
- ពពួកឈីស៖ ឈីសទន់ ដូចជា Brie, Camembert, Ricotta ឬឈីសសរសៃពណ៌ខៀវ ពពួកឈីស( Ordinary cheddar cheese ឬ Cottage cheese )អាចទទួលទានបាន ប្រសិនអាហារទាំងនេះបានឆ្លងកាត់ការកម្ចាត់មេរោគត្រឹមត្រូវ។ ចាំថា ត្រូវពិនិត្យស្លាកសញ្ញាលើកញ្ចប់អាហារទាំងនោះជាមុន មុនទិញយកមកញ៉ាំ។
- ប៉ាតេ ឬថ្លើម៖ ដោយសារអាហារទាំងនេះ គឺសម្បូរវីតាមីន A ច្រើនពេក អាចបង្កគ្រោះថ្នាក់ដល់គភ៌ក្នុងផ្ទៃបាន។
- ម្ហូបចម្អិន ឬរៀបចំស្រាប់ដូចជា ដំឡូងបារាំង សាឡាត់ ឬ Coleslaw (ញ៉ាំបន្លែ) សុទ្ធតែផ្ទុកបាក់តេរី Listeria ក្នុងកម្រិតខ្ពស់។
- ត្រូវពិនិត្យមើលថា គ្រប់អាហារចម្អិនជាស្រេច ឬអាហារយើងត្រូវយកទៅកម្ដៅឡើងវិញមុនញ៉ាំ
- ត្រូវប្រុងប្រយ័ត្នពពួកសាច់អាំងដែលបានទុកចោលរយៈពេលយូរ មុនពេលញ៉ាំ។
- ពពួកត្រីសមុទ្រ៖ ត្រីដាវ និងត្រីឆ្លាម ក៏ត្រូវចៀសវាងញ៉ាំដែរ ព្រោះត្រីទាំងនេះ មានផ្ទុកនូវជាតិបារត ដែលនាំគ្មានសុវត្ថិភាពក្នុងការញ៉ាំ អាចប៉ះពាល់ដល់ប្រព័ន្ធសរសៃប្រសាទគភ៌បាន ខណៈត្រីធូណា ក៏មានផ្ទុកនូវជាតិបារតដូចគ្នា ប៉ុន្តែអាចញ៉ាំបាន បើស្ថិតក្នុងកម្រិតត្រឹមត្រូវ ក្នុងមួយសប្ដាហ៍ ញ៉ាំជាមធ្យម សាច់អាំងឆៅពីរបន្ទះ (១៧០ ក្រាម/បន្ទះ) ។
- សណ្តែកដី៖ មានណែនាំច្រើន មិនឲ្យស្រីៗកំពុងពពោះ ឬកំពុងបំបៅដោះកូន ញ៉ាំសណ្ដែកដីនោះទេ ពិសេសលើស្រីៗពពោះ ធ្លាប់មានប្រវត្តិមានសមាជិកគ្រួសារប្រតិកម្មអាល្លែកហ្ស៊ី ដូចជាជំងឺហឺត ជំងឺត្រអក ឬគ្រុនក្ដៅ។
- ជាតិអាល់កុល៖ ផឹកស្រវឹងច្រើនពេក អាចបណ្តាលឲ្យមានបញ្ហាដល់កូនក្នុងផ្ទៃ ទោះបីជាផឹកក្នុងកម្រិតតិចតួចក៏ដោយ ក៏អាចមានផលប៉ះពាល់ដល់ការលូតលាស់ផ្នែកខួរក្បាលរបស់គភ៌ដែរ។
ដើម្បីទទួលបានចំណេះដឹងដែលមានជំនាញអាហារូបត្ថម្ភក្នុងការផ្តល់វិធីសាស្រ្ត និងគន្លឹះផ្សេងៗ សម្រាប់ដំណើរភាពជាអ្នកម្តាយ។ ចុះឈ្មោះឥលូវនេះដើម្បីទទួលបានចំណេះដឹង បទពិសោធន៍ និងកាដូពីកូនឆ្លាតក្លឹបថ្ងៃនេះ!
បញ្ជាក់៖ រាល់ព័ត៌មានដែលវេបសាយយើងចេញផ្សាយចែករំលែកចំណេះដឹងប៉ុណ្ណោះ ហើយព័ត៌មានទាំងនោះ មិនអាចជំនួសដំបូន្មានពីពេទ្យជំនាញ ចំពោះស្ថានភាពសុខភាពជាក់ស្ដែងរបស់អ្នកជំងឺឡើយ។ ដូច្នេះមិនត្រូវបោះបង់ មិនស្ដាប់ដំបូន្មាន ពន្យារពេល ឬមិនទៅជួបពិគ្រោះយោបល់ជាមួយគ្រូពេទ្យ ដោយសារអ្នកបានអានព័ត៌មានណាមួយលើវិបសាយនេះឡើយ។ រាល់ពេលចាប់ផ្ដើមវិធីសាស្ត្រព្យាបាលណាមួយ ត្រូវប្រាកដថា បានពិគ្រោះ និងទទួលការអនុញ្ញាតពីគ្រូពេទ្យជំនាញ៕