SHARE

ឈឺពោះជិតឆ្លងទន្លេ គួរទៅពេទ្យពេលណាឲ្យទាន់?

ការសម្រាលកូនរបស់អ្នកម្តាយពពោះម្នាក់ៗមានភាពខុសគ្នា គ្មានកំណត់សំគាល់ជាក់លាក់ណាមួយដែល ប្រាប់ថា ពេលណាអ្នក ត្រូវទៅមន្ទីរពេទ្យនោះទេ។ជាទូទៅអ្វីដែលល្អបំផុតគឺទូរស័ព្ទទៅវេជ្ជបណ្ឌិត ឬមន្ទីរពេទ្យ ដើម្បីឲ្យគេវិនិច្ឆ័យមើលថាដល់ពេលសម្រាលឬនៅ។ ដូច្នេះស្វែងយល់ពីសញ្ញាមួយចំនួនថាពេលណា អ្នកគួរទៅពេទ្យជាបន្ទាន់ ឬគ្រាន់តែជាសញ្ញានៃការកន្រ្តាក់បញ្ឆោតតែប៉ុណ្ណោះ។

  • ប្រសិនបើនេះជាកូនដំបូងអ្នក៖ គួរទូរស័ព្ទ ឬទៅជួបគ្រូពេទ្យពេលដែលការកន្ត្រាក់ស្បូនមានគំលាត ៥នាទី ពីគ្នាហើយកន្ត្រាក់ម្តងៗប្រហែល ៣០-៤០វិនាទី។ បើក្នុងករណីនេះគ្រូពេទ្យនឹងប្រាប់ឲ្យអ្នកទៅ មន្ទីរពេទ្យឲ្យបានលឿនបំផុត។
  • ចាប់ពីកូនទីពីរទៅ៖ អ្នកគួរទូរស័ព្ទ ឬទៅជួបគ្រូពេទ្យពេលការកន្ត្រាក់ស្បូនមានគំលាតពីគ្នា ៧នាទី។ បើឈឺពោះយូរ គ្រូពេទ្យអាចនឹងប្រាប់អ្នកចាំដល់ការកន្ត្រាក់ស្បូនកៀកគ្នាជាងនេះទៀត។ តែបើអ្នកធ្លាប់មានបញ្ហាពេលសម្រាលលើកមុន ឬសម្រាលដោយការវះកាត់ គ្រូពេទ្យនឹងដាស់តឿន ឲ្យទាក់ទងទៅមុនពេលកន្ត្រាក់ ៧នាទីពីគ្នានេះ។

អ្វីដែលអ្នកគួរដឹងពីគ្រូពេទ្យ

មូលហេតុដែលអ្នកត្រូវទាក់ទងទៅមន្ទីរពេទ្យ ឬវេជ្ជបណ្ឌិត មុនទៅគេងសម្រាលនេះគឺដើម្បីឲ្យគ្រូពេទ្យ បានស្តាប់ឮពីការដកដង្ហើមសំឡេងពេលស្បូនកន្ត្រាក់។ គ្រូពេទ្យអាចនឹងដឹងពីកម្លាំងនៃការកន្ត្រាក់ និងស្ថានភាពប្រែប្រួលសំឡេងនិយាយរបស់អ្នក។ 

សំណួរសំខាន់ៗមួយចំនួនដែលពេទ្យអាចសាកសួរបន្ថែមមានដូចជា៖ 

  • តើអ្នកមានអារម្មណ៍យ៉ាងណា ពេលកូនរើចុងក្រោយ?
  • ស្បូនកន្ត្រាក់ប៉ុន្មានម៉ោងហើយ? កន្ត្រាក់កៀកគ្នាទេ? កន្ត្រាក់ម្តងៗរយៈប៉ុន្មានដែរ?
  • មានធ្លាក់ឈាម ឬទឹកអីទេ?
  • បែកទឹកភ្លោះឬនៅ? និងអាចមានសំណួរផ្សេងទៀត។ 

ក្រោយបានពិភាក្សាគ្នាហើយ ពេទ្យអាចផ្ដល់យោបល់ថាតើគួរមកពេទ្យឥឡូវ ឬពេលណាល្អ ដើម្បីឲ្យយើងងាយត្រៀមខ្លួន។

សញ្ញាសំខាន់គួរទាក់ទងទៅគ្រូពេទ្យ ឬទៅពេទ្យតែម្តង

ប្រសិនបើអ្នកមានសញ្ញាខាងក្រោម អ្នកគួរទាក់ទងពេទ្យជំនាញ ឬទៅមន្ទីរពេទ្យបន្ទាន់ ៖

  • ប្រសិនបើកូនមិនទាន់គ្រប់ ៣៧សប្ដាហ៍ ហើយមានការកន្ត្រាក់ស្បូន។
  • ប្រសិនបើកូនមិនមានកម្រើកចន្លោះពី ៨-១០ម៉ោងហើយ ឬរើតិចជាង ១០ដងក្នុងរយៈពេល ២៤ម៉ោង។
  • ប្រសិនបើការកន្ត្រាក់ស្បូនខ្លាំងៗទ្រាំមិនបាន។

តើវាអាចជាការកន្ត្រាក់បញ្ឆោតដែរឬទេ?

មុនពេលម៉ាក់ៗមានការកន្ត្រាក់ត្រៀមសម្រាលមែនទែន ក្នុងចន្លោះនេះប្រាកដជាមានការកន្ត្រាក់បញ្ឆោត ហាក់ដូចជាការសមមុនអ៊ីចឹង ដែលអាចធ្វើឲ្យយើងគិតថាកូនជិតកើតមែនទែន។

 

ដើម្បីទទួលបានចំណេះដឹងដែលមានជំនាញអាហារូបត្ថម្ភក្នុងការផ្តល់វិធីសាស្រ្ត និងគន្លឹះផ្សេងៗ សម្រាប់ដំណើរភាពជាអ្នកម្តាយ។ ចុះឈ្មោះឥលូវនេះដើម្បីទទួលបានចំណេះដឹង បទពិសោធន៍ និងកាដូពីកូនឆ្លាតក្លឹបថ្ងៃនេះ!

 

បញ្ជាក់៖ រាល់ព័ត៌មានដែលវេបសាយយើងចេញផ្សាយចែករំលែកចំណេះដឹងប៉ុណ្ណោះ ហើយព័ត៌មានទាំងនោះ មិនអាចជំនួសដំបូន្មានពីពេទ្យជំនាញ ចំពោះស្ថានភាពសុខភាពជាក់ស្ដែងរបស់អ្នកជំងឺឡើយ។ ដូច្នេះមិនត្រូវបោះបង់ មិនស្ដាប់ដំបូន្មាន ពន្យារពេល ឬមិនទៅជួបពិគ្រោះយោបល់ជាមួយគ្រូពេទ្យ ដោយសារអ្នកបានអានព័ត៌មានណាមួយលើវិបសាយនេះឡើយ។ រាល់ពេលចាប់ផ្ដើមវិធីសាស្ត្រព្យាបាលណាមួយ ត្រូវប្រាកដថា បានពិគ្រោះ និងទទួលការអនុញ្ញាតពីគ្រូពេទ្យជំនាញ៕

 

 

អត្ថប្រយោជន៏ចូលរួមកូនឆ្លាតក្លឹប​

  • វិធីសាស្រ្ត និងគន្លឹះផ្សេងៗតាមដំណាក់កាលនិមួយៗ សម្រាប់ដំណើរភាពជាអ្នកម្តាយ​

  • កាដូអនុស្សាវរីយ៍ និងសៀវភៅអប់រំសម្រាប់អ្នកម្តាយពពោះ និងអ្នកម្តាយដែលមានកូនគ្រប់ ២ឆ្នាំ​

  • ការពិគ្រោះជាមួយអ្នកប្រឹក្សាយោបល់ពីកូនឆ្លាតក្លឹប​
Careline Footer

ចង់ដឹងបន្ថែមអំពីកូនឆ្លាតក្លឹប? ទាក់ទងមកឥលូវនេះតាមប្រព័ន្ធទំនាក់ទំនងខាងក្រោម

x