SHARE

ទម្លាប់

ប៉ាម៉ាក់មួយចំនួនជាបារម្មណ៍ប្រសិនបើពួកគេឆាប់លួងកូនពេក ពេលកូនយំនឹងប៉ាម៉ាក់ទំរើសកូន។

តែទោះជាយ៉ាណាក៏ដោយ តាមការស្រាវជ្រាវបង្ហាញថា ទារកដែលត្រូវបានគេឆាប់លួងនោះ តាមពិតយំតិច ជាកុមារពី ១ទៅ៣ អ្នកវិញ។

លួងកូនពេលកូនយំអាចឲ្យកូនដឹងថាអ្នកនៅក្បែរគេជានិច្ច និងធ្វើឲ្យគេមានអារម្មណ៍កក់ក្ដៅ។

មូលហេតុអាចធ្វើឲ្យកូនយំមានដូចជា៖

 

  • ពេលឃ្លាន
  •  ពេលក្ដៅ ឬត្រជាក់ពេក
  •  ពេលហើមពោះ ឬឈឺពោះ
  •  ពេលចង់ប្ដូរខោ ទឹកនោម
  •  ពេលកំពុងឈឺ
  •  ពេលធុញ
  •  ពេលយើងលេងជាមួយគេខ្លាំងពេក
  •  ពេលចង់ឲ្យយើងពរ ឬបី។

 

មូលហេតុទាំងអស់ខាងលើ សុទ្ធតែអាចដោះស្រាយបានយ៉ាងងាយស្រួល និងឆាប់រហ័ស ហើយបើបញ្ហាត្រូវបានដោះស្រាយរួចរាល់ នោះកូននឹងមិនធ្វើទុក្ខយំទៀតឡើយ។ ប៉ុន្តែប្រសិនបើកូនយំខុសពីប្រក្រតី ឬយំយូរពេក អ្នកគួរតែទៅពិគ្រោះជាមួយគ្រូពេទ្យបន្ថែម ព្រោះគេអាចមានបញ្ហាសុខភាព ដែលមិនអាចប្រាប់យើងបាន ក្រៅពីយំ។

 

ឈឺហើមពោះ

បើកូនអាយុតិចជាង ៣ខែហើយយំមិនព្រមបាត់ គេប្រហែលឈឺហើមពោះហើយ។ វាមិនប្រាកដមួយរយភាគរយទេ ប៉ុន្តែភាគច្រើនក្មេងៗមានបញ្ហាមួយនេះ។ វិធីលួងលោមក្មេងពេលឈឺពោះ ឬហើមពោះ៖

  •  ថ្នាក់ថ្នមគេ
  •  មានរបស់ឲ្យគេបៅ (អាចជាក្បាលដោះជ័រ)
  •  កុំឲ្យកូននៅក្ដៅ ស្អុះស្អាប់
  •  ចាក់ចម្រៀងតិចៗ ឬច្រៀងបំពេ
  •  ម៉ាស្សាឲ្យថ្នមៗ
  •  ដាក់គេឲ្យគេងក្នុងអង្រឹង
  •  ឬយកគេទៅលេងខាងក្រៅ។

 

ក្មេងធំៗយំ

ពេលកូនធំបានបន្តិច ឬអាចចេះដើរ ចេះរត់ មានមូលហេតុមួយចំនួនអាចធ្វើឲ្យគេយំ៖

  •  បាត់របស់របរគេចូលចិត្ត
  •  ចង់មានអ្នកលេងជាមួយ
  •  រត់បុកអ្វីមួយ ឬដួល
  •  ចាប់ផ្ដើមដុះធ្មេញ
  •  ភ័យពេលនៅម្នាក់ឯង
  •  ចាប់ផ្ដើមចេះខ្លាច។ល។
  • ការថ្នាក់ថ្នមកូន គឺជាវិធីលួងក្មេងយំបានយ៉ាងមានប្រសិទ្ធភាព។ តែបើនៅយំមិនព្រមបាត់ ឬមើលទៅដូចជាមិនស្រួល អាចមើលទៅដូចជាពិបាកក្នុងខ្លួន អ្នកគួរតែយកគេទៅជួបជាមួយគ្រូពេទ្យ។

 

វិធីទប់ទល់ជាមួយក្មេងយំខ្លាំង

 

យ៉ាងណាក៏ដោយ បើគេយំ មិនមែនដោយសាររបួស មិនមែនដោយសារជំងឺ ឬការឈឺចាប់អីទេ យើងអាចបណ្ដោយឲ្យគេយំខ្លះក៏បាន ព្រោះពេលខ្លះ អារម្មណ៍យើងជាប៉ាម៉ាក់ ក៏ចេះមានពេលមិនស្រស់ស្រាយដែរ។ ទុកឲ្យគេយំមួយភ្លែតសិនក៏បាន ទៅរកកាហ្វេ រកតែញ៉ាំបន្តិច ដើម្បីបន្ធូរអារម្មណ៍ក៏ល្អ។

អាចធ្ងន់ដែរ បើកូនយំមិនព្រមបាត់ ធ្វើឲ្យយើងកាន់តែឈឺក្បាលខ្លាំង អ្នកគួរតែទៅពិគ្រោះជាមួយគ្រូពេទ្យ ដើម្បីសុំយោបល់បន្ថែម ព្រោះអាចមានដំណោះស្រាយល្អ។

 

អ្វីដែលសំខាន់ទៀតនោះ ម៉ាក់ៗត្រូវប្រាកដថាកូនទទួលបានអាហារូបត្ថម្ភត្រឹមត្រូវដែលរួមមានអាហារសរសៃ ឌីអេចអេ វីតាមីន និងសារធាតុរ៉ែ និងសារធាតុចិញ្ចឹមចាំបាច់ផ្សេងៗ បន្ថែមលើអាហារប្រចាំថ្ងៃដើម្បីការអភិវឌ្ឍពេញលេញរបស់កូនអ្នក។

 

បញ្ជាក់៖ រាល់ព័ត៌មានដែលវេបសាយយើងចេញផ្សាយចែករំលែកចំណេះដឹងប៉ុណ្ណោះ ហើយព័ត៌មានទាំងនោះ មិនអាចជំនួសដំបូន្មានពីពេទ្យជំនាញ ចំពោះស្ថានភាពសុខភាពជាក់ស្ដែងរបស់អ្នកជំងឺឡើយ។ ដូច្នេះមិនត្រូវបោះបង់ មិនស្ដាប់ដំបូន្មាន ពន្យារពេល ឬមិនទៅជួបពិគ្រោះយោបល់ជាមួយគ្រូពេទ្យ ដោយសារអ្នកបានអានព័ត៌មានណាមួយលើវិបសាយនេះឡើយ។ រាល់ពេលចាប់ផ្ដើមវិធីសាស្ត្រព្យាបាលណាមួយ ត្រូវប្រាកដថា បានពិគ្រោះ និងទទួលការអនុញ្ញាតពីគ្រូពេទ្យជំនាញ៕

 

 

អត្ថប្រយោជន៏ចូលរួមកូនឆ្លាតក្លឹប​

  • វិធីសាស្រ្ត និងគន្លឹះផ្សេងៗតាមដំណាក់កាលនិមួយៗ សម្រាប់ដំណើរភាពជាអ្នកម្តាយ​

  • កាដូអនុស្សាវរីយ៍ និងសៀវភៅអប់រំសម្រាប់អ្នកម្តាយពពោះ និងអ្នកម្តាយដែលមានកូនគ្រប់ ២ឆ្នាំ​

  • ការពិគ្រោះជាមួយអ្នកប្រឹក្សាយោបល់ពីកូនឆ្លាតក្លឹប​
Careline Footer

ចង់ដឹងបន្ថែមអំពីកូនឆ្លាតក្លឹប? ទាក់ទងមកឥលូវនេះតាមប្រព័ន្ធទំនាក់ទំនងខាងក្រោម

កំណត់សម្គាល់សំខាន់៖

គ្មានអ្វីប្រសើរជាងការបំបៅកូនដោយទឹកដោះម្តាយតែមួយមុខគត់រហូតបាន៦ខែ និងបន្តការបំបៅដោះម្តាយរហូតបានអាយុ២ឆ្នាំ ឬលើសឡើយ។ យោងតាមអនុក្រឹត្យ 133។

ការចិញ្ចឹមកូនដោយបំបៅដោះ គឺជាទម្រង់ដ៏ល្អបំផុតសម្រាប់ទារក ហើយផ្តល់អត្ថប្រយោជន៍ ជាច្រើនទៅដល់ទារក និងមាតា។ នៅក្នុងពេលត្រៀមបំបៅដោះ និងអំឡុងពេលបំបៅដោះ វាគឺជាការសំខាន់ដែល គួរតែទទួលទាន នូវរបបអាហារដែលមានតុល្យភាព និងសុខភាពល្អ។ ការបំបៅដោះ និងប្រើទឹកដោះគោផងរួមគ្នា នៅសប្តាហ៍ ដំបូងនៃជីវិត អាចកាត់បន្ថយការផ្គត់ផ្គង់នៃទឹកដោះ ហើយនឹងធ្វើឲ្យការបំបៅទឹកដោះមានភាព លំបាក។ ជានិច្ចកាល ត្រូវពិគ្រោះយោបល់ជាមួយអ្នកជំនាញថែទាំសុខភាពដើម្បីសុំដំបូន្មានអំពីការចិញ្ចឹមកូនរបស់អ្នក។ បើសិនអ្នកប្រើទឹកដោះគោម្សៅផ្សំតាមរូបមន្ត អ្នកគួរធ្វើតាមការណែនាំរបស់រោងចក្រផលិត ដើម្បីប្រើប្រាស់ឲ្យបានប្រុងប្រយ័ត្ន។

x