របៀបងូតទឹកឲ្យកូន
ទើបងូតទឹកឲ្យកូនលើកដំបូង
ទោះបីជាអ្នកបានមើលពីរបៀបងូតទឹកឲ្យកូនកាលពីនៅក្នុងមន្ទីរពេទ្យហើយក្ដី បើទោះបីប្រហែលបានសាកលើកដំបូង និងមានអ្នកនៅមើលក៏ដោយ ក៏អាចនៅតែលំបាកដែរ ពេលដែលមកដល់ផ្ទះ ហើយត្រូវមុជទឹកឲ្យកូនខ្លួនឯង។
ម៉ាក់ម៉ាក់ជាច្រើនចូលចិត្ដងូតទឹកឲ្យកូន ដោយយកកន្សែងជូតនៅក្នុងអាទិត្យដំបូងៗ រហូតដល់ស៊ាំហ៊ានលើកកូនកាន់ពេញដៃ។ សម្រាប់វិធីមួយនេះម៉ាក់ប៉ាត្រូវសម្អាតខ្លួនកូនដោយទឹកក្ដៅឧណ្ហៗ ដោយយកកន្សែង ឬអេប៉ុងទៅជ្រលក់ទឹកក្ដៅឧណ្ហៗ។ ងូតទឹកបែបនេះនៅបន្ទប់មានកម្ដៅ និងដាក់កន្សែងស្ងួតក្រោមខ្លួនកូន ទុកជូតខ្លួន។
ត្រូវការរបស់របរអ្វីខ្លះពេលងូតទឹកកូន?
ការងូតទឹកឲ្យកូនគឺស្រួលទេបើអ្នករៀបចំទុកមុន។ មិននឹងចាប់ផ្តើម អ្នកត្រូវមានរបស់សំខាន់ៗដូចជា៖
-ចានដែក ឬអ្នកខ្លះហៅផ្សេង។ ត្រូវរើសយកទំហំតូចជាងធម្មតា ដើម្បីអាចងូតទឹកឲ្យក្មេងមានសុវត្ថិភាព។ ដោយសារវាមានទំហំតូច ដូចនេះយើងអាចលើកទៅមុជកន្លែងណាក៏បាន ព្រោះស្រួលលើកបម្លាស់ទី។ ត្រូវដាក់វាឲ្យសមគ្នាជាមួយកម្ពស់ ដូចនេះអ្នកមិនចាំបាច់ពត់ ឬបន្ទន់ខ្លួនពេលងូតទឹកឲ្យកូន។ ក្រៅពីនេះនៅមាន
-កន្សែងស្ងួតពីរបី
-សំឡី
-ខោទឹកនោមស្អាត
-សម្រាប់ក្មេងទើបកើត ងូតទឹកធម្មតាឲ្យគេគឺគ្រប់គ្រាន់ហើយ ដោយសារតែមានផលិតផលសម្រាប់កូនក្មេងខ្លះ មានផ្ទុកគ្រឿងក្រអូប ឬសារធាតុគីមីដែលអាចប៉ះពាល់ដល់ស្បែក។ ត្រូវប្រើទឹកលាងសម្អាតណាមានជាតិ pH ទាប ហើយប្រើតិចៗបានហើយ។
-ក្រែមលាបគូទ
-ខោអាវស្អាត ឬខោអាវគេងយប់។
-អេប៉ុងរបស់ក្មេង ឬ កូនកន្សែងតូចៗ
របៀបងូតទឹកឲ្យកូន មួយជំហ៊ានម្តង
ពេលងូតទឹកឲ្យកូន រឿងដែលសំខាន់នោះគឺត្រូវផ្ដល់កម្ដៅដល់ខ្លួនកូន ដូចនេះទើបខ្លួនរបស់កូនមិនបាត់បង់កម្ដៅច្រើន។ ត្រូវប្រាកដថាទាំងបន្ទប់ និងទឹក មិនត្រជាក់ខ្លាំង ហើយគួររៀបចំរួចស្រេចមុនពេលងូតទឹកឲ្យកូន។
-ត្រូវបង្ហូរទឹកដាក់ក្នុងចានដែកឲ្យហើយ មុនយកកូនចូល។ ត្រូវកូរទឹកឲ្យសព្វដើម្បីកុំឲ្យមានកន្លែងខ្លះត្រជាក់ និងមានកន្លែងខ្លះទៀតក្ដៅពេក។ មុនពេលចាប់ផ្ដើមងូតទឹក អ្នកគួរជ្រលក់ដៃអ្នកសាកជាមុនសិន ដើម្បីឲ្យប្រាកដក្នុងចិត្តថាមិនក្ដៅពេក។
-ដោះសំលៀកបំពាក់គេចេញ ខោទឹកនោម ហើយចាប់ផ្ដើមសម្អាតភ្នែកថ្នមៗ បន្ទាប់មកត្រចៀក មុខ និងផ្នត់ក ដោយយកកូនកន្សែងមកសម្អាតកន្លែងទាំងនោះ។
-បើត្រូវកក់សក់ឲ្យកូន អ្នកគួរកក់ឲ្យហើយមុនពេលដាក់គេចូលក្នុងចានដែក។ យកកន្សែងមករុំខ្លួន ទាំងដៃ និងជើងរបស់គេ ដូចនេះគេនឹងមានអារម្មណ៍មានសុវត្ថិភាព និងយកដៃរបស់អ្នកមកទ្រក្បាលនិងស្មាកូន ឬរុំខ្លួនក៏បាន។ ត្រូវដាក់ខ្លួនរបស់កូនឲ្យខ្ពស់ជាងទឹកបន្តិច ដើម្បីកុំឲ្យទឹកចូលភ្នែក។ ហើយយកដៃម្ខាងទៀតមកងូតទឹកលើក្បាលរបស់គេ ហើយច្បូតទឹកចេញពីសក់ កុំឲ្យចូលភ្នែកកូន។ កុំកក់សក់ញឹកពេក ច្រើនបំផុតគួរកក់ពីរ ឬបីដងក្នុងមួយសប្ដាហ៍បានហើយ។ ក្រោយមកទៀតលាងសម្អាតខ្លួនគេជាមួយទឹក(ដែលលាយហើយក្ដៅឧណ្ហៗ) នោះជាការស្រេច។
-បន្ទាប់ពីងូតទឹកបានពីរបីនាទី ត្រូវលើកកូនចេញពីទឹក ដោយកាន់ខ្លួនគេឲ្យជាប់ ព្រោះស្បែករបស់គេអាចនៅរអិល។ យកកន្សែងមករុំខ្លួនគេ ហើយដាក់គេលើកន្សែងស្ងួតមួយទៀត។ ជូតខ្លួនរបស់គេដោយប្រុងប្រយ័ត្ន ត្រូវជូតនិងពិនិត្យឲ្យបានហ្មត់ចត់ត្រង់ក ដៃ និងជើងរបស់គេ។ ស្លៀកខោទឹកនោមស្អាតឲ្យគេ ហើយអាចលាបក្រែមស្បែកបើសិនចាំបាច់ រួចហើយស្លៀកសំលៀកបំពាក់ឲ្យគេវិញជាការស្រេច។
បើនៅតែមិនច្បាស់ គួរសាកសួរគ្រូពេទ្យឆ្មបបន្ថែម ព្រោះវាមិនស្មុគស្មាញខ្លាំង ដូចយើង(អាន) ឬស្រមៃទេ។ បើកាន់តែល្អ អាចឲ្យពេទ្យងូតទឹកឲ្យកូនយើង តែម្ដង ព្រោះបានឃើញជាក់ស្ដែង។ មិនយូរទេ នឹងទម្លាប់ហើយ។
បញ្ជាក់៖ រាល់ព័ត៌មានដែលវេបសាយយើងចេញផ្សាយចែករំលែកចំណេះដឹងប៉ុណ្ណោះ ហើយព័ត៌មានទាំងនោះ មិនអាចជំនួសដំបូន្មានពីពេទ្យជំនាញ ចំពោះស្ថានភាពសុខភាពជាក់ស្ដែងរបស់អ្នកជំងឺឡើយ។ ដូច្នេះមិនត្រូវបោះបង់ មិនស្ដាប់ដំបូន្មាន ពន្យារពេល ឬមិនទៅជួបពិគ្រោះយោបល់ជាមួយគ្រូពេទ្យ ដោយសារអ្នកបានអានព័ត៌មានណាមួយលើវិបសាយនេះឡើយ។ រាល់ពេលចាប់ផ្ដើមវិធីសាស្ត្រព្យាបាលណាមួយ ត្រូវប្រាកដថា បានពិគ្រោះ និងទទួលការអនុញ្ញាតពីគ្រូពេទ្យជំនាញ៕