SHARE

ការបង្កើតទម្លាប់ឲ្យកូនគេង

អ្នកនឹងអាចមានអារម្មណ៍ថាអ្នកមិនមានពេលគេងយប់មិនបានស្កប់ស្កល់ ប៉ុន្តែការបង្រៀនកូនទើបកើតឲ្យមានទម្លាប់គេងល្អ អាចឲ្យអ្នកស្រួលជាងមុន និងកាត់បន្ថយការអត់ងងុយ។

 ពេលក្មេងមានអាយុ ៦ខែ កូននឹងអាចគេងលក់ពេលយប់ ដោយមិនចាំបាច់បំបៅដោះទេ ដូចនេះក្នុងអំឡុងពេល ៦ ទៅ ៨សប្ដាហ៍ អ្នកអាចចាប់ផ្ដើមដាក់ឲ្យគេគេងតាមពេលដដែលៗ ដើម្បីឲ្យគេចេះគេងពេលយប់ដោយខ្លួនឯងបាន។ ទម្លាប់ឲ្យគេងថ្ងៃឲ្យបានទៀងម៉ោង

កំណត់ពេលឲ្យកូនគេងពេលថ្ងៃ និងគេងនៅពេលយប់បានច្បាស់លាស់ នោះអ្នកនឹងអាចដឹងថាក្នុងមួយថ្ងៃគេគេងបានប៉ុន្មានម៉ោង និងងាយស្រួលសម្រាកខ្លួនឯងដែរ។ ពេលខ្លះមានភាពភាន់ច្រឡំពេលគិតពីចំនួនម៉ោងដែលកូនអ្នកត្រូវការគេង ប៉ុន្តែអ្នកអាចដាស់គេឲ្យភ្ញាក់បាន ប្រសិនបើគិតថាគេគេងយូរពេក ឬគេងលើសចំនួនម៉ោងដែលគេត្រូវការ។

ទម្លាប់គេងរបស់ក្មេង

ការបង្រៀនកូនឲ្យដឹងពីភាពខុសគ្នារវាងពេលថ្ងៃ និងពេលយប់គឺជារឿងសំខាន់។ ដើម្បីឲ្យកូន គេងថ្ងៃតិច និងគេងយប់បានយូរ អ្នកអាចបង្រៀនគេឲ្យស្គាល់អំពីពេលទាំងពីរនេះ។ ពេលថ្ងៃត្រូវមានពន្លឺភ្លឺ មានសំឡេងរញ៉េរញ៉ៃ និងលេងសប្បាយ។ ហើយទោះបីពេលគេគេងថ្ងៃ អ្នកមិនគួរព្យាយាមរក្សាភាពស្ងប់ស្ងាត់ពេកនោះទេ។

សម្រាប់ពេលយប់វិញ ក្នុងផ្ទះត្រូវតែងងឹត ស្ងប់ស្ងាត់ និងមិនត្រូវមានអ្វីមករំខាន ដោយសារវាជាពេលក្មេងត្រូវចូលគេង។ ពេលក្មេងដាក់ខ្នងដល់គ្រែហើយ អ្នកត្រូវបិទវាំងនន មិនត្រូវនិយាយឮៗ ឬបើកសំឡេងខ្លាំងទេ។ បរិយាកាសខុសគ្នាបែបនេះ នឹងអាចបង្រៀនឲ្យគេស្គាល់ពីពេលទាំងពីរលឿន។

បង្រៀនឲ្យកូនមានទម្លាប់គេងចាប់ពីអាយុ ៦ខែ ឡើងទៅ

អាយុចាប់ពី ៦ខែ ឡើងទៅ ម៉ោងគេងជាក់លាក់គឺអាចជួយឲ្យគេបានសម្រាក និងមិនសូវរករឿងច្រើនមុនពេលគេង។ ក្មេងក៏មិនខុសគ្នាពីយើងប៉ុន្មានដែរ គេត្រូវការពេលខ្លះ ដើម្បីសម្របខ្លួនទៅ តាមពេលវេលាដែលត្រូវចូលគេង ទើបអាចមានទម្លាប់គេងបានស្កប់តាមម៉ោងកំណត់។ សាកល្បងវិធីងាយៗទាំង៥ ពេលចាប់ផ្ដើមដាក់កូនឲ្យគេង៖

 -មានពេលទៅ ងូតទឹកក្ដៅ ត្រៀមគេងលក់ស្រួលពេញមួយយប់ហើយ ព្រោះហត់តាំងពីព្រឹក។

 -បិទភ្លើងបន្ទប់គេង បរិយាកាសកាសងងឹតៗ ជាសញ្ញា ឬទម្លាប់ឲ្យកូនដឹងថាដល់ម៉ោងគេង (ពេលយប់)ហើយ។

 -ឆុងទឹកដោះគោក្ដៅៗឲ្យកូនញ៉ាំ ក្មេងៗចូលចិត្តបៅទឹកដោះក្ដៅឧណ្ណៗណាស់មុនពេលគេចូលគេង។

 -ច្រៀងបំពេបទស្រទន់ៗ ឬអានរឿងឲ្យស្ដាប់ ការអាន ឬច្រៀងបែបស្រទន់ ជាមួយសំឡេងថ្នម អាចប្រាប់ឲ្យកូនដឹងថា ថាម៉ាក់ប៉ាតែងតែនៅក្បែរគេផ្ដល់ភាពកក់ក្ដៅ រហូតគេងលក់។

 -ថើបកូនមុនចូលគេង ក្លិនក្រអូប ក៏ដូចជាការប៉ះធ្វើឲ្យកូនមានអារម្មណ៍មានសុវត្ថិភាព និងកក់ក្ដៅ។

 

ពេលណាក្មេងគេងពេញមួយយប់?

ឈានដល់វ័យ ៦ខែ ហើយ វាអាចសល់ទម្លាប់ពីតូច ដែលម៉ាក់ឧស្សាហ៍បំបៅដោះពេលយប់ ព្រោះអាយុប៉ុណ្ណេះតាមធម្មតា ជាពេលដែលគេគេងលក់ស្កប់ពេញមួយយប់ទល់ភ្លឺ អត់ត្រូវការទឹកដោះម៉ាក់កណ្ដាលអាធ្រាត្រ ឬភ្ញាក់ជិតភ្លឺមកបំបៅទៀតទេ។ អ្វីដែលគួរគិត និងធ្វើគឺ រកវិធីឲ្យកូនគេងឲ្យស្កប់។

តែដោយសារតែ ក្មេងខ្លះនៅសល់ទម្លាប់ចាស់ ទើបគេងភ្ញាក់យប់ឡើង។ ការភ្ញាក់កណ្ដាលយប់នេះ មិនមានបញ្ហាអីទេ។ ក្នុងករណីដែលអាអូនអត់ទាន់ទម្លាប់ (គេងកុំភ្ញាក់ពាក់កណ្ដាលទី) ម៉ាក់ៗគួរតែនៅបំបៅដោះកូន ប៉ុន្តែគួរដកឃ្លារវាងការបៅម្ដងៗនៅពេលយប់ ឲ្យបានឆ្ងាយពីគ្នា។ ក្នុងបន្ទប់ត្រូវតែមានបរិយាកាសស្ងប់ស្ងាត់ ដូចនេះ នឹងដឹងបានថា វាមិនមែនជាពេលថ្ងៃឡើយ។

 

មិនគួរឲ្យកូនមានទម្លាប់គេងលក់ពេលកំពុងបំបៅគេទេ។ ហើយអ្នកគួរបង្រៀនឲ្យគេចេះគេងដោយខ្លួនឯង នោះគេគេងទៅវិញ បើគេភ្ញាក់នៅពាក់កណ្ដាលយប់។

 

ការបង្រៀនឲ្យកូនគេង

មនុស្សមួយចំនួនជឿថា អ្នកគួរតែប្រើវិធីបង្ហាត់ឲ្យកូនគេងទៅវិញដោយខ្លួនឯងគឺជារឿងល្អ។ អ្នកអាចទុកគេឲ្យយំពីរបីនាទីសិន មុនពេលទៅលួងគេ បន្ទាប់មកកាត់បន្ថយរយៈពេលទៅអើតមើលគេគេងបន្តិចម្ដងៗ។ ប៉ុន្តែវាជារឿងពិបាកក្នុងការមិនទៅអើត ឬលួងកូន ព្រោះយើងចង់ឲ្យកូនសម្ងំគេង ដោយមិនមានយើងនៅបំពេ។

 

អ្នកអាចប្រើវិធីដែលទម្លាប់កូនបន្តិចម្តងៗ អាចមានប្រសិទ្ធភាព។ បើដល់ម៉ោងគេងហើយ តែនៅអុកឡុក ។សូមលួងលោមកូន​ និងនិយាយផ្អែមជាមួយកូនដូចជា "good night" ឬ​ម៉ាក់ស្រលាញ់កូន បន្ទាប់មកអ្នកអាចចេញពីបន្ទប់។ បើអ្នកត្រូវត្រឡប់ចូលបន្ទប់វិញ សូមកុំលើកកូនអី ត្រូវធ្វើដូចបានខាងលើ រហូតដល់កូនសុំា។ ប៉ាក់ម៉ាក់គ្រប់រូបមានចំណុចខុសគ្នា សូមកុំស្រ្តេសពេកបើសិនជាទម្លាប់គេងនេះមិនមានប្រសិទ្ធភាព ។ វាត្រូវការពេលវេលា និងការបង្កើតទម្លាប់។ សូមម៉ាក់ៗ អត់ធ្មត់ និងជម្រើសអ្វីក៏ដោយត្រូវតែល្អបំផុតសម្រាប់កូនរបស់អ្នក។

 

 

អត្ថប្រយោជន៏ចូលរួមកូនឆ្លាតក្លឹប​

  • វិធីសាស្រ្ត និងគន្លឹះផ្សេងៗតាមដំណាក់កាលនិមួយៗ សម្រាប់ដំណើរភាពជាអ្នកម្តាយ​

  • កាដូអនុស្សាវរីយ៍ និងសៀវភៅអប់រំសម្រាប់អ្នកម្តាយពពោះ និងអ្នកម្តាយដែលមានកូនគ្រប់ ២ឆ្នាំ​

  • ការពិគ្រោះជាមួយអ្នកប្រឹក្សាយោបល់ពីកូនឆ្លាតក្លឹប​
Careline Footer

ចង់ដឹងបន្ថែមអំពីកូនឆ្លាតក្លឹប? ទាក់ទងមកឥលូវនេះតាមប្រព័ន្ធទំនាក់ទំនងខាងក្រោម

កំណត់សម្គាល់សំខាន់៖

គ្មានអ្វីប្រសើរជាងការបំបៅកូនដោយទឹកដោះម្តាយតែមួយមុខគត់រហូតបាន៦ខែ និងបន្តការបំបៅដោះម្តាយរហូតបានអាយុ២ឆ្នាំ ឬលើសឡើយ។ យោងតាមអនុក្រឹត្យ 133។

ការចិញ្ចឹមកូនដោយបំបៅដោះ គឺជាទម្រង់ដ៏ល្អបំផុតសម្រាប់ទារក ហើយផ្តល់អត្ថប្រយោជន៍ ជាច្រើនទៅដល់ទារក និងមាតា។ នៅក្នុងពេលត្រៀមបំបៅដោះ និងអំឡុងពេលបំបៅដោះ វាគឺជាការសំខាន់ដែល គួរតែទទួលទាន នូវរបបអាហារដែលមានតុល្យភាព និងសុខភាពល្អ។ ការបំបៅដោះ និងប្រើទឹកដោះគោផងរួមគ្នា នៅសប្តាហ៍ ដំបូងនៃជីវិត អាចកាត់បន្ថយការផ្គត់ផ្គង់នៃទឹកដោះ ហើយនឹងធ្វើឲ្យការបំបៅទឹកដោះមានភាព លំបាក។ ជានិច្ចកាល ត្រូវពិគ្រោះយោបល់ជាមួយអ្នកជំនាញថែទាំសុខភាពដើម្បីសុំដំបូន្មានអំពីការចិញ្ចឹមកូនរបស់អ្នក។ បើសិនអ្នកប្រើទឹកដោះគោម្សៅផ្សំតាមរូបមន្ត អ្នកគួរធ្វើតាមការណែនាំរបស់រោងចក្រផលិត ដើម្បីប្រើប្រាស់ឲ្យបានប្រុងប្រយ័ត្ន។

x