SHARE

អ្វីទៅជាកន្ទួលរមាស់បរិវេណគូទកូន?

អាការឡើងកន្ទួលរមាស់ស្បែក បរិវេណគូទ ។ វាអាចបង្កការឈឺចាប់ រំខាន និងរមាស់ស្បែក ប៉ុន្តែបញ្ហាមួយនេះមិនបង្កគ្រោះថ្នាក់ធ្ងន់ធ្ងរឡើយ។

 

បញ្ហាកន្ទួលរមាស់នេះ ឬហៅថា Nappy Rash អាចបណ្ដាលមកពីពពួកផ្សិត បាក់តេរី ឬពពួកមេរោគបង្កជំងឺតាអក ប៉ុន្តែក្មេងមួយចំនួន គ្រាន់តែមានស្បែកខ្សោយជាងក្មេងដទៃ ដូចនេះពួកគេអាចងាយមានបញ្ហារមាស់ស្បែកបន្តិចបន្តួច។

 

ត្រូវព្យាបាលរបៀបណា?

 

បើស្បែកឡើងកន្ទួល ដោយសារតែខោទឹកនោមសើម ឬបង្កដោយពពួកផ្សិត យើងគ្រាន់តែស្រាតខោទឹកនោមចេញបើស្លៀក ហើយទុកស្បែកកូនឲ្យបានត្រូវខ្យល់ខ្លះទៅ បានហើយ។ កុំព្យាយាមស្លៀកខោទឹកនោមថ្មីទៀត ឲ្យកូន បានចាប់ពីមួយម៉ោងទៅពីរម៉ោងកាន់តែប្រសើរ។

 

ត្រូវប្ដូរខោទឹកនោមកូនឲ្យបានញឹកញាប់ ត្រូវលាងសម្អាត និងជូតស្បែកគូទឲ្យបានស្ងួតល្អ។ ម៉ាក់ៗក៏អាចលាបក្រែមបំបាត់កន្ទួលរមាស់ ដើម្បីការពារកុំឲ្យឡើងកន្ទួលលើស្បែក ក្រោយពេលស្លៀកខោទឹកនោមវិញ។ បើការឡើងរមាស់នេះ នៅតែមិនបាត់ទៅវិញ យកល្អគួរតែទៅពិគ្រោះជាមួយគ្រូពេទ្យបន្ថែម។

 

បើសង្ស័យថា ស្បែកកូនបង្ករោគដោយបាក់តេរី ឬមេរោគតាអក (ភាគច្រើនឡើងក្រហមខ្លាំង ឈឺ និងរមាស់ខ្លាំង ហើយមានឡើងកន្ទួលតាមកន្លែងផ្នត់ស្បែក ឬនៅលើមុខ) នោះក៏គួរតែប្រញាប់ទៅជួបគ្រូពេទ្យដែរ។

 

បញ្ជាក់៖ រាល់ព័ត៌មានដែលវេបសាយយើងចេញផ្សាយចែករំលែកចំណេះដឹងប៉ុណ្ណោះ ហើយព័ត៌មានទាំងនោះ មិនអាចជំនួសដំបូន្មានពីពេទ្យជំនាញ ចំពោះស្ថានភាពសុខភាពជាក់ស្ដែងរបស់អ្នកជំងឺឡើយ។ ដូច្នេះមិនត្រូវបោះបង់ មិនស្ដាប់ដំបូន្មាន ពន្យារពេល ឬមិនទៅជួបពិគ្រោះយោបល់ជាមួយគ្រូពេទ្យ ដោយសារអ្នកបានអានព័ត៌មានណាមួយលើវិបសាយនេះឡើយ។ រាល់ពេលចាប់ផ្ដើមវិធីសាស្ត្រព្យាបាលណាមួយ ត្រូវប្រាកដថា បានពិគ្រោះ និងទទួលការអនុញ្ញាតពីគ្រូពេទ្យជំនាញ៕

 

 

អត្ថប្រយោជន៏ចូលរួមកូនឆ្លាតក្លឹប​

  • វិធីសាស្រ្ត និងគន្លឹះផ្សេងៗតាមដំណាក់កាលនិមួយៗ សម្រាប់ដំណើរភាពជាអ្នកម្តាយ​

  • កាដូអនុស្សាវរីយ៍ និងសៀវភៅអប់រំសម្រាប់អ្នកម្តាយពពោះ និងអ្នកម្តាយដែលមានកូនគ្រប់ ២ឆ្នាំ​

  • ការពិគ្រោះជាមួយអ្នកប្រឹក្សាយោបល់ពីកូនឆ្លាតក្លឹប​
Careline Footer

ចង់ដឹងបន្ថែមអំពីកូនឆ្លាតក្លឹប? ទាក់ទងមកឥលូវនេះតាមប្រព័ន្ធទំនាក់ទំនងខាងក្រោម

កំណត់សម្គាល់សំខាន់៖

គ្មានអ្វីប្រសើរជាងការបំបៅកូនដោយទឹកដោះម្តាយតែមួយមុខគត់រហូតបាន៦ខែ និងបន្តការបំបៅដោះម្តាយរហូតបានអាយុ២ឆ្នាំ ឬលើសឡើយ។ យោងតាមអនុក្រឹត្យ 133។

ការចិញ្ចឹមកូនដោយបំបៅដោះ គឺជាទម្រង់ដ៏ល្អបំផុតសម្រាប់ទារក ហើយផ្តល់អត្ថប្រយោជន៍ ជាច្រើនទៅដល់ទារក និងមាតា។ នៅក្នុងពេលត្រៀមបំបៅដោះ និងអំឡុងពេលបំបៅដោះ វាគឺជាការសំខាន់ដែល គួរតែទទួលទាន នូវរបបអាហារដែលមានតុល្យភាព និងសុខភាពល្អ។ ការបំបៅដោះ និងប្រើទឹកដោះគោផងរួមគ្នា នៅសប្តាហ៍ ដំបូងនៃជីវិត អាចកាត់បន្ថយការផ្គត់ផ្គង់នៃទឹកដោះ ហើយនឹងធ្វើឲ្យការបំបៅទឹកដោះមានភាព លំបាក។ ជានិច្ចកាល ត្រូវពិគ្រោះយោបល់ជាមួយអ្នកជំនាញថែទាំសុខភាពដើម្បីសុំដំបូន្មានអំពីការចិញ្ចឹមកូនរបស់អ្នក។ បើសិនអ្នកប្រើទឹកដោះគោម្សៅផ្សំតាមរូបមន្ត អ្នកគួរធ្វើតាមការណែនាំរបស់រោងចក្រផលិត ដើម្បីប្រើប្រាស់ឲ្យបានប្រុងប្រយ័ត្ន។

x