SHARE

ដោះស្រាយបញ្ហាទល់លាមក

បញ្ហាម៉ាក់ៗឧស្សាហ៍ប្រទះ

កូនអ្នកដែលទើបកើតមក កែវភ្នែក និងជាពិភពលោកសម្រាប់អ្នក ហើយអ្វីគ្រប់យ៉ាងដែលអ្នកខិតខំគឺជាការធានាថាអ្នកបានផ្ដល់អាហារមានសារធាតុចិញ្ចឹមដែលល្អបំផុតសម្រាប់កូន ។ តែទោះជាយ់ាងណាក៏ដោយ ម៉ាក់ៗជាច្រើននាក់ជួបប្រឈមមុខ នឹងបញ្ហាដដែលៗ រឿងកូនឧស្សាហ៍ទល់ក្ដៀន ពិបាកបត់ជើង។

 

ទល់លាមក ដូចដែលម៉ាក់ៗដឹងស្រាប់ហើយថា វាជាមិនមែនជារឿងកើតម្ដងហើយចប់ ឈប់កើតទៀតទេ។ កូនអាចមិនព្រមបត់ជើង ដោយសារមិនចង់ឈឺចាប់ពេលបន្ទោរបង់ រហូតធ្វើឲ្យក្លាយទៅជាបញ្ហាទល់លាមកកើតឡើងរ៉ាំរ៉ៃ។

 

ចលនាប្រព័ន្ធរំលាយអាហារធ្វើការល្អទៅបាន គឺអាស្រ័យលើសុខភាពក្រពះពោះវៀនរបស់គេ ដូចនេះហើយការផ្ដល់ចំណីអាហារ និងប្រើទឹកដោះគោត្រឹមត្រូវ គឺជារឿងសំខាន់សម្រាប់ទ្រទ្រង់សុខភាពប្រព័ន្ធរំលាយអាហាររបស់ក្មេង។ ហើយបើក្មេងលេងសប្បាយច្រើន នោះបានន័យថាសុខភាពក៏ល្អដែរ។

 

អ្វីជាបញ្ញាទល់លាមក?

ទល់លាមក ជាបញ្ហាកើតឡើងច្រើន និងជាបញ្ហាឈឺក្បាលខ្លាំងសម្រាប់ម្ដាយគ្រប់រូប គេឲ្យនិយមន័យវាថា ជាការពិបាកបត់ជើង និងឈឺចាប់ពេលបត់ជើង ក្នុងរយៈពេលលើសពី ៣-៤ថ្ងៃទើបបត់ជើងម្ដង។ នៅពេលក្មេងទល់លាមក មានលាមករឹង និងបត់ជើងមកឈឺ កូនប្រហែលជាមិនចង់បន្ទោបង់ ព្រោះខ្លាចឈឺពេលរាល់ពេលជុះ។ ពេលក្មេងមិនចង់បត់ជើង នឹងក្លាយទៅជារឿងទល់លាមកកើតឡើងដដែលៗ។

 

រោគសញ្ញាទល់លាមក៖

-មិនជុះក្នុងរយៈពេល ៣-៤ថ្ងៃជាប់គ្នា

-លាមកស្ងួត រឹងខ្លាំង និងពិបាកជុះ

-ឈឺ ឬឆ្អល់ក្នុងពោះ

-ចង្អោរចង់ក្អួត និងមិនឃ្លាន(អាហារ)

-ឃើញមានសំណើមលាមកពណ៌ដីឥដ្ឋជាប់ខោក្នុង ដែលបញ្ជាក់ថាមានលាមកនៅក្នុងរន្ធគូទ។

 

មូលហេតុធ្វើឲ្យទល់លាមក

-កង្វះជាតិទឹក និងជាតិកាកសរសៃហ្វៃប៊័រពីអាហារដែលញ៉ាំចូល

-រាងកាយមិនសូវធ្វើសកម្មភាព ឬមិនសូវហាត់ប្រាណ

-មិនបង្រៀនក្មេងឲ្យរៀនបន្ទោបង់ឆាប់ពេក ដែលធ្វើឲ្យក្មេងខ្លាចបន្គន់ ឬព្យាយាមទប់លាមកមិនព្រមជុះ

-ប្រើថ្នាំពេទ្យមួយចំនួន ដូចជាថ្នាំផ្ដាសាយ ឬថ្នាំទប់អាស៊ីដក្រពះ ថ្នាំទាំងអស់នេះធ្វើឲ្យអ្នកទល់លាមករយៈពេលខ្លី ហើយបង្កជាទល់លាមក។

 

វិធីដោះស្រាយងាយៗសម្រាប់ការទល់លាមក

-ត្រូវញ៉ាំទឹកឲ្យច្រើន អាចជាទឹកស្អាត ទឹកសម្ល ឬទឹកផ្លែឈើ

-ឲ្យក្មេងញ៉ាំជាតិសរសៃហ្វៃប៊័រឲ្យបានច្រើន ដែលមានក្នុងបន្លែ គ្រាប់ធញ្ញជាតិ នំប៉័ងធ្វើពីម្សៅអង្ករ និងនំប៊ីស្គីតជាដើម

-ត្រូវឲ្យកូនធ្វើសកម្មភាពឲ្យបានច្រើន

-ត្រូវពិភាក្សាជាមួយគ្រូពេទ្យឯកទេសកុមារ បើកូននៅតែទល់លាមកមិនបាត់

 

ម៉ាក់ៗមួយចំនួនអាចនឹងមានផលលំបាកក្នុងការឲ្យកូនញុំាបន្លែ និងផ្លែឈើ។ដូច្នេះដើម្បីទទួលបានអាហារសរសៃ អ្នកម៉ាក់ក៏ស្វែងរកទឹកដោះគោដែលមាន Trio Fiber ដែលជាព្រីបាយអូទិកដែលជួយជម្រុញកំណើននៃបាក់តេរីដើម្បីជួយទ្រទ្រង់ប្រព័ន្ធរំលាយអាហារឲ្យមានសុខភាពល្អ។

 

បញ្ជាក់៖ រាល់ព័ត៌មានដែលវេបសាយយើងចេញផ្សាយចែករំលែកចំណេះដឹងប៉ុណ្ណោះ ហើយព័ត៌មានទាំងនោះ មិនអាចជំនួសដំបូន្មានពីពេទ្យជំនាញ ចំពោះស្ថានភាពសុខភាពជាក់ស្ដែងរបស់អ្នកជំងឺឡើយ។ ដូច្នេះមិនត្រូវបោះបង់ មិនស្ដាប់ដំបូន្មាន ពន្យារពេល ឬមិនទៅជួបពិគ្រោះយោបល់ជាមួយគ្រូពេទ្យ ដោយសារអ្នកបានអានព័ត៌មានណាមួយលើវិបសាយនេះឡើយ។ រាល់ពេលចាប់ផ្ដើមវិធីសាស្ត្រព្យាបាលណាមួយ ត្រូវប្រាកដថា បានពិគ្រោះ និងទទួលការអនុញ្ញាតពីគ្រូពេទ្យជំនាញ៕

 

 

អត្ថប្រយោជន៏ចូលរួមកូនឆ្លាតក្លឹប​

  • វិធីសាស្រ្ត និងគន្លឹះផ្សេងៗតាមដំណាក់កាលនិមួយៗ សម្រាប់ដំណើរភាពជាអ្នកម្តាយ​

  • កាដូអនុស្សាវរីយ៍ និងសៀវភៅអប់រំសម្រាប់អ្នកម្តាយពពោះ និងអ្នកម្តាយដែលមានកូនគ្រប់ ២ឆ្នាំ​

  • ការពិគ្រោះជាមួយអ្នកប្រឹក្សាយោបល់ពីកូនឆ្លាតក្លឹប​
Careline Footer

ចង់ដឹងបន្ថែមអំពីកូនឆ្លាតក្លឹប? ទាក់ទងមកឥលូវនេះតាមប្រព័ន្ធទំនាក់ទំនងខាងក្រោម

កំណត់សម្គាល់សំខាន់៖

គ្មានអ្វីប្រសើរជាងការបំបៅកូនដោយទឹកដោះម្តាយតែមួយមុខគត់រហូតបាន៦ខែ និងបន្តការបំបៅដោះម្តាយរហូតបានអាយុ២ឆ្នាំ ឬលើសឡើយ។ យោងតាមអនុក្រឹត្យ 133។

ការចិញ្ចឹមកូនដោយបំបៅដោះ គឺជាទម្រង់ដ៏ល្អបំផុតសម្រាប់ទារក ហើយផ្តល់អត្ថប្រយោជន៍ ជាច្រើនទៅដល់ទារក និងមាតា។ នៅក្នុងពេលត្រៀមបំបៅដោះ និងអំឡុងពេលបំបៅដោះ វាគឺជាការសំខាន់ដែល គួរតែទទួលទាន នូវរបបអាហារដែលមានតុល្យភាព និងសុខភាពល្អ។ ការបំបៅដោះ និងប្រើទឹកដោះគោផងរួមគ្នា នៅសប្តាហ៍ ដំបូងនៃជីវិត អាចកាត់បន្ថយការផ្គត់ផ្គង់នៃទឹកដោះ ហើយនឹងធ្វើឲ្យការបំបៅទឹកដោះមានភាព លំបាក។ ជានិច្ចកាល ត្រូវពិគ្រោះយោបល់ជាមួយអ្នកជំនាញថែទាំសុខភាពដើម្បីសុំដំបូន្មានអំពីការចិញ្ចឹមកូនរបស់អ្នក។ បើសិនអ្នកប្រើទឹកដោះគោម្សៅផ្សំតាមរូបមន្ត អ្នកគួរធ្វើតាមការណែនាំរបស់រោងចក្រផលិត ដើម្បីប្រើប្រាស់ឲ្យបានប្រុងប្រយ័ត្ន។

x