ទារក 

ទារក 

 

 

SHARE

របៀបមើលថែទាំកូនរបស់អ្នក

បន្ទាប់ពីចេញពីមន្ទីរពេទ្យយកកូនមកផ្ទះ ប៉ាម៉ាក់ប្រហែលជាមានអារម្មណ៍ច្របូកច្របល់ រំភើបលាយភ័យ។ ក្នុងរយៈពេលប៉ុន្មានសប្ដាហ៍ដំបូងបន្ទាប់ពីសម្រាលកូនរួច ប៉ាម៉ាក់អាចចាប់ផ្ដើមតាមដាន អង្កេត ហើយដឹងពីអ្វីដែលកូនត្រូវការ កូនចង់បាន ដើម្បីបំពេញសេចក្ដីត្រូវការកូន ឬដឹងពីពេលនាំកូនលេង ឬលួងលោមបំពេកូនឲ្យគេងជាដើម។ អាចពិបាកខ្លះ ប៉ុន្មានសប្ដាហ៍ដំបូង តែក្រោយពីនេះ អ្វីៗនឹងកាន់តែប្រសើរ ក្រោយពីម៉ាក់ដឹងច្បាស់ពីការបង្កើតទម្លាប់។ 

 

តាមដានទម្លាប់ប្រចាំថ្ងៃរបស់កូន៖

កូនៗរាល់ថ្ងៃគឺមានទម្លាប់ដដែលៗ គេង ញ៉ាំតាមតែរាងកាយគេត្រូវការ ។ ដូច្នេះវាអាចជារឿងពិបាក ពេលអ្នកព្យាយាមគ្រប់គ្រងទម្លាប់ទាំងនេះ។តែទោះជាយ៉ាងណា អ្នកអាចបែងចែកភាពខុសគ្នារវាងពេលថ្ងៃ និងយប់បាន ដោយកែតម្រូវរបៀបនៃការបំបៅដោះ និងរបៀបដែលប្រាស្រ័យទាក់ទងជាមួយកូនទៅតាមម៉ោងខុសៗគ្នា។

 

តែកុំបារម្ភខ្លាំងពេក មិនចាំបាច់ធ្វើតាមពេលកំណត់ទាំងស្រុងពេកក៏បាន ប៉ុន្តែការដែលដឹងទម្លាប់ប្រចាំថ្ងៃ ថាម៉ោងណាគេឃ្លាន ម៉ោងណាគួរបំបៅដោះ ម៉ោងណាត្រូវមុជទឹក...គឺជារឿងល្អ ដោយសារវាអាចកូននាំមានទម្លាប់ជាប់លាប់ និងអាចឲ្យអ្នកឆ្លៀតធ្វើការផ្សេងៗបាន ឬសម្រាកបើយើងមានអារម្មណ៍ថាល្វើយ។ ហើយក៏មានភាពជឿជាក់លើអាហារូបត្ថម្ភដែលរៀបចំឲ្យកូនផ្ទាល់ដែរ។ ម្តាយភាគច្រើនមានអារម្មណ៍ដឹងអំពីអ្វីដែលត្រឹមត្រូវសម្រាប់កូន ប៉ុន្តែក៏បារម្មណ៍ខ្លះដែរពេលជឿលើអារម្មណ៍ខ្លួន​ឯង។ ដូច្នេះមើលកូន និងព្យាយាមបន្តិចម្តងៗ រហូតដល់កូនទម្លាប់បាន។ ទោះបីជាពេលបញ្ចុក ​ឬឲ្យគេងក៏ដោយ សូមឱបនិងថ្នាក់ថ្នមកូន!

 

សង្កេតសកម្មភាពប្រចាំថ្ងៃរបស់កូន៖

វាប្រហែលជាមានអារម្មណ៍ថាកូនអ្នកផ្លាស់ប្តូរទម្លាប់ជារៀងរាល់ថ្ងៃ ប៉ុន្តែអ្នកក៏សំគាល់ថា ពីមួយសប្ដាហ៍ទៅមួយសប្ដាហ៍ កូនអ្នកនឹងប្រាកថជាមានសកម្មភាពអីមួយខុសពីមុន។ ក្មេងម្នាក់ៗមានលំនាំសកម្មភាពខុសៗគ្នាភាគច្រើន ដូច្នេះសំខាន់គឺយើងត្រូវតាមដានមើលថា តើលំនាំបម្រែបម្រួលទាំងអស់នោះ ទាក់ទងគ្នាយ៉ាងម៉េច។ 

 

ក្នុងករណីមានអីខុសប្រក្រតី ត្រូវចាប់អារម្មណ៍ភ្លាម ព្រោះថាជាទូទៅបណ្ដាលមកពីមានអ្វីមករំខាន។ ត្រូវរកមូលហេតុឲ្យឃើញ ថាមកពីអី គេឈឺ មិនស្រួលក្នុងខ្លួន ក្ដៅស្អុះស្អាប់ពេក ឬឃ្លានញឹកជាងមុន។ល។

ត្រូវប្រាកដថាកូនបៅបានល្អ និងទៀងទាត់ ។ កូននឹងសប្បាយចិត្ដលេងច្រើន ឬគេងលក់ស្រួល មិនរករឿងដោយសារគេបានបៅឆ្អែត។ បើមិនមានអីរំខានទេ ក្រោយគេងឆ្អែតស្កប់ស្កល់ហើយ ពេលគេភ្ញាក់ឡើង គេនឹងមានអារម្មណ៍ស្រស់ស្រាយ និងត្រៀមខ្លួនធ្វើសកម្មភាពគ្រប់យ៉ាងដែលគេចង់ធ្វើ។

 

បង្កើតទម្លាប់ខ្លួនឯង៖

វាជារឿងធម្មជាតិដែលអ្នកចង់គ្រប់គ្រងតាមវិធីរបស់អ្នកខ្លួនឯង គឺធ្វើម៉េចមើលថែកូនបានល្អបំផុត ក្នុងនាមជាម៉ាក់ល្អឧទាហរណ៍ថាពេលដូរខោទឹកនោមនៅផ្ទះ អ្នកអាចមានកន្លែងខ្លួនឯងជាមួយនឹងសម្ភារៈនៅជិតដៃរួចស្រេច ហើយក៏អ្នកអាចភ្ជួររបស់លេងខាងលើក្បាល ដើម្បីឲ្យកូនមើល និងផ្ដោតអារម្មណ៍ទៅប្រដាប់លេងទាំងនោះ ដើម្បីឲ្យយើងប្ដូរ(ខោ) ។

 

ពេលងូតទឹក។ អ្នករៀបចំសម្ភារៈតូចធំទាំងឡាយណាដែលចាំបាច់ត្រូវប្រើក្នុងបន្ទប់ទឹកឲ្យបានរួចស្រេច បង្កើតបរិយាកាសងូតទឹកដែលពិសេស ងាយស្រួល និងមានសុវត្ថិភាពជាងមុន។ ហើយពេលមុជទឹកហើយ ត្រូវមានអ្វីៗរួចរាល់ដើម្បីជៀសវាងកុំឲ្យកូនអ្នករងា។

 

អ្នកក៏អាចមានទម្លាប់ផ្ទាល់ខ្លួនរបស់អ្នកសម្រាប់ការបំបៅកូនផងដែរ - ជ្រើសរើសកៅអីដែលមានផាសុខភាព ត្រៀមទឹកផឹកសម្រាប់ផឹក និងត្រៀមក្រណាត់ជូនមាត់កូន ឬខោអាវពេលដែលកូនធ្វើឲ្យកខ្វក់។ ការធ្វើរឿងតូចតាចបែបនេះរាល់ពេលនឹងជួយឱ្យអ្នកបង្កើតទម្លាប់ខ្លួនក្នុងនាមជាម្តាយ ធ្វើឱ្យការថែទាំកូនរបស់អ្នកមានភាពងាយស្រួលជាងមុន (អ្នកនឹងអាចយកចិត្តទុកដាក់លើកូនកាន់តែច្រើន) និងជួយឱ្យអ្នកមានអារម្មណ៍ធូរស្រាលនិងគ្រប់គ្រងបាន។

 

រកជំនួយ៖

ជាចុងក្រោយ គ្មាននណាម្នាក់ចាំស្តីបន្ទោស ឬរំពឹងឲ្យអ្នកធ្វើអ្នកម្តាយល្អឥតខ្ចោះនោះទេ។ ម្តាយគ្រប់រូបត្រូវការជំនួយពីពេលមួយ ទៅពេលមួយ ម្តាយខ្លះត្រូវការច្រើនជាងម្តាយខ្លះ។ ដូច្នេះបើសិនជាមានចម្ងល់អ្វីនេះ គួរទៅពិភាក្សាដើម្បីបានណែនាំពីគ្រូពេទ្យ ។

 

បញ្ជាក់៖ រាល់ព័ត៌មានដែលវេបសាយយើងចេញផ្សាយចែករំលែកចំណេះដឹងប៉ុណ្ណោះ ហើយព័ត៌មានទាំងនោះ មិនអាចជំនួសដំបូន្មានពីពេទ្យជំនាញ ចំពោះស្ថានភាពសុខភាពជាក់ស្ដែងរបស់អ្នកជំងឺឡើយ។ ដូច្នេះមិនត្រូវបោះបង់ មិនស្ដាប់ដំបូន្មាន ពន្យារពេល ឬមិនទៅជួបពិគ្រោះយោបល់ជាមួយគ្រូពេទ្យ ដោយសារអ្នកបានអានព័ត៌មានណាមួយលើវិបសាយនេះឡើយ។ រាល់ពេលចាប់ផ្ដើមវិធីសាស្ត្រព្យាបាលណាមួយ ត្រូវប្រាកដថា បានពិគ្រោះ និងទទួលការអនុញ្ញាតពីគ្រូពេទ្យជំនាញ៕

 

 

អត្ថប្រយោជន៏ចូលរួមកូនឆ្លាតក្លឹប​

  • វិធីសាស្រ្ត និងគន្លឹះផ្សេងៗតាមដំណាក់កាលនិមួយៗ សម្រាប់ដំណើរភាពជាអ្នកម្តាយ​

  • កាដូអនុស្សាវរីយ៍ និងសៀវភៅអប់រំសម្រាប់អ្នកម្តាយពពោះ និងអ្នកម្តាយដែលមានកូនគ្រប់ ២ឆ្នាំ​

  • ការពិគ្រោះជាមួយអ្នកប្រឹក្សាយោបល់ពីកូនឆ្លាតក្លឹប​
Careline Footer

ចង់ដឹងបន្ថែមអំពីកូនឆ្លាតក្លឹប? ទាក់ទងមកឥលូវនេះតាមប្រព័ន្ធទំនាក់ទំនងខាងក្រោម

កំណត់សម្គាល់សំខាន់៖

គ្មានអ្វីប្រសើរជាងការបំបៅកូនដោយទឹកដោះម្តាយតែមួយមុខគត់រហូតបាន៦ខែ និងបន្តការបំបៅដោះម្តាយរហូតបានអាយុ២ឆ្នាំ ឬលើសឡើយ។ យោងតាមអនុក្រឹត្យ 133។

ការចិញ្ចឹមកូនដោយបំបៅដោះ គឺជាទម្រង់ដ៏ល្អបំផុតសម្រាប់ទារក ហើយផ្តល់អត្ថប្រយោជន៍ ជាច្រើនទៅដល់ទារក និងមាតា។ នៅក្នុងពេលត្រៀមបំបៅដោះ និងអំឡុងពេលបំបៅដោះ វាគឺជាការសំខាន់ដែល គួរតែទទួលទាន នូវរបបអាហារដែលមានតុល្យភាព និងសុខភាពល្អ។ ការបំបៅដោះ និងប្រើទឹកដោះគោផងរួមគ្នា នៅសប្តាហ៍ ដំបូងនៃជីវិត អាចកាត់បន្ថយការផ្គត់ផ្គង់នៃទឹកដោះ ហើយនឹងធ្វើឲ្យការបំបៅទឹកដោះមានភាព លំបាក។ ជានិច្ចកាល ត្រូវពិគ្រោះយោបល់ជាមួយអ្នកជំនាញថែទាំសុខភាពដើម្បីសុំដំបូន្មានអំពីការចិញ្ចឹមកូនរបស់អ្នក។ បើសិនអ្នកប្រើទឹកដោះគោម្សៅផ្សំតាមរូបមន្ត អ្នកគួរធ្វើតាមការណែនាំរបស់រោងចក្រផលិត ដើម្បីប្រើប្រាស់ឲ្យបានប្រុងប្រយ័ត្ន។

x