ប្រព័ន្ធរំលាយអាហារមានសុខភាពល្អមិនត្រឹមតែអាចជួយធ្វើឲ្យអារម្មណ៍របស់កូនអ្នកប្រសើរឡើងប៉ុណ្ណោះទេ តែថែមទាំងជួយដល់ការអភិវឌ្ឍខួរក្បាល និងសុខភាពរាងកាយទៀតផង។ ស្វែងយល់អំពីភាពអស្ចារ្យនៃក្រពះពោះវៀនសុខភាពល្អ និងអត្ថប្រយោជន៍ផ្សេងៗសម្រាប់កូនអ្នកដូចខាងក្រោម។
ម៉ាក់ៗដឹងទេ ក្រពះពោះវៀនកូនអ្នកគឺអស្ចារ្យជាងអ្វីដែលអ្នកគិត?
'-ប្រព័ន្ធ GI (ក្រពះពោះវៀន) ដែលមានដំណើរការប្រក្រតីអាចរំលាយអាហារ និងស្រូបយកសារធាតុចិញ្ចឹមប្រកបដោយប្រសិទ្ធភាព ផ្តល់ថាមពល និងសារធាតុចិញ្ចឹមទាំងអស់ដែលរាយកាយត្រូវការ ខណៈពេលដែលបញ្ចេញកាកសំណល់ចោលបានទៀងទាត់។¹
-70% នៃកោសិកាការពាររាងកាយប្រមូលផ្តុំនៅក្នុងក្រពះពោះវៀន បង្កើតបានជាប្រព័ន្ធការពាររាងកាយជាក់លាក់មួយ។²
-100 លានកោសិកាសរសៃប្រសាទរស់នៅក្នុងក្រពះពោះវៀន ផលិតសារធាតុបញ្ជូនរំញោចផ្សេងៗដែលជះឥទ្ធិពលទៅលើអារម្មណ៍ និងភាពឆ្អែត។³
1. ផាសុកភាពប្រព័ន្ធរំលាយអាហារ
ផាសុកភាពប្រព័ន្ធរំលាយអាហាររបស់កូនអ្នកពិតជាសំខាន់ណាស់។ ដូច្នេះហើយក្រពះពោះវៀនក៏ចំាបាច់ត្រូវមានសុខភាពល្អ ដើម្បីអាចរំលាយអាហាររបស់កូនអ្នកញុំា ឲ្យទៅជាថាមពល និងស្រូបយកសារធាតុចិញ្ចឹមប្រកបដោយប្រសិទ្ធភាព។
ក្រពះពោះវៀនសុខភាពល្អ កូនអ្នកនឹងកាត់បន្ថយអាការៈរាក និងឈឺពោះ យំមួម៉ៅ ហើយអ្វីដែលសំខាន់នោះគឺ បញ្ហាប្រព័ន្ធរំលាយអាហារ និងមិនបានគេងយប់។
2. ការបឺតស្រូបសារធាតុចិញ្ចឹមបានល្អ
ការស្រូបយកសារធាតុចិញ្ចឹមបានខ្ពស់ ធានាកូនអ្នកនឹងទទួលបានសារធាតុចិញ្ចឹមទាំងអស់ដែលរាយកាយត្រូវការ ។
តើកូនអ្នកបានទទួលយកសារធាតុចិញ្ចឹមចាំបាច់ទាំងអស់ហើយឬនៅ?
3. ពោះវៀនដំណើរការល្អ
ជាមួយនឹងពោះវៀនមានសុខភាពល្អ កូនរបស់អ្នកអាចរីករាយនឹងការបន្ទោរបង់ទៀងទាត់ ហើយរួមជាមួយលាមកទន់។ ប្រភេទអាហារដែលកូនរបស់អ្នកញ៉ាំអាចផ្លាស់ប្តូរយ៉ាងខ្លាំងនូវរូបរាងរបស់លាមក។
តាមពិត ពោះវៀនដំណើរការប្រចាំថ្ងៃរបស់កូនអ្នកគឺជាសញ្ញាបង្ហាញពីសុខភាពទូទៅរបស់គាត់ និងសុខភាពពោះវៀន។ ។ សញ្ញាបង្ហាញពីលាមកកូន ។ តើលាមករបស់កូនអ្នកបង្ហាញពីសុខភាពរបស់កូនអ្នកយ៉ាងណាដែរ?
4. ប្រព័ន្ធការពាររាងកាយរឹងមាំ
តើអ្នកដឹងទេថា 70% នៃកោសិកាការពាររាងកាយប្រមូលផ្តុំនៅក្នុងក្រពះពោះវៀន បង្កើតបានជាប្រព័ន្ធការពាររាងកាយជាក់លាក់មួយ² ?
អ្វីដែលគួរចាប់អារម្មណ៍នោះគឺ ក្រពះពោះវៀនជាកន្លែងដែលបាក់តេរីល្អរាប់លានរស់នៅ ( microbiotaដែលជួយឲ្យពោះវៀនមានសុខភាពល្អ) ដែលជួយកូនអ្នកមានប្រព័ន្ធការពាររាងកាយរឹងមាំដើម្បីប្រឆាំងនឹងជំងឺ និងការឆ្លងរោគផ្សេងៗ។
1Data is based on healthy adult population. Furness JB, Kunze WA, Clerc N. Nutrient tasting and signalling mechanisms in the gut. II. The intestine as a sensory organ: neural, endocrine, and immune responses. AM J Physiol. 1999 Nov; 277 (5 Pt 1): G922-8
5. ការលូតលាស់ និងអភិវឌ្ឍល្អប្រសើរ
ក្នុងឆ្នាំដំបូងនៃជីវិតរបស់កូនអ្នកគឺសំខាន់។ វាមានអត្រាខ្ពស់បំផុតនៃការលូតលាស់ និងការអភិវឌ្ឍពេញមួយជីវិតរបស់គាត់!
ពោះវៀនដែលមានសុខភាពល្អស្រូបយកសារធាតុចិញ្ចឹមសំខាន់ៗដូចជាជាតិដែក និងកាល់ស្យូមមានប្រសិទ្ធភាពបានល្អ ដូច្នេះកូនរបស់អ្នកអាចលូតលាស់រឹងមាំ និងខ្ពស់! តើអ្នកកំពុងផ្តល់អាហារដែលមានអាហារូត្ថម្ភល្អដល់កូនអ្នកដែរឬទេ?
6. ឥទ្ធិពលលើការលូតលាស់ខួរក្បាល
នៅចាំពាក្យដំបូងដែលកូនអ្នកចេះនិយាយទេ? ខួរក្បាលរបស់កូនអ្នកបានកំពុងតែលូតលាស់ ហើយវាចាំបាច់ណាស់សម្រាប់កូនឲ្យទទួលបានសារធាតុចិញ្ចឹមត្រឹមត្រូវតាំងពីវ័យក្មេង។
តើម៉ាក់ៗ ដឹងទេ? ខួរក្បាលរបស់កូនអ្នកលូតលាស់ធំជាង 4ដងពេលដែលគាត់ទើបតែកើត ហើយមានទម្ងន់ជិត 80% នៃមនុស្សធំដែលមានអាយុ 22ឆ្នាំ។ វាពិតជាពេលវេលាមួយដ៏អស្ចារ្យមួយ នៅពេលដែរការអភិវឌ្ឍខួរក្បាលរបស់កូនអ្នកលឿន។
សារធាតុចិញ្ចឹមសម្រាប់ខួរក្បាលមានដូចជា៖ DHA ដែលងាយស្រួលនឹងបឺតស្រូបយកពីពោះវៀនដែលមានសុខភាពល្អ។ តោះ! ចាប់ផ្តើមស្វែងរករបបអាហាររបស់កូនឲ្យបានលឿនណា!!
ដូច្នេះហើយក្រពះពោះវៀនមានសុខភាពល្អពិតជាផ្ដល់អត្ថប្រយោជន៍សម្រាប់សុខភាពទូទៅ និងការអភិវឌ្ឍផ្សេងៗ។ ដើម្បីឲ្យក្រពះពោះវៀនមានសុខភាពល្អ ម៉ាក់គួរឲ្យកូនផឹកទឹកឲ្យច្រើន អាចជាទឹកស្អាត ទឹកសម្ល ឬទឹកផ្លែឈើ ត្រូវឲ្យកូនធ្វើសកម្មភាពឲ្យបានច្រើន សំខាន់ជាងនោះទៀតគូរផ្តល់អាហារដែលមានជាតិសសៃខ្ពស់ដូចជាបន្លែ ផ្លែឈើជាដើម។
អ្នកម៉ាក់ក៏អាចស្វែងរកទឹកដោះគោដែលមាន Trio Fiber ដែលជាអាហារមានជាតិសរសៃ និង ព្រីបាយអូទិកដែលជួយជម្រុញកំណើននៃបាក់តេរីដើម្បីជួយទ្រទ្រង់ប្រព័ន្ធរំលាយអាហារឲ្យមានសុខភាពល្អ។
ឯកសារយោង៖ ¹Shimir R, et al., Essentional Knowledge Briefing, Wiley, Chilchester.2015.²Furnes ͿB, et al,.AM Ϳ Physiol 1999; 277:G22-G928.³Goyal, et al., N Engl Ϳ Med 1996;344:1106-1115. 4Bischoff S. Gut health: a new objective in medicine? BMS Med; 9:24. 5Purchiaroni F,et al. Eur Rev Med Pharmacol Sci.2013 Feb; 17(3):323-33. 6Blanton LV,et al. Science.2016 Februarry 1;35១ (6275)7Yuliya E, et al. Vol.20, Issue 9, 2014 Sep, P509-518. 8Gao,W.,et al. Psychopharmacology. 2019 May;236(5): 1641-1651
បញ្ជាក់៖ រាល់ព័ត៌មានដែលវេបសាយយើងចេញផ្សាយចែករំលែកចំណេះដឹងប៉ុណ្ណោះ ហើយព័ត៌មានទាំងនោះ មិនអាចជំនួសដំបូន្មានពីពេទ្យជំនាញ ចំពោះស្ថានភាពសុខភាពជាក់ស្ដែងរបស់អ្នកជំងឺឡើយ។ ដូច្នេះមិនត្រូវបោះបង់ មិនស្ដាប់ដំបូន្មាន ពន្យារពេល ឬមិនទៅជួបពិគ្រោះយោបល់ជាមួយគ្រូពេទ្យ ដោយសារអ្នកបានអានព័ត៌មានណាមួយលើវិបសាយនេះឡើយ។ រាល់ពេលចាប់ផ្ដើមវិធីសាស្ត្រព្យាបាលណាមួយ ត្រូវប្រាកដថា បានពិគ្រោះ និងទទួលការអនុញ្ញាតពីគ្រូពេទ្យជំនាញ៕
អត្ថប្រយោជន៏ចូលរួមកូនឆ្លាតក្លឹប
ស្វែងយល់ពីគន្លឹះបន្ថែមទៀតពីប្រធានបទកុមារ