SHARE

បញ្ហាគេងគឺជារឿងធម្មតាទេ

តើបញ្ហាគេងនេះមកពីអ្វី?

 

មូលហេតុនោះគឺមិនមែនជារឿងអីធំដុំទេ ភាគច្រើននោះគឺចំណុចបន្តិចបន្តួចប្រចាំថ្ងៃ ឬពេលខ្លះផ្លាស់ប្ដូរទម្លាប់នេះឯង។ កត្តាតិចតួចនោះអាចជា៖

 

-របបអាហារ៖ ក្មេងដែលត្រូវញ៉ាំតិចៗ តែច្រើនដង នោះគេមិនអាចទម្លាប់នឹងការអត់ញ៉ាំ ឬបៅបានយូរទេ (ដូចជានៅពេលយប់ជាដើម)។

 

-អស់កម្លាំងពេក៖ ស្ដាប់ដូចជាចម្លែក តែពេលក្មេងនៅដល់យប់ពេក គេអាចនឹងពិបាកគេងប្រសិនបើពួកគេហត់ពេក។ ដូចនេះគួរកំណត់ម៉ោងឲ្យកូនចូលគេង និងព្យាយាមអនុវត្តន៍ឲ្យជាប់លាប់ជានិច្ច។

 

-ការលេងច្រើនពេក៖ មនុស្សទូទៅត្រូវការនៅការសម្រាកមិនធ្វើអី មុននឹងគេង ដូច្នេះការលេង និងសើចសប្បាយពេកមុនពេលចូលគេង អាចឲ្យកូនអ្នកពុំអាចគេងបាន។

 

-មិនផាសុខភាព៖ មិនថាក្មេងឬចាស់សុទ្ធតែគេងមិនលក់ បើសិនជាក្ដៅពេក ត្រជាក់ពេក ឬខោអាវគេងឬកម្រាលពូកមិនសូវស្រួលឬស្កៀបនោះ។ កូនតូចយើងក៏មិនខុសគ្នាដែរ។

 

បង្កើតទម្លាប់ឲ្យកូនគេង គួរធ្វើម៉េចល្អ?

 

ក្មេងនឹងឆាប់គេងលក់នៅពេលដែលបង្កើតទម្លាប់ងាយៗដូចនេះ ចូលគេងទៀងម៉ោង ហើយរក្សាភាពស្ងៀមស្ងាត់ប្រហែល ១៥-២០នាទី។ កំឡុងពេលនេះ អ្នកក៏អាចអានរឿងឲ្យកូនស្ដាប់បាន អាចអង្គុយក្បែរ ឬគេងអោបកូនរហូតដល់គេគេងលក់។ ការធ្វើបែបនេះនឹងធ្វើឲ្យក្មេងងាយគេងលក់ជាងមុន។

 

ត្រូវប្រាកដថាក្មេងស្លៀកពាក់ស្រួលខ្លួន បន្ទប់មិនត្រជាក់ពេកមិនក្ដៅពេក។ ដាក់ក្មេងគេងនៅស្ងាត់ បើកភ្លើងភ្លឺតិចៗដើម្បីឲ្យក្មេងដឹងពីភាពខុសគ្នារវាងថ្ងៃ និងយប់។ អាចប្រើអំពូលរាត្រី ដាក់វាំងនន ឬបាំងបង្អួចក៏បានដើម្បីកុំឲ្យពន្លឺចូលក្រៅមករំខានការគេងរបស់កូន។

 

មានគន្លឹះបន្ថែមដែលអាចជួយកូនអ្នកកុំឲ្យហត់ពេក

 

- ត្រូវប្រាកដថាឲ្យកូនញ៉ាំឆ្អែតល្មម កុំបណ្ដោយចាំតែកូនឃ្លាន។ ព្យាយាមបញ្ឈប់ទម្លាប់ញ៉ាំតិចតែញឹក។ បើសិនជាក្មេងនៅតែក្រោកកណ្ដាលយប់ទារបំបៅទឹកដោះគោនោះ អ្នកអាចចាប់ផ្តើមបំបៅទឹកជំនួសបន្តិចម្តង អញ្ចឹងហើយទើបកុំឲ្យកូនធ្លាប់ និងចាំតែបៅពេលចូលគេង។

 

- បើកូនត្រូវការពេលយូរទម្រាំគេងលក់ សូមអត់ធ្មត់ និងធ្វើចិត្តឲ្យស្ងប់។ ដាក់កូនចុះឲ្យគេង ហើយចេញពីបន្ទប់របស់គេ និង ចាំ៥នាទី មុនពេលចូលមើលកូនម្តងទៀត ប្រសិនបើកូនអ្នកស្រែករកអ្នក។

 

- ករណីកូនភ្ញាក់កណ្ដាលយប់ អ្វីដែលត្រូវធ្វើដូចបញ្ចាក់ខាងដើមអ៊ីចឹងគឺ គេងយប់មិនត្រូវមានសំឡេងរំខាន ឬថ្លង់ជ្រុល ក្នុងបន្ទប់គេងយប់ បើកភ្លើងភ្លឺតិចៗ ហើយគ្រាន់តែដាក់កូនគេងវិញថ្នមៗ ប៉ុន្តែម៉ត់ចត់។

 

បញ្ជាក់៖ រាល់ព័ត៌មានដែលវេបសាយយើងចេញផ្សាយចែករំលែកចំណេះដឹងប៉ុណ្ណោះ ហើយព័ត៌មានទាំងនោះ មិនអាចជំនួសដំបូន្មានពីពេទ្យជំនាញ ចំពោះស្ថានភាពសុខភាពជាក់ស្ដែងរបស់អ្នកជំងឺឡើយ។ ដូច្នេះមិនត្រូវបោះបង់ មិនស្ដាប់ដំបូន្មាន ពន្យារពេល ឬមិនទៅជួបពិគ្រោះយោបល់ជាមួយគ្រូពេទ្យ ដោយសារអ្នកបានអានព័ត៌មានណាមួយលើវិបសាយនេះឡើយ។ រាល់ពេលចាប់ផ្ដើមវិធីសាស្ត្រព្យាបាលណាមួយ ត្រូវប្រាកដថា បានពិគ្រោះ និងទទួលការអនុញ្ញាតពីគ្រូពេទ្យជំនាញ៕

 

 

 

អត្ថប្រយោជន៏ចូលរួមកូនឆ្លាតក្លឹប​

  • វិធីសាស្រ្ត និងគន្លឹះផ្សេងៗតាមដំណាក់កាលនិមួយៗ សម្រាប់ដំណើរភាពជាអ្នកម្តាយ​

  • កាដូអនុស្សាវរីយ៍ និងសៀវភៅអប់រំសម្រាប់អ្នកម្តាយពពោះ និងអ្នកម្តាយដែលមានកូនគ្រប់ ២ឆ្នាំ​

  • ការពិគ្រោះជាមួយអ្នកប្រឹក្សាយោបល់ពីកូនឆ្លាតក្លឹប​
Careline Footer

ចង់ដឹងបន្ថែមអំពីកូនឆ្លាតក្លឹប? ទាក់ទងមកឥលូវនេះតាមប្រព័ន្ធទំនាក់ទំនងខាងក្រោម

អត្ថបទពិសេស

ស្វែងយល់ពីគន្លឹះបន្ថែមទៀតពីប្រធានបទកុមារ

x