ការអភិវឌ្ឍដែលមានភាពជឿជាក់លើខ្លួនឯងរបស់កុមារ
អូនៗតូចៗនឹងចាប់ផ្តើមរៀនចេះដឹងពីនេះពីនោះទៅតាមការលូតលាស់ធំធាត់ ហើយចេះដឹងបែងចែករបស់ខុសគ្នា របស់ណាសម្រាប់ធ្វើអីៗទៀតផង។ នៅពេលក្មេងមានអាយុចាប់ពី ១២ខែឡើងទៅ គេនឹងចេះមើលថែ រៀបចំខ្លួនឯង និងស្គាល់ពីអត្តសញ្ញាណខ្លួនឯងទៀតផង។ ខាងក្រោមជាចំនុចសំខាន់ៗនៃការលូតលាស់ដែលបង្ហាញពីការលូតលាស់ដោយប្រកបដោយភាពម្ចាស់ការលើខ្លួនឯងរបស់ក្មេង និងវីធីខ្លះដែលអ្នកអាចជម្រុញ និងគាំទ្រកូនក្នុងដំណាក់កាលកំពុងលូតលាស់នេះ។
ការញ៉ាំ ឬបៅទឹកដោះគោ
ដល់អាយុ១២ខែ ជាទូទៅកូនអាចចាប់ផ្តើមញ៉ាំរបស់ទន់ៗ ឬនំដែលរលាយពេលត្រូវទឹកបានហើយ។ ហើយនៅចន្លោះអាយុពី ១២ខែទៅ១៥ខែ ក្មេងនឹងចេះចាប់តោង ទាញយកស្លាបព្រានិងកែវដាក់មាត់ខ្លួនឯងហើយ តែក៏ត្រូវមានអ្នកចាំជួយដែរពេលខ្លះ។ លុះដល់អាយុ ១៨ខែ ក្មេងចេះប្រើស្លាបព្រាដោយខ្លួនឯងមែនទែនហើយ តែក្មេងខ្លះក៏នៅតែចូលចិត្តប្រើដៃចាប់អាហារលេងដដែលដែរ។
និយាយពីកម្រិតការយល់ដឹងរបស់ក្មេងវិញ ចាប់ពីអាយុ ១៨ខែឡើងទៅ ក្មេងឆាប់ដឹងពីភេទរបស់ខ្លួននិងចាប់ផ្តើមមានជំនាញដែលគេចូលចិត្តហើយ។ អ៊ីចឹងហើយពេលក្មេងចាប់ផ្តើមលេងធ្វើបញ្ចុកតុក្កតាអី កុំភ្ញាក់ផ្អើលអី គឺគេងចេះត្រាប់តាមអ្នកហើយ។ ពេលអាយុបាន ២ខួប ក្មេងចូលចិត្តឲ្យចាប់អារម្មណ៍មើល លេងជាមួយណាស់ ហើយចេះធ្វើត្រាប់តាមយើងទៀតផង។ ដូចនេះគួរលើកទឹកចិត្តនិងលេងជាមួយក្មេងឲ្យបានច្រើន ធ្វើតម្រាប់ល្អៗឲ្យកូនត្រាប់តាម។
ការស្លៀកពាក់
នៅចន្លោះអាយុ ១២ខែទៅ១៥ខែ ក្មេងចេះលើកដៃលើកជើងពេលយើងស្លៀកពាក់ហើយ។ ហើយពេលខ្លះចេះដោះខោអាវរលុងៗចេញខ្លួនឯងទៀត ចេះទាញស្រោមជើងចេញទៀត។ ដល់អាយុ ២១ខែ គេក៏ចេះដោះខោអាវពិបាកៗមួយចំនួនដូចជាពពួកអាវកិបជាប់ខោហើយ។ ទោះជាកូនចេះខ្លះក៏ដោយ គួរជួយពាក់ និងដោះខោអាវឲ្យកូន ហើយបង្ហាញម្តងមួយដំណាក់កាលៗ។ ធ្វើយឺតៗហើយធ្វើចុះឡើងៗក្មេងនឹងចាប់បានហើយអាចស្លៀកពាក់ខ្លួនឯងបាន។
ការប្រើបង្គន់
ក្មេងមួយចំនួនចេះប្រើកន្ថោរ ឬបង្គន់នៅអាយុ ១៨ខែទៅ២៤ខែ តែក្មេងខ្លះទៀតនៅដល់ ៤ឆ្នាំឯណោះ។ យើងអាចសម្គាល់ថាក្មេងចេះប្រើបានដោយខ្លួនឯងបានដោយសង្កេតមើលថាគាត់អាចដោះខោដោយខ្លួនឯង ចេះទប់និងប្រឹងបត់ជើងតូច (នោម) ហើយនិងការចង់ធ្វើដោយខ្លួនឯងតែម្តង។
ក្នុងនាមជាប៉ាម៉ាក់ មិនបាច់បារម្មណ៍ពេកនោះទេ ធ្វើចិត្តឲ្យរីករាយ និងបង្រៀនកូនឲ្យបត់ជើងខ្លួនឯងតាមសម្រួល។ គួរបង្រៀនកូនឲ្យស៊ាំ និងចង់បត់ជើងដោយខ្លួនឯង អ្នកអាចនាំគេទៅទិញកន្ថោរ ឬចានបង្គន់សម្រាប់ក្មេងតាមដែលគេស្រឡាញ់។ឲ្យកូនសាកអង្គុយលេងធម្មតាសិន ហើយពន្យល់ថាវាដំណើរការដោយយ៉ាងម៉េច។ ក្មេងនឹងរៀនចេះដោយខ្លួនឯងតាមសម្រួល។
ការដុសធ្មេញ
ក្មេងអាចជួយ ឬលេងជាមួយពេលយើងដុសធ្មេញ បើកូនអាយុលើស ១៦ខែឡើងទៅ តែគេមិនទាន់ចេះដុសធ្មេញខ្លួនឯងនៅឡើយទេ។ ក្មេងអាចចេះដុសធ្មេញខ្លួនឯងនៅអាយុខ្ទង់ ៣-៤ឆ្នាំ។ គួរទិញច្រាស់ដុសធ្មេញស្អាតៗគួរឲ្យស្រឡាញ់ ឬរូបតុក្កតាផ្សេងៗដែលក្មេងចូលចិត្ត ហើយចាប់ផ្ដើមបង្រៀន។ ការជម្រុញរបស់យើងជាគន្លឹះដ៏សំខាន់ចំពោះសុខភាពមាត់ធ្មេញក្មេង ព្រោះដល់អាយុខ្ទង់ ៧ឆ្នាំទើបក្មេងចេះដុសធ្មេញខ្លួនឯង។
គន្លឹះបន្ថែម៖