Doctor during consultation held in his hand and shows patient laboratory tube with blood. Counseling of transfusion, blood and hematologic diseases and pathology like anemias, cell cancer, hemophilia

SHARE

ក្មេងកើតជំងឺមួយនេះ ស្លេកស្លាំងដូចខ្វះជាតិដែកដែរ

យើង​ដឹង​ហើយ​ថាក្មេង​ស្លេក​ស្លាំង ដោយ​តែ​រាង​កាយ​ទទួល​ជាតិ​ដែក និង​វីតាមីន​សំខាន់ៗ​មួយ​ចំនួន​មិន​គ្រប់​គ្រាន់ ធ្វើ​ឲ្យ​ចំនួន​គ្រាប់​ឈាម​ក្រហម​ធ្លាក់​ចុះ។ ដូចគ្នា បើ​ក្មេង​មាន​ជំងឺThalassemia ក៏​បណ្តាល​ស្លេកស្លាំង​ដែរ។

លោក​សាស្ត្រាចារ្យ​វេជ្ជបណ្ឌិត ជាន សុផល ប្រធាន​ផ្នែក​ជំងឺ​ឈាម​កុមារ នៃ មន្ទីរពេទ្យ​កុមារ​ជាតិ​បាន ពន្យល់​ថា​ជំងឺ Thalassemia ជា​ជំងឺ​គ្រាប់​ឈាម​ក្រហម​ពី​កំណើត ឬ​ហៅ​ម្យ៉ាង​ទៀត​ថា ជា​ជំងឺ​តំណពូជ​ពី​ឪពុក ឬ​ម្តាយ ឬ​អាច​ទាំង​ម្តាយ​ទាំង​ឪពុក​ដែល​មាន​ជំងឺ​នេះ រួច​បន្ត​ទៅ​កូន ដែល​ធ្វើ​ឲ្យ​រាងកាយ​មាន​អេម៉ូក្លូប៊ីន​តិច​ជាង​ធម្មតា មិន​អាច​ដឹក​ជញ្ជូន​អុកស៊ីសែន​ទៅ​ចិញ្ចឹម​រាងកាយ​បាន។

លោក​សាស្ត្រាចារ្យ​វេជ្ជបណ្ឌិត​បាន​បន្ត​ថា ជំងឺ Thalassemia ស្ថិត​នៅ​លើ​ក្រូម៉ូសូម​របស់​ម្តាយ​ឪពុក​ដែល​បង្ក​កំណើត​ផ្តល់​ទៅ​កូន បើ​ទាំង​២នាក់ (ឪពុក និ​ងម្តាយ) មាន​ជំងឺ Thalassemia នោះ​កូន​នឹង​មាន​ឱកាស​កើត​ជំងឺ​នេះ​ដែរ។ ផ្ទុយ​ទៅ​វិញ បើ​ក្នុង​ចំណោម ២នាក់ (ម្តាយ និងឪពុក) មាន​តែ​ម្នាក់​មាន​ផ្ទុក​ជំងឺ Thalassemia នេះ នោះ​កូន​នឹង​មាន​ឱកាស​ឆ្លង​ជំងឺ​នេះ ៥០% តែ​

babyHuginDad.jpg

ក្រៅ​ពី​ស្លេកស្លាំង ក្មេង​ដែល​មា​នជំងឺ Thalassemiaអាច​មាន​រោគ​សញ្ញា​ផ្សេង​ទៀត ដូច​ជា​អស់​កម្លាំង
ខ្សោយ ស្បែក​លឿង លូតលាស់​យឺត បាត់បង់​ចំណង់​អាហារ។ លោក​វេជ្ជបណ្ដិត​ថា កូន​ដែល​កើត​មក​មាន​ជំងឺ Thalassemia ព្យាបាល​មិន​ជា​នោះ​ទេ។

ដោយឡែក​អំឡុង​ពេល​ពពោះ​វិញ យើង​អាច​ដឹង​ថា កូន​ក្នុង​ផ្ទៃ​មាន​ជំងឺ Thalassemia នេះ ឬ​អត់ ដោយ​ការ​បូម​ទឹកភ្លោះ​យក​ទៅ​ពិនិត្យ នៅ​ក្នុង​អំឡុង​ត្រីមាសទី ១២-១៥ សប្តាហ៍។ បើ​សិន​ជាពិ​និត្យ​ឃើញថា កូន​ក្នុង​ផ្ទៃ​កើត​ជំងឺ Thalassemia ក្នុង​កម្រិត​ធ្ងន់ នោះ​ក្រុម​គ្រូពេទ្យ​មិន​ឲ្យ​ឪពុកម្តាយ​បន្ត​ទុក​កូន​នោះ​ក្នុង​ផ្ទៃ​នោះ​ទេ ព្រោះ​ពេល​កូន​កើត​មក​ឈឺ​វេទនាណាស់ ត្រូវការ​ព្យាបាល ១ ជីវិត ហើយ​ចំណាយ​ថវិកា​ក៏​ច្រើន។

 

ប្រសិនបើម៉ាក់បារម្ភថា កូនអាចខ្វះជាតិដែក ម៉ាក់​ៗ​ គួរ​តែ​នាំ​កូន​ទៅ​ពិគ្រោះ​ជា​មួយនឹង​គ្រូពេទ្យ​ជំនាញ ឬអាចចុចលីងខាងក្រោមនេះ ដើម្បីវាស់កម្រិតជាតិដែកកូនបណ្តោះអាសន្ន៕

https://konchhlatclub.com.kh/km/ida

 

 

អត្ថប្រយោជន៏ចូលរួមកូនឆ្លាតក្លឹប​

  • វិធីសាស្រ្ត និងគន្លឹះផ្សេងៗតាមដំណាក់កាលនិមួយៗ សម្រាប់ដំណើរភាពជាអ្នកម្តាយ​

  • កាដូអនុស្សាវរីយ៍ និងសៀវភៅអប់រំសម្រាប់អ្នកម្តាយពពោះ និងអ្នកម្តាយដែលមានកូនគ្រប់ ២ឆ្នាំ​

  • ការពិគ្រោះជាមួយអ្នកប្រឹក្សាយោបល់ពីកូនឆ្លាតក្លឹប​
Careline Footer

ចង់ដឹងបន្ថែមអំពីកូនឆ្លាតក្លឹប? ទាក់ទងមកឥលូវនេះតាមប្រព័ន្ធទំនាក់ទំនងខាងក្រោម

អត្ថបទពិសេស

ស្វែងយល់ពីគន្លឹះបន្ថែមទៀតពីប្រធានបទកុមារ

x