mom worried kid

SHARE

កុមារខ្វះជាតិដែកអាចមានបញ្ហាស្មារតីគួរប្រញាប់បំពេញឡើងវិញ

កង្វះ​ជាតិ​ដែក​​អាច​ធ្វើ​ឱ្យ​កុមារ​ប្រឈម​នឹង​​បញ្ហា​លូតលាស់​របស់​រាង​កាយ និង​បញ្ញា​ស្មារតី ហើយ​អាច​ធ្វើ​ឲ្យ​កុមារ​មាន​ជំងឺ​ស្លេក​ស្លាំង​ទៀត​ផង​។ ​ជំងឺ​ស្លេក​ស្លាំង​ដោយ​សារ​ខ្វះ​ជាតិ​ដែក ជា​បញ្ហា​មួយ​ដែល​ឧស្សាហ៍​ជួប​ប្រទះ​លើ​កុមារ​ ដោយ​សារ​តែ​ពួក​គេ​មិន​បាន​ទទួល​ជាតិ​ដែក​គ្រប់​គ្រាន់​ពី​របប​អាហារ​។

តើ​ជាតិ​ដែក​​មាន​សារសំខាន់​បែប​ណា​ចំពោះ​កុមារ?

​ជាតិ​ដែក​ជួយ​ដឹក​នាំ​អុកស៊ីសែន​ពី​សួត​ទៅ​កាន់​សរីរាង្គ​ផ្សេង​ទៀត​នៃ​រាង​កាយ និង​ជួយ​សាច់​ដុំ​រក្សា​ទុក និង​ប្រើ​ប្រាស់​អុកស៊ីសែន​ផង​ដែរ​។​ បើ​សិន​ជា​កុមារ​មាន​របប​អាហារ​មិន​មាន​ជាតិ​ដែក​គ្រប់គ្រាន់​ នោះ​ពួក​គេ​នឹង​អាច​វិវត្ត​ទៅ​ជា​មាន​បញ្ហា​ខ្វះ​ជាតិ​ដែក​។

បញ្ហា​ខ្វះ​ជាតិ​ដែក​លើ​កុមារ គឺ​ជា​បញ្ហា​ទូ​ទៅ​មួយ​ដែល​ឧស្សាហ៍​កើត​មាន​លើ​កុមារ​។ បញ្ហា​ខ្វះ​ជាតិ​ដែក​អាច​មាន​កម្រិត​ផ្សេងៗ​គ្នា​​ដោយ​ចាប់​តាំង​ពី​កម្រិត​ស្រាល ដល់​កម្រិត​ខ្វះ​ជាតិ​ដែក​បណ្ដាល​ឲ្យ​មាន​ជំងឺ​ស្លេក​ស្លាំង​។ ជំងឺ​ស្លេកស្លាំង​ដោយ​ខ្វះ​ជាតិ​ដែក គឺ​ជា​បញ្ហា​សុខភាព​មួយ​ដែល​ឈាម​មិន​មាន​កោសិកា​ឈាម​ក្រហម​គ្រប់​គ្រាន់​។ ការ​មិន​យក​ចិត្ត​ទុក​ដាក់​ព្យាបាល​បញ្ហា​ខ្វះ​ជាតិ​ដែក​លើ​កុមារ នឹង​ធ្វើ​ឲ្យ​កុមារ​ប្រឈម​នឹង​បញ្ហា​លូត​លាស់​ផ្នែក​រាង​កាយ និង​បញ្ញា​ស្មារតី​។

កុមារ​ប្រភេទ​ណា​ងាយ​ប្រឈម​បញ្ហា​ខ្វះ​ជាតិ​ដែក?​

​ទារក និង​កុមារ​ដែល​មាន​ហានិភ័យ​​ខ្ពង់​នឹង​បញ្ហា​ខ្វះ​ជាតិ​ដែក​​រួម​មាន​៖

  • ​ទារក​កើត​មិន​គ្រប់​ខែ ឬ​មាន​ទម្ងន់​មិន​ត្រូវ​ស្តង់ដារ​

  • ក្មេង​ដែល​ផឹក​ទឹក​ដោះ​គោ ឬទឹក​ដោះ​ពពែ​មុន​អាយុ​១​ឆ្នាំ

  • ទារក​បំបៅ​ដោះ​ដែល​មិន​បាន​ទទួល​អាហារ​បន្ថែម​ក្រៅ​ក្រោយ​អាយុ​ ៦ខែ

  • ទារក​ដែល​បៅ​ទឹកដោះគោម្សៅ​មិន​មាន​បន្ថែម​ជាតិ​ដែក​

  • កុមារ​​មាន​បញ្ហា​សុខភាព​រ៉ាំរ៉ៃ ដូចជា​ការ​ឆ្លង​មេរោគ​រ៉ាំរ៉ៃ

  • ​កុមារ​ដែល​មិន​ព្រម​​ញ៉ាំ​អាហារ​​​មាន​ជាតិ​ដែក​

  • កុមារ​ធាត់​លើស​ទម្ងន់​

babyAndMomFlying.jpg

ដូច​គ្នា​ដែរ ក្មេង​ស្រី​វ័យ​ជំទង់​ ក៏​ប្រឈម​នឹង​បញ្ហា​ខ្វះ​ជាតិ​ដែក​ដែរ ដោយសារ​រាង​កាយ​បាត់​បង់​ឈាម​ច្រើន​នៅ​ពេល​មក​រដូវ​ម្ដងៗ​។

ជាទូទៅ​រោគ​សញ្ញា​ខ្វះ​ជាតិ​ដែក​មាន​ដូច​ជា​ស្លេកស្លាំង អស់កម្លាំង ហត់ ខ្សោយ​ មាន​បញ្ហា​អាកប្បកិរិយា និង​ងាយ​ឆ្លង​មេរោគ​ជា​ដើម​។ បើ​សិន​ជា​កូន​មាន​ចេញ​រោគសញ្ញា​គួរ​ឲ្យ​សង្ស័យ​ទាំង​នេះ​ ប៉ា​ម៉ាក់​គួរ​នាំ​កូន​ទៅ​ជួប​ជាមួយ​គ្រូពេទ្យ​។

ប្រសិនបើម៉ាក់បារម្ភថា កូនអាចខ្វះជាតិដែក ម៉ាក់​ៗ​ គួរ​តែ​នាំ​កូន​ទៅ​ពិគ្រោះ​ជា​មួយនឹង​គ្រូពេទ្យ​ជំនាញ ឬអាចចុចលីងខាងក្រោមនេះ ដើម្បីវាស់កម្រិតជាតិដែកកូនបណ្តោះអាសន្ន៕

https://konchhlatclub.com.kh/km/ida?utm_source=Online+IDA+Questionnaire+QR&utm_medium=Hello+Krupet&utm_campaign=IDA

 

 

អត្ថប្រយោជន៏ចូលរួមកូនឆ្លាតក្លឹប​

  • វិធីសាស្រ្ត និងគន្លឹះផ្សេងៗតាមដំណាក់កាលនិមួយៗ សម្រាប់ដំណើរភាពជាអ្នកម្តាយ​

  • កាដូអនុស្សាវរីយ៍ និងសៀវភៅអប់រំសម្រាប់អ្នកម្តាយពពោះ និងអ្នកម្តាយដែលមានកូនគ្រប់ ២ឆ្នាំ​

  • ការពិគ្រោះជាមួយអ្នកប្រឹក្សាយោបល់ពីកូនឆ្លាតក្លឹប​
Careline Footer

ចង់ដឹងបន្ថែមអំពីកូនឆ្លាតក្លឹប? ទាក់ទងមកឥលូវនេះតាមប្រព័ន្ធទំនាក់ទំនងខាងក្រោម

អត្ថបទពិសេស

ស្វែងយល់ពីគន្លឹះបន្ថែមទៀតពីប្រធានបទកុមារ

x