Hands showing severe  Anemia due to blood loss comparing to  pink color skin in normal healthy individu

SHARE

រោគសញ្ញានៃជំងឺស្លេកស្លាំងដោយខ្វះជាតិដែក

ជំងឺ​​ស្លេក​​ស្លាំងដោយសារខ្វះ​​ជាតិ​ដែក​ ជា​​ជំងឺឧស្សាហ៍​កើត​មាន​បំផុតមួយ​​ក្នុង​​ចំណោមជំងឺស្លេកស្លាំង​ទាំងអស់​។ វា​​ជា​​ជំងឺ​​មួយ​​ប្រភេទ​ ​​បណ្តាល​​មក​​ពី​​កង្វះ​​កោ​សិ​កា​​គ្រាប់​​ឈាម​​ក្រហមដែល​​ជា​​អ្នក​​នាំ​​អុក​​ស៊ី​សែន​​ទៅ​​កាន់​​កោ​សិកា​ទាំង​អស់​​ក្នុង​​រាង​​កាយ។

ដូចឈ្មោះ​របស់​ជំងឺ​ដែរ ជំងឺ​ស្លេក​ស្លាំង​ប្រភេទ​នេះ​ បណ្តាល​មក​ពី​កង្វះ​ជាតិដែក​។ ពេល​ក្នុង​ខ្លួន​ខ្វះ​ជាតិ​ដែក ​នឹង​មិន​អាច​ផលិត​សមាស​ធាតុ​ម្យ៉ាង​នៅ​ក្នុង​គ្រាប់​ឈាម​ក្រហម ដែល​​​ជា​អ្នក​​​ដឹក​​អុក​ស៊ី​ហ្សែន​មាន​ឈ្មោះ​ថា អេម៉ូ​ក្លូ​ប៊ីន។ ជា​លទ្ធ​ផល​ រាងកាយ​យើង​នឹង​អស់​កម្លាំង ​ពិបាក​ដក​​ដង្ហើម។

យើង​អាច​បង្គ្រប់​ជាតិដែក​ក្នុង​ខ្លួនបាន តាម​រយៈ​អាហារ ឬ​ថ្នាំ​បំប៉ន។ ពេល​ខ្លះ​ ចាំ​បាច់​ត្រូវ​ធ្វើ​តេស្ត​ពិនិត្យ និង​ព្យាបាល​ជំងឺ​ស្លេក​ស្លាំងដោយសារ​ខ្វះ​ជាតិដែកនេះ ​ពិសេស​បើពេទ្យ​សង្ស័យ​ថា មាន​ហូរ​ឈាម​នៅ​សរីរាង្គ​ខាង​ក្នុង។

រោគ​សញ្ញា​​ជំងឺស្លេកស្លាំង​ដោយ​សារ​ខ្វះ​ជាតិ​ដែក​​ មាន​ដូច​ជា៖

– អស់​កម្លាំង​ខ្លាំង​
– ខ្សោយ​
– ស្លេក​ស្លាំង
– ឈឺ​ទ្រូង​ បេះដូង​ដើរ​លឿន​ ឬ​ហត់​
– ឈឺ​ក្បាល​ វិល​មុខ​ ឬ​ធេង​ធោង​
– ត្រជាក់​ចុង​ដៃ​ចុង​ជើង​
– រលាក​ ឬឈឺ​អណ្ដាត​
– ក្រចក​ផុយ​
– មាន​អារម្មណ៍​ឃា្លន ​​តែអាហារ​គ្មាន​​ជាតិ​​
– មិន​ឃ្លាន​អាហារ​​ ​ពិសេស​ចំពោះ​ក្មេង និង​ទារក​មាន​ជំងឺ​កង្វះ​ជាតិ​ដែក។

បើ​យើង ឬ​កូន​មាន​រោគ​សញ្ញា​ ​សង្ស័យ​​មាន​ជំងឺ​ស្លេក​ស្លាំង​ដោយ​សារ​ខ្វះ​​ជាតិ​ដែក​ ​គួរ​ទៅ​ជួប​ពេទ្យ​។​ ជំងឺ​ស្លេក​ស្លាំង​ដោយ​សារខ្វះ​ជាតិ​ដែក មិន​មែន​ជា​ជំងឺអាច​ធ្វើ​រោគ​វិនិច្ឆ័យ​ដោយ​ខ្លួន​ឯង​បាន​នោះ​ឡើយ។​ ហេតុនេះ ​​ទៅ​ពិគ្រោះ​ជា​មួយ​គ្រូ​ពេទ្យ​ គឺ​ប្រសើរ​ជាង​ញ៉ាំ​ថ្នាំ​ជាតិ​ដែក​ដោយ​ខ្លួន​ឯង​ ព្រោះថាអាច​បង្ក​ទៅ​ជា​​បញ្ហាលើសជាតិដែក​ទៅវិញ ហើយ​ការ​លើស​ជាតិ​ដែក​នឹង​​ធ្វើ​ឲ្យ​ខូច​ថ្លើម​ រួម​ជាមួយ​​បញ្ហា​ដទៃ​ទៀត​។​

pinchingFingers.jpg

ជ្រើស​រើស​អាហារ​ដែល​សម្បូរ​ដោយ​ជាតិ​ដែក​៖

  • សាច់​ក្រហម​

  • សាច់​ជ្រូក​ និង​បក្សី​

  • គ្រឿង​សមុទ្រ​

  • សណ្ដែក​

  • បន្លែ​បៃតង​ក្រមៅ

  • ​ស្ពៃ

  • ផ្លែ​ឈើ​ក្រៀម​

  • ដំ​ណាប់​ទំពាំង​បាយ​ជូរ​​

  • គ្រាប់ធញ្ញ​ជាតិ​

  • នំ​បុ័ង​ ប៉ា​ស្ដា​

  • សណ្ដែក​បា​រាំង​។

 

ប្រសិនបើម៉ាក់បារម្ភថា កូនអាចខ្វះជាតិដែក ម៉ាក់​ៗ​ គួរ​តែ​នាំ​កូន​ទៅ​ពិគ្រោះ​ជា​មួយនឹង​គ្រូពេទ្យ​ជំនាញ ឬអាចចុចលីងខាងក្រោមនេះ ដើម្បីវាស់កម្រិតជាតិដែកកូនបណ្តោះអាសន្ន៖

https://konchhlatclub.com.kh/km/ida?utm_source=Online+IDA+Questionnaire+QR&utm_medium=Hello+Krupet&utm_campaign=IDA

 

 

អត្ថប្រយោជន៏ចូលរួមកូនឆ្លាតក្លឹប​

  • វិធីសាស្រ្ត និងគន្លឹះផ្សេងៗតាមដំណាក់កាលនិមួយៗ សម្រាប់ដំណើរភាពជាអ្នកម្តាយ​

  • កាដូអនុស្សាវរីយ៍ និងសៀវភៅអប់រំសម្រាប់អ្នកម្តាយពពោះ និងអ្នកម្តាយដែលមានកូនគ្រប់ ២ឆ្នាំ​

  • ការពិគ្រោះជាមួយអ្នកប្រឹក្សាយោបល់ពីកូនឆ្លាតក្លឹប​
Careline Footer

ចង់ដឹងបន្ថែមអំពីកូនឆ្លាតក្លឹប? ទាក់ទងមកឥលូវនេះតាមប្រព័ន្ធទំនាក់ទំនងខាងក្រោម

អត្ថបទពិសេស

ស្វែងយល់ពីគន្លឹះបន្ថែមទៀតពីប្រធានបទកុមារ

x