រាកជារឿងធម្មតាចំពោះកូនតូចៗ គ្មានអ្វីត្រូវព្រួយបារម្ភឡើយ។ ទោះយ៉ាងណាក៏ដោយអ្នកគួរតែទៅយកកូនទៅជួបគ្រូពេទ្យពិនិត្យមើលជំងឺរាករូសជាប្រចាំដើម្បីស្វែងរកពីមូលហេតុនិងការណែនាំពីវិធីព្យាបាលឲ្យបានត្រឹមត្រូវ។
សូមចាប់អារម្មណ៍មកមើលរោគសញ្ញាខ្លះនៃជំងឺរាកមួយចំនួនចំពោះកូនតូចដែលទើបចេះដើរតេះតះ អំពីមូលហេតុដែលអាចកើតមាន និងវិធីព្យាបាល៖
រោគសញ្ញានៃជំងឺរាករូសចំពោះកូនតូច
រោគសញ្ញាបញ្ជាក់ច្បាស់បំផុតនៃជំងឺរាកលើកូនតូចគឺរាកដោយខ្លួនឯង។ អ្នកម្ដាយដឹងថាអ្វីដែលជារឿងធម្មតារបស់កូនអ្នកហើយ តែប្រសិនបើរឿងនេះផ្លាស់ប្តូរភ្លាមៗ - កាន់តែញឹកញាប់និងមិនអាចកំណត់បាន អ្នកនឹងចាំផ្ដើមចង់ណាត់ជួបគ្រូពេទ្យ។
ជំងឺរាកអាចបណ្តាលឱ្យកុមារខ្សោះជាតិទឹកយ៉ាងឆាប់រហ័សដែលអាចបង្កគ្រោះថ្នាក់។
រោគសញ្ញានៃជំងឺនេះរួមមាន៖
•ភ្នែកស្រវាំង
•មាត់ស្ងួត
•មិនផលិតទឹកភ្នែក
•នោមតិចជាញឹកញាប់ (ពិនិត្យរកមើលកន្សែងសើម)
•ទឹកនោមឡើងពណ៌ស្រអាប់
រោគសញ្ញាធ្ងន់ធ្ងរនៃជំងឺរាក
ប្រសិនបើកូនរបស់អ្នកខ្សោះជាតិទឹកឬកំពុងបង្ហាញរោគសញ្ញាណាមួយខាងក្រោមនេះអ្នកគួរតែទៅជួបគ្រូពេទ្យជាបន្ទាន់៖
· បន្តរាកដល់មានសភាពធ្ងន់ធ្ងរ
តើអ្វីបណ្តាលឲ្យកូនតូចរាក?
រឿងផ្សេងៗគ្នាជាច្រើនដែលអាចបណ្តាលឱ្យកូនអ្នករាករូសដូច្នេះវាជាកត្តាសំខាន់ដែលត្រូវប្រាប់ដល់គ្រូពេទ្យពីមូលហេតុ។ មូលហេតុដែលអាចកើតមានរួមមាន៖
•ដំបៅក្រពះដែលបណ្តាលមកពីមេរោគឬបាក់តេរី
•ជំងឺរ៉ាំរ៉ៃមួយហៅថា រាកចំពោះកុមារតូចៗ
•ការឆ្លងមេរោគក្នុងត្រចៀក
•ការឆ្លងមេរោគប៉ារ៉ាស៊ីត
•ការប្រើប្រាស់អង់ទីប៊ីយ៉ូទិក
•ទទួលទានទឹកផ្លែឈើច្រើនពេក (បណ្ឌិត្យសភាកុមារអាមេរិកណែនាំមិនឱ្យលើសពី ៤ ទៅ ៦ អោន (116-170 មីលីលីត្រ) នៃទឹកផ្លែឈើក្នុងមួយថ្ងៃសម្រាប់កូនតូចទើបនឹងកើត)
•មិនស៊ាំជាមួយចំណីអាហារ ឬអាឡែរហ្សុី - សូមប្រយ័ត្នជានិច្ចនៅពេលកូនតូចរបស់អ្នកសាកល្បងញាំអាហារថ្មី
វិធីព្យាបាលជំងឺរាកលើកូនតូចៗ
គ្រូពេទ្យរបស់អ្នកនឹងណែនាំអំពីការព្យាបាលជំងឺរាកល្អបំផុតលើកូនតូចអាស្រ័យលើករណីរបស់ជំងឺ ប៉ុន្តែនេះគឺជាការផ្តល់យោបល់មួយចំនួនដែលអ្នកអាចអនុវត្តនៅផ្ទះបាន៖
•ផ្តល់ឲ្យកូននូវអាហារតាមធម្មតារបស់ពួកគាត់ (ត្រូវប្រាកដថារបបអាហារមានតុល្យភាពនិងមានសុខភាពល្អ) ។ អាហារដូចជា ចេក នំប៉័ង អង្ករ ដំឡូងនិងអាហារដែលធ្វើ់ពីម្សៅផ្សេងៗអាចជួយបាន.
•ត្រូវប្រាកដថាកូនរបស់អ្នកផឹកទឹកគ្រប់គ្រាន់ដើម្បីបង្ការការខ្វះជាតិទឹក កូនទើបនឹងកើតអាចទទួលបានជាតិទឹកមកតាមរយៈការបៅទឹកដោះម្ដាយឬទឹកដោះគោធម្មតា។
•ជៀសវាងជាតិស្ករទឹកផ្លែឈើភេសជ្ជៈដែលមានជាតិហ្គាសនិងបង្អែមដែលមានជាតិផ្អែម។
•កុំឲ្យកូនតូចផឹកថ្នាំប្រឆាំងនឹងជំងឺរាកដែលមិនបានចេញវេជ្ជបញ្ជាពីគ្រូពេទ្យទៅឱ្យពួកគាត់។
•បើកូនរបស់អ្នកនៅតែគេងដាក់កន្សែង សូមប្រាកដថាអ្នកបានផ្លាស់ប្តូរកន្សែងភ្លាមៗនៅពេលដែលប្រឡាក់។ ប្រើទឹកធម្មតាឬសាប៊ូស្រាលដើម្បីសម្អាតតំបន់នោះហើយលាបក្រែមឪ្យកូនដើម្បីជួយការពាររលាក។
វិធីបញ្ឈប់ការរាកចំពោះកូនតូច
អាស្រ័យលើមូលហេតុជំងឺរាគរបស់កូនអ្នកប្រហែលជាមិនអាចការពារបានទេ។ ទោះយ៉ាងណាក៏ដោយការអនុវត្តអនាម័យល្អ (លាងដៃឱ្យបានញឹកញាប់និងត្រឹមត្រូវជាមួយសាប៊ូនិងទឹកក្តៅ) អាចជួយបញ្ឈប់មេរោគខ្លះដែលបណ្តាលឱ្យរាគមិនរីករាលដាល។
កូនដែលមានជំងឺរាកគួរនៅឲ្យឆ្ងាយពីក្មេងដទៃទៀតយ៉ាងតិច ៤៨ ម៉ោងបន្ទាប់ពីរោគសញ្ញារបស់ពួកគាត់ប្រសើរឡើង។
Source:
https://www.apta-advice.com/toddler/health/diarrhea-in-toddlers/
អត្ថប្រយោជន៏ចូលរួមកូនឆ្លាតក្លឹប
ស្វែងយល់ពីគន្លឹះបន្ថែមទៀតពីប្រធានបទកុមារ