ទារក 

កុមារ

 

 

SHARE

DHA ជាអ្វី ហើយហេតុអ្វីកុមារត្រូវការ?

មិន​ថា​ម៉ាក់ៗ​ថ្មី​ថ្មោង ឬ​ម៉ាក់ៗ​ធ្លាប់​មាន​បទ​ពិសោធថែ​ទាំង​កូន​ទេ ច្បាស់​ជា​ធ្លាប់​ឮ​ពាក្យ DHA ក្នុង​ពេល​ផ្សាយ​ពាណិជ្ជកម្ម​ណា​មួយ​មិន​ខាន ប៉ុន្តែ​មាន​ស្គាល់​សារធាតុ​នេះ​ច្បាស់​អត់? ដឹង​ថា​មាន​ផល​ប្រយោជន៍​ខ្លាំង​ប៉ុនណាសម្រាប់​អូនៗ​អត់? បើ​មិន​ទាន់​ដឹង​ច្បាស់ “Hello គ្រូពេទ្យ” នឹង​លម្អិត​ពាក់​ព័ន្ធ​ប្រយោជន៍​សារធាតុ DHA ជួយ​វិវដ្ត​ភាព​ឆ្លាត​វ័័យ​សម្រាប់​អូនៗ​ពេល​នេះ​តែ​ម្តង។

១- DHA ជា​អ្វី?

DHA ជាពាក្យ​កាត់នៃ​អាស៊ីដ Docosahexaenoic ពេល​ខ្លះ​ត្រូវ​គេ​សំដៅ​ទៅ​លើ​អាហារ​បំប៉ន​ខួរ​ក្បាល​ក្មេងៗ។ អាស៊ីដ​ខ្លាញ់​ល្អ​ប្រភេទ​នេះ ​អាច​ជួយ​ពង្រឹង​សមត្ថ​ភាព​ខួរ​ក្បាល​បាន​ដល់​ទៅ ៦០% និង​ជួយ​ទ្រទ្រង់​គ្រប់​ប្រព័ន្ធ​ប្រសាទ​ក្នុង​រាង​កាយ ពិសេសអាស៊ីដ DHA ជា​សមាស​ធាតុ​រចនាសម្ព័ន្ធ​ដ៏សំខាន់​នៃ​ជាលិកា​ខួរក្បាល។

ការសិក្សា​រក​ឃើញ​ថា អាស៊ីដ​ខ្លាញ់នៃ​ជា​សមាភាព​នៃ​អាស៊ីដ​ខ្លាញ់​អូមេហ្គា ៣ មួយ​នេះ ជះ​ឥទ្ធិពល​យ៉ាង​ធំធេង​ទៅ​លើ​ការ​វិវត្ដ​ខួរ​ក្បាល​របស់​ក្មេងៗ​តូចៗ ជួយ​ពង្រឹង​ឥរិយាបថ ក៏​ដូច​ជា​សកម្មភាព​ផ្សេងៗ​របស់​ក្មេ​ងក្នុង​សង្គម​ផងដែរ។

babyDoctorWithGreenCrossedHat.jpg

២- អត្ថប្រយោជន៍ DHA

អ្នក​ស្រាវ​ជ្រាវ​ពី​សាកល​វិទ្យាល័យ Cincinnati បាន​​ស្រាវ​ជ្រាវ​បង្ហាញ​ពី​ប្រសិទ្ធ​ភាព​របស់ DHA លើ​សកម្ម​ភាព​ខួរ​ក្បាល​របស់​មនុស្ស។ ក្មេង​ប្រុស​អាយុ ៩​ ឆ្នាំ ចំនួន ២២​នាក់ មាន​សុខភាព​ល្អ​ ត្រូវ​បាន​ជ្រើសរើស​ដោយ​ចៃដន្យ ឲ្យ​លេប​ប្រេង​ពោត​ជា Placebo (គ្រាប់​ថ្នាំ​ដែល​គ្មាន​ជាតិ​ថ្នាំ​ដើម្បី​ព្យាបាល ប្រើក្នុង​ការ​សិក្សា​បែប​វិទ្យាសាស្ត្រ) កម្រិត ៤០០​ មិល្លីក្រាមនៃ​អាហារ​បំប៉ន DHA ឬ ១២០០​មិល្លីក្រាម កម្រិត DHA ក្នុង​មួយ​ថ្ងៃ ដោយ​ឲ្យ​ប្រើ​ប្រាស់​រយៈពេល ៨ សប្ដាហ៍។

ក្រោយ​ទទួល​បាន​ថ្នាំ​បំប៉ន DHA ទាំង​នោះ ក្មេងៗ ត្រូវ​គេ​ស្នើ​ឲ្យ​ធ្វើ​តេស្ត​ពី​កម្រិត​យក​ចិត្ត​ទុក​ដាក់ ដោយ​ជា​លទ្ធ​ផល អ្នក​ស្រាវ​ជ្រាវ​រក​ឃើញ​ថា ថ្នាំ DHA បាន​បង្កើន​ចំនួន​គ្រាប់​ឈាម​ក្រហម។ បរិមាណ​នៃ DHA មិន​មាន​ផល​ប៉ះ​ពាល់​ដល់​គុណ​ភាព​កិច្ចការ​ផ្សេងៗ​ក្មេងៗ​នោះ​ទេ ថែ​ទាំង​ជួយ​ដល់​សកកម្ម​ភាព​ខួរ​ក្បាល តាម​រយៈ​ការ​​ញ៉ាំ DHA ជា​រៀង​រាល់​ថ្ងៃ​ទៀត​ផង។

DHA អាច​ជួយ​រំញោច​ដល់​សកម្មភាព​ក្នុង​ខួរ​ក្បាល ជា​ភាសា​បច្ចេកទេស Dorso-lateral prefrontal cortex ដែល​មាន​តួនាទី​យ៉ាង​សំខាន់​លើ​ការ​គ្រប់​គ្រង​ផែន​ការ​អ្វី​មួយ​ក្នុង​ខួរ​ក្បាល (Motor Planning) និង​មុខ​ងារ​បញ្ញា។ លើស​ពី​នេះ បើ​កម្រិត DHA ក្នុង​ខួរ​ក្បាល​ទាប អាច​រាំង​ស្ទះ​ដល់​សកម្ម​ភាព​ខួរ​ក្បាល​បាន។

ប្រសិនបើម៉ាក់បារម្ភថា កូនអាចខ្វះជាតិដែក ម៉ាក់​ៗ​ គួរ​តែ​នាំ​កូន​ទៅ​ពិគ្រោះ​ជា​មួយនឹង​គ្រូពេទ្យ​ជំនាញ ឬអាចចុចលីងខាងក្រោមនេះ ដើម្បីវាស់កម្រិតជាតិដែកកូនបណ្តោះអាសន្ន៖

https://konchhlatclub.com.kh/km/ida?utm_source=Online+IDA+Questionnaire+QR&utm_medium=Hello+Krupet&utm_campaign=IDA

 

 

អត្ថប្រយោជន៏ចូលរួមកូនឆ្លាតក្លឹប​

  • វិធីសាស្រ្ត និងគន្លឹះផ្សេងៗតាមដំណាក់កាលនិមួយៗ សម្រាប់ដំណើរភាពជាអ្នកម្តាយ​

  • កាដូអនុស្សាវរីយ៍ និងសៀវភៅអប់រំសម្រាប់អ្នកម្តាយពពោះ និងអ្នកម្តាយដែលមានកូនគ្រប់ ២ឆ្នាំ​

  • ការពិគ្រោះជាមួយអ្នកប្រឹក្សាយោបល់ពីកូនឆ្លាតក្លឹប​
Careline Footer

ចង់ដឹងបន្ថែមអំពីកូនឆ្លាតក្លឹប? ទាក់ទងមកឥលូវនេះតាមប្រព័ន្ធទំនាក់ទំនងខាងក្រោម

អត្ថបទពិសេស

ស្វែងយល់ពីគន្លឹះបន្ថែមទៀតពីប្រធានបទកុមារ

x