កុមារខ្វះជាតិដែក អាចមានការលូតលាស់ខួរក្បាលយឺតយ៉ាវ
បញ្ហាខ្វះជាតិដែកលើកុមារអាយុក្រោម ២ឆ្នាំធ្វើឲ្យប៉ះពាល់ជាខ្លាំងដល់ការអភិវឌ្ឍខួរក្បាល ពោលគឺធ្វើឱ្យការលូតលាស់ខួរក្បាលមានការយឺតយ៉ាវ។ មិនត្រឹមតែប៉ុណ្ណោះ អង្គការសុខភាពពិភពលោកលើកឡើងថា ការតាមដានដឹងថាស្រ្តីពពោះ និងកុមារតូចមានបញ្ហាខ្វះជាតិដែកគឺជារឿងសំខាន់។ បើតាមអង្គការសុខភាពពិភពលោកដដែល បញ្ហានេះនឹងបង្កជាផលអវិជ្ជមានដល់កុមារនៅពេលធំឡើង ដូចជាជួបបញ្ហារៀនមិនសូវបានល្អជាដើម។
ដូចគ្នាដែរ ការអភិវឌ្ឍខួរក្បាលរបស់កុមារក៏រងផលប៉ះពាល់ដែរ បើសិនជាម្ដាយពេលពពោះនៅត្រីមាសទី៣ ជួបបញ្ហាខ្វះជាតិដែក។ ការពិនិត្យសុខភាពពេលពពោះ ដើម្បីបានដឹងថាខ្លួនមានបញ្ហាខ្វះជាតិដែកឬយ៉ាងណា គឺជារឿងចាំបាច់ដើម្បីជួយឲ្យកូនក្នុងផ្ទៃចៀសផុតពីផលវិបាកនានាពីបញ្ហាខ្វះជាតិដែក។
ទំនាក់ទំនងរវាងជាតិដែក និងខួរក្បាលកុមារ
ការសិក្សានាពេលថ្មីៗនេះបានរកឃើញថាស្រ្តីកំពុងពពោះដែលមានជាតិដែកគ្រប់គ្រាន់ ជួយឲ្យកូនក្នុងផ្ទៃមានការលូតលាស់ខួរក្បាលបានល្អ ហើយក្មេងដែលកើតពីម្ដាយមានបញ្ហាស្លេកស្លាំងដោយខ្វះជាតិដែកពេលកំពុងពពោះវិញ គឺប្រឈមនឹងបញ្ហាអភិវឌ្ឍផ្នែកប្រព័ន្ធប្រសាទ។
ជាតិដែកត្រូវបានគេរកឃើញថាមានសារសំខាន់សម្រាប់ដំណើរការកោសិកា និងសរីរាង្គផ្សេងទៀត និងសំខាន់បំផុតសម្រាប់ការលូតលាស់ខួរក្បាល ក្នុងដំណាក់កាលមូលដ្ឋានគ្រឹះនៃការផលិតសម្បកណឺរ៉ូន និងការធ្វើមេតាប៉ូលិសលើថាមពល និងតំណភ្ជាប់ប្រព័ន្ធប្រសាទ។
កង្វះជាតិដែកលើកុមារ ពិសេស ១ ០០០ថ្ងៃដំបូង គិតតាំងពីចាប់កំណើតក្នុងផ្ទៃ នឹងអាចធ្វើឲ្យកុមារមានផលវិបាករយៈពេលវែង ដូចជាជួបបញ្ហាធ្លាក់ចុះបញ្ញាស្មារតី និងបញ្ហាអាកប្បកិរិយា ជាដើម។ បញ្ហាទាំងនេះបើសិនជាកើតលើកុមារ នោះនឹងធ្វើឲ្យពិបាកក្នុងការសិក្សារៀនសូត្រ ឬរៀនសូត្រមិនបានល្អដូចក្មេងដទៃនិងខ្សោយការផ្ចង់អារម្មណ៍ជាដើម។
ការបង្ការបញ្ហាខ្វះជាតិដែក
សម្រាប់ស្រ្តីមានផ្ទៃពោះ និងកុមារតូចជាក្រុមមនុស្សដែលងាយប្រឈមនឹងបញ្ហាខ្វះជាតិដែក ព្រោះថា ក្នុងដំណាក់កាលនេះទាំងស្រ្តីមានផ្ទៃពោះ និងកុមារតូចត្រូវការជាតិដែកខ្ពស់ដើម្បីទ្រទ្រង់ដល់ការលូតលាស់។
ស្រ្តីមានផ្ទៃពោះអាចទទួលបានជាតិដែកតាមរយៈរបបអាហារ និងថ្នាំគ្រាប់ជាតិដែកដែលគ្រូពេទ្យបានណែនាំ។ ការរក្សាជាតិដែកបានត្រឹមត្រឹមត្រូវអំឡុងពេលពពោះ កាត់បន្ថយហានិភ័យផ្សេងៗដែលអាចកើតលើកូនក្នុងផ្ទៃ និងក្រោយសម្រាល។
ប្រសិនបើម៉ាក់បារម្ភថា កូនអាចខ្វះជាតិដែក ម៉ាក់ៗ គួរតែនាំកូនទៅពិគ្រោះជាមួយនឹងគ្រូពេទ្យជំនាញ ឬអាចចុចលីងខាងក្រោមនេះ ដើម្បីវាស់កម្រិតជាតិដែកកូនបណ្តោះអាសន្ន៕
https://konchhlatclub.com.kh/km/ida?utm_source=Online+IDA+Questionnaire+QR&utm_medium=Hello+Krupet&utm_campaign=IDA
អត្ថប្រយោជន៏ចូលរួមកូនឆ្លាតក្លឹប
ស្វែងយល់ពីគន្លឹះបន្ថែមទៀតពីប្រធានបទកុមារ