ទារក 

កុមារ

 

 

Asian child  sitting alone with sad feeling, Concept for bullying, depression stress or frustration

SHARE

កូនខ្វះជាតិដែកយូរ អាច​ប៉ះពាល់ខួរក្បាលខ្លាំងបំផុត

យើង​ដឹង​ហើយ​ថា ក្មេង​ខ្វះ​ជាតិ​ដែក​ធ្វើ​ឲ្យស្លេក​ស្លាំង ដោយសារ​តែ​គ្រាប់​ឈាម​ក្រហម​ធ្លាក់​ចុះ។ បើ​តាម​ការ​លើក​ឡើង​របស់​លោក​សាស្ត្រាចារ្យ​វេជ្ជបណ្ឌិត ជាន សុផល ប្រធាន​ផ្នែក​ជំងឺ​ឈាម​កុមារ នៃ​មន្ទីរពេទ្យ​កុមារ​ជាតិ មិន​ត្រឹម​តែ​ស្លេក​ស្លាំង​ទេ ​ក្មេង​ដែល​ខ្វះ​ជាតិ​ដែក​រយៈពេល​យូរ ក្មេង​មិន​សូវ​មាន​សកម្មភាព​រាង​កាយ ការ​លូត​លាស់​យឺត​ជាង​ក្មេង​ដទៃ ឈឺ​ច្រើន បញ្ញា​ស្មារតី​ថយ​ចុះ។

"យើង​ឃើញ​ថា សកម្មភាព​ក្មេង​ហ្នឹង​មិន​សូវ​រស់​រវើក កូន​ហ្នឹង​មិន​សូវ​រឹង​ប៉ឹង​ល្អ ខ្វះ​ជាតិ​ដែក​យូរ ធ្វើ​ឲ្យ​ការ​វិវត្ត​ខួរក្បាល​ថយ​ចុះ"។ លោក​វេជ្ជបណ្ឌិត​រៀប​រាប់។

គ្រាន់​តែ​ក្មេង​ស្លេក​ស្លាំង ហេតុ​អី​បាន​ប៉ះ​ពាល់​ដល់​ខួរ​ក្បាល? លោក​សាស្ត្រាចារ្យ​វេជ្ជបណ្ឌិត​ឯកទេស​រោគ​កុមារ​រូប​នេះ​បាន​ពន្យល់​ថា ខ្វះ​ជាតិ​ដែក ធ្វើ​ឲ្យ​គ្រាប់​ឈាម​ក្រហម​ធ្លាក់​ចុះ ការ​ដឹក​ជញ្ជូន​អុកស៊ីសែន​ទៅ​ចិញ្ចឹម​ខួរក្បាល​មិន​សូវ​បាន​គ្រប់​គ្រាន់​នោះ​ទេ។ មួយ​វិញ​ទៀត ជាតិ​ដែក មាន​ប្រយោជន៍​សម្រាប់​ការវិវត្ត ការ​លូតលាស់​ប្រព័ន្ធ​ប្រសាទ បើ​ខ្វះ​ជាតិ​ដែក​ធ្វើ​ឲ្យ​ខួរក្បាល​ចោទ​ជា​បញ្ហា។

babyGotHeadacheWithToys.jpg

ស្លេក​ស្លាំង​ជា​ជំងឺ​ខ្វះ​គ្រាប់​ឈាម​ក្រហម ហើយ​ក៏​មាន​ជំងឺ​ជា​ច្រើន​ទៀត​ក៏​ធ្វើ​ឲ្យ​ស្លេក​ស្លាំង​ដែរ។ លោក​វេជ្ជបណ្ឌិត​ថា ​បើសង្ស័យ​កូន​ស្លេក​ស្លាំង​ដោយសារ​ខ្វះ​ជាតិ​ដែក ម៉ាក់ប៉ា​ត្រូវ​ប្រញាប់​នាំ​កូន​ទៅ​ជួប​ពេទ្យ​ជំនាញ​ធ្វើ​រោគ​វិនិច្ឆ័យ ព្រោះ​ការ​ព្យាបាល​ជំងឺ​ស្លេក​ស្លាំង​ដោយ​ខ្វះជាតិ​ដែក​ងាយ​ស្រួល​នោះទេ តែ​ការ​ធ្វើ​រោគ​វិនិច្ឆ័យ​ជា​ការ​លំបាក។

ប្រសិនបើម៉ាក់បារម្ភថា កូនអាចខ្វះជាតិដែក ម៉ាក់​ៗ​ គួរ​តែ​នាំ​កូន​ទៅ​ពិគ្រោះ​ជា​មួយនឹង​គ្រូពេទ្យ​ជំនាញ ឬអាចចុចលីងខាងក្រោមនេះ ដើម្បីវាស់កម្រិតជាតិដែកកូនបណ្តោះអាសន្ន៖https://konchhlatclub.com.kh/km/ida?utm_source=Online+IDA+Questionnaire+QR&utm_medium=Hello+Krupet&utm_campaign=IDA

 

 

អត្ថប្រយោជន៏ចូលរួមកូនឆ្លាតក្លឹប​

  • វិធីសាស្រ្ត និងគន្លឹះផ្សេងៗតាមដំណាក់កាលនិមួយៗ សម្រាប់ដំណើរភាពជាអ្នកម្តាយ​

  • កាដូអនុស្សាវរីយ៍ និងសៀវភៅអប់រំសម្រាប់អ្នកម្តាយពពោះ និងអ្នកម្តាយដែលមានកូនគ្រប់ ២ឆ្នាំ​

  • ការពិគ្រោះជាមួយអ្នកប្រឹក្សាយោបល់ពីកូនឆ្លាតក្លឹប​
Careline Footer

ចង់ដឹងបន្ថែមអំពីកូនឆ្លាតក្លឹប? ទាក់ទងមកឥលូវនេះតាមប្រព័ន្ធទំនាក់ទំនងខាងក្រោម

អត្ថបទពិសេស

ស្វែងយល់ពីគន្លឹះបន្ថែមទៀតពីប្រធានបទកុមារ

x