SHARE:

បង្កើនភាពឆ្លាតវៃលើផ្នែកតន្រ្តីនិងការចងចាំរបស់កូនឲ្យកាន់តែល្អ

មានការសិក្សាយ៉ាងច្រើនបានសរសេរពីការជួយរបស់តន្ត្រីលើការបង្កើនIQ ជំនួយដល់ការចងចាំ និងជួយធ្វើឲ្យឆ្លាតជាងមុន។

ក៏មានការប្រកែកគ្នាយ៉ាងច្រើនអំពីឥទ្ធិពលរបស់តន្ត្រីលើខួរក្បាលថាតើវាអាចជួយបានប៉ុណ្ណា ហើយគួរដាក់ចូលក្នុងកម្មវិធីសិក្សាឬទេ។ តែភាគច្រើនឲ្យតែនិយាយពីរឿងនេះ

គេតែងតែយល់ស្របថាតន្ត្រីជួយដល់ការសិក្សា។

 

 

ការសិក្សាបានបង្ហាញថាកូនដែលលេងតន្ត្រីពូកែទាំងខាងអាន សំណេរ គណិតវិទ្យា ភាសា និងមានការផ្ចង់អារម្មណ៍បានល្អ និងការបែងចែករបស់តាមរូបរាង ល្អជាងកូនដែលពុំបានលែងតន្រ្តី។ តន្ត្រីអាចផ្ដល់ប្រយោជន៍យ៉ាងច្រើនចំពោះផ្នែកភាសា តាំងពីវេយ្យាករណ៍

និងការបញ្ចេញសំឡេងដើម្បីឆាប់បានចង្វាក់និងតុងនៃភាសា។ វាក៏ជួយបង្កើតជំនាញសង្គម និងផ្នែកស្មារតី កាត់បន្ថយការថប់បារម្ភ ជួយការអភិវឌ្ឍផ្នែកម៉ូទ័រ និងបង្កើនភាពច្នៃប្រឌិត។ លើសពីនេះទៀតការសម្ដែងតន្ត្រីតែឯង ជួយឲ្យបង្កើនភាពជាម្ចាស់ការរបស់កូននិងភាពជឿជាក់លើខ្លួនឯង។

 

 

អ្នកជំនាញភាគច្រើនយល់ស្របគ្នាថាពេលវេលាល្អសម្រាប់កូនក្នុងការអភិវឌ្ឍផ្នែកតន្ត្រីគឺតាំងពីកើតភ្លាមរហូតដល់អាយុ៩ឆ្នាំ។ ហើយការឲ្យកូនរៀនផ្នែកតន្ត្រីមុនអាយុ៧ឆ្នាំអាចជួយឲ្យការអភិវឌ្ឍទូទៅរបស់កូនបានរយៈពេលយូរអង្វែង។

 

កូនគ្រប់រូបសុទ្ធតែមានសមត្ថភាពផ្នែកតន្ត្រី។ ពេលចាក់ភ្លេងឬចម្រៀង វាងាយទាក់ទាញយកអារម្មណ៍របស់កូនក្មេង ជាពិសេសពេលមានសមាជិកក្នុងគ្រួសារនាំស្ដាប់ឬរាំតាម។ ឪពុកម្ដាយអាចបណ្ដុះកូនខាងតូរ្យតន្ត្រីបានដោយឲ្យកូនមើល ស្ដាប់ឬលេងជាមួយតន្ត្រីឲ្យបានញឹកញាប់។ ហើយបើទោះបីយើងមិនមែនជាតន្ត្រីករក៏ដោយ អ្នកក៏អាចធ្វើជាផ្នែកមួយនៃជីវិតរបស់គ្រួសារអ្នកបានដែរ។

 

ភាពវៃឆ្លាតផ្នែកតូរ្យតន្ត្រីនេះអាចចែកជា ៥៖

សំឡេង- ជាសមត្ថភាពក្នុងការច្រៀង លើកដាក់សំឡេងឲ្យត្រូវចង្វាក់ដែលអាចអភិវឌ្ឍន៏បានដោយការប្រឹងប្រែងអនុវត្តឲ្យបានច្រើន។ បើច្រៀងពិរោះ ក៏ជាចំណុចល្អខ្លាំង ជួយជំរុញឲ្យការចង់ច្រៀង កាន់តែល្អ។

 

គន្លឹះសម្រាប់ក្មេងអាយុ ១-៣ឆ្នាំ

- ច្រៀងជាមួយកូន ឬច្រៀងឲ្យគេស្ដាប់

- លេងហ្គេមផ្សេងៗដែលទាក់ទងនឹងតន្ត្រី និងធ្វើកាយវិការតំណាងឲ្យពាក្យក្នុងបទចម្រៀងក្មេងៗ

- បង្ហាត់កូនឲ្យចេះទះដៃ និងទន្ទ្រាំជើងតាមចង្វាក់ភ្លេងមួយៗ។ ពេលកូនចាប់ផ្ដើមចេះហើយ អាចចាក់បទលឿនៗ និងបទចម្រៀងប្រភេទផ្សេងៗទៀតឲ្យបានច្រើន។

- ពេលមុជទឹក ឬហែលទឹក គួរលេងបាចទឹកដាក់គ្នាហើយបាចចំនួនដងឲ្យស្មើគ្នាទៅមកដើម្បីឲ្យកូនស្គាល់ពីចង្វាក់បណ្ដើរ។ វាក៏ជាការកម្សាន្តផងដែរ ហើយកូនៗចូលចិត្តលេងពេលធ្វើឲ្យប៉ាម៉ាក់និងបងប្អូនសើម។

- លេងទះផ្នែកផ្សេងៗនៃរាងកាយបង្កើតជាសំឡេង។ ហើយរក្សាចង្វាក់ដោយទះដៃ ទន្ទ្រាំជើង ផ្ទាត់ម្រាមដៃឬក្ដក់អមជាមួយគ្នា។

-ជំរុញកូនឲ្យច្រៀងពាក្យចេញពីក្នុងចិត្តគេ។ ឲ្យគេច្រៀងអ្វីដែលគេចង់ហើយជួយរៀបឃ្លា ក៏ដូចជាចំណាប់ជួន ស្ទួន រណ្ដំឲ្យបានបីបួនឃ្លា។

-ការលេងរបស់លេងដែលជាឧបករណ៍ភ្លេងគឺល្អណាស់ក្នុងការណែនាំឲ្យកូនស្គាល់របស់ពិត។

-ជំរុញកូនឲ្យច្នៃរបស់របរផ្សេងធ្វើជាឧបករណ៍ភ្លេង ជាពិសេសរបស់ក្នុងផ្ទះបាយ។ អាចយកស្លាបព្រា ឬចង្កឹះទៅវាយនឹងប្រអប់ ខ្ទះ ឬឆ្នាំងទាំងនោះឲ្យចេញជាសំលេងស្គរ។

 

ចាប់ពីអាយុ៣ឆ្នាំឡើងទៅខួរក្បាលកូនអាចនឹងចាប់ផ្ដើមរៀនពីតន្ត្រីបានហើយ។ ព្យ៉ាណូជាឧបករណ៍ដែលគួរឲ្យចាប់ផ្ដើមមុនគេ ដោយសារវាមិនចាំបាច់ប្រើជំនាញម្រាមដៃពិសេសដើម្បីលេងនោះទេ។

- ស្ដាប់តន្ត្រីប្រភេទផ្សេងៗ បុរាណនិងសម័យកាលខុសៗគ្នាឲ្យបានច្រើន។

- នាំកូនទៅលេងសួនសត្វហើយឲ្យកូនទាយសត្វទាំងនោះដោយចម្រៀង ឬធ្វើសំឡេងតាម។

- ឧស្សាហ៍ច្រៀងឲ្យកូនស្ដាប់ ពេលទំនេរ

- ច្រៀងចោះៗទុកឲ្យកូនចូលរួមដោយរកពាក្យនិងច្រៀងបំពេញ។

 

គន្លឹះបន្ថែម អាយុ ៣-៦ឆ្នាំ

- ចម្រៀងកាយវិការ បទដែលកូនចូលចិត្ត គឺល្អសម្រាប់ឲ្យកូនមានកាយវិការពេញរាងកាយទាំងមូល។ គួរជំរុញកូនឲ្យធ្វើកាយវិការតាមគេចង់មិនថាបទអ្វីក៏ដោយ។

- ច្រៀងខារ៉ាអូខេ (ជាពិសេសជួយកូនឲ្យរៀនអាន)។

 

ចង្វាក់-ចម្រៀងនីមួយៗមានបង្កប់អត្ថន័យឬតំលៃ។ ការរៀនពីចង្វាក់ភ្លេងគឺមានភាពងាយស្រួលទេចំពោះមនុស្សភាគច្រើន។ អ្នកអាចឲ្យកូនរៀនពីចង្វាក់និងចំណាប់ជួនតាមរយៈកំណាព្យ បទចម្រៀងក្មេងល្បីៗជាដើម។

ភាសា ក៏អាចក្លាយជាតន្ត្រីផងដែរ៖ អានកំណាព្យ សៀវភៅឬចម្រៀងក្មេងៗឲ្យឮ។

- ហាត់ប្រាណដោយមានភ្លេង និងជំរុញឲ្យកូនធ្វើកាយវិការតាមចិត្តគេនិងរាំតាមភ្លេងនោះ។ មិនខុសពីចំណុចខាងលើដែរ គួរឲ្យកូនបានលឺភ្លេងឲ្យបានច្រើនបែបច្រើនយ៉ាង ពេលហាត់ប្រាណនេះ។

 

 

សមត្ថភាពតែងនិពន្ធ- ជាជំនាញក្នុងការសរសេរបទចម្រៀង ភ្លេង និងចំណាប់ជួនគ្រប់យ៉ាង។

 

-សរសេរកំណាព្យជាមួយគ្នា

- បង្កើតពាក្យច្រៀងលេង ពំនោលនានាពីសកម្មភាព កូនចូលចិត្ត ឬចង់ចេះ ចង់ចាំ។

 

 

សមត្ថភាពលេងឧបករណ៍តន្ត្រី

 

- ជំរុញឲ្យកូនលេងឧបករណ៍តន្ត្រី តែមិនគួរបង្ខំកូនទេ

- ឲ្យកូនរើសឧបករណ៍ដែលគេស្រឡាញ់ដោយជ្រើសរើសតាមសំឡេង (វីយោឡុង ខ្លុយ និងសំឡេងព្យ៉ាណូ ។ល។ ពេលកូនចូលចិត្តនោះ គេងនឹងលេងក៏ដូចជារៀនបានល្អ។

 

 

សមត្ថភាពស្ដាប់

ភាគច្រើនចូលចិត្តស្ដាប់ភ្លេង និងចម្រៀង។ អាចល្អដែរ ដែលឲ្យកូនបានលឺនូវតន្ត្រីប្រភេទផ្សេងៗដើម្បីបានស្គាល់។ វាមានប្រយោជន៍ចំពោះកូនដោយអាចឲ្យគេបង្ហាញពីខ្លួនឯងនិងជួយឲ្យស្គាល់ពីអារម្មណ៍ដែលគេមិនទាន់បានជួបប្រទះផ្ទាល់ទៀតផង ឬមិនដែលបានបញ្ចេញមកក្រៅ។

- ចំណាយពេលមួយម៉ោងក្នុងមួយសប្ដាហ៍ស្ដាប់តន្ត្រីដែលយើងមិនធ្លាប់ស្ដាប់ ទទួលយកបទពិសោធន៍ថ្មី (ដូចជាស្ដាប់ប៉ុស្តិ៍វិទ្យុផ្សេងជាដើម)។

- ចូលរួមការប្រគំុតន្ត្រីនិងសម្ដែងផ្សេងៗ។

 

 

សមត្ថភាពចាំតន្ត្រី

យើងភាគច្រើនរាំទៅតាមចង្វាក់ភ្លេង។ ពេលស្ដាប់បទដដែលៗយូរៗទៅ យើងនឹងចាំពាក្យ ឬឃ្លាក្នុងចម្រៀងនោះដោយឯកឯងមិនបាច់ទន្ទេញឡើយ។ ការធ្វើឡើងវិញដដែលៗជាវិធីសាមញ្ញ និងរហ័សបំផុតក្នុងការបង្រៀនកូនឲ្យឆាប់ចាំ និងចេះច្រៀង។

 

បញ្ជាក់៖ រាល់ព័ត៌មានដែលវិបសាយយើងចេញផ្សាយចែករំលែកចំណេះដឹងប៉ុណ្ណោះ ហើយព័ត៌មានទាំងនោះ មិនអាចជំនួសដំបូន្មានពីពេទ្យជំនាញ ចំពោះស្ថានភាពសុខភាពជាក់ស្ដែងរបស់អ្នកជំងឺឡើយ។ ដូច្នេះមិនត្រូវបោះបង់ មិនស្ដាប់ដំបូន្មាន ពន្យារពេល ឬមិនទៅជួបពិគ្រោះយោបល់ជាមួយគ្រូពេទ្យ ដោយសារអ្នកបានអានព័ត៌មានណាមួយលើវិបសាយនេះឡើយ។ រាល់ពេលចាប់ផ្ដើមវិធីសាស្ត្រព្យាបាលណាមួយ ត្រូវប្រាកដថា បានពិគ្រោះ និងទទួលការអនុញ្ញាតពីគ្រូពេទ្យជំនាញ៕

 

 

អត្ថប្រយោជន៏ចូលរួមកូនឆ្លាតក្លឹប​

  • វិធីសាស្រ្ត និងគន្លឹះផ្សេងៗតាមដំណាក់កាលនិមួយៗ សម្រាប់ដំណើរភាពជាអ្នកម្តាយ​

  • កាដូអនុស្សាវរីយ៍ និងសៀវភៅអប់រំសម្រាប់អ្នកម្តាយពពោះ និងអ្នកម្តាយដែលមានកូនគ្រប់ ២ឆ្នាំ​

  • ការពិគ្រោះជាមួយអ្នកប្រឹក្សាយោបល់ពីកូនឆ្លាតក្លឹប​
Careline Footer

ចង់ដឹងបន្ថែមអំពីកូនឆ្លាតក្លឹប? ទាក់ទងមកឥលូវនេះតាមប្រព័ន្ធទំនាក់ទំនងខាងក្រោម

អត្ថបទពិសេស

ស្វែងយល់ពីគន្លឹះបន្ថែមទៀតពីប្រធានបទកុមារ

x