ការអភិវឌ្ឍ
ការចូលរួមរបស់គ្រួសារ
ភាពធាត់ពេករបស់ក្មេងៗអាចកាត់បន្ថយបាននៅពេលដែលគ្រួសារទាំងមូលចាប់ផ្ដើមញ៉ាំអាហារដែលល្អសម្រាប់សុខភាពទាំងអស់គ្នា។ ដើម្បីធ្វើបែបនេះបាន ត្រូវញ៉ាំអាហារគ្រួសារជុំគ្នា។ មានការសិក្សាមួយដែលបានធ្វើលើក្មេងចំនួន ១៦ ០០០ នាក់បានបង្ហាញថាក្មេងដែលញ៉ាំអាហារពេលល្ងាចជាមួយគ្រួសារ បានញ៉ាំអាហារដែលសំបូរសារធាតុចិញ្ចឹម និងញ៉ាំកាល់ឡូរីតិច។
សម្រាកឲ្យបានគ្រប់គ្រាន់
ការសិក្សាជាច្រើនបានបង្ហាញថា វាមានទំនាក់ទំនងគ្នារវាងការឡើងទម្ងន់ និងការសម្រាកតិច។ ដើម្បីជួយក្មេងគេងបានគ្រប់គ្រាន់នៅពេលយប់៖
- កុំឲ្យក្មេងញ៉ាំកាហ្វេ ឬសារធាតុដែលមានជាតិកាហ្វេអ៊ីន។
- កំណត់ម៉ោងគេង និងបង្ខំឲ្យ ចូលគេង និងភ្ញាក់ទៀងម៉ោង។
- ត្រូវគេងឲ្យបាន ៨-៩ម៉ោងក្នុងមួយយប់។
បន្ថយម៉ោងមើល
ពេលក្មេងមើលទូរទស្សន៍ ឬទូរស័ព្ទ នោះមេតាបូលីសនឹងចុះថយតែការចង់ញ៉ាំអាហារនឹងកើនឡើង ហើយកាល់ឡូរីនឹងបម្លែងទៅជាខ្លាញ់កាន់តែច្រើន។ ការសិក្សាមួយធ្វើលើក្មេងនៅអាយុចន្លោះពី ២-១២ឆ្នាំ បានរកឃើញថាក្មេងដែលមើលទូរទស្សន៍ពី ២-៤ម៉ោងក្នុងមួយថ្ងៃ មានអត្រាប្រឈមនឹងការឡើងជាតិកូឡេស្តេរ៉ុល និងភាពធាត់ខ្លាំងជាងក្មេងដែលមើលតិចជាងពីរម៉ោងក្នុងមួយថ្ងៃ។
បង្កើនទម្លាប់ហាត់ប្រាណឲ្យបានរាល់ថ្ងៃ
មជ្ឈមណ្ឌលគ្រប់គ្រងនិងការពារជំងឺបានណែនាំឲ្យក្មេងៗចូលរួមធ្វើកីឡា ឬហាត់ប្រាណឲ្យបានយ៉ាងតិច ៣០នាទី ទៅ៦០នាទីក្នុងមួយថ្ងៃ និងព្យាយាមហាត់ឲ្យបានច្រើនថ្ងៃក្នុងមួយសប្ដាហ៍។
កែប្រែអាហារូបត្ថម្ភ
អាហារូបត្ថម្ភល្អ ជាមូលដ្ឋានគ្រឹះនៃសុខភាពល្អ និងទម្ងន់ដែលល្អសមស្របនឹងសុខភាព។ ដើម្បីឲ្យញ៉ាំបានត្រឹមត្រូវ៖
-ពាក់កណ្ដាលនៃកាល់ឡូរីដែលក្មេងញ៉ាំចូលត្រូវបានពីពពួកកាបូហ៊ីដ្រាតល្អ ដូចជា៖ ផ្លែឈើ ពពួកអង្ករសម្រូបជាដើម។ កុំសូវឲ្យក្មេងញ៉ាំពពួកស្ករសំយោគដូចជា នំឃុកគី នំខេក ទឹកក្រូចនិងដំឡូងបំពង។
- បន្ថែមប្រូតេអ៊ីនក្នុងអាហារ៖ សាច់មាន់ដុតឬអាំង។
- ពិនិត្យមើលបរិមាណកុមារញុំា
– កុំឲ្យញ៉ាំអាហារ Fast food ច្រើនពេក។
បញ្ជាក់៖ រាល់ព័ត៌មានដែលវេបសាយយើងចេញផ្សាយចែករំលែកចំណេះដឹងប៉ុណ្ណោះ ហើយព័ត៌មានទាំងនោះ មិនអាចជំនួសដំបូន្មានពីពេទ្យជំនាញ ចំពោះស្ថានភាពសុខភាពជាក់ស្ដែងរបស់អ្នកជំងឺឡើយ។ ដូច្នេះមិនត្រូវបោះបង់ មិនស្ដាប់ដំបូន្មាន ពន្យារពេល ឬមិនទៅជួបពិគ្រោះយោបល់ជាមួយគ្រូពេទ្យ ដោយសារអ្នកបានអានព័ត៌មានណាមួយលើវិបសាយនេះឡើយ។ រាល់ពេលចាប់ផ្ដើមវិធីសាស្ត្រព្យាបាលណាមួយ ត្រូវប្រាកដថា បានពិគ្រោះ និងទទួលការអនុញ្ញាតពីគ្រូពេទ្យជំនាញ៕
អត្ថប្រយោជន៏ចូលរួមកូនឆ្លាតក្លឹប
ស្វែងយល់ពីគន្លឹះបន្ថែមទៀតពីប្រធានបទកុមារ