កូនតូចរាក! ទាំងនេះជាអ្វីដែលប៉ាម៉ាក់គួរដឹងនិងដោះស្រាយ
ពេលកូនជុះច្រើនដងក្នុងមួយថ្ងៃ ហើយលាមករាវដូចទឹកទៀតនោះ បានន័យថាកូនមានជំងឺរាកហើយ។ រាកជាជំងឺទូទៅមួយកើតលើកុមារហើយវាអាចបាត់ទៅវិញក្នុងរយៈពេលមួយថ្ងៃ ឬពីរថ្ងៃ។ បើសិនជាកូនមានជំងឺរាកអូសបន្លាយយូរជាងពីរថ្ងៃអាចថាកូនមានបញ្ហាសុខភាពផ្សេងទៀត ហើយម៉ាក់ប៉ាគួរនាំកូនទៅជួបគ្រូពេទ្យ។
១. មូលហេតុបង្កជំងឺរាកលើកុមារ
ជំងឺរាកអាចបង្កដោយមូលហេតុច្រើនយ៉ាងមានដូចជា៖
បើសិនជាកូនមានរោគសញ្ញារាកធ្ងន់ធ្ងរនោះមានន័យថាកូនអាចមានជំងឺផ្សេងមួយទៀត។ ម៉ាក់ប៉ាគួរប្រញាប់នាំកូនទៅជួបគ្រូពេទ្យ បើសិនជារោគសញ្ញារាកមិនអន់ថយឬកូនមានអាការៈឈឺពោះខ្លាំង ក្អួត ក្ដៅខ្លួនខ្លាំង ស្ងួតមាត់ និងយំមិនចេញទឹកភ្នែក ជាដើម។ដូចគ្នានេះដែរ បើបញ្ហារាកធ្វើឲ្យកូនឈប់ធ្វើសកម្មភាពប្រចាំថ្ងៃផ្សេងៗក៏ត្រូវនាំកូនទៅជួបពេទ្យដូចគ្នាដែរ។
២. ដំណោះស្រាយបញ្ហារាកលើកុមារ
ការព្យាបាលជំងឺរាកលើកុមារគឺអាស្រ័យលើរោគសញ្ញា អាយុ និងស្ថានភាពសុខភាពជាក់ស្ដែងនិងកម្រិតធ្ងន់ធ្ងរនៃរោគសញ្ញារាក។ការបាត់បង់ជាតិទឹកជាកង្វល់ធំមួយសម្រាប់ក្មេងដែលមានបញ្ហារាក។ ជាទូទៅការព្យាបាលជំងឺរាក គឺត្រូវផ្ដល់ជាតិទឹកដល់កូនឲ្យបានគ្រប់គ្រាន់ ព្រោះថាពេលរាកក្មេងនឹងបាត់បង់ជាតិទឹកច្រើនពីរាងកាយ។
ម៉ាក់ប៉ាគួរអនុវត្តតិចនិកទាំងនេះពេលកូនមានបញ្ហារាក៖
៣. វិធីបង្ការកុំឲ្យកូនរាក
ការលាងសម្អាតដៃកូនឲ្យបានស្អាតជាប្រចាំជួយកាត់បន្ថយការឆ្លងមេរោគដែលបណ្ដាលឲ្យរាក។ ដូចគ្នាដែរ ម៉ាក់ៗអាចស្វែងរកវ៉ាក់សាំងបង្ការជំងឺរាកចាក់ឲ្យកូន ដើម្បីការពារពីបញ្ហារាកបង្កដោយ rotaviruses។
ក្រៅពីនេះនៅមានតិចនិកមួយចំនួនទៀត ដែលប៉ាម៉ាក់គួរអនុវត្តដើម្បីការពារកូនដែរ៖
Source: Hello Krupet
អត្ថប្រយោជន៏ចូលរួមកូនឆ្លាតក្លឹប
ស្វែងយល់ពីគន្លឹះបន្ថែមទៀតពីប្រធានបទកុមារ