Terms and Conditions
Please read these terms and conditions (the "Terms and Conditions") carefully as it is a legally binding agreement between persons using the Site ("Users" including you as a "User") and Danone Specialized Nutrition (Cambodia) Co., Ltd. ("Danone Specialized Nutrition (Cambodia)", a term which includes every member of the group of companies Danone Specialized Nutrition (Cambodia)Co., Ltd. is the holding company, subsidiary or affiliated company). In the natural Terms and Conditions, "we" and "us" refer to Danone Specialized Nutrition (Cambodia). If you continue to access this site ("Terminate"), you have consented to all the Terms and Conditions, including the Eligible Code of Conduct (as set out below) and the personal policy which part of these Terms and Conditions. If you do not agree to these Terms and Conditions, you may not access or view this Site.
គោលការណ៍ទូទៅ
  1. គេហទំព័រនេះ ដំណើរការដោយក្រុមហ៊ុន Danone Specialized Nutrition (Cambodia) ក្នុងគោលបំណងផ្ដល់នូវព័ត៌មាន និងទំនាក់ទំនងផ្សេងៗ។ អ្នកអាចមើលគេហទំព័រនេះដោយសេរី។
  2. ព័ត៌មាននៅលើគេហទំព័រនេះ ត្រឹមត្រូវតាមច្បាប់-បញ្ញត្តិកម្ពុជា និងត្រូវបានសម្រង់/គោលបំណងសម្រាប់ការប្រើប្រាស់ចំពោះអ្នកដែលរស់នៅប្រទេសកម្ពុជាប៉ុណ្ណោះ។ ក្រុមហ៊ុន Danone Specialized Nutrition (Cambodia) ណែនាំថា ព័ត៌មាននៅលើគេហទំព័រនេះ មិនពាក់ព័ន្ធ ឬសមស្របសម្រាប់ការប្រើប្រាស់នៅទីណាផ្សេង ក្រៅពីប្រទេសកម្ពុជាទេ។
  3. គេហទំព័រនេះ មានកន្លែងផ្ដល់ព័ត៌មានអំពីម្សៅទឹកដោះគោរបស់ក្រុមហ៊ុន Danone Specialized Nutrition (Cambodia)។ ប្រសិនបើអ្នកចុចមើលព័ត៌មាននេះ នោះអ្នកយល់ព្រមថា ក្រុមហ៊ុន Danone Specialized Nutrition (Cambodia) ផ្ដល់ព័ត៌មាននេះ ដោយសារតែអ្នកចង់ដឹងប៉ុណ្ណោះ។
  4. នៅពេលចុះឈ្មោះរួច អ្នកត្រូវចាំឈ្មោះប្រើប្រាស់ និងលេខសម្ងាត់។ អ្នកត្រូវរក្សាទុកឈ្មោះប្រើប្រាស់ និងលេខសម្ងាត់ដោយសុវត្ថិភាព និងមិនប្រាប់អ្នកណាឲ្យដឹងឡើយ។ អ្នកត្រូវទទួលខុសត្រូវចំពោះរាល់សកម្មភាពណាដែលកើតឡើងលើឈ្មោះប្រើប្រាស់ និងលេខសម្ងាត់របស់អ្នក។ អ្នកត្រូវជូនដំណឹងមកយើង ក្នុងករណីលោកអ្នកដឹងថា មានការប្រើប្រាស់គណនី (ឈ្មោះ និងលេខសម្ងាត់) របស់អ្នកដោយពុំមានការអនុញ្ញាត ឬមានការរំលោភបំពានផ្នែកសុវត្ថិភាពណាមួយ។ យើងមានសិទ្ធិស្នើឲ្យប្រើប្រាស់កែតម្រូវឈ្មោះប្រើប្រាស់ និងលេខសម្ងាត់ បើចាំបាច់សម្រាប់សុវត្ថិភាព។
  5. គណនីទាំងអស់ត្រូវចុះឈ្មោះដោយប្រើអ៊ីមែលផ្ទាល់ខ្លួនមានសុពលភាព ដែលប្រើជាប្រចាំ ដើម្បីឲ្យអ្នកអាចទទួលបានការជូនដំណឹងតាមអ៊ីមែល។ គណនីដែលចុះឈ្មោះដោយប្រើអ៊ីមែលអ្នកផ្សេង ឬអ៊ីមែលបណ្ដោះអាសន្ន អាចត្រូវបិទដោយពុំមានការជូនដំណឹងជាមុនឡើយ។ យើងរក្សាសិទ្ធិបិទគណនី ប្រសិនបើអ្នកត្រូវបានរកឃើញថាប្រើប្រាស់ IP (Internet Protocol address) ក្នុងចេតនាលាក់បាំងការប្រើប្រាស់គណនីរបស់ Danone Specialized Nutrition (Cambodia) ឬប្រសិនបើអ្នកប្រើប្រាស់មិនមែនជាជនជាតិខ្មែរ បន្លំជាអ្នកប្រើប្រាស់នៅកម្ពុជា ឬជ្រៀតចូលក្នុងសេវាកម្មណាមួយរបស់យើង។
  6. អ្នកត្រូវទទួលខុសត្រូវដោយខ្លួនឯង ពេលប្រើប្រាស់គេហទំព័រនេះ។ ក្រុមហ៊ុន Danone Specialized Nutrition (Cambodia) និង/ឬ សាខាក្រុមហ៊ុនរបស់ខ្លួន មិនបញ្ចេញទស្សនៈចំពោះភាពសមរម្យ ភាពត្រឹមត្រូវ ភាពសមហេតុសមផល ភាពពេញលេញនៃព័ត៌មាន និងរូបភាពនៅលើគេហទំព័រ ក្នុងចេតនាណាមួយឡើយ និងមិនទទួលខុសត្រូវចំពោះកំហុស ឬការលុបផ្នែកណាមួយក្នុងព័ត៌មាន ដោយផ្ទាល់ ឬមិនផ្ទាល់ នៅលើគេហទំព័រឡើយ។ ក្រុមហ៊ុន Danone Specialized Nutrition (Cambodia) និងភាគីពាក់ព័ន្ធក្នុងការបង្កើត ចេញផ្សាយ ឬប្រតិបត្តិលើគេហទំព័រនេះ មិនទទួលខុសត្រូវលើការខូចខាត ឬបាត់បង់ដោយផ្ទាល់ ដោយយថាហេតុ ដោយសារមិនផ្ទាល់ ឬសងជំងឺចិត្ត មិនថាតាមកិច្ចសន្យា ការធ្វេសប្រហែស ឬកំហុសស៊ីវិល ចំពោះការចូលមើល ឬប្រើប្រាស់គេហទំព័រ និងព័ត៌មានលើគេហទំព័រ រួមទាំងគេហទំព័រភាគីទីបី (ដូចចែងខាងក្រោម)។ នេះរួមបញ្ចូលការខូចខាតចំពោះ ឬមេរោគដែលអាចប៉ះពាល់ដល់ហាតវែរកុំព្យូទ័រ និង/ឬ គ្រឿងអេឡិចត្រូនិកឡើយ។ ប្រសិនបើមានបណ្ដឹងបរិហារកេរ្តិ៍ រំលោភការណ៍សម្ងាត់ និងកម្មសិទ្ធិបញ្ញា ឬផ្សេងពីនេះ អ្នកយល់ព្រមទទួលខុសត្រូវផ្ដល់សំណងដល់ក្រុមហ៊ុន Danone Specialized Nutrition (Cambodia)។ រាល់ព័ត៌មានទាំងអស់នៅលើគេហទំព័រនេះ អ្នកអាចចូលមើលជាប្រចាំ ដោយព័ត៌មាននោះមិនត្រូវបានធានាថាត្រឹមត្រូវ ប៉ុន្តែគោរពតាមច្បាប់ ច្បាប់ពាណិជ្ជកម្ម និងមិនមានចេតនារំលោភបំពាន។
  7. រក្សាសិទ្ធិ៖ គេហទំព័រនេះជាកម្មសិទ្ធិរបស់ក្រុមហ៊ុន Danone Specialized Nutrition (Cambodia)។ អ្នកប្រើប្រាស់អាចដោនឡូតព័ត៌មានសម្រាប់ប្រើប្រាស់ផ្ទាល់ខ្លួន មិនពាក់ព័ន្ធពាណិជ្ជកម្ម ដោយហេតុថាសិទ្ធិចម្លង និងលិខិតកម្មសិទ្ធិទាំងអស់ ត្រូវបានការពារ។ ការចម្លង ចែកចាយ បង្ហោះ បោះពុម្ពផ្សាយ ការផ្ញើ ឬការកែប្រែផ្នែកណាមួយនៃគេហទំព័រនេះជាសាធារណៈ ឬក្រោមរូបភាពពាណិជ្ជកម្ម មិនត្រូវបានអនុញ្ញាត ដោយមិនមានការយល់ព្រមជាលាយលក្ខណ៍អក្សររបស់ក្រុមហ៊ុន Danone Specialized Nutrition (Cambodia) ឡើយ។ នៅពេលអ្នកផ្ញើ ឬបង្ហោះព័ត៌មាននៅលើគេហទំព័រនេះ អ្នកបានផ្ដល់សិទ្ធិក្រោមភាពជាម្ចាស់កម្មសិទ្ធិ និងកម្មសិទ្ធិបញ្ញារបស់អ្នក ដល់ក្រុមហ៊ុន Danone Specialized Nutrition (Cambodia) ក្នុងការប្រើប្រាស់ ផលិតឡើងវិញ កែប្រែ កែសម្រួល បោះពុម្ពផ្សាយ បកប្រែ យកពី ឬបង្ហាញ ឬចែកចាយព័ត៌មាននោះទូទាំងពិភពលោកតាមរយៈគេហទំព័រនេះ ឬតាមមធ្យោបាយណាដែលពុំមានកាតព្វកិច្ចចំពោះគណនីរបស់អ្នក។ អ្នកយល់ព្រមថា អ្នកទទួលខុសត្រូវលើព័ត៌មានដែលបង្ហោះលើគេហទំព័រនេះ។ មានន័យថា អ្នក (និង មិនមែនយើង) តែម្នាក់ឯងគត់ ទទួលខុសលើព័ត៌មានដែលបង្ហាញ រួមទាំងភាពស្របច្បាប់ ភាពអាចទុកចិត្តបាន ភាពសមរម្យ និងធានាថា វាមិនរំលោភសិទ្ធិកម្មសិទ្ធិបញ្ញា ឬរំលោភលើសេចក្ដីទុកចិត្តរបស់នរណាម្នាក់។
  8. រាល់ពាណិជ្ជសញ្ញា ឡូហ្គោ សញ្ញាអក្សរ ឬសេវាកម្ម (ទាំងអស់ហៅថា “ពាណិជ្ជសញ្ញា”) ដែលមានលើគេហទំព័រនេះ ទោះចុះបញ្ជី ឬមិនចុះបញ្ជីក៏ដោយ ជាកម្មសិទ្ធិផ្ដាច់មុខរបស់ក្រុមហ៊ុន Danone Specialized Nutrition (Cambodia)។ ពុំមានអ្វីលើគេហទំព័រ ត្រូវបានបញ្ជាក់ថាផ្ដល់សិទ្ធិលើការប្រើពាណិជ្ជសញ្ញាស្រដៀង ឬបង្កើតថ្មីឡើងវិញ ឬក្រៅពីនេះ ដោយពុំមានយល់ព្រមជាលាយលក្ខណ៍អក្សរពីក្រុមហ៊ុន Danone Specialized Nutrition (Cambodia) ឡើយ។ ការប្រើប្រាស់ពាណិជ្ជសញ្ញា និងព័ត៌មានលើគេហទំព័រនេះ លើកលែងមានចែងក្នុងខលក្ខខណ្ឌ ត្រូវបានហាមប្រាមដាច់ខាត។ ក្រុមហ៊ុន Danone Specialized Nutrition (Cambodia) នឹងការពារកម្មសិទ្ធិបញ្ញារបស់យើងលើពាណិជ្ជសញ្ញាទាំងអស់ គេហទំព័រនេះ និងព័ត៌មានលើគេហទំព័រនេះ ក្នុងវិសាលភាពធំដែលអាចធ្វើទៅបាន ក្នុងនោះរួមទាំងការដាក់ទោសព្រហ្មទណ្ឌ។
  9. ព័ត៌មាន ដំបូន្មាន ការឲ្យយោបល់ លិខិត សារ ការបញ្ចេញយោបល់ ការបង្ហោះ អត្ថបទ ក្រាហ្វិក សូហ្វវែរ តន្ត្រី សំឡេង រូបភាព វីដេអូ ទិន្នន័យ គំរូ និងផ្សេងៗ (ទាំងអស់ហៅថា “មាតិកា”) អាចមាននៅលើគេហទំព័រនេះ។ ព័ត៌មានខ្លះ ផ្ដល់ដោយក្រុមហ៊ុន Danone Specialized Nutrition (Cambodia) និងខ្លះទៀត ផ្ដល់ដោយអ្នកប្រើប្រាស់ ដូចជា យោបល់ និងទស្សនៈរបស់អ្នកប្រើប្រាស់តាមរយៈសំណួរ-ចម្លើយ។ ក្រុមហ៊ុន Danone Specialized Nutrition (Cambodia) ខិតខំប្រឹងប្រែងធានាថា ព័ត៌មានដែលយើងដាក់ និងផ្ដល់លើគេហទំព័រ ត្រឹមត្រូវ ទូលំទូលាយ និងថ្មីចុងក្រោយ ប៉ុន្តែយើងមិនអាចធានា ឬទទួលខុសលើត្រូវលើភាពត្រឹមត្រូវ សេចក្ដីទៀងត្រង់ គុណភាព ភាពល្អឥតខ្ចោះ និងភាពថ្មីចុងក្រោយរបស់ព័ត៌មាន ឬព័ត៌មានផ្ដល់ដោយយើង ឬអ្នកប្រើប្រាស់នោះ ល្អចំពោះអ្នកឡើយ។ ដើម្បីប្រាកដថា អ្នកទាំងអស់អាចទាញយកប្រយោជន៍ពីគេហទំព័រនេះ សូមអាន និងគោរពតាមក្រមប្រតិបត្តិ (ដូចចែងខាងក្រោម)។
  10. រូបភាពមនុស្ស ឬទីកន្លែងដែលបង្ហាញលើគេហទំព័រ ជាកម្មសិទ្ធិ ឬត្រូវបានប្រើប្រាស់ដោយមានការអនុញ្ញាត ដោយក្រុមហ៊ុន Danone Specialized Nutrition (Cambodia)។ ការប្រើប្រាស់រូបភាពទាំងនោះ ត្រូវបានហាមប្រាម លើកលែងមានការអនុញ្ញាតដោយឡែកក្នុងខលក្ខខណ្ឌ ឬនៅលើគេហទំព័រនេះ។ ការប្រើប្រាស់រូបភាពដោយពុំមានការអនុញ្ញាត អាចរំលោភច្បាប់កម្មសិទ្ធិបញ្ញា ពាណិជ្ជសញ្ញា និង/ឬ ច្បាប់សាធារណៈ និងច្បាប់បញ្ញត្តិទំនាក់ទំនង។
  11. ប្រសិនបើអ្នកចង់រាយការណ៍សកម្មភាពខុសច្បាប់លើព័ត៌មានដែលបង្ហោះដោយអ្នកប្រើប្រាស់ដទៃ ឬលើគេហទំព័រ អ្នកអាចរាយការណ៍មកយើង ដោយប្រើតំណភ្ជាប់ “រាយការណ៍ការរំលោភបំពាន” នៅលើទំព័រដែលមានព័ត៌មានផ្ដល់ដោយអ្នកប្រើប្រាស់ទៅកាន់អ្នកប្រើប្រាស់។
  12. ព័ត៌មានដែលបង្ហោះលើគេហទំព័រនេះ ឬផ្ដល់ដោយបុគ្គលិកបម្រើអតិថិជន របស់យើង គឺក្រុមហ៊ុន Danone Specialized Nutrition (Cambodia) និងអ្នកប្រើប្រាស់ មិនបានផ្ដល់ជាដំបូន្មានពេទ្យ ការពិគ្រោះរបស់ពេទ្យ សេវាកម្មច្បាប់ ឬសេវាកម្មវិជ្ជាជីវៈផ្សេងៗឡើយ។ ព័ត៌មាននៅលើគេហទំព័រ ឬផ្ដល់ដោយបុគ្គលិកបម្រើអតិថិជន របស់យើង គឺដើម្បីផ្ដល់ជាព័ត៌មានប៉ុណ្ណោះ និងមិនមែនជាដំបូន្មានពេទ្យ ឬថែទាំសុខភាព ឬជាដំបូន្មានរបស់អ្នកជំនាញសុខាភិបាលឡើយ ពាក់ព័ន្ធនឹងកាលៈទេសជាក់លាក់ ឬសំណួរអំពីស្ថានភាពសុខភាព ឬបញ្ហាច្បាប់។ សូមពិគ្រោះជាមួយពេទ្យប្រចាំគ្រួសារ ពេទ្យកុមារ ឬបុគ្គលិកសុខាភិបាលអំពីស្ថានភាពសុខភាព មុនចាប់ផ្ដើមទទួលការព្យាបាល។
  13. ព័ត៌មានផ្ទាល់ខ្លួនដែលអ្នកស្ម័គ្រចិត្តផ្ដល់ឲ្យក្រុមហ៊ុន Danone Specialized Nutrition (Cambodia) តាមរយៈគេហទំព័រ ដូចជា ព័ត៌មានបំពេញពេលចុះឈ្មោះ និងសំណើគំរូផ្សេងៗ អាចត្រូវក្រុមហ៊ុន Danone Specialized Nutrition (Cambodia) យកប្រើប្រាស់ ក្រោមគោលការណ៍រក្សាការសម្ងាត់របស់ក្រុមហ៊ុន Danone Specialized Nutrition (Cambodia) (គោលការណ៍រក្សាការសម្ងាត់)។ ព័ត៌មាននោះ អាចត្រូវប្រើប្រាស់សម្រាប់បញ្ចូលព័ត៌មានក្នុងគេហទំព័រ និងតម្រូវការរបស់អតិថិជនយើង។ តាមរយៈការផ្ដល់ព័ត៌មានដូចបានកំណត់ មានន័យថា អ្នកយល់ព្រមឲ្យក្រុមហ៊ុន Danone Specialized Nutrition (Cambodia) ប្រើប្រាស់ព័ត៌មានផ្ទាល់ខ្លួនរបស់អ្នកតាមការរៀបរាប់ខាងលើ និងការកំណត់នៅក្នុងគោលការណ៍រក្សាការសម្ងាត់របស់ក្រុមហ៊ុន Danone Specialized Nutrition (Cambodia)។
  14. ក្រុមហ៊ុន Danone Specialized Nutrition (Cambodia) ណែនាំមិនឲ្យអ្នកបង្ហាញព័ត៌មានផ្ទាល់ខ្លួនអំពីខ្លួនអ្នកផ្ទាល់ ឬអ្នកដទៃ (ដូចជា លេខទូរស័ព្ទ អាសយដ្ឋានទាក់ទង អាសយដ្ឋានរស់នៅ អ៊ីមែល ឬព័ត៌មានដែលអាចកំណត់ពីអ្នក) នៅក្នុងសហគមន៍របស់ក្រុមហ៊ុន Danone Specialized Nutrition (Cambodia) ឡើយ។ ក្រុមហ៊ុន Danone Specialized Nutrition (Cambodia) មិនទទួលខុសត្រូវលើកាលៈទេសៈ ឬផលវិបាកណាមួយកើតឡើងដោយសារការបង្ហាញព័ត៌មានផ្ទាល់ខ្លួនដោយខ្លួនអ្នកឡើយ។ ស្របពេលដែលក្រុមហ៊ុន Danone Specialized Nutrition (Cambodia) ចាត់វិធានការសមស្របទាំងអស់ដើម្បីការពារព័ត៌មានផ្ទាល់ខ្លួនអ្នក ក្រុមហ៊ុន Danone Specialized Nutrition (Cambodia) មិនអាចធានាថា រាល់ការបញ្ជូនព័ត៌មានផ្ទាល់ខ្លួនរបស់អ្នកតាមអ៊ីនធឺណិត មានសុវត្ថិភាព ១០០% ឡើយ ហើយក្រុមហ៊ុន Danone Specialized Nutrition (Cambodia) រក្សាសិទ្ធិមិនទទួលខុសត្រូវលើការបាត់បង់ ប្រសិនបើមានការលួច ជ្រៀតចូល បាត់បង់ ឬខូចខាតព័ត៌មានផ្ទាល់ខ្លួន ដោយចៃដន្យ ឬក្រៅពីនេះ។
  15. គេហទំព័រនេះ អាចមានតំណភ្ជាប់ទៅគេហទំព័រភាគីទីបីផ្សេងៗ (ខ “គេហទំព័រភាគីទីបី”)។ ក្រុមហ៊ុន Danone Specialized Nutrition (Cambodia) មិនទទួលខុសត្រូវលើព័ត៌មាន និងភាពជឿទុកចិត្តបានរបស់គេហទំព័រភាគីទីបីឡើយ។ តំណភ្ជាប់ទៅកាន់គេហទំព័រភាគីទីបី មិនចាត់ទុកជាការយល់ព្រមរបស់ក្រុមហ៊ុន Danone Specialized Nutrition (Cambodia) ឡើយ។ អ្នកត្រូវទទួលខុសត្រូវដោយខ្លួនឯងលើការចុចចូលគេហទំព័រភាគីទីបីតាមតំណភ្ជាប់។ ក្រុមហ៊ុន Danone Specialized Nutrition (Cambodia) ណែនាំឲ្យអ្នកប្រុងប្រយ័ត្ន នៅពេលចាកចេញពីគេហទំព័ររបស់យើង និងអានលក្ខខណ្ឌលើគេហទំព័រភាគីទីបី។ លក្ខខណ្ឌទាំងនេះ អនុវត្តចំពោះព័ត៌មានរបស់ក្រុមហ៊ុន Danone Specialized Nutrition (Cambodia) នៅលើគេហទំព័រនេះប៉ុណ្ណោះ។ ការដាក់តំណភ្ជាប់មកកាន់គេហទំព័រនេះ ទោះក្នុងមធ្យោបាយណាក៏ដោយ មិនត្រូវបានអនុញ្ញាត លើកលែងមានការយល់ព្រមជាលាយលក្ខណ៍អក្សររបស់ក្រុមហ៊ុន Danone Specialized Nutrition (Cambodia)។
  16. ក្រុមហ៊ុន Danone Specialized Nutrition (Cambodia) មិនអះអាងធានាថា គេហទំព័រនេះ ឬគេហទំព័រភាគីទីបីមានតំណភ្ជាប់មកយើងដែលអាចចូលមើលបានជាប្រចាំនោះ មានបញ្ហារអាក់រអួល ឬមិនមានកំហុសនោះទេ។
  17. ក្រុមហ៊ុន Danone Specialized Nutrition (Cambodia) រក្សាសិទ្ធិកែប្រែ ឬលុបព័ត៌មានចេញពីគេហទំព័រគ្រប់ពេល ដោយមិនចាំបាច់ជូនដំណឹងជាមុន។ ព័ត៌មានបង្ហោះលើគេហទំព័រនេះ អាចមានកំហុសអក្ខរាវិរុទ្ធ ឬកំហុសបច្ចេកទេស។ ព័ត៌មាននោះ អាចត្រូវធ្វើកំណែប្រែគ្រប់ពេល។ ក្រុមហ៊ុន Danone Specialized Nutrition (Cambodia) អាចកែលម្អ និង/ឬកែប្រែផលិតផលដូចបានរៀបរាប់នៅទីនេះ គ្រប់ពេលទាំងអស់។
  18. ក្រុមហ៊ុន Danone Specialized Nutrition (Cambodia) អាចកែប្រែលក្ខខណ្ឌទាំងនេះគ្រប់ពេល តាមរយៈការធ្វើកំណែប្រែគេហទំព័រ។ អ្នកត្រូវគោរពតាមការកែប្រែនេះ ដូច្នេះត្រូវចូលគេហទំព័រជាប្រចាំដើម្បីដឹងពីលក្ខខណ្ឌថ្មីចុងក្រោយបំផុត។
  19. ក្រុមហ៊ុន Danone Specialized Nutrition (Cambodia) រក្សាសិទ្ធិក្នុងការកម្រិត ឬកំណត់ការចូលគេហទំព័ររបស់បុគ្គលជាក់លាក់មួយចំនួន ឬបិទមិនឲ្យអ៊ីនធឺណិតជាក់លាក់មួយចំនួនបើកគេហទំព័រនេះបាន គ្រប់ពេល ដោយមិនចាំបាច់ផ្ដល់ហេតុផល។
  20. លក្ខខណ្ឌទាំងនេះ ស្ថិតក្រោម និងបកស្រាយដោយអនុលោមតាមច្បាប់កម្ពុជា ហើយវិវាទទាំងអស់ត្រូវទុកឲ្យដែនសមត្ថកិច្ចតុលាកាកម្ពុជាដោះស្រាយ។
សន្ទនាតាមប្រអប់សារ Facebook & ផ្នែកបម្រើអតិថិជន
  1. ក្រុមហ៊ុន Danone Specialized Nutrition (Cambodia) និងសាខាក្រុមហ៊ុនរបស់ខ្លួន មិនទទួលខុសត្រូវលើការខូចខាតដោយផ្ទាល់ ដោយយថាហេតុ ដោយសារមិនផ្ទាល់ ឬសងជំងឺចិត្ត ដែលកើតឡើងដោយសារការផ្ដល់ដំបូន្មាននៅក្នុងសន្ទនាតាមប្រអប់សារ Facebook ឬនៅក្នុងការចែករំលែកចំណេះដឹងរបស់សហគមន៍ឡើយ។ សម្រាប់ដំបូន្មានពេទ្យជាក់លាក់ទាំងអស់ សូមពិគ្រោះជាមួយគ្រូពេទ្យរបស់អ្នកផ្ទាល់ ឬអ្នកប្រឹក្សាផ្នែកសុខភាព។
  2. ការសន្ទនាទាំងអស់ ត្រូវបានរក្សាទុកដោយសុត្ថិភាព និងរក្សាការសម្ងាត់រវាង “អ្នកហៅទូរស័ព្ទ” និងក្រុមហ៊ុន Danone Specialized Nutrition (Cambodia) លើកលែងមានការអនុញ្ញាពី “អ្នកហៅទូរស័ព្ទ”។
  3. មិនត្រូវផ្ញើសាររូបភាពខុសច្បាប់ គំរាមកំហែង បង្កាច់កេរ្តិ៍ បរិហារកេរ្តិ៍ អាសអាភាស ប្រមាថសាសនា ឬសាររូបភាពណាដែលបង្ក ឬជំរុញឲ្យមានអំពើដែលចាត់ជាបទល្មើសឧក្រិដ្ឋ ឬរំលោភច្បាប់អំឡុងពេលសន្ទនារបស់អ្នកជាមួយយើង មិនថាតាមទូរស័ព្ទ ឬ ប្រអប់សារ Facebook ។
សម្ភារៈប្រើប្រាស់ដំបូង/ផលិតផលគំរូ
  1. Danone Specialized Nutrition (Cambodia) នឹងផ្ដល់ជូនកាដូ និង/ឬ ផលិតផលគំរូមួយចំនួនក្នុងចន្លោះពេលណាមួយតាមរយៈគេហទំព័រនេះ។
  2. សម្ភារៈប្រើប្រាស់ដំបូង និង/ឬ ផលិតផលគំរូ ផ្ដល់ជូនតែពលរដ្ឋកម្ពុជាដែលមានអាសយដ្ឋានជាក់លាក់ កំពុងស្នាក់នៅក្នុងប្រទេសកម្ពុជាតែប៉ុណ្ណោះ។
  3. មិនតម្រូវចាំបាច់ត្រូវតែទិញនោះទេ
  4. អ្នកចុះឈ្មោះត្រូវផ្ដល់ព័ត៌មានចាំបាច់នៅក្នុងពាក្យស្នើសុំ និងត្រូវយល់ព្រមនឹងលក្ខខណ្ឌ សម្រាប់ការទទួលបានសម្ភារៈប្រើប្រាស់ដំបូង និង/ឬ ផលិតផលគំរូ ដោយមិនគិតថ្លៃ។ ក្រុមហ៊ុន Danone Specialized Nutrition (Cambodia) រក្សាសិទ្ធ ដើម្បីផ្ទៀងផ្ទាត់ព័ត៌មានដែលផ្ដល់ជូនដោយអ្នកដាក់ពាក្យ និងស្នើសុំភស្តុតាងបញ្ជាក់ពីអត្តសញ្ញាណបន្ថែមពីអ្នកស្នើសុំ។ ក្រុមហ៊ុន Danone Specialized Nutrition (Cambodia) រក្សាសិទ្ធលុបចោលបែបបទស្នើសុំចុះឈ្មោះដែលមិនពេញលេញ។
  5. រាល់អ្នកចុះឈ្មោះដែលគ្រប់លក្ខខណ្ឌ អាចស្នើសុំ សម្ភារៈប្រើប្រាស់ដំបូង ចំនួនមួយ (១) និង/ឬ ផលិតផលគំរូ ចំនួនមួយ (១) ចំពោះតែផលិតផលដែលណែនាំប៉ុណ្ណោះ។ ការស្នើសុំម្ដងទៀតចំពោះផលិតផលដូចគ្នាដដែល នឹងត្រូវលុបចោលដោយស្វ័យប្រវត្តិ។
  6. សម្ភារៈប្រើប្រាស់ដំបូងដោយឥតគិតថ្លៃ និង/ឬ ផលិតផលគំរូដែលបានស្នើសុំ នឹងផ្ញើជូនអ្នកស្នើសុំគ្រប់ខេត្តក្រុង នៅអំឡុងពេលពីរទៅបី (២-៣) សប្ដាហ៍បន្ទាប់ ក្រោយពីក្រុមហ៊ុន Danone Specialized Nutrition (Cambodia) បានទទួលពាក្យស្នើសុំដែលគ្រប់លក្ខខណ្ឌ។ រយៈពេលកំណត់សម្រាប់ដឹកជញ្ជូន សម្ភារៈប្រើប្រាស់ដំបូង និង/ឬ ផលិតផលគំរូគឺអាស្រ័យលើទីតាំងភូមិសាស្ត្ររបស់អ្នកដាក់ពាក្យ។
  7. ក្រុមហ៊ុន Danone Specialized Nutrition (Cambodia) Co., Ltd. មិនទទួលខុសត្រូវចំពោះការផ្លាស់ប្ដូរ ការបាត់បង់ ការខូចខាត និង/ឬ ការលួច ផលិតផលគំរូ ឬ ការខូចខាតអ្វីមួយដោយសារតែការដឹងជញ្ជុន ឬ ការធ្វេសប្រហែសរបស់អ្នកស្នើសុំឡើយ។ ការផ្ដល់ជំនួសផលិតផលគំរូ គឺអាស្រ័យលើចំនួនស្តុកដែលមាន។
  8. អ្នកដាក់ពាក្យម្នាក់ៗត្រូវទទួលខុសត្រូវទាំងស្រុងចំពោះការរងរបួស គ្រោះថ្នាក់ ឬការទាមទារដែលបណ្ដាលមកពីការផ្ដល់ជូននេះ។
  9. អ្នកដាក់ពាក្យម្នាក់ៗយល់ស្របថាមិនបង្កគ្រោះថ្នាក់ នឹងការពារ ព្រមទាំងសងជំងឺចិត្ត ដល់ក្រុមហ៊ុន Danone Specialized Nutrition (Cambodia) (រាប់ទាំងសាខា និង ក្រុមហ៊ុនបុត្រសម្ព័ន្ធ) រាល់ការបាត់បង់ និងប្រឆាំងរាល់ការខាតបង់ ការខូចខាត ការចំណាយ និង រាល់សកម្មភាពរបស់ភាគីទីបី សកម្មភាពបង្កើនតម្លៃ ការអះអាង ការទាមទារ តម្លៃ និង ការទទួលខុសត្រូវក្នុងការស្នើសុំដើម្បីសម្ភារៈប្រើប្រាស់ដំបូងមិនគិតថ្លៃ និង/ឬ ផលិតផលគំរូនេះ។
  10. Danone Specialized Nutrition (Cambodia) មិនទទួលខុសត្រូវរាល់ កំហុសឆ្គង ការធ្វេសប្រហែស ការរំខាន ការខកខានក្នុងទំនាក់ទំនង និង/ឬ ការបរាជ័យណាមួយទាក់ទងនឹងប្រព័ន្ធកុំព្យូទ័រ ខ្សែទូរស័ព្ទ ម៉ាស៊ីនមេ (“Server” អ្នកផ្ដល់សេវាអ៊ីនធឺណិត) “ អ្នកផ្ដល់សេវាកម្មអ៊ីនធឺណិត”) អ៊ីនធឺណិត និង/ឬ ទំព័រ ណាមួយ។
  11. ក្រុមហ៊ុន Danone Specialized Nutrition (Cambodia) សូមរក្សាសិទ្ធក្នុងការកែប្រែ បន្ថែម ឬលុបចោល លក្ខខណ្ឌមួយចំនួន ដែលទាក់ទង សម្ភារៈប្រើប្រាស់ដំបូង និង/ឬ ផលិតផលគំរូ ដែលផ្ដល់ជូននៅពេលណាមួយ ដោយការសម្រេចចិត្តជាឯកច្ឆន្ទ និងដោយគ្មានការជូនដំណឹងជាមុន ហើយអាច លុបចោលការ សម្រេចចិត្តជាឯកច្ឆន្ទ ការជួសជុល ការលុប និង/ឬ ពន្យារពេល ចំពោះការផ្ដល់ជូន សម្ភារៈប្រើប្រាស់ដំបូង / ផលិតផលគំរូ ដោយគ្មានការជូនដំណឹងជាមុន។
ច្បាប់
  1. ពួកយើងមិនត្រួតពិនិត្យ ជ្រើសរើស ឬកែសម្រួល អត្ថបទណាមួយដែលផ្ដល់ដោយអ្នកប្រើប្រាស់ ផ្ញើមក ឬមាននៅលើគេហទំព័ររបស់យើងឡើយ។ ទោះយ៉ាងនេះក្ដី ពួកយើងមានសិទ្ធ ប៉ុន្តែមិនចាំបាច់ នៅក្នុងការលុបចោល និងដោយសារមូលហេតុខ្លះយើងត្រូវ ជ្រើសរើស កែសម្រួល បដិសេធមិនទទួលយក ឬលុបចោល ឬបញ្ជូនទៅវិញ អត្ថបទណាមួយដែលផ្ញើមក ឬដាក់បង្ហោះលើគេហទំព័រ ដោយអ្នកប្រើប្រាស់។
  2. ជាការតបស្នងក្រុមហ៊ុន Danone Specialized Nutrition (Cambodia) ចំពោះការផ្ដល់ឲ្យអ្នកប្រើប្រាស់គេហទំព័រនេះ អ្នកត្រូវធានាថារាល់ការចែករំលែករបស់អ្នក មិនមានការមាក់ងាយ ជេរប្រមាថ និងមិនបំពានច្បាប់របស់ប្រទេសកម្ពុជាឡើយ ដែលច្បាប់នេះបានអនុញាតផ្ដល់សិទ្ធមកឲ្យក្រុមហ៊ុន Danone Specialized Nutrition (Cambodia) បង្កើតគេហទំព័រនេះដោយមិនមានបង់ថ្លៃអ្វីទាំងអស់ ហើយបើសិនជាអ្នកអាយុក្រោម ១៨ឆ្នាំ អ្នកត្រូវសុំការអនុញ្ញាតពីអាណាព្យាបាល/ឪពុកម្ដាយជាមុនសិន។
  3. អ្នកមិនមានសិទ្ធប្រើគេហទំព័រនេះ ឬសេវាកម្មណាមួយរបស់យើងក្នុងបំណងមិនល្អ ឬបង្កភាពខុសច្បាប់ ជេរប្រមាថ យាយី ធ្វើឲ្យខូចខាត ហិង្សា ឬប៉ះពាល់ដល់ឯកជនភាពនរណាម្នាក់ ឬធ្វើឲ្យប៉ះពាល់ដល់សាធារណដែល ក្រោមច្បាប់ជាធរមាន។ ជាពិសេស អ្នកមិនអនុញ្ញាត ឲ្យផ្ញើអ្វីមួយ ជំនួសឲ្យមតិរបស់ពួកយើង ដែលអាចប៉ះពាល់ដល់អាជីវកម្ម ឬបំពានទៅលើអ្នកប្រើប្រាស់ផ្សេងទៀតឡើយ។ លោកអ្នកត្រូវប្រាកដក្នុងចិត្តថា មិនបានបញ្ជូនព័ត៌មាន ឬមាតិកាអ្វីមួយទាំងទៅ ទាំងមក ឬតាមរយៈ ឬក៏បង្ហោះលើគេហទំព័រនេះ ដែលមានជាកម្មវិធីសូហ្វវែរ ឬឯកសារដែលបង្កគ្រោះថ្នាក់ ក្នុងគោលបំណងរំខាន ឬ បំផ្លាញ ដោយចេតនា ទៅលើមុខនាទីរបស់កុំព្យូទ័រ ឬសម្ភារៈទំនាក់ទំនង។ អ្នកមិនអាចធ្វើអ្វីមួយដែលអាច រំខាន ទៅលើដំណើរការរបស់គេហទំព័រ និងសេវាកម្មរបស់វាឡើយ រួមបញ្ចូលទាំងករណីបង្កផលប៉ះពាល់ដល់ការប្រើប្រាស់គេហទំព័រ និងសេវាកម្មរបស់យើងដែលប្រើដោយអ្នកប្រើប្រាស់ផ្សេងទៀត។ ក្រៅពីការអនុញ្ញាតឲ្យប្រើដោយពួកយើងហើយ អ្នកមិនអាចមានសិទ្ធក្នុងការប្រើគេហទំព័រនេះ ដើម្បីផ្ដល់ ឬ គ្រប់គ្រងសកម្មភាពផ្សាយពាណិជ្ជកម្ម ក្នុងទម្រង់ណាក៏ដោយ។
  4. ក្រុមហ៊ុន Danone Specialized Nutrition (Cambodia) ត្រូវបានបង្កើតឡើងស្របច្បាប់នៅក្នុងសហគមន៍ ដូចនេះអ្នកប្រើប្រាស់ អាចរីករាយពេញលេញជាមួយនឹងគេហទំព័ររបស់យើង។ ច្បាប់សហគមន៍នេះ មានគោលបំណងការពារសុវត្ថិភាពដល់អ្នកប្រើប្រាស់ទាំងអស់ ដោយត្រូវប្រាកដថា រាល់ការទំនាក់ទំនង គឺមានសុវត្ថិភាព និងមេត្រីភាពគ្រប់គ្នា។
    • សូមប្រាកដថារាល់ការចែកចាយរបស់អ្នកគឺមានមូលហេតុច្បាស់លាស់ និងសមរម្យ។
    • មិនត្រូវរំខាន បំពារបំពាន និងមានលក្ខណៈគំរាមឡើយ រាល់ការចែករំលែកគឺត្រូវស្ថិតក្នុងលក្ខណៈស្ថាបនា និងមតិត្រូវសមរម្យ មិនមានគំនិតឬ មិនបង្កការរំខាន។
    • មិនមានមាតិកាដែលខុសច្បាប់ ហើយគោលដៅគឺមិនអនុញ្ញាតមិនឲ្យមាន មាតិកាដែលជំទាស់ ខុសច្បាប់ យាយី ជេរប្រមាថ គំរាម ធ្វើឲ្យខូចខាត លក្ខណៈអាសគ្រាម ប្រកាន់ភេទ ប្រកាន់ពូជសាសន៍ ឬសាសនា ឬមាតិកាធ្វើឲ្យមិនសប្បាយចិត្ត ឡើយ។
    • បើសិន អ្នកប្រើប្រាស់ការចុះឈ្មោះចូលច្រើនដង ក្នុងគោលបំណងរំខាន សហគមន៍ ឬ គេហទំព័រនេះ ឬរំខានដល់អ្នកប្រើប្រាស់ផ្សេងទៀត នោះពួកយើងនឹងចាត់វិធានការចំពោះគណនី របស់អ្នក។
    • ការអនុវត្តលក្ខណៈរបស់អ្នកជំងឺ៖ អ្នកប្រើប្រាស់អាចមានក្រុមអាយុ និងលទ្ធភាពខុសៗគ្នា។
    • ពេលផ្ញើសារជាសំឡេង ពីមតិរបស់អ្នក សូមប្រុងប្រយ័ត្ន ដែលវាអាចប៉ះពាល់ដល់អ្នកដទៃដែលកំពុងអនឡាញ។
    • នេះជាគេហទំព័រ ពីប្រទេសកម្ពុជា។ សូមប្រាកដថាការបង្ហោះបញ្ចូលមតិរបស់អ្នកជាភាសាអង់គ្លេស ឬខ្មែរ ដែលអាចយល់បានដោយសមាជិកទាំងអស់របស់យើង និង អ្នកសម្របសម្រួល។
    • យើងសូមស្វាគមន៍ ការណែនាំពីផលិតផល សៀវភៅ អាសយដ្ឋានគេហទំព័រ ឬសម្ភារៈផ្សេងទៀត ដែលអ្នកយល់ថាចាំបាច់ ក្នុងបទពិសោធន៍ផ្ទាល់ខ្លួន។ តែទោះជាយ៉ាងនេះក្ដី យើងនឹងចាត់វិធានការប្រឆាំងនឹងការធ្វើអំណោយ ដែលយើងយល់ថាជាសកម្មភាពផ្សាយពាណិជ្ជកម្ម ឬ សម្ភារៈផ្សព្វផ្សាយ និងគេហទំព័រដែលយើងយល់ថាមិនសមរម្យ (អាសគ្រាម ឬ ហិង្សាជាដើម) ឬ ក្នុងគោលបំណងផ្សាយពាណិជ្ជកម្មបន្ត។ ក្រុមហ៊ុន Danone Specialized Nutrition (Cambodia) នឹងមិនទទួលខុសត្រូវចំពោះមាតិកាណាដែលរៀបរាប់ដូចខាងលើនោះទេ។
    • ការផ្ញើសារផ្សាយពាណិជ្ជកម្ម និងសារមកពីក្រុមហ៊ុន ឬអង្គកាស្ថាប័នណាមួយនឹងមិនអនុញ្ញាតឡើយ។ វេទិការបស់ពួកយើងនេះ គឺសម្រាប់តែឪពុកម្ដាយ និងអ្នកដែលអនាគតក្លាយជាឪពុកម្ដាយ ហើយមិនមែនជាកន្លែងសម្រាប់ធ្វើជំនួញ ឬក្នុងគោលបំណងលក់ដូរ ទៅកាន់អ្នកប្រើប្រាស់របស់យើងឡើយ។ សូមប្រាកដថា ផលិតផលដែលអ្នកណែនាំគឺផ្អែកលើបទពិសោធន៍ផ្ទាល់ខ្លួន និងមិនមានការលើកទឹកចិត្តឲ្យប្រើ ឬលក់ដូរក្នុងគោលបំណងធ្វើអាជីវកម្ម ដែលអ្នកអាចទទួលបានប្រាក់ ឬអត់ទេ។ មិនមានការក្លែងបន្លំឡើយ។
    • អ្នកប្រើប្រាស់មិនត្រូវប្រើឈ្មោះមិនសមរម្យ (អាសគ្រាម ឬបំពានអ្នកដទៃជាដើម)។
    • អ្នកសម្របសម្រួល សហគមន៍ ក្លឹបកូនឆ្លាត អាចនឹងផ្ញើសារ អន្តរាគមន៍ កែសម្រួល ឬលុបចោលសារ ពេលណាមួយ។
    • យើងស្វាគមន៍ទាំងមតិវិជ្ជមាន និងអវិជ្ជមាន ប៉ុន្តែសូមប្រាកដថា មតិរបស់អ្នក ស្របទៅនឹងគោលការណ៍របស់សហគមន៍ ក្លឹបកូនឆ្លាត បើសិនជាអ្នកបញ្ចេញមតិញឹកញាប់ក្នុងលក្ខណៈផ្ទាល់ខ្លួន ឬ ក្នុងលក្ខណៈបំពាន ទៅនឹងសាធារណ ឬក្រុមហ៊ុន យើងនឹងរាប់ចូលជាការយាយីប្រមាទ។ ពួកយើងមានសិទ្ធចាត់វិធានការប្រឆាំងផ្លូវច្បាប់ ទល់នឹងអ្នកប្រព្រឹត្ត ឬដើម្បីជួយមិនថាបុគ្គល ឬក្រុមហ៊ុន។
    • ដើម្បីប្រាកដថាអ្នកបានទទួលព័ត៌មានដែលត្រឹមត្រូវ អ្នកប្រឹក្សាយោបល់របស់យើង នឹងចូលរួមក្នុងសហគមន៍ ក្លឹបកូនឆ្លាត ម្ដងម្កាល។
    • សូមកត់សម្គាល់ថា៖ សហគមន៍ ក្លឹបកូនឆ្លាត អាចនឹងបញ្ចូលមតិ និងពិភាក្សា ដោយសមាជិក ផ្ដោតលើទឹកដោះសម្រាប់ទារក និងដបទឹកបំបៅ។ រាល់គំនិតដែលបង្ហាញពីមនុស្សម្នាក់ៗដែលប្រើប្រាស់គេហទំព័រនេះ និងមិនមានជាប់ទាក់ទងនឹងក្រុមហ៊ុន Danone Specialized Nutrition (Cambodia) ទេ។
    • ជាការកត់សំគាល់ សហគមន៍ក្លឹបកូនឆ្លាត អាចនឹងផ្ដល់មតិ និងការពិភាក្សា ដោយសមាជិក ផ្ដោតលើទឹកដោះគោម្សៅសម្រាប់ទារក និងដបបំបៅ។ រាល់គំនិតដែលបង្ហាញពីមនុស្សម្នាក់ៗដែលប្រើប្រាស់ក្នុងគេហទំព័រនេះ និងមិនមានជាប់ទាក់ទងនឹងក្រុមហ៊ុន Danone Specialized Nutrition (Cambodia) ទេ។
    • សូមប្រុងប្រយ័ត្ន និងចងចាំថា ពេលកំពុងអនឡាញ អ្នកខ្លះអាចនឹងមិនមែនជាអ្នកនិយាយ។ អ្នកខ្លះដែលអាចប្រើអ៊ីនធឺណិត អាចនឹងចូលដំណើរការក្នុងគេហទំព័រយើងបាន។
    • សូមគិតឲ្យដិតដល់មុននឹងផ្ដល់ព័ត៌មានផ្ទាល់ខ្លួនអ្នកទៅនរណាម្នាក់។ ព័ត៌មានទាំងនោះរួមមាន ឈ្មោះ អាសយដ្ឋាន លេខទូរស័ព្ទ លេខទូរស័ព្ទចល័ត អាសយដ្ឋានសារអេឡិចត្រូនិកផ្ទាល់ខ្លួន ឬ រូបភាពជាដើម។ល។
    • ត្រូវប្រុងប្រយ័ត្ន ពេលអ្នកជួបមនុស្សដែលអ្នកទើបនឹងជួបនៅលើអនឡាញ។ បើសិនអ្នកចង់ជួបពួកគេ សូមទៅកន្លែងសាធារណៈនៅពេលថ្ងៃ។ ដើម្បីសុវត្ថិភាពផ្ទាល់ខ្លួន គួរប្រាប់អ្នកដទៃ ពីទីកន្លែង និងពេលដែលត្រូវទៅជួប ឬគួរឲ្យនរណាម្នាក់ទៅជាមួយ យ៉ាងហោចណាស់ក៏ពេលជួបដំបូង។
    • បើសិនអ្នកមិនអាចបំពេញគ្រប់លក្ខខណ្ឌ គោលការណ៍របស់សហគមន៍ ក្លឹបកូនឆ្លាត ទេ អ្នកនឹងទទួលបានសារប្រាប់ពីមូលហេតុ ដែលការចូលរួមរបស់អ្នកត្រូវបានដកចេញ។ សារនេះដែរ នឹងភ្ជាប់ពីការព្រមាន ក្នុងការដែលមិនអាចបំពេញគ្រប់គោលការណ៍របស់សហគមន៍ ក្លឹបកូនឆ្លាត ហើយសហគមន៍នឹងបន្តសកម្មភាពប្រឆាំងនឹងគណនីរបស់អ្នកមិនថាមួយ ឬច្រើន។ សកម្មភាពនេះអាចនាំឲ្យ ផ្អាកគណនី ឬគណនីដែលពាក់ព័ន្ធ ត្រូវរង់ចាំការពិនិត្យ ឬ ពន្យារការចូលដំណើរការ (អាចបណ្ដោះអាសន្ន ឬជាអចិន្ត្រៃយ៍) កុំឲ្យចូលរួមជាមួយនឹងសហគមន៍ក្លឹបកូនឆ្លាតនេះ។

គោលការណ៍សហគមន៍ក្លឹបកូនឆ្លាត ខាងលើ គឺនៅមិនទាន់បញ្ចប់នៅឡើយទេ ហើយពួកយើងសូមរក្សាសិទ្ធិក្នុងការកែប្រែ លក្ខខណ្ឌនានាខាងលើនៅពេលណាមួយ ដោយមិនចាំបាច់ជូនដំណឹងជាមុន។
ទាក់ទងមកពួកយើង
ប្រសិនបើមានចម្ងល់ទាក់ទងនឹង លក្ខខណ្ឌ នេះ សូមទំនាក់ទំនងមកពួកយើងតាមលេខទូរស័ព្ទ 1800-212 160
រក្សាសិទ្ធិ
រក្សាសិទ្ធិ ©ក្រុមហ៊ុន Danone Specialized Nutrition (Cambodia)។ រក្សាសិទ្ធិគ្រប់យ៉ាង។ លេខចុះបញ្ជិកាក្រុមហ៊ុន៖ 0041728

Important Notice
There is nothing better than exclusive breastfeeding for 6 months and continued breastfeeding for 2 years or more. Pursuant to Sub-Decree 133.

Breast-feeding is the best form of nutrition for babies and provides many benefits to babies and mothers. It is important that, in preparation for and during breast-feeding, you eat a healthy, balanced diet. Combined breast and bottle-feeding in the first weeks of life may reduce the supply of your own breast-milk, and reversing the decision not to breast-feed is difficult. Always consult your Healthcare Professional for advice about feeding your baby. If you use infant formula, you should follow manufacturer’s instructions for use carefully.
ចុះឈ្មោះកូនឆ្លាតក្លឹប
ពិនិត្យជាតិដែកកូន
ពិគ្រោះយោបល់ឥតគិតថ្លៃ
Messenger

ចុះឈ្មោះកូនឆ្លាតក្លឹប

ពិនិត្យជាតិដែកកូន

ពិគ្រោះយោបល់
ឥតគិតថ្លៃ

Messenger

ចុះឈ្មោះកូនឆ្លាតក្លឹប

ចុះឈ្មោះកូនឆ្លាតក្លឹប

ពិនិត្យជាតិដែកកូន

ពិនិត្យជាតិដែកកូន

ពិគ្រោះយោបល់ឥតគិតថ្លៃ

ពិគ្រោះយោបល់ឥតគិតថ្លៃ

Messenger

Messenger